ALibaba ត្រូវបានគេរាយការណ៍ថានឹងចូលផ្សារហ៊ុនហុងកុងនៅត្រីមាសទី៣ឆ្នាំនេះ

3133

ហុងកុង(រ៉យទ័រ)៖ ក្រុមហ៊ុនលក់ទំនិញលើអ៉ីនធើណិតខ្នាតយក្សរបស់ចិន Alibaba Group Holding Ltd ត្រូវបានគេរាយការណ៍ថាបានចុះបញ្ជីចូលផ្សារហ៊ុនហុងកុងជាសម្ងាត់ ដែលអាចនឹងបោះលក់ភាគហ៊ុនជាសាធារណៈនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ បន្ថែមពីលើភាគហ៊ុនដែលបោះលក់នៅផ្សារហ៊ុនអាមេរិច។

ការចូលផ្សារហ៊ុនហុងកុងរបស់ Alibaba អាចនឹងប្រមូលទុនបាន ២០ ពាន់លានដុល្លារអាមេរិច តិចជាងកាលពី ៥ ឆ្នាំមុនដែលក្រុមហ៊ុននេះបោះលក់ភាគហ៊ុននៅផ្សារហ៊ុននៃទីក្រុង New York ដែលប្រមូលបានទុន ២៥ ពាន់លានដុល្លារអាមេរិច។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Alibaba បានបដិសេធសំណើរឆ្លើយបំភ្លឺរបស់អ្នកសារព័ត៌មានទាក់ទិន្ននឹងការរាយការណ៍នេះ ខណៈអ្នកដែលដឹងពីព័ត៌មាននេះបានរាយការណ៍ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។ 

ចាប់តាំងពីក្រុមហ៊ុន Alibaba របស់លោក Jack Ma ចូលផ្សារហ៊ុននៅអាមេរិចមក ទំហំជួញដូររបស់ក្រុមហ៊ុននេះបានរីកធំជិតពីរដង ក្លាយជាក្រុមហ៊ុនចិនធំបំផុតដែលមានតម្លៃក្នុងទីផ្សារច្រើនជាង ៤០០ ពាន់លានដុល្លារអាមេរិច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។