តើនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក Sundar Pichai ជានរណា?

2189

នាយកប្រតិបត្តិនៃក្រុមហ៊ុន Google លោក Sundar Pichai បានបង្ហាញឲ្យមនុស្សគ្រប់គ្នាឃើញយ៉ាងច្បាស់ថា កិច្ចខិតខំដ៏លំបាកទាំងប៉ុន្មាន គឺជាកូនសោឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ហើយនេះមិនមែនជាលើកទីមួយទេដែលមានមនុស្សហ៊ានអះអាងដូច្នេះ។ នាយកប្រតិបត្តិ Google រូបនេះបានកើតនៅ Madurai ជាទីក្រុងបុរាណមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។ គាត់បានសិក្សានៅសាលា Chennai និងបានសិក្សាផ្នែកវិស្វកម្មលោហធាតុពីវិទ្យាស្ថានជាតិឥណ្ឌា IIT Kharagpur។ ខាងក្រោមនេះជារឿងរ៉ាវអាថ៌កំបាំងមួយចំនួន ដែលអ្នកប្រហែលជាពុំធ្លាប់បានដឹងអំពីលោក CEO នៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំក្នុងលោកមួយនេះ។

១. ជោគជ័យមួយដែលគ្មានជំនួយពីបច្ចេកវិទ្យា
ផ្ទាំងឃោសនាពាណិជ្ជកម្ម

Sundar បានកើតនៅក្នុងគ្រួសារក្រីក្រមួយ ដែលតម្រូវឲ្យគាត់ត្រូវពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសម្រេចគោលដៅ។ គាត់បានបង្ហាញគ្រប់គ្នាឱ្យឃើញថា បើអ្នកមានឆន្ទៈខ្ពស់ អ្នកនៅតែមានផ្លូវក្នុងការកំចាត់ទុក្ខលំបាកដែលអ្នកជួបប្រទះ។ អំឡុងវ័យកុមារភាព គាត់មិនដែលមានទូរទស្សន៍ ឬកុំព្យូទ័រនៅផ្ទះឡើយ ហើយនេះក៏ជាកម្លាំងចិត្តមួយដែលជំរុញឱ្យគាត់ខិតខំស្វែងរកជីវិតថ្មីមួយដ៏ប្រសើរ។

២. គាត់បានទៅសម្ភាសន៍ចូលធ្វើការនៅក្រុមហ៊ុន Google នៅថ្ងៃបុណ្យ April’s Fool Day

ការសម្ភាសន៍របស់គាត់នៅក្រុមហ៊ុន Google គឺចំថ្ងៃទី ០១ មេសា (ឫ April’s Fool Day ដែលប្រជាជននៅប៉ែកអឺរ៉ុបតែងតែបង្កើតរឿងប្លែកៗ ជាពិសេសរឿងក្លែងបន្លំនៅថ្ងៃប្រារព្ធពិធីបុណ្យនោះ) គាត់បានប្រាប់ថា “Google បានផ្ញើសារអេឡិចត្រូនិច (Gmail) មកខ្ញុំ ហើយអញ្ជើញខ្ញុំឱ្យមកសម្ភាសន៍ ហើយគ្រប់គ្នាមិនដឹងថាវាគឺជាថ្ងៃ April’s Fool Day នោះទេ ក្នុងពេលសម្ភាសន៍បីលើកដំបូង ពួកគេបានសួរខ្ញុំគឺថា តើខ្ញុំគិតយ៉ាងម៉េចចំពោះ Gmail នោះ ហើយខ្ញុំឆ្លើយមិនបានត្រឹមត្រូវប៉ុន្មានទេ។ លើកទីបួន មានមនុស្សម្នាក់បានបង្ហាញខ្ញុំអំពី Gmail ភ្លាមនោះខ្ញុំក៏បានដឹងថា គួរឆ្លើយបែបណាចំពោះសំណួររបស់ពួកគេ។ គាត់បាននិយាយបែបកំប្លែងទៀតថា គាត់ត្រូវបាន Google ជ្រើសយក តែនោះមិនមែនជាការពិតទេ។

