Total ទិញយកក្រុមហ៊ុនចែកចាយឧស្ម័ន្ធ Adani Gas របស់ឥណ្ឌា ក្នុងតម្លៃច្រើនជាង $៨០០ លាន

3230

បារាំង/ឥណ្ឌា(រ៉យទ័រ)៖ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់បារាំង Total SA នឹងទិញយកភាគហ៊ុនចំនួន ៣០% នៅក្នុងក្រុមហ៊ុនចែកចាយឧស្ម័ន Adani Gas របស់ឥណ្ឌា ក្នុងតម្លៃមិនបង្ហាញតួលេខ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថាមានតម្លៃលើសពី ៨០០ លានដុល្លារអាមេរិច។ នេះបើយោងតាមការផ្សាយរបស់កាសែត Times of India នៅថ្ងៃសុក្រនេះ។

កិច្ចព្រមព្រៀងទិញ-លក់នេះត្រូវបានគេរំពឹងថានឹងបើកចំហដល់ម្ចាស់ភាគហ៊ុនជាសាធារណៈសម្រាប់ម្ចាស់ភាគហ៊ុនរបស់ Adani Gas ហើយភាគហ៊ុនរបស់ Total អាចនឹងមានចំនួនស្មើគ្នានឹងមហាសេដ្ឋីឥណ្ឌា Gautam Adani ផងដែរនៅក្នុងក្រុមហ៊ុន Adani Gas នេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Adani Gas គឺជាបុត្រសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន Adani Group ។ ក្រុមហ៊ុននេះគ្រប់គ្រងបណ្តាញបំពង់បង្ហូរប្រេងដែលមានប្រវែងជាង ៦០០០ គីឡូម៉ែតក្នុងប្រទេសឥណ្ឌា និងមានអតិថិជនជាភ្នាក់ងារចែកចាយប្រមាណ ៣៥ម៉ឺនទីតាំង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។