ក្រុមហ៊ុន Mazda នឹងប្រឡូកចូលទីផ្សាររថយន្ដអគ្គិសនីនៅឆ្នាំ២០២០

4868

ពេលនេះក្រុមហ៊ុន Mazda បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សាររថយន្ដអគ្គិសនី ដែលមានការពេញនិយមកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ CEO របស់ក្រុមហ៊ុន Mazda គឺលោក Akira Marumoto បានប្រាប់ទៅកាន់សារពត៌មានខាងយានយន្ដ (Automotive News Europe) ថាក្រុមហ៊ុនរបស់គាត់នឹងបញ្ចេញរថយន្ដអគ្គិសនីដំបូងរបស់ខ្លួននាឆ្នាំ ២០២០ ខាងមុខនេះ។ រថយន្ដអគ្គិសនីនេះមិនមែនជាការសហការគ្នាជាមួយនឹង Toyota ទេ តែបច្ចេកវិទ្យារថយន្ដនេះគឺជារបស់ Mazda ផ្ទាល់តែម្ដង។

ក្រៅពីនេះក្រុមហ៊ុនក៏មានគម្រោងបច្ចេញរថយន្ដ Hybrid ប៉ុន្មានម៉ូដែលផងដែរក្នុងឆ្នាំ ២០២១ និង ២០២២។ ការដែលក្រុមហ៊ុន Mazda ងាកមកផ្ដោតលើរថយន្ដអគ្គិសនីបណ្ដើរៗនោះ គឺអាចដោយសារតែនៅក្នុងសហគមន៍អឺរ៉ុបកំពុងតែមានការបណ្ដឹងទៅលើការបញ្ចេញឧស្ម័នពុលពីរថយន្ដ ហើយសម្រាប់រថយន្ដ Mazda ភាគច្រើននៅពេលនេះ គឺបញ្ចេញឧស្ម័នពុលច្រើនជាងចំនួនដែលបានកំណត់។ ប្រសិនបើក្រុមហ៊ុន Mazda មិនព្រមរកវិធីកាត់បន្ថយឧស្ម័នពុលដែលចេញពីរថយន្ដរបស់ខ្លួននោះទេ លទ្ធផលនោះគឺក្រុមហ៊ុននឹងត្រូវបង់ពិន័យទៅលើរថយន្ដនីមួយៗដែលដាក់លក់នៅសហគមន៍អឺរ៉ុប។ ការដែលក្រុមហ៊ុន Mazda ផលិតរថយន្ដអគ្គិសនីនេះមានគុណសម្បត្តិពីរ ដោយទីមួយនោះគឺដោយសារតែចំណាប់អារម្មណ៍របស់អតិថិជនទៅលើរថយន្ដអគ្គិសនីមានការកើនឡើង ហើយទីពីរនោះគឺក្រុមហ៊ុនអាចនឹងជៀសផុតពីការបង់ពិន័យបានផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។