.  គួរយកមួយណា Google ឬ Twitter

នៅឆ្នាំ ២០១១ លោក Sundar Pichai បានជួ​បស្ថានការដ៏តឹងតែងមួយក្នុងការសម្រេចចិត្តចំពោះអាជីពរបស់គាត់។ គាត់ទទួលបានសំណើរពីក្រុមហ៊ុនធំៗពីរក្នុងពេលតែមួយ ដែលទាមទារឱ្យគាត់ធ្វើការពិចារណាយ៉ាងខ្លាំងក្នុងការជ្រើសរើសយកសំណើរមួយតែប៉ុណ្ណោះ។ សំណាងល្អគាត់បានជ្រើសយកសំណើរដ៏ត្រឹមត្រូវសម្រាប់ជីវិតរបស់គាត់ គឺជ្រើសធ្វើការឲ្យក្រុមហ៊ុន Google

៤. ប្រើកុំព្យូទ័រលើកទីមួយ

រហូតមកដល់ពេលនេះ មានមនុស្សតិចណាស់ដែលមិនស្គាល់កុំព្យូទ័រ ជាពិសេសអ្នកមានជំនាញខាងព័ត៌មានវិទ្យា (IT) ប៉ុន្តែ Pichai ជាអ្នក IT ម្នាក់ក្នុងចំណោមអ្នកជំនាញ IT ផ្សេងទៀតដែលចេះប្រើប្រាស់កុំព្យូទ័រលើកដំបូងនៅពេលដែលគាត់ចូលរៀនសាកលវិទ្យាល័យ។

៥. ចូលចិត្តមើលកម្មវិធី Koffee With Karan

បើអ្នកគិតថាអ្នកបានចំណាយពេលឥតប្រយោជន៍មើលកម្មវិធី Koffee With Karan កុំបារម្ភអី ព្រោះអ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលទស្សនាកម្មវិធីនោះ ព្រោះវាក៏ជាចំណង់ចំណូលចិត្តរបស់នាយកប្រតិបត្តិ Google រូបនេះផងដែរ។ Koffee With Karan គឺជាកម្មវិធីជជែកស្តីពី STAR World India និង STAR Plus ដែលបានរៀបចំដោយអ្នកផលិតខ្សែរភាពយន្ត និងអ្នកដឹកនាំរឿងលោក Karan Johar

. Twitter មិនមែនជាក្រុមហ៊ុនតែមួយទេដែលធ្លាប់ចង់បានរូបលោក

ជាក់ស្តែងណាស់ថា Twitter មិនមែនជាក្រុមហ៊ុនតែមួយទេដែលធ្លាប់ចង់បានលោក Sundar Pichai។ គាត់ធ្លាប់ទទួលបានសំណើរដ៏ធំមួយពីក្រុមហ៊ុន Microsoft ប៉ុន្តែគាត់ត្រូវបានក្រុមហ៊ុន Google ទាក់ចិត្តបាន ដែលផ្តល់ឱ្យគាត់នូវភាគហ៊ុនដែលមានតម្លៃ ៥០ លានដុល្លារ។

. ជាមនុស្សដែលពូកែចងចាំ

Sundar នៅតែអាចចងចាំលេខទូរស័ព្ទទាំងអស់ដែលគាត់ធ្លាប់ប្រើ តាំងពីពេលដែលគាត់ប្រើប្រាស់ទូរស័ព្ទលើកដំបូង ហើយវាក៏ជាជំនាញមួយរបស់គាត់ក្នុងចងចាំតួលេខផងដែរ។

. ធ្វើជាមនុស្សគំរូ

នៅពេលដែលគាត់រៀននៅមហាវិទ្យាល័យ មនុស្សដែលគាត់យកជាគំរូគឺបុរសដ៏អស្ចារ្យម្នាក់ឈ្មោះ Narayan MurthyNagavara Ramarao Narayana Murthy ដែលត្រូវបានគេស្គាល់ជាទូទៅថា Narayana Murthy គឺជាឧស្សាហករមួយរូបខាងបច្ចេកវិទ្យា និងព័ត៌មានវិទ្យារបស់ឥណ្ឌា និងជាសហស្ថាបនិកក្រុមហ៊ុន Infosys ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិ ផ្តល់ការប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យ វិស្វកម្ម និងសេវាកម្មក្រៅប្រទេស។

ខ្សែរជីវិតរបស់ Sundar Pichai បានឆ្លុះបញ្ជាំងពីការតស៊ូ ប្តេជ្ញា និងជាកម្លាំងចលករមួយដែលជំរុញឱ្យមនុស្សគ្រប់គ្នាព្យាយាម  និងហ៊ានលះបង់ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្លួនឯង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