Grab ត្រូវបានគេរាយការណ៍ថា កំពុងចចារទិញយកក្រុមហ៊ុនទូទាត់ប្រាក់តាមអនឡាញ 2C2P ក្នុងតម្លៃប្រហែល $២០០លាន

4092

សិង្ហបុរី(Bloomberg)៖ ក្រុមហ៊ុនហៅតាក់ស៉ី Grab របស់សិង្ហបុរី ត្រូវបានគេរាយការណ៍ថា បានចចារទិញយកក្រុមហ៊ុនទូទាត់ប្រាក់ 2C2P Pte ដើម្បីបំពេញមហិច្ចតាក្លាយជាអាជីវកម្មបង្កើតថ្មីធំបំផុតនៅទីផ្សារអាស៉ីអាគ្នេយ៏។

មនុស្សម្នាក់ដែលបានដឹងរឿងផ្ទៃក្នុងនេះបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា Grab ចង់ទិញយក 2C2P ក្នុងតម្លៃប្រហែល ២០០ លានដុល្លារអាមេរិច។ ក្រុមហ៊ុនទូទាត់ប្រាក់ 2C2P ក៏មានមូលដ្ឋាននៅសិង្ហបុរីដូច Grab ដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មកទល់បច្ចុប្បន្ននេះ Grab បានបញ្ចេញសេវាកម្មថ្មីៗជាច្រើនបន្ថែមពីលើសេវាកម្មហៅតាក់ស៉ីតាម App ហើយ Grab បានព្យាយាមពង្រឹងខ្លួនក្នុងវិស័យទូទាត់ប្រាក់តាមទូរស័ព្ទគឺព្រោះតែដើម្បីគាំទ្រដល់សេវាកម្មលក់រាយ បញ្ជាទិញអាហារ កក់សំបុត្រយន្តហោះ និងកក់សណ្ឋាគារជាដើម ដែលធ្វើឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការបង់ប្រាក់សម្រាប់ការប្រើប្រាស់សេវាកម្មរបស់ Grab ។

Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោក Anthony Tan និងលោក Tan Hooi Ling ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃច្រើនជាង ១៤ ពាន់លានដុល្លារអាមេរិច។ ចាប់ផ្តើមពី App ហៅតាក់ស៉ីជិះ ប៉ុន្តែ Grab មានមហិច្ចតាចង់ពង្រីកខ្លួនឲ្យកាន់តែធំក្នុងនៅក្នុងតំបន់ តាមរយៈការដាក់បន្ថែមសេវាកម្មសំបូរបែបផ្សេងទៀត ស្រដៀងនឹងកម្មវិធីទូរស័ព្ទ WeChat របស់ក្រុមហ៊ុន Tencent Holdings Ltd សម្រាប់ទីផ្សារប្រទេសចិនដែរ។

កម្មវិធីទូទាត់ប្រាក់ដែលមានស្រាប់របស់ Grab គឺ GrapPay អាចឲ្យអតិថិជនបង់ថ្លៃជិះតាក់ស៉ី ឬកង់បី និងបង់ថ្លៃកម្មង់អាហារ ហើយគ្រោងនឹងពង្រីកទៅកាន់សវាកម្មផ្តល់កម្ចី និងធានារ៉ាប់រងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ 

កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដៃ 2C2P ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ នៅក្នុងប្រទេសថៃ ដោយអ្នកបង្កើតកម្មវិធីកុំទ្យូទ័រជនជាតិមីយ៉ាន់ម៉ា លោក Aung Kyaw Moe ហើយបានជ្រើសយកការផ្លាស់ទីទៅសិង្ហបុរីជាមូលដ្ឋានរបស់ខ្លួន។ សូម្បីតែក្រុមហ៊ុន Facebook Inc., Apple Inc., និងក្រុមហ៊ុនអាកាសចរណ៍ធំៗនៅអាស៊ាន ក៏ជាអតិថិជនក្នុងចំណោមអតិថិជនទាំងអស់របស់ 2C2P ដែរ។ 2C2P ជួយក្រុមហ៊ុនដូចជា Thai Airways, Agoda, Traveloka, Lazada, Zara និង Central Online Shopping ឲ្យអតិថិជនរបស់ពួកគេនៅអាស៊ានមានជម្រើសបង់ប្រាក់តាមអនឡាញ។

កាលពីឆ្នាំ ២០១៨ 2C2P រកចំណូលបាន ៥២ លានដុល្លារអាមេរិច កើនឡើងដល់ទៅ ៧៤% ធៀបនឹងឆ្នាំ ២០១៧ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។