ប្រសិនបើអ្នកវិនិយោគ $១០០០ ទិញភាគហ៊ុនរបស់ Starbucks កាលពី ១០ឆ្នាំមុន តើពេលនេះអ្នកចំនេញបានប៉ុន្មាន?

2936

កាលពីខែមេសាកន្លងទៅនេះ បើផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទីពីររបស់ Starbucks បង្ហាញថា ការលក់មានការកើនឡើងលើសពីការរំពឹងទុករបស់អ្នកជំនាញសម្រាប់ឆ្នាំ ២០១៩ នេះ​ ហើយតម្លៃភាគហ៊ុនរបស់ Starbucks បានកើនរហូតដល់ទៅ ៣០ ភាគរយ ដោយបច្ចុប្បន្ននេះមានតម្លៃ ៨៣ ដុល្លារក្នុងមួយហ៊ុន។

ប្រសិនបើកាលពីឆ្នាំ ២០០៩ អ្នកវិនិយោគលុយចំនួន ១០០០ដុល្លារ ទៅលើភាគហ៊ុនរបស់ Starbucks នោះនៅឆ្នាំ ២០១៩ នេះលុយដែលអ្នកទទួលបានវិញ គឺច្រើនជាងដប់ដងនៃលុយដើម ដែលប្រហែលនឹង ១៤០០០ ដុល្លារ ឬ ១៣០០% នៃប្រាក់វិនិយោគដំបូងរបស់អ្នក។ សម្រាប់រយៈពេលដូចគ្នា បើអ្នកវិនិយោគលើក្រុមហ៊ុន S&P 500 នោះអ្នកទទួលលុយចំនេញមកវិញត្រឹមតែ ២៨០ ភាគរយប៉ុណ្ណោះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ហេតុផលដែលនាំអោយភាគហ៊ុនរបស់ Starbucks កើនឡើងខ្ពស់បែបនេះ ក៏ដោយសារតែការកើនឡើងនៃការលក់ចំនួន ៣ ភាគរយនៅក្នុងត្រីមាសទីពីរ ដែលច្រើនជាងការរំពឹងទុក។ អ្នកជំនាញជាច្រើននៅតែជឿជាក់ថាតម្លៃភាគហ៊ុនរបស់ Starbucks នឹងនៅតែបន្ដកើនឡើងទៀត បើផ្អែកតាមលោក JC O’Hara ដែលជានាយកខាងផ្នែកទីផ្សារនៅក្រុមហ៊ុន MKM Partners បាននិយាយថា ការកើនឡើងក្នុងការលក់របស់ Starbucks នេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយវាអាចបន្ដកើនឡើងក្នុងរយៈពេលដ៏យូរតទៅទៀត។

Starbucks បានចូលផ្សារហ៊ុនដើម្បីបោះលក់ភាគហ៊ុនជាសាធារណៈ នៅឆ្នាំ ១៩៩២ ដោយតម្លៃភាកហ៊ុននាពេលបោះលក់ដំបូងមានតម្លៃ ១៧ ដុល្លារក្នុងមួយហ៊ុន។ ហើយប្រសិនបើអ្នកវិនិយោគប្រាក់ ១០០០ ដុល្លារទិញភាគហ៊ុនចេញលក់ដំបូងនោះ មកដល់ឆ្នាំ ២០១៩ នេះ ប្រាក់វិនិយោគរបស់អ្នកនឹងកើនតម្លៃដល់ប្រហែល ២៥ ម៉ឺនដុល្លារ ដែលតំណាងឲ្យការកើនឡើងប្រចាំឆ្នាំ ២៦% ប្រសិនបើអ្នកវិនិយោគភាគលាភឡើងវិញ។

Starbucks បានចាប់ផ្តើមបង់ភាគលាភឲ្យម្ចាស់ភាគហ៊ុនចាប់តាំងពីឆ្នាំ ២០១០ មក ហើយបានបំបែកភាគហ៊ុន(Stock Split) ពីពីរហ៊ុនមកមួយហ៊ុនចំនួន ៦ ដង ចាប់តាំងពីចូលផ្សារហ៊ុនមក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។