Slack ចូលផ្សារហ៊ុនដោយខ្លួនឯង ទទួលការកំណត់តម្លៃគំរូ $២៦/ហ៊ុន ពី NYSE

3144

ញូវយ៉ក(រ៉យទ័រ)៖ កាលពីថ្ងៃពុធម្សិលមិញ គណៈកម្មការមូលបត្រនៃទីក្រុងញូវយ៉ក NYSE បានកំណត់តម្លៃគំរូភាគហ៊ុនរបស់ក្រុមហ៊ុន Slack Technologies Inc ក្នុងតម្លៃ ២៦ ដុល្លារក្នុងមួយហ៊ុន តាមរយៈការបោះលក់ភាគហ៊ុនដោយផ្ទាល់ (Direct Listing)។

ក្នុងតម្លៃនេះ មានន័យថា app ជជែកនៅកន្លែងការងារនេះ ត្រូវបានគេវាយតម្លៃប្រហែល ១៦ ពាន់លានដុល្លារអាមេរិច។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

Slack បានបោះលក់ភាគហ៊ុនរបស់ខ្លួនដោយផ្ទាល់នៅលើផ្សារហ៊ុន NYSE នៅថ្ងៃព្រហស្បតិ៍នេះ។ NYSE បាននិយាយថា តម្រូគំរូនេះ មិនមែនជាតម្លៃសម្រាប់ជួញដូរនោះទេ។ តម្លៃសម្រាប់ជួញដូរជាផ្លូវការ នឹងត្រូវកំណត់តាមរយៈការបញ្ជាទិញ និងការលក់ចេញ ដែលNYSE ទទួលបានពីឈ្មួញជើងសារ។

Slack ចូលផ្សារហ៊ុនដោយខ្លួនឯងនេះ គឺដោយសារមិនចង់ចំណាយលើស្ថាប័ន Wall Street ក្នុងការជួយរត់ការចូលផ្សារហ៊ុន ដែលគិតថ្លៃសេវាកម្មរាប់លានដុល្លារឯណោះ។

Slack គឺជាកម្មវិធីមួយសម្រាប់ឲ្យបុគ្គលិក ក្រុមការងារ និងថ្នាក់ដឹកនាំអាជីវកម្មនានា អាចទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ន Slack មានអតិថិជនសរុបប្រមាណ ៦០ ម៉ឺនអង្គភាព កំពុងប្រើប្រាស់សេវារបស់ខ្លួន ខណៈ ៩៥០០០ បានចុះឈ្មោះប្រើបង់ថ្លៃ។ ក្នុងនោះក៏មានក្រុមហ៊ុនធំៗដូចជា Electronic Arts Inc, Nordstrom Inc និង Ford Motor Co ក៏ប្រើសេវាកម្មរបស់ Slack ដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។