ក្រុមហ៊ុនផលិតអេក្រង់របស់ជប៉ុន JDI ទទួលបានទុនវិនិយោគពីក្រុមហ៊ុន Apple ចំនួន $១០០លាន

2409

តូក្យូ(រ៉យទ័រ)៖ កាសែតជប៉ុន Asahi បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Japan Display Inc (JDI) របស់ជប៉ុន ទើបទទួលបានការវិនិយោគចំនួន ១០០ លានដុល្លារពីក្រុមហ៊ុនយក្ស Apple Inc ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។

ក្រុមហ៊ុន Japan Display កំពុងជួបបញ្ហាខ្វះមូលនិធិវិនិយោគ សារតែការផ្លាស់ប្តូរថ្មីរបស់ក្រុមហ៊ុន Apple ពីអេក្រង់គ្រីស្តាល់ (LCD) និងការខកចិត្តនៃការលក់ទូរស័ព្ទ iPhone XR ដែលជាគំរូ LCD តែមួយគត់ នៅក្នុងសង្វាក់ផលិតរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំ ២០១៨ ។ ចំណូល ៦០% នៃចំណូលសរុបរបស់ក្រុមហ៊ុនជប៉ុននេះ គឺបានពីការលក់អេក្រង់ឲ្យ Apple ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Japan Display កំពុងស្វែងរកកិច្ចព្រមព្រៀងសង្គ្រោះបន្ទាន់មួយ ជាមួយក្រុមហ៊ុនចិន-តៃវ៉ាន់ ប៉ុន្ដែក្រុមហ៊ុនទាំងនេះបានពន្យារពេលការវិនិយោគ ៨០ ពាន់លានយ៉េន (៧៤១ លានដុល្លារអាមេរិក) ដើម្បីវាយតម្លៃអនាគតរបស់ក្រុមហ៊ុនជប៉ុននេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Japan Display បានកើនឡើង ១៨% នៅពេលបិទការជួញដូរនាពេលព្រឹកនៅទីក្រុងតូក្យូ។

ក្រុមហ៊ុន Japan Display ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Hitachi Ltd ក្រុមហ៊ុន Toshiba Corp និងក្រុមហ៊ុន Sony Corp នៅក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជប៉ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។