ក្រុមហ៊ុន Apple នឹងឈប់ផលិតគ្រឿងអេឡិចត្រូនិចមួយចំនួនក្នុងប្រទេសចិន

3254

ក្រុមហ៊ុន Apple មានគម្រោងដកចេញការតម្លើងផលិតផលអេឡិចត្រូនិចរបស់ខ្លួនក្នុងប្រទេសចិនពី១៥ទៅ៣០ភាគរយបើយោងតាមរបាយការណ៍របស់ Nikkei។ បច្ចុប្បន្ននេះ Apple មានក្រុមរបស់ខ្លួនមួយសម្រាប់រៀបចំការដកចេញការតម្លើងខ្លះពីប្រទេសចិនហើយពួកគេក៏បានស្នើរសុំទៅដល់រោងចក្រដែលចាំទទួលតម្លើងផលិតផលអោយ Apple ដូចជា Foxconn, Pegatron និង Wistron ដើម្បីជួយផងដែរ។

កាតាលីករដែលជំរុញអោយ Apple សម្រេចចិត្តបែបនេះគឺដោយសារតែពេលនេះសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងមានបញ្ហាខាងផ្នែកពាណិជ្ជកម្ម ហើយបញ្ហានេះនឹងកាន់តែតឹងតែងឡើងនៅចុងខែនេះដោយសហរដ្ឋអាមេរិកនឹងដាក់ពន្ធនាំចូលបន្ថែមចំនួន២៥ភាគរយទៅលើផលិតផលដែលផលិតក្នុងប្រទេសចិន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កន្លងមក ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាក្រុមហ៊ុន Apple នឹងងាកមកផលិតគ្រឿងអេឡិចត្រូនិចនៅលើទឹកដីអាមេរិកវិញម្ដង ប៉ុន្ដែបើតាមការវិភាគជាក់ស្ដែង ប្រទេសដែលនឹងទទួលបានផលប្រយោជន៍ពីការដកការផលិតក្នុងប្រទេសចិននោះគឺប្រទេសនៅអាស៊ីភាគត្បូងទៅវិញទេ។ ប្រទេសឥណ្ឌា និង វៀតណាម ត្រូវគេចាត់ទុកថាជាជម្រើសដំបូងរបស់ Apple ដើម្បីយកជាកន្លែងសម្រាប់តម្លើងទូរស័ព្ទ iPhone ក្រៅពីនេះប្រទេស មិចស៊ីចកូ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ក៏ស្ថិតនៅក្រោមការចាប់អារម្មណ៍របស់ Apple ដែរ។ បញ្ហាដែលក្រុមហ៊ុន Apple ប្រឈមក្រោយការឈប់ផលិតក្នុងប្រទេសចិននោះគឺទាក់ទងនឹងការដឹកជញ្ជូនក៏ដូចជាការផ្គត់ផ្គង់វត្ថុធាតុដើមដែលប្រទេសចិនមានប្រៀបជាងប្រទេសដទៃ។ ក្រៅពីនេះពលករក្នុងប្រទេសចិនក៏មានជំនាញខាងអេឡិចត្រូនិចជាង ចំណែកឯហេដ្ឋារចនាសម្ព័ន្ធនិងការផ្គត់ផ្គងអគ្គិសនីក៏ល្អជាងប្រទេសដទៃដែរ។ ការផ្លាស់ប្ដូរចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីក្នុងប្រទេសចិនគឺត្រូវការពេលយ៉ាងតិច១៨ខែ ប៉ុន្ដែ Apple មិនទាន់កំណត់ថានឹងចាប់ផ្ដើមពីពេលណាអោយប្រាកដនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។