ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ កើនឡើង៨៥លានដុល្លារអាម៉េរិក

4231

ភ្នំពេញ(AKP)៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅត្រឹមឆមាសទី១នៃឆ្នាំ២០១៩នេះ កើនឡើងប្រមាណ ១១.២១ ភាគរយ ដោយការដោះដូរពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ បានកើនឡើងរហូតដល់ ៨៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមការប្រកាសនៅលើបណ្តាញទំនាក់ទំនង សង្គមរបស់ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ឯកឧត្ដម ឡុង ឌីម៉ង់ បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ ក្នុង ខែឧសភា ២០១៩ នេះ មានទឹកប្រាក់ចំនួន ៨៥ លានដុល្លារ ក្នុងនោះប្រទេសកូរ៉េ បានធ្វើការនាំចូលមកកាន់កម្ពុជា មានទំហំ ៦៣.៤លានដុល្លារ កើនឡើងប្រមាណ១១.២១ភាគរយ។ ចំណែកកម្ពុជា បាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ មានទំហំទឹកប្រាក់២១.៦លានដុល្លារ កើនឡើងប្រមាណ ៤.៣៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ទន្ទឹមនេះ កម្ពុជា នៅមានឱនភាពពាណិជ្ជកម្ម ជាមួយកូរ៉េចំនួន ៤១.៨លានដុល្លារ នៅក្នុងខែឧសភាកន្លងទៅនេះ ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា លោក ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កូរ៉េខាងត្បូង និងកម្ពុជា គឺមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាយូរណាស់មកហើយ ជាពិសេសទៅលើវិស័យពាណិជ្ជកម្មតែម្ដង។ លោកឧកញ៉ាបានបង្ហាញពីក្ដីសាទរចំពោះ លទ្ធផល ដែលទទួលបានពីវិស័យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនេះ ហើយជឿជាក់ថា នៅពេលបន្ទាប់ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនេះ នឹងនៅតែបន្តមានការកើនឡើង។ លោកឧកញ៉ាបានបន្តទៀតថា ការវិនិយោគរបស់កូរ៉េ មកកាន់កម្ពុជាភាគច្រើនគឺជា ការនាំចូលផលិតផលសម្រេចដូចជាសម្ភារសំណង់ គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ យានយន្ត និងសម្ភារប្រើប្រាស់ ជាច្រើនប្រភេទ ខណៈដែលទីផ្សារ នៅកម្ពុជា មានជំនឿ ជឿជាក់ទៅលើកម្រិតគុណភាព នៃផលិតផលរបស់ប្រទេសមួយនេះ។ ចំណែកការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់កូរ៉េ វិញ ភាគច្រើនជាផលិតផលលើវិស័យកាត់ដេរ និងកសិផល ៕

ដោយ ម៉ៅ ចរិយា

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។