ការស្នើសុំអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ

3506

គោលបំណងនៃការស្នើសុំ៖ អាជ្ញាបណ្ណនេះ គឺឲ្យស្របតាមស្តង់ដារអប្បបរមានៃច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។

ស្តង់ដារសេវាកម្ម
  • សម្រាប់ការស្នើសុំអាជ្ញាបណ្ណថ្មី មានរយៈពេល ៤៥ ថ្ងៃ ដើម្បីផ្តល់អាជ្ញាបណ្ណ ឬបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ គិតចាប់ពីកាលបរិច្ឆេទដែលគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) ទទួលបានពាក្យស្នើសុំពេញលេញ។
  • សម្រាប់ការស្នើសុំបន្តអាជ្ញាបណ្ណ មានរយៈពេល ៣០ ថ្ងៃ ដើម្បីបន្តអាជ្ញាបណ្ណ ឬបដិសេធលើពាក្យស្នើសុំបន្តអាជ្ញាបណ្ណ គិតចាប់ពីកាលបរិច្ឆេទដែលគណៈកម្មការមូលបត្រកម្ពុជា ទទួលបានពាក្យស្នើសុំពេញលេញ។
  • មានសុពលភាពរយៈពេល ០២ ឆ្នាំ សម្រាប់អាជ្ញាបណ្ណថ្មី និងសុពលភាពរយៈពេល ០៣ ឆ្នាំ សម្រាប់ការបន្តអាជ្ញាបណ្ណ។
  • ត្រូវបង់ថ្លៃអាជ្ញាបណ្ណចំនួន ១០ លានរៀល សម្រាប់រយៈពេល ០២ ឆ្នាំ និង ចំនួន ១៥ លានរៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ ឆ្នាំ ចំពោះអាជីវកម្មជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ។
តម្រូវការឯកសារ ដើម្បីទទួលបានសេវា
  • ត្រូវបំពេញទម្រង់ពាក្យស្នើសុំទី១ ទី៣ ទី៥ ទី៦ ទី៧ ទី៨ និងឯកសារភ្ជាប់ (សម្រាប់ស្នើសុំថ្មី)
  • ត្រូវបំពេញទម្រង់ពាក្យស្នើសុំទី៩ (សម្រាប់ការស្នើសុំបន្តអាជ្ញាបណ្ណ)
ក្រសួង ឬស្ថាប័នផ្តល់សេវា

គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)

  • អាគារ ៩៩ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១
  • ទូរសារ៖ ០២៣ ៨៨៥ ៦២២
  • វេបសាយ៖ www.secc.gov.kh
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការិយាល័យសម្របសម្រួល និងអាជ្ញាបណ្ណ

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...