ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកការដ្ឋានសាងសង់ ខុនដូសណ្ឋាគារកម្ពស់៤១ជាន់ លើផ្ទៃ​ដី​ជាង​​២ហិកតា​ ក្នុងតំបន់ភ្នំពេញCBD លើ​ផ្លូវ​ព្រះមុនីវង្ស

1510

ភ្នំពេញ (AKP)៖ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ — ក្រុម​ហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសបើកការដ្ឋាន សាងសង់គម្រោងថ្មីបែបខុនដូ​សណ្ឋាគារ​​ចំនួន២ អគារការិយាល័យ និងអគារពាណិជ្ជកម្មចំនួន១ លើផ្ទៃដី​អភិវឌ្ឍន៍​ចំនួន ២២ម៉ឺនម៉ែត្រការ៉េ តាមបណ្ដោយផ្លូវព្រះមុន្នីវង្សពីខាងក្រោយនៃគម្រោងទី១ (មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា)។ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងព្រីនស៍ ហេភីនេស ផ្លាហ្សា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ក្រោមវត្តមាន លោក ឈ៊ីវ គួស៊ីង ប្រធានប្រតិបត្តិ ក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក LI MIN នាយកប្រតិបត្តិ និងលោក RUAN BIN នាយករងប្រតិបត្តិ រួមជាមួយថ្នាក់ដឹកនាំ និងតំណាងដៃគូសហការផ្សេងទៀត ។

តំណាងក្រុមហ៊ុន បានលើកឡើងថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទំហំ អភិវឌ្ឍន៍សរុប ២២ ម៉ឺនម៉ែត្រការ៉េ ដោយមាននូវខុនដូបែបសណ្ឋាគារចំនួន ២ ល្វែង អគារការិយាល័យចំនួន ១ ល្វែង និងអគារពាណិជ្ជកម្ម។ គម្រោងនេះបាននាំ យកនូវគោល គំនិតនៃលំនៅឋានបែបសណ្ឋាគារដែលមានបំពាក់ដោយអាងហែលទឹក ក្លិបហាត់ប្រាណ ជាន់ដំបូល ក្លឹបកម្សាន្ដ និងបរិក្ខារជាច្រើនផ្សេងៗទៀត។ ដោយបង្ហាញទេសភាព លក្ខណៈ 3D ការបង្កើតការរស់នៅលក្ខណៈបៃតងប្រកបដោយផាសុខភាពល្អ ការ​បង្កើត​គំរូជីវភាពរស់​នៅលក្ខណៈជាន់ខ្ពស់នៅកម្ពុជា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងក្លាយជាទីតាំង​និមិត្តរូបនៃជីវិតរស់នៅលក្ខណៈជាន់ខ្ពស់ និងការវិនិយោគ​លំដាប់​​ខ្ពស់នៅ​រាជធានីភ្នំពេញ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោកបន្តថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយ​មហាវិថី​ព្រះមុនីវង្ស ជាតំបន់អភិវឌ្ឍន៍សំខាន់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែល​តភ្ជាប់​នឹងមហាវិថី​ព្រះនរោត្តម និងខាងលិចជាប់ជាមួយមហាវិថីសម្ដេចតេជោ ហ៊ុនសែន។ នៅជុំវិញ​មាននូវធនធានទីក្រុងលំដាប់កំពូល ដូចជាតំបន់ស្ថានទូត ស្ថាប័នរដ្ឋាភិបាល ខុនដូលំដាប់​ខ្ពស់ ក្លិបបាល់ទាត់លំដាប់ខ្ពស់ ហាងទំនិញអនុគ្រោះពន្ធ ហាង​លក់​រថយន្ដម៉ាកល្បី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និង​សាលារៀន​អន្តរជាតិ ISPP ជាដើម ដែលអនុញ្ញាតឱ្យលោកអ្នកទទួល​បាននូវសេវាផ្គត់ផ្គង់​បែបទីក្រុងប្រកបដោយ​ភាព​ស៊ីវីល័យ។

ជាមួយនឹងសំណង់លំនៅដ្ឋាន​ប្រកបដោយ​គុណភាព​​ខ្ពស់​នៅក្នុងតំបន់នោះ ការសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងក្លាយទៅជាទេសភាពដ៏ស្រស់ស្អាត មួយទៀតនៅ រាជធានីភ្នំពេញនាពេលអនាគត ដែលជួយជំរុញឱ្យរាជធានីភ្នំពេញកាន់តែ មានភាពទាក់ទាញបន្ថែមទៀត។ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា រួមគ្នាជាមួយនឹងមជ្ឈ មណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងគម្រោង ព្រីនស៍ ថាម ផ្លាហ្សា នឹងពន្លឿន​ការ​បង្កើតឡើងនៃតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ​“ភ្នំពេញ ស៊ីប៊ីឌី” ក៏ដូចជាជំរុញឱ្យគម្រោង “ភ្នំពេញ ស៊ីប៊ីឌី” ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់​លំដាប់កំពូលរបស់​ប្រទេស​កម្ពុជា ដោយផ្តល់នូវជីវិតរស់នៅបែបទីក្រុងច្រក​ចេញចូលតែមួយ​ដល់វរជន​ទីក្រុង។

គួរបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប មានដីបម្រុងទំហំជាង១.២០០ ហិកតា ដែល​​មានទំហំអភិវឌ្ឍន៍ជាង២០លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគជាង២ពាន់លានដុល្លារ​អាម៉េរិក៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។