មេរៀនចាប់ផ្តើម ដែលអ្នកអាចរៀនពីស្ថាបនិករបស់យីហោផលិតផលប្រណិត Coco Chanel

3195

យីហោ Coco Chanel គឺជាយីហោនៃប្រណិតភាពដ៏មានតម្លៃថ្លៃមួយក្នុងចំណោមយីហោល្បីៗនៅលើពិភពលោក សម្រាប់បម្រើក្នុងការលំអរូបរាងកាយឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្រាយ។ មនុស្សភាគច្រើនបានដឹងត្រឹមតែប្រណិតភាពនៃយីហោនេះតែប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងនូវរឿងរ៉ាវដែលនាំឲ្យយីហោមួយនេះល្បីជាង ១៣៦ ឆ្នាំចាប់តាំងពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ ១៨៨៣។ លើសពីនេះទៀតស្ត្រីខ្លាំងដែលនៅពីក្រោយភាពល្បីល្បាញនៃយីហោ Coco Chanel គឺលោកស្រី Gabrielle Bonheur Chanel ក៏បានបង្ហាញឲ្យពិភពលោកឃើញនូវភាពស៉ីវីល័យដ៏ស្រស់បំព្រងនៃមនុស្សស្តែងចេញតាមរយ:រូបរាង។

ស្ត្រីខ្លាំងនៃយីហោ Coco Chanel មិនត្រឹមតែផ្លាស់ប្តូរនូវវិធីនៃការឲ្យតម្លៃនៃភាពសីវីល័យនោះទេ តែលោកស្រីក៏បានផ្លាស់ប្តូរលក្ខណ:វិនិច្ឆ័យនៃមនុស្សចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីផងដែរ។ មនុស្សភាគច្រើនដឹងថាសំលៀកបំពាក់ត្រូវបានផលិតដោយស្ត្រី ប៉ុន្តែរឿងរ៉ាវនៃមេរៀនជីវិតរបស់ស្ថាបនិកយីហោ Coco Chanel នឹងធ្វើឲ្យអ្នកមានការវាយតម្លៃផ្សេងចំពោះស្ត្រីក្នុងសង្គមបច្ចុប្បន្ន។ ខាងក្រោមនេះជាមេរៀនខ្លះៗដែលធ្វើឲ្យយីហោ Coco Chanel មានភាពល្បីល្បាញមកទល់នឹងសព្វថ្ងៃ។

១. គ្រប់ការបង្កើតថ្មីត្រូវការចក្ខុវិស័យដ៏មុតស្រួច
ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅពេលដែលយីហោ Coco Chanel​​ ត្រូវបានបង្ហាញទៅកាន់ពិភពលោកតាមរយ:ក្រុមហ៊ុន Chanel Group ស្ត្រីត្រូវបានផ្តល់ឪកាសឲ្យឃើញពីភាពខុសគ្នារវាងសំលៀកបំពាក់ និងភាពស៉ីវីល័យ។ ខោអាវរឹបរាង គឺជាទម្លាប់ដែលមនុស្សស្រីភាគច្រើនតែងតែប្រើ ប៉ុន្តែលោកស្រី Chanel បានធ្វើឲ្យមនុស្សគ្រប់គ្នាឃើញពីភាពខុសគ្នានៃការប្រើប្រាស់វិធីសាស្ត្រខុសៗគ្នាក្នុការស្លៀកពាក់នូវសំលៀកបំពាក់ខុសគ្នាៗ។ ការរចនាដែលមានភាពសាមញ្ញបង្ហាញឲ្យឃើញនូវភាពស្រស់ស្អាតដែលទាក់ទាញនៃអ្នកប្រើបានធ្វើឲ្យមនុស្សម្នាមានការចាប់ចិត្តមិនត្រឹមតែទៅលើការរចនានោះទេ តែគឺព្រមទាំងយីហោ Coco Chanel ផងដែរ។ ការបង្កើតអ្វីដែលមិនធ្លាប់មាន គឺវាពិតជាល្អសម្រាប់ផ្តល់ឪកាសឲ្យមនុស្សគ្រប់គ្នាប្រើជ្រុងផ្សេងទៀតសម្រាប់មើលពិភពលោកយើងនេះ។

