ក្រុមហ៊ុនដែលធ្លាប់ត្រូវអតិថិជនប្ដឹង

1138

មានក្រុមហ៊ុនជាច្រើនត្រូវបានអតិថិជនរបស់ខ្លួនប្ដឹង ប៉ុន្ដែរាល់ការប្តឹងនោះមិនមែនសុទ្ធតែជោគជ័យនោះទេ។ ខាងក្រោមនេះគឺជាពាក្យបណ្ដឹងរបស់អតិថិជនទៅកាន់ក្រុមហ៊ុនធំៗក្នុងពិភពលោកដែលបានទទួលបានការសងការខូចខាតពីក្រុមហ៊ុនទាំងនោះ។

១. McDonald’s៖ រឿងនេះកើតឡើងរវាងអ្នកស្រី Stella Liebeck ដែលមានវ័យ៨០ឆ្នាំ ជាមួយនឹងក្រុមហ៊ុនលក់អាហារដ៏ធំក្នុងពិភពលោកគឺ  McDonald’s។​ ដោយដើមហេតុដំបូងនោះគឺគាត់បានទៅទិញកាហ្វេក្ដៅពីហាង McDonald’s ប៉ុន្ដែគាប់ជួនអីគាត់ក៏បានធ្វើអោយគំពប់កាហ្វេនោះដោយអចេតនាទៅលើជើងរបស់គាត់ហើយដោយសារតែកាហ្វេនោះក្ដៅខ្លាំងក៏បានធ្វើអោយជើងគាត់រលាកខ្លាំងផងដែរ។ ជាទូទៅកាហ្វេរបស់ហាងធម្មតាមានកម្ដៅប្រហែល៦០អង្សាប៉ុណ្ណោះ ប៉ុន្ដែ McDonald’s គិតថាដើម្បីរក្សាគុណភាពកាហ្វេទាល់តែវាមានកម្ដៅប្រហែល៩០អង្សាទើបល្អ។ ដំបូងឡើយអ្នកស្រី Stella Liebeck ទាមទារសងថ្លៃការព្យាបាលត្រឹមតែ៨០០ដុល្លាប៉ុណ្ណោះ ប៉ុន្ដែ McDonald’s មិនព្រមចុងក្រោយខាងតុលាការតម្រូវអោយ McDonald’s សងថ្លៃការខូចខាតដល់អ្នកស្រី Stella Liebeck រហូតដល់ទៅ​២.៧លានដុល្លាឯណោះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.Honda៖ ក្រុមគ្រួសាររបស់នារីម្នាក់ឈ្មោះ Karen Norman បានប្ដឹងក្រុមហ៊ុនផលិតរថយន្ដ Honda ទាក់ទងនឹងការបាត់បង់ជីវិតរបស់កូនស្រីពួកគាត់ក្នុងឧបទេវហេតុមួយ។ រឿងហេតុនោះគឺកូនស្រីរបស់ពួកគាត់បានបើកឡានចូលក្នុងទឹកប៉ុន្តែមិនអាចរើខ្លួនចេញពីក្នុងឡានបាន ហើយបើយើងស្ដាប់មើលទៅការប្តឹងនោះគឺសមហេតុផលដែលក្រុមហ៊ុនឡាននេះបានធ្វើអោយមានការលំបាកក្នុងការដោះខ្សែក្រវ៉ាត់សុវត្ថិភាពពេលមានការបន្ទាន់។ ប៉ុន្ដែបើតាមការពិនិត្យរបស់ក្រុមអ្នកជំនាញបានអោយដឹងថាកូនស្រីរបស់ពួកគាត់ស្ថិតក្នុងស្ថានភាពស្រវឹងក្នុងពេលបើកបរ ខណៈដែលបុរសម្នាក់ទៀតដែលនៅក្នុងឡានដែរអាចរើខ្លួនចេញពីក្នុងឡានដែលកំពុងលិចទឹកនោះបាន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺខាងតុលាការសម្រេចអោយក្រុមហ៊ុន Honda បង់ថ្លៃការខូចខាតរហូតដល់ទៅ២៥%នៃការខូចខាតសរុប។

៣.R.J. Reynolds៖ កាលពីឆ្នាំ២០០៤អ្នកស្រី Cynthia Robinson បានប្ដឹងក្រុមហ៊ុនផលិតថ្នាំជក់ដ៏ធំមួយនេះក្នុងតម្លៃ២៣.៦ពាន់លានដុល្លា។ គាត់ប្ដឹងជំនួសប្ដីរបស់គាត់ដែលបានស្លាប់ដោយជម្ងឺមហារីកសួតកាលពីឆ្នាំ១៩៩៦ ដោយសារតែប្តីរបស់គាត់បានជក់បារីតាំងតែពីអាយុ១៣ឆ្នាំរហូតដល់៣៦ឆ្នាំ។ អ្នកស្រី Cynthia Robinson បានប្ដឹងទៅក្រុមហ៊ុន R.J. Reynolds ក្រោមហេតុផលថាក្រុមហ៊ុននេះដឹងពីគ្រោះថ្នាក់ចំពោះសុខភាពនៃការជក់បារីប៉ុន្តែមិនព្រមដាក់បម្រាមដើម្បីក្រើនរំលឹកអ្នកជក់ឡើយ។ ចុងក្រោយខាងតុលាការបានសម្រាលចំនួនប្រាក់ដែលអ្នកស្រីបានទាមទារពីក្រុមហ៊ុន R.J. Reynolds ចំនួន២៣.៦លានដុល្លាមកត្រឹម១៦លានដុល្លាវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។