បំបាត់ទម្លាប់អាក្រក់ ៥ យ៉ាងនេះសិន បើអ្នកចង់ជោគជ័យ

1820

ប្រហែលជាមានសហគ្រិនវ័យក្មេងជាច្រើនដែលកំពុងតែជាប់គាំងនឹងបញ្ហាលើវិថីជំនួញរបស់ពួកគេ ដោយសារទម្លាប់អាក្រក់របស់ខ្លួនមួយចំនួន ដែលបញ្ហាទាំងអស់នោះអាចនឹងធ្វើអោយពួកគេមិនមានសក្តានុពលពេញលេញ ដើម្បីឈានទៅកាន់គោលដៅដែលពួកគេចង់បាន។ រឺមួយក៏ជាអ្នកមែនទេដែលកំពុងតែមានបញ្ហានេះ? តើអ្នកជឿថាអ្នកនឹងជោគជ័យទេ ប្រសិនបើអ្នកមិនបានដឹងពីចំនុចខ្វះខាតខ្លួនឯងនោះ? ភាពជោគជ័យ ទាមទារឱ្យខ្លួនយើងមានចំណេះដឹងអំពីខ្លួនឯងអោយបានច្រើន យើងត្រូវតែមើលឃើញខ្លួនយើង និងទម្លាប់របស់យើងឱ្យបានច្បាស់ជាមុនសិន។ ឥឡូវសាកក្រឡេកមើលចំនុចខាងក្រោមនេះ តើមានចំនុចណាខ្លះដែលយើងត្រូវកែលម្អ?

១. ទំលាប់ចង់អោយអ្វីៗល្អឥតខ្ចោះពេក ៖ អាចនិយាយបានថា នេះក៏ជាបញ្ហាមួយផ្នែកផងដែរ វានឹងបង្កើនភាពស្មុគស្មាញកាន់តែច្រើនមកអោយយើង។ ភាពឥតខ្ចោះពេកនឹងធ្វើឱ្យកិច្ចការងាររបស់យើងកាន់តែចំណាយពេលច្រើន ថែមទាំងកាន់តែពិបាកលើសដើមក៏ថាបាន ព្រោះវាទាមទារ ភាពច្នែប្រឌិត និងភាពពេញចិត្តក្នុងការអនុវត្តន៍។ អញ្ចឹងអ្នកគួរតែរំពឹងចង់បានអ្វីដែលល្អប្រសើរ ហើយធ្វើអ្វីឲ្យល្អតាមតែអាចធ្វើបានទៅបានហើយ មិនគួររំពឹងភាពឥតខ្ចោះ នាំឲ្យអ្នកបាក់ទឹកចិត្តនោះទេ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២. ទំលាប់ធ្វើច្រើនរឿងក្នុងពេលតែមួយ អានសៀវភៅបន្តិច ញាំចំណីបន្តិច ផ្ញើសារជជែកកំលាន្ដបន្តិច លេង Facebook បន្តិច ធ្វើនេះបន្តិច ធ្វើនោះបន្តិច មិនចាំគោលដៅច្បាស់លាស់ វានឹងធ្វើអោយយើងបាត់បង់ការផ្តោតអារម្មណ៍ខ្លាំង ចំណាយពេលវេលាច្រើន ជាពិសេសចំពោះការងារណាសំខាន់ៗ យើងនឹងបាត់បង់តំលៃការងារទាំងស្រុង។ យើងគួរតែមានវិន័យណាជាក់លាក់ណាមួយ សំរាប់ការងារទាំងអស់។ ឧទាហរណ៍ យើងអាចសាកល្បងបិទទាំងអស់ រាល់អ្វីដែលរំខានចេញពីទូរស័ព្ទរបស់យើង ហើយបិទទ្វារបន្ទប់អោយបានជិតស្ងាត់ល្អ ចំណាយពេលមួយភ្លែតដើម្បីផ្តោតអារម្មណ៍លើការងារតែមួយមុខប៉ុណ្ណោះ តែប្រសិនបើមានការចាំបាច់ណាមួយត្រូវសម្រាក ក៏យើងគួរតែសំរាកខ្លះដែរ។

៣. ទំលាប់ចុចបិទម៉ោងរោទិ៍ ហើយគេងវិញ  ប៊ូតុង Snooze គឺជាមុខងារពន្យាមួយភ្លែក ពេលដែលយើងតែងតែឃើញនៅក្នុងម៉ោងរោទិ៍លើទូរស័ព្ទរបស់យើង។ ការសិក្សាជាច្រើនបានបង្ហាញថា ការពន្យាពេលមួយភ្លែកដើម្បីគេងបន្ដនេះ  មិនបានជួយអ្វីដល់យើងទេ ផ្ទុយទៅវិញ បែរជាថែមទាំងជះឥទិ្ធពលអាក្រក់លើទំលាប់រស់នៅ និងទំលាប់ធ្វើការងាររបស់យើងទៀតផង។ យើងគួរតែក្រោកឡើងអោយទៀងពេល នៅពេលដែលសំឡេងម៉ោងរោទិ៍ឡើង ហើយសាកល្បងអនុវត្តន៍ទម្លាប់ល្អពេលព្រឹកវិញ ដូចជា ការហាត់ប្រាណ ឬការទទួលទានអាហារសំបូរជីវជាតិជាដើម។

៤. ទំលាប់ទុកការងារសំខាន់ៗធ្វើនៅក្រោយគេ មនុស្សភាគច្រើន គឺតែងតែអារម្មណ៍ល្អបំផុតនៅពេលព្រឹក យើងចាប់ផ្ដើមអស់កំលាំងទៅវិញ នៅពេលពេលថ្ងៃ ឬពេលល្ងាច។ យើងគួរធ្វើការងារណាដែលពិបាកបំផុត អោយបានមុនគេ  នៅពេលព្រឹក ព្រោះយើងប្រហែលជាមិនមានថាមពលគ្រប់គ្រាន់ដើម្បីសំម្រេចការងារណាដែលពិបាកនោះទេ ទាំងពេលថ្ងៃ ឬពេលល្ងាច។

៥. មិនផ្តល់តម្លៃពេលវេលា៖ មនុស្សជាច្រើន គាត់ដឹងថាពេលវេលាសំខាន់ ប៉ុន្តែគាត់នៅតែប្រើពេលធ្វើរឿងឥតប្រយោជន៍។ ជីវិតគឺជាពេលវេលា មានន័យថាពេលដែលយើងអស់ពេល គឺយើងស្លាប់។ អញ្ចឹងទាន់ឥឡូវនៅមានពេល យើងគួរតែប្រើវាឲ្យមានតម្លៃតាមតែអាចធ្វើបាន។

ការផ្លាស់ប្តូរទំលាប់អាក្រក់ទាំងអស់នេះរបស់យើង អាចនឹងផ្ដល់លទ្ធផលវិជ្ជមានច្រើនលើសលប់មកកាន់យើងវិញក៏ថាបាន ដូច្នេះយើងគួរតែផ្តោតលើការកែលម្អ ចំណុចខ្វះខាតតូចៗជាមុនសិន មិនយូរទេយើងនឹងអាចបង្កើតបានទម្លាប់ល្អដែលអាចជួយឱ្យយើងក្លាយជាមនុស្សខ្លាំងម្នាក់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...