ក្រុមហ៊ុន Tesla ចោទអតីតបុគ្គលិកថាបានលួចបច្ចេកវិទ្យារថយន្ដបើកបរស្វ័យប្រវត្តិរបស់ខ្លួន

828

លោក Guangzhi Cao អតីតវិស្វករនៅក្នុងក្រុមហ៊ុន Tesla បានសារភាពថាគាត់បានអាប់ឡូតឯកសារដែលទាក់ទងនឹងបច្ចេកវិទ្យារថយន្ដបើកបរស្វ័យប្រវត្តិទៅក្នុង iCloud របស់ខ្លួនកាលពីចុងឆ្នាំ២០១៨ខណៈដែលគាត់នៅជាបុគ្គលិកនៅឡើយ។ កាលពីដើមឆ្នាំ២០១៩នេះក្រុមហ៊ុន Tesla បានដាក់ពាក្យបណ្ដឹងទៅលើលោក Cao ថាបានលួចបច្ចេកវិទ្យារបស់ខ្លួនដើម្បីយកទៅអោយក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់ចិនទើបនឹងចាប់ផ្ដើមថ្មីគឺ Xiaopeng Motor ដែលមានក្រុមហ៊ុន Alibaba នៅពីក្រោយ។

លោក Cao បានបដិសេធថាខ្លួនមិនបានលួចកម្មសិទ្ធបញ្ញារបស់ Tesla ទេ ហើយគាត់បានបន្ថែមថាមុនពេលចាកចេញពី Tesla គាត់បានព្យាយាមលុបចេញនូវឯកសារមានជាប់នឹងខ្លួនជាច្រើនដែលទាក់ទងនឹង Tesla។​ បច្ចុប្បន្នគាត់មានឋានៈខ្ពស់មួយក្នុងក្រុមហ៊ុន Xiaopeng ដោយការងាររបស់គាត់នោះគឺខាងអភិវឌ្ឍនិងផលិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិសម្រាប់រថយន្ដ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

គាត់គឺជាអតីតបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក៤០នាក់ដែលមានសិទ្ធក្នុងការចូលទៅមើលក៏ដូចជាកែប្រែកូដផ្សេងៗក្នុងកម្មវិធីបើកបរដោយស្វ័យប្រវត្តិរបស់ Tesla ដែលមានឈ្មោះថា Autopilot ។ ក្រុមហ៊ុន Tesla អះអាងថាលោក Cao បានអាប់ឡូតរហូតដល់ទៅជាង៣សែនឯកសារនិងទិន្នន័យផ្សេងៗរបស់ Autopilot ទៅក្នុង iCloud របស់ខ្លួនកាលពីចុងឆ្នាំ២០១៨ ហើយមិនត្រឹមតែប៉ុណ្ណោះកាលពីខែកុម្ភៈលោក Cao ក៏បានទាក់ទងអតីតបុគ្គលិក Tesla អោយទៅធ្វើការជាមួយខ្លួននៅឯ Xiaopeng Motor ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។