២. បង្កើតជីវិតមួយដែលអ្នកចង់បាន

ជីវិតលោកស្រី Chanel ត្រូវបានផ្លាស់ប្តូរនៅពេល ដែលម្តាយរបស់លោកស្រីបានឃ្លាតឆ្ងាយពីលោកស្រីកាលលោកស្រីមានវ័យ ១២ ឆ្នាំ។ នៅពេលនោះឪពុកលោកស្រី គឺជាអ្នកលក់អីវ៉ាន់កំបុិកកំប៉ុន រកព្រឹកខ្វះល្ងាច គ្មានលទ្ធិភាពចិញ្ចឹមបីបាច់រក្សាលោកស្រីឲ្យល្អនោះទេ ហើយគ្រួសារក៏ជួបបញ្ហាផ្នែកហិរញ្ញវត្ថុទៀតទើបឪពុកលោកស្រីសម្រេចចិត្តបញ្ជូនលោកស្រីទៅនៅមជ្ឈមណ្ឌលកុមារកំព្រា។ លោកស្រីចាប់ផ្តើមចាប់ចិត្តទៅនឹងការច្នៃម៉ូតនៅពេលដែលលោកស្រីបានស្នាក់អាស្រ័យនៅឯមជ្ឈមណ្ឌលកុមារកំព្រានោះ។ ជាជាងការទទួលឥទ្ធិពលពីមតិមហាជនសម្រាប់គោលដៅរបស់លោកស្រីនាពេលអនាគត លោកស្រីក៏ស្វែងរកឃើញគោលដៅដែលលោកស្រីចង់បាន។ ហើយអ្វីដែលលោកស្រីត្រូវធ្វើនោះគឺ ទទួលយកនូវជីវិតដែលនៅចំពោះមុខ ដើរឆ្ពោះទៅមុខ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរគ្រប់ស្ថានការណ៍ទាំងឡាយ។ នៅឯមជ្ឈមណ្ឌលកុមារកំព្រា លោកស្រីក៏បានរៀនចេះដេរខោអាវពី ដូនជីនៅទីនោះផងដែរ។ ចាប់តាំងពីពេលដែលលោកស្រីរៀនដេរសំលៀកបំពាក់មក លោកស្រីក៏បានស្វែងរកឃើញពីលក្ខណ:ពិសេសដែលលោកស្រីមាន ហើយខិតខំដុះខាត់វាឲ្យកាន់តែល្អ និងប្រើវាដើម្បីបង្កើតភាពអស្ចារ្យ។

៣. ឈ្មោះរបស់អ្នកគឺជាអ្វីគ្រប់យ៉ាង

មនុស្សពឹងទៅលើកេរ្តិ៍ឈ្មោះ រីឯរបស់ពឹងទៅលើយីហោ។  នៅពេលដែលមនុស្សគ្រប់គ្នាបានឃើញនូវយីហោ Chanel ពួកគេប្រាកដជានឹកឃើញដល់មនុស្សស្រីម្នាក់ដែលឈរនៅពីក្រោយនៃភាពជោគជ័យនៃយីហោនេះ។ ហេតុផលមួយដែលធ្វើឲ្យយីហោ​ Coco Chanel មានភាពល្បីល្បាញ គឺដោយសារតែលោកស្រី Chanel បានធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនុកចិត្តទៅលើលោកស្រី ហើយអ្វីដែលធ្វើដោយលោកស្រី គឺសុទ្ធតែធ្វើឲ្យមនុស្សម្នាមានភាពជឿជាក់ទាំងការរចនា និងគុណភាព។ ផ្តោតទៅលើការបង្កើតនូវអ្វីដែលមានលក្ខណ:ពិសេស និងផ្តោតទៅលើមូលហេតុអ្វីបានជាផលិតផលរបស់អ្នកអាចឈរជើងនៅលើទីផ្សារ គឺជារឿងដែលលោកស្រី Chanel តែងតែធ្វើ។ ឈ្មោះ គឺជាអត្តសញ្ញាណមួយដែលសម្គាល់ថាអ្នកជាអ្នកនរណា ហើយការធ្វើការងារដ៏យកចិត្តទុកដាក់របស់អ្នកបានផ្តល់នូវតម្លៃបន្ថែមទៅលើកេរ្តិ៍ឈ្មោះរបស់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។