ធនាគារ SCB របស់ថៃ លក់អាជីវកម្មធានារ៉ាប់រងរបស់ខ្លួន ទៅឲ្យក្រុមហ៊ុន FWD ក្នុងតម្លៃ $៣ពាន់លាន

2066

ថៃ(រ៉យទ័រ)៖ ធានាគារផ្តល់ប្រាក់កម្ចីដែលមានទ្រព្យសកម្មច្រើនជាងគេរបស់ប្រទេសថៃ Siam Commercial Bank Plc (SCB) នឹងលក់អាជីវកម្មធានារ៉ាប់រងរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រង FWD Group របស់ហុងកុង ក្នុងតម្លៃ ៩២,៧ ពាន់លានបាត (ប្រហែល ៣ ពាន់លានដុល្លារ) ។

ការចចារទិញ-លក់អាជីវកម្មនេះ បានចាប់ផ្តើមអស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែបានបរាជ័យជាច្រើនលើកដោយសារតែមិនស្របគ្នាលើតម្លៃ ទម្រាំឈានដល់កិច្ចព្រមព្រៀងនេះ។

FWD គឺជាក្រុមហ៊ុនរបស់មហាសេដ្ឋី Richard Li បានកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់លើទីផ្សារអាស៊ាន ខណៈសេវាកម្មធានារ៉ាប់រងអាយុជីវិតបង្ហាញសញ្ញាលូតលាស់ខ្លាំង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។