៤ គន្លឹះ សម្រាប់យកឈ្នះលើភាពភ័យខ្លាច និងដើម្បីឈានទៅកាន់ភាពជោគជ័យ

2382

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងភាពភ័យខ្លាចជាច្រើនដែលចូលមកក្នុងជីវិតរបស់យើង ហើយក៏ធ្លាប់សម្រេចចិត្តថា តតាំង ឬមិនតតាំង ជាច្រើនលើកច្រើនសារ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងបានដឹងថាការសម្រេចចិត្តទាំងនោះ មិនងាយស្រួលនោះទេ ព្រោះតែវាជាប់ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់យើង។ មែនទេ​? ប៉ុន្ដែមានកត្តាខ្លះដែលយើងចាំបាច់ត្រូវតែហ៊ានប្រឈមដើម្បីបន្តដំណើរជីវិតរបស់យើងទៅមុខទៀត។ ដើម្បីលើកទឹកចិត្ត និងជំរុញភាពចជឿជាក់បន្ថែម យើងសាកមករៀនពីគន្លឹះខាងក្រោមទាំងនេះលមើល៖

១. ព្យាយាមដកខ្លួននៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន ៖ កុំអនុញ្ញាតឱ្យមិត្តភ័ក្ត្រ ឬអ្នកដទៃណាម្នាក់ មកបំផ្លាញទំនុកចិត្តរបស់យើង ដោយនិយាយថាអ្នកមិនមានសម្ថភាពល្អគ្រប់គ្រាន់ អោយសោះ។ ប្រសិនបើពួកគេមិនបានជួយសម្បីតែផ្តល់មតិស្ថាបនាទេនោះ សូមកុំចែករំលែករាល់គំនិត ឬផែនការអ្វីទាំងអស់របស់យើងជាមួយពួកគេអី។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២. កុំខ្វស់នឹងអ្នកដែលច្រណែនពេបជ្រាយយើង ៖ ជាធម្មតា វាគឺរឿងរបស់ពួកគេ មិនមានជាប់ទាក់ទងនឹងយើងទេ។ មនុស្សដែលព្យាយាមរារាំងយើង ពីព្រោះពួកគេភ័យខ្លាចថាយើងនឹងទទួលបានអ្វីមួយធំល្អជាងពួកគេ។ ដូច្នេះពួកគេនឹងព្យាយាមទាញយើងចុះខ្សោយ។ ប្រសិនបើយើងខ្វល់នឹងពួកគេ យើងប្រៀបបានកំពុងនឹងធា្លក់ចូលអន្ទាក់របស់គេហើយ។

៣. កុំខ្លាចពេក ៖ ទទួលស្គាល់ថាអ្វីៗទាំងអស់ នឹងមិនល្អឥតខ្ចោះនោះទេនៅពេលដែលយើងចាប់ផ្តើមអ្វីមួយថ្មី វានឹងមានពេលខ្លះបញ្ហា ពេលខ្លះបានលទ្ធផលល្អ ពេលខ្លះឡើង ហើយពេលខ្លះចុះ។ ទោះជាយ៉ាងណាក៏ដោយ ក៍យើងមិនគួរភ័យខ្លាចពេកដែរ  ព្រោះអ្វីៗអាចនឹងមិនកើតឡើងដូចការដែលគ្រោងទុកទាំងស្រុងនោះទេ មានតែការហ៊ានប្រឈមតតាំងតែមួយគត់ គឺជាជំរើសល្អ។ សូមបង្ហាញភាពក្លាហានអោយរឹងមាំ ដើម្បីបោះជំហានដំបូងរបស់យើងអោយបានល្អ និងល្អបន្តទៀតរហូតដល់គោលដៅចុងក្រោយ។

៤. កុំរង់ចាំពេលវេលដែលល្អឥតខ្ចោះ ៖ មិនដែលមានពាក្យថា “រង់ចាំពេលវេលាល្អឥតខ្ចោះនោះទេ” សំរាប់អ្នកជោគជ័យ  ពីព្រោះឥឡូវនេះហើយដែលជាពេលវេលាដ៏ល្អឥតខ្ចោះនោះ។ បើមិនចាប់ផ្ដើមពីឥឡូវទេ គឺមានតែពាក្យថា ស្ដាយក្រោយប៉ុណ្ណោះនៅទីចុងក្រោយ យើងគ្រាន់តែចាប់ផ្តើមឥឡូវនេះ នោះយើងក៏នឹងល្អប្រសើរឡើងតាមពេលវេលា បាត់ទៅហើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title