គម្រោងវិនិយោគថ្មីចំនួន២ដែលមានតម្លៃវិនិយោគសរុបប្រហែលដល់៧លានដុល្លា

1780

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគលើ រោងចក្រដេរស្រោមពូក ស្រោមខ្នើយ វាំងនន… និង រោងចក្រកាត់ដេរ នៅក្នុង រាជធានីភ្នំពេញ​ និង​ ខេត្តកណ្ដាល។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។

– ទី១ គឺក្រុមហ៊ុន ALCLAMORE HOMETEXTILE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២០៥K ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨កន្លែង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

– ទី២ គឺក្រុមហ៊ុន XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២១កន្លែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។