ក្រុមហ៊ុនធានារ៉ាប់រងជីវិត Sumitomo Life ទិញភាគហ៊ុនរបស់ Singapore Life ចំនួន ២៥% ក្នុងតម្លៃ $៩០លាន

2184

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Sumitomo Life របស់ជប៉ុន បានវិនិយោគប្រាក់ចំនួន ៩០ លានដុល្លារ ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធានារ៉ាប់រង Singapore Life ចំនួន ២៥% ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សិង្ហបុរី។

កាលពីខែមករាដើមឆ្នាំនេះអាជីវកម្មបង្កើតថ្មីរបស់សិង្ហបុរី Singapore Life ទទួលបានទុនចំនួន ១៣ លានដុល្លារពីក្រុមហ៊ុនវិនិយោគចំនួនពីរ និងក្នុងខែឧសភាឆ្នាំដដែល ក្រុមហ៊ុននេះក៏ទទួលបានទុនចំនួន ៧,៣ លានដុល្លារបន្ថែមទៀតផងដែរ ពីក្រុមហ៊ុន Ion Pacific ។ ចាប់តាំងពីដំណើរការមក Singapore Life បានទទួលទុនសរុបចំនួន ១៥៣ លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

នាយកប្រតិបត្តិរបស់ Sumitomo Life លោក Masahiro Hashimoto បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “យើងមើលឃើញពីការរីកលូតលាស់នៃទីផ្សារធានារ៉ាប់រងអាយុជីវិតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ និងជាពិសេស សិង្ហបុរី។ យើងរីករាយក្នុងការគាំទ្រការលូតលាស់របស់ Singapore Life តាមរយៈការចូលរួមជាវិនិយោគិនរយៈពេលវែង”។ 

Sumitomo Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបំផុតមួយនៅប្រទេសជប៉ុន ខណៈ Singapore Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឯកជនក្នុងស្រុកដំបូងគេ ដែលទទួលបានអាជ្ញបណ្ណពីរដ្ឋាភិបាលសិង្ហបុរី តាំងពីឆ្នាំ ១៩៧០៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។