ភោជនីដ្ឋានឥណ្ឌាមួយនៅភ្នំពេញ ទទួលយកការទូទាត់ថ្លៃអាហារតាមរយៈ Bitcoin

3983

ហាងអាហារឥណ្ឌាមួយនៅសង្កាត់បឹងកេងកង ក្រុងភ្នំពេញ ទទួលយកការទូទាត់ថ្លៃអាហារតាមរយៈ Bitcoin ដែលជាលុយអេឡិចត្រូនិចឈានមុខគេនាពេលបច្ចុប្បន្ន។ ហាងអាហារឥណ្ឌានេះមានឈ្មោះថា Namaste India Restaurant BKK ដែលត្រូវបានវាយតម្លៃថាជាភោជនីយដ្ឋានល្អបំផុតមួយនៅក្រុងភ្នំពេញដោយស្ថាប័នអន្តរជាតិ Tripadvisor ។ 

អ្នកតំណាងភោជនីយដ្ឋាន Namaste បានប្រាប់គេហទំព័រ Apamat.com ថា “យើងចាប់ផ្តើមទទួលការទូទាត់ប្រាក់តាម Bitcoin តាំងពីខែមុនមកម្លេះ ហើយកន្លងមកមានអតិថិជនទូទាត់ថ្លៃចំណាយរបស់ពួកគេដោយប្រើលុយអេឡិចត្រូនិចនេះរួចហើយដែរ”។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កាលពីព្រឹកម៉ោង ៦ និង ១៥នាទី ថ្ងៃអង្គារនេះ តម្លៃលុយ Bitcoin បានឡើងដល់ ៩៤១៩ ដុល្លារក្នុងមួយ coin ដែលជាតម្លៃខ្ពស់បំផុតមួយក្នុងរយៈពេល ១៣ ខែចុងក្រោយរបស់លុយអេឡិចត្រូនិចនេះ ហើយនៅម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃនេះដដែល វាធ្លាក់ថ្លៃដល់ ៩១៦០ ដុល្លារក្នុងមួយ coin វិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។