ស្វែងយល់ពីការបង់ពន្ធ សម្រាប់ សហគ្រាសឯកបុគ្គល និង សហកម្មសិទ្ធ

2821

អ្នកត្រូវព្រីនឯកសារ និងបំពេញលើលិខិតប្រកាសពន្ធទាំងអស់ដែលអ្នកត្រូវបង់ពន្ធ។ ដោយសារតែវាមិនទាន់មាននៅលើប្រពន្ធ័អ៉ីនធើណែតនៅឡើយ ដូចនេះអ្នកត្រូវយកលិខិតប្រកាស ទាំងអស់យកទៅសាខាពន្ធដារនៅតំបន់របស់អ្នក។

ដើម្បីទាញយកទំរង់លិខិតប្រកាសពន្ធផ្សេងៗអ្នកត្រូវចូលទៅកាន់ វេបសាយនេះ៖  http៖//www.tax.gov.kh/en/download.php

ផ្ទាំងឃោសនាពាណិជ្ជកម្ម

អ្នកអាចទាញយកប្រតិទិនពន្ធដារសម្រាប់ងាយស្រួលក្នុងការបង់ប្រាក់ពន្ធតាមរយ:កម្មវិធី (Tax Calender)នៅក្នុងទូរស័ព្ទដៃបានដោយឥតគិតថ្លៃ៖

https://apps.apple.com/kh/app/cambodia-tax-calendar-2019/id926656830

ខាងក្រោមនេះ គឺជាប្រភេទពន្ធដែលក្រុមហ៊ុនទូទៅ ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។ ក្រុមហ៊ុនអាចនឹងត្រូវជាប់ពន្ធផ្សេងបន្ថែមទៀត អាស្រ័យលើសកម្មភាពអាជីវកម្មរបស់ពួកគេ។ 

១) ពន្ធលើប្រាក់ចំណេញ

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
ជារៀងរាល់ខែ អ្នកត្រូវបង់ ១% នៃផលរបរសរុបក្នុងខែមុន ដោយមិនរួមបញ្ចូលពន្ធអាករ លើតម្លៃបន្ថែម (VAT)។

កាលបរិច្ឋេទផុតកំណត់ ៖ ពីថ្ងៃទី ១ ដល់ថ្ងៃទី ២០ រៀងរាល់ខែនីមួយៗ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ
នៅចុងឆ្នាំ អ្នកត្រូវបង់ពន្ធសរុបចំនួន ២០% នៃប្រាក់ចំណូលសរុប។ ដូច្នេះ អ្នកអាចដកចេញ ១% នៃប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលអ្នកបានបង់ជារៀងរាល់ខែនៅក្នុងមួយឆ្នាំ។

កាលបរិច្ឋេទផុតកំណត់ ៖ ពីខែមករា រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ

ប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ ចំពោះក្រុមហ៊ុនឯកកម្មសិទ្ធិ និងសហកម្មសិទ្ធិ៖

0 – 12,000,000 KHR (0 – 3,000USD)                                 0%

12,000,001 – 18,000,001 KHR (3,001 – 4,500 USD)           5%

18,000,000 – 102,000,000 KHR (4,501- 25,500 USD)         10%

102,000,001 – 150,000,000 KHR (25,501 – 37,500 USD)    15%

លើសពី 150,000,000 (above 37,500 USD)                             20%

២) ពន្ធកាត់ទុក
ការជួល ៖ ១០%
កម្លាំងពលកម្ម ៖ ១៥%

៣) ពន្ធអាករលើតម្លៃបន្ថែម (VAT)
អត្រាស្តង់ដានៃពន្ធអាករលើតម្លៃបន្ថែមគឺ ១០% ដែលត្រូវបានអនុវត្តលើការផ្គត់ផ្គង់ទាំងអស់ លើកលែងតែការនាំចេញ និងការផ្គត់ផ្គង់ដែលមិនជាប់ពន្ធ។ ទំនិញដែលនាំចេញពីប្រទេសកម្ពុជា និងសេវាកម្មប្រើប្រាស់នៅក្រៅប្រទេស មិនត្រូវបានជាប់ពន្ធអាករលើតម្លៃបន្ថែមឡើយ។ ពន្ធអាករលើតម្លៃបន្ថែមត្រូវបានគិតពីអតិថិជន និងបង់ជូនរដ្ឋាភិបាល។
កាលបរិច្ឋេទផុតកំណត់ ៖ ពីថ្ងៃទី ១ ដល់ថ្ងៃទី ២០ រាល់ខែនីមួយៗ

៤) ពន្ធប៉ាតង់
ថ្លៃពន្ធប៉ាតង់ គឺថេរជារៀងរាល់ឆ្នាំ ហើយអាស្រ័យលើទំហំអាជីវកម្ម (តូច មធ្យម ឬធំ) នៃអាជីវកម្មរបស់ក្រុមហ៊ុនអ្នកផងដែរ។ ពន្ធប៉ាតង់សម្រាប់ក្រុមហ៊ុនឯកកម្មសិទ្ធិ និងសហកម្មសិទ្ធិ គឺ $100 ដែលស្មើនឹង 400,000 រៀល។
កាលបរិច្ឋេទផុតកំណត់ ៖ រៀងរាល់ចុងខែមីនា

៥) ពន្ធលើប្រាក់បៀរវត្សន៍ និងពន្ធលើអត្ថប្រយោជន៍បន្ថែម
ក្រុមហ៊ុនដែលមានបុគ្គលិក ត្រូវកាត់ពន្ធមុនពេលបង់ប្រាក់បៀរវត្សន៍ឲ្យបុគ្គលិក ហើយបង់ជូនរដ្ឋបាលសារពើពន្ធនៅខែបន្ទាប់ពីបើកប្រាក់បៀរវត្សន៍រួច។ អត្រាពន្ធគឺអាស្រ័យលើប្រាក់បៀរវត្សន៍របស់បុគ្គលិកដែលបានកំណត់ដូចខាងក្រោម៖

ប្រាក់បៀរវត្សន៍ប្រចាំខែ (រៀល) អត្រា
0 – 1,000,000 KHR (0 – 250 USD)                           0%
1,000,001 – 1,500,000 KHR (251 – 375 USD)           5%
1,500,001 – 8,500,000 KHR (376 – 2125 USD)         10%
8,500,001 – 12,500,000 KHR (2125 – 3125 USD)      15%
12,500,001 – upwards KHR (above 3125 USD)          20%

កាលបរិច្ឋេទផុតកំណត់ ៖ ពីថ្ងៃទី ១ ដល់ថ្ងៃទី ២០ រាល់ខែនីមួយៗ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។