ក្រុមហ៊ុន Volvo សហការជាមួយក្រុមហ៊ុន Nvidia ដើម្បីផលិតរថយន្តដឹកទំនិញ ស្វ័យបើកបរ

3527

អាមេរិច(TC)៖ ក្រុមហ៊ុនផលិតរថយន្ត Volvo និងក្រុមហ៊ុន Nvidia បានប្រកាសពីភាពជាដៃគូថ្មីមួយសម្រាប់ពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងអភិវឌ្ឍម៉ាស៊ីនជំនាន់ក្រោយដែលអាចសម្រេចចិត្តដូចមនុស្ស សម្រាប់បំពាក់រថយន្តពាណិជ្ជកម្ម និងរថយន្តផ្តល់សេវាកម្មឧស្សាហកម្មស្វ័យបើកបររបស់ Volvo Group ។ ភាពជាដៃគូនេះ នឹងប្រើប្រាស់កម្មវិធីចារកម្មក្លែងក្លាយរបស់ក្រុមហ៊ុន Nvidia ដែលរួមបញ្ចូលទិន្នន័យដំណើរការពីឧបករណ៍ចាប់សញ្ញា ប្រព័ន្ធឃ្លាំមើល ការធ្វើមូលដ្ឋានីយកម្ម ការធ្វើផែនទី ការព្យាករណ៍លើដងផ្លូវ និងការធ្វើផែនការ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Volvo បានផលិតរថយន្តដឹកទំនិញមួយចំនួនរួចមកហើយដែលបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ប៉ុន្តែរថយន្តទាំងនោះត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដូចជានៅកំពង់ផែទីក្រុង Gothenburg ប្រទេសស៊ុយអែត។ ភាពជាដៃគូរវាងក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Volvo Group មានគោលបំណងជួយមិនត្រឹមតែធ្វើតេស្ត និងដាក់ពង្រាយយានយន្តស្វ័យបើកបរដែលមានសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនតាមរយៈបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធានាថាយានជំនិះទាំងនោះអាចដំណើរការដោយខ្លួនឯងនៅលើផ្លូវសាធារណៈ និងផ្លូវហាយវេផងដែរ។

ការផលិតរថយន្តដឹកជញ្ជូនទំនិញ គឺជាគោលដៅតែមួយគត់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុនទាំងពីរនេះ។ ក្រុមហ៊ុន Nvidia និង Volvo នឹងស្វែងរកការបង្កើតប្រព័ន្ធស្វ័យបើកបរ និងរថយន្តស្វ័យបើកបរដែលអាចគ្រប់គ្រងសំរាម និងកាកសំណល់កែច្នៃឡើងវិញ នៅទីតាំងសំណង់ និងនៅក្នុងឧស្សាហកម្មរ៉ែ និងព្រៃឈើផងដែរ។ Nvidia បានបង្ហាញការកត់សម្គាល់នៅលើវេបសាយរបស់ខ្លួនថា ដំណោះស្រាយរបស់ខ្លួននឹងជួយដោះស្រាយតម្រូវការកើនឡើងនៃសេវាកម្មដឹកជញ្ចូននៅលើពិភពលោក ដែលជំរុញដោយតម្រូវការកើនឡើងសម្រាប់ការដឹកជញ្ជូនកញ្ចប់ទំនិញដល់អតិថិជន។ វាក៏នឹងត្រូវបានគេយកប្រើលើការដឹកជញ្ជូនខ្នាតតូច ដូចជាការគ្រប់គ្រងការដឹកជញ្ជូនតាមច្រកកំពង់ផែជាដើមផងដែរ។

ក្រុមហ៊ុន Nvidia បានផលិតរថយន្តស្វ័យប្រវត្តិជាច្រើនក្នុងពេលកន្លងមក រួមទាំងការវិនិយោគទុននៅក្នុងរថយន្តដឹកទំនិញស្វ័យបើកបររបស់ចិនដែលមានឈ្មោះថា TuSimple ផងដែរ ដោយបានផ្តល់បច្ចេកវិទ្យាឆ្លាតវៃបំពាក់លើយានដឹកជញ្ជូនគ្មានអ្នកបើក Einride និងធ្វើការជាមួយក្រុមហ៊ុន Uber លើអាជីវកម្មរថយន្តធុនធ្ងន់ ATG របស់ខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។