Uber ជ្រើសយកទីក្រុងមែលប៊នរបស់អូស្ត្រាលី សម្រាប់សាកល្បងសេវាតាក់ស៉ីហោះ UberAir របស់ខ្លួននៅឆ្នាំក្រោយ

2989

ស៉ីដនី(រ៉យទ័រ)៖ ក្រុមហ៊ុន Uber Technologies បានឱ្យដឹងថា ខ្លួននឹងប្រើប្រាស់ទីក្រុងធំជាងគេទីពីររបស់អូស្ត្រាលី គឺទីក្រុងមែលប៊ន ជាកន្លែងធ្វើតេស្តអន្តរជាតិដំបូងគេសម្រាប់សេវាតាក់ស៊ីហោះរបស់ខ្លួន។

កាលពីមុន ក្រុមហ៊ុនរបស់អាមេរិកនេះ បានជ្រើសរើសយកទីក្រុងឌូបៃជាកន្លែងសាកល្បងសេវាកម្ម UberAIR របស់ខ្លួន ប៉ុន្តែបានប្តូរសំណើឡើងវិញកាលពីខែមុន បន្ទាប់ពីមានការពន្យារពេលនៅមជ្ឈិមបូព៌ា។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Uber បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមសាកល្បងជើងហោះហើរយន្តហោះគ្មានមនុស្សបើកនៅទីក្រុងមែលប៊ន និងនៅទីក្រុង Dallas និងទីក្រុង Los Angeles នាឆ្នាំ ២០២០ មុនពេលប្រតិបត្តិការពាណិជ្ជកម្មទាំងស្រុងចាប់ផ្តើមនៅឆ្នាំ ២០២៣ ។

(Photo by Robyn Beck / AFP) (Photo credit should read ROBYN BECK/AFP/Getty Images)

កត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រដែលមានតែមួយគត់របស់ទីក្រុងមែលប៊ន និងវប្បធម៌នៃការច្នៃប្រឌិត និងបច្ចេកវិទ្យា បានធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងទី ៣ ដែល Uber ជ្រើសយកសម្រាប់ការសាកល្បង UberAir ។

ជើងហោះហើរសាកល្បង នឹងដឹកអ្នកដំណើរចាប់ពីមជ្ឈមណ្ឌលលក់ទំនិញមួយក្នុងចំណោមមជ្ឈមណ្ឌលលក់ទំនិញ Westfield ចំនួនប្រាំពីរ នៅទីក្រុងមែលប៊ន ហើយហោះឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិរបស់ទីក្រុងនេះ។ ការធ្វើដំណើរនោះមានចម្ងាយ ១៩ គីឡូម៉ែត្រ ដែលហោះពីតំបន់ពាណិជ្ជកម្មកណ្តាលដែលមានចរាចរមមាញឹក ទៅព្រលានយន្តហោះ ត្រូវបានគេរំពឹងថានឹងចំណាយពេល ១០ នាទីដោយតាក់ស៉ីហោះ បើប្រៀបធៀបទៅនឹងការធ្វើដំណើរតាមរថយន្ត ជាទូទៅវាត្រូវចំណាយពេល ២៥ នាទី។

ដ្រូនដែលត្រូវប្រើសម្រាប់ UberAir នេះប្រើថាមពលអគ្គិសនី ហើយវាប្រើ App ឲ្យអតិថិជនចុចហៅតាក់ស៉ីហោះនោះ ដូចគ្នានឹងការហៅឡានជិះតាមកម្មវិធីទូរស័ព្ទ Uber ដែរ។ 

UberAir ដែលជាបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ Uber នេះ គ្រោងក្តោបយកទីផ្សារយន្តដំណើរការដោយថាមពលអគ្គិសនី  គ្រឿងបង្គុំឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងស្លាបយន្តហោះស្វ័យប្រវត្តិ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។