Bill Gates ប្រាប់ថាគន្លឹះជោគជ័យរបស់ Warren Buffett គឺជារឿងដែលមនុស្សគ្រប់គ្នាអាចធ្វើបាន

3508

Warren Buffett ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីដ៏សាមញ្ញម្នាក់។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៨៤.៩ ពាន់លានដុល្លារអាមេរិក (តាមទិន្នន័យរបស់ទស្សនាវដ្តី Forbes) ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានជាងបំផុតគេទីបីលើផែនដី បន្ទាប់ពីលោក Bill Gates។ បើទោះបីឈានចូលដល់វ័យ ៨៨ ឆ្នាំក៏ដោយ Warren Buffett នៅតែបន្តធ្វើការឥតឈប់ក្នុងតំណែងជាប្រធានក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់គាត់ដដែល។

យ៉ាងណាមិញ បើយោងតាមមិត្តភក្តិចាស់វស្សារបស់គាត់ លោក Bill Gates បាននិយាយថា គន្លឹះសម្ងាត់នៃភាពជោគជ័យដ៏មហិមាររបស់ Warren Buffett គឺជាទម្លាប់សាមញ្ញបំផុតមួយដែលមនុស្សទូទៅអាចធ្វើបាន ហើយនោះគឺជាការអានជារៀងរាល់ថ្ងៃ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅក្នុងកំណត់ត្រា HBO Documentary កំពូលអ្នកវិនិយោគប្រចាំសតវត្ស Warren Buffett បានបកស្រាយថា ការចំណាយពេលអានសៀវភៅ និងកាសែតពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ ជួយឱ្យគាត់មានភាពងាយស្រួលក្នុងការគិតអំពីបញ្ហាមុខជំនួញ និងការវិនិយោគ។ ជាងនេះទៅទៀត ការតាមទាន់សភាពការណ៍ក្នុងរបររកស៊ី និងព្រឹត្តិការណ៍បច្ចុប្បន្នគឺជាវិធីធម្មតាមួយដើម្បីឆក់យកឱកាសពីការប្រកួតប្រជែង។

បើតាមការលើកឡើងពីភរិយាចុងក្រោយរបស់ Warren Buffett អ្នកស្រី Susan Buffett ក៏បាននិយាយថា លោក Warren Buffett ចូលចិត្តការអាន និងការប្រកួតប្រជែង។ “គាត់តែងអង្គុយអានសៀវភៅ និងអត្ថបទផ្សេងៗរាប់ម៉ោងនៅក្នុងបន្ទប់ធ្វើការរបស់គាត់ ហើយមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចធ្វើបានដូចជាគាត់ដែរ។”

ចំណែកឯសហគ្រិន អ្នកវិនិយោគ និងជាមហាសេដ្ឋីសម័យបច្ចេកវិទ្យាមួយរូបផងនោះ លោក Mark Cuban បាននិយាយថា លោកក៏ជាអ្នកពូកែអាន និងយកជ័យជម្នះបានមុនគេក្នុងអាជីពរបស់លោកតាមរយៈទម្លាប់អាននេះដែរ។ លោកបន្តដោយទទួលស្គាល់ថា តម្លៃដែលការអានអាចផ្តល់ត្រឡប់មកវិញគឺជាការបង្កើតក្រុមហ៊ុន MicroSolutions។

គួររំឭកដល់ឆ្នាំ ១៩៨១ ក្រោយពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Indiana លោក Mark Cuban ក៏បានទៅរៀនបន្តនៅឯ Kelley School of Business ដែលជាសាលាធុរកិច្ចមានតម្លៃសិក្សាទាបបំផុតក្នុងចំណោមសាលាធុរកិច្ចទាំង ១០ នៅរដ្ឋ Indiana សហរដ្ឋអាមេរិក។ លោក Mark Cuban បានរំលឹកថា លោកធ្លាប់ត្រូវបានគេបណ្ដេញចេញពីការងារចំនួនបីលើក ហើយក្រោយមកលោកគិតថា វាជាពេលដែលលោកត្រូវបង្កើតក្រុមហ៊ុនមួយដោយខ្លួនឯង។ ដោយយល់ឃើញថា ការផ្ទេរទិន្នន័យពីក្នុង Disk ចូលទៅក្នុងកុំព្យូរនឹងលែងមានតទៅទៀត ហើយស្របពេលដែលខ្លួនមានជំនាញខាងបច្ចេកវិទ្យាស្រាប់ផង លោក Cuban បានឆ្ពោះទៅបង្កើតក្រុមហ៊ុនមួយឈ្មោះ MicroSolutions ដែលធ្វើការភ្ជាប់ទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយដោយមិនបាច់ប្រើ Disk។ តែក្រោយមក នៅឆ្នាំ ១៩៩០ គាត់បានលក់ក្រុមហ៊ុននេះទៅឱ្យក្រុមហ៊ុនផលិត Software មួយឈ្មោះ CompuService។

ទាំងនេះគឺជាហេតុផលបញ្ជាក់ថា ការអានគឺជាកត្តារួមចំណែកមួយដ៏មានសារៈសំខាន់ចំពោះភាពជោគជ័យ និងមានឥទ្ធិពលខ្លាំងណាស់ក្នុងជីវិតរស់នៅរបស់មនុស្ស។ មិនថាជាការសិក្សា ការធ្វើអាជីវកម្ម ឬការបំពេញការងារនោះទេ ការអានគឺជាទម្លាប់មួយដែលមនុស្សគ្រប់រូបមិនគួរបោះបង់ចោល៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