ចង់ធ្វើជាសហគ្រិនឆ្នើម នេះគឺជាចំណុចដែលអ្នកគួរដឹង

2187

តើអ្នកកំពុងធុញទ្រាន់នឹងការងាររបស់អ្នកមែនទេ? តើអ្នកកំពុងប្រាថ្នាចង់មានសេរីភាព ធ្វើអ្វីមួយដើម្បីខ្លួនឯងមែនទេ? តើអ្នកបានសម្រេចចិត្តហើយមែនទេ ថាចង់ចាប់ផ្តើមដំណើរជីវិតជាអ្នកជំនួញ? តើអ្នកមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ជាសហគ្រិនហើយ រឺនៅ? តើអ្នកមានការព្រួយបារម្ភអំពីសមត្ថភាពខ្លួនឯងដែរឬទេ? ឥលូវមកមើលចំណុចដែលអ្នកត្រូវពង្រឹង ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នោះ៖

១. ចេះកាត់បន្ថយអារម្មណ៍តានតឹងរបស់ខ្លួន

ការធ្វើការងារអោយខ្លួនឯង គឺពិតជាពិបាកជាងការធ្វើការងារអោយគេពិតប្រាកដមែន ហើយអ្នកនឹងត្រូវមានភាពតានតឹងជាមួយការងារដ៏ច្រើន។ វាប្រហែលជាត្រូវចំណាយពេលច្រើនណាស់ ព្រោះអ្នកត្រូវយកចិត្តទុកដាក់លើខ្លួនឯង យកចិត្តទុកដាក់លើអតិថិជន និង យកចិត្តទុកដាក់លើអាជីវកម្មទាំងមូលរបស់ខ្លួនឯងទៀតផង។ ដូច្នេះហើយ ទើបទាមទារអោយមានការចេះកាត់បន្ថយអារម្មណ៍តានតឹងរបស់ខ្លួនឯង ដើម្បីអាចមានអារម្មណ៍ល្អផ្តោតលើអាជីវកម្មរបស់អ្នកបន្ថែមទៀត។ របៀបកាត់បន្ថយភាពតានតឹងមានច្រើន ហើយអ្នកអាចជ្រើសយកវីធីតាមដែលអ្នកចូលចិត្ត វាអាចជាការស្តាប់តន្ត្រី អានសៀវភៅ លេងកីឡា ឬដើរកំសាន្តជាដើម។

២. ហ៊ានបោះជំហានទៅមុខជានិច្ច
ផ្ទាំងឃោសនាពាណិជ្ជកម្ម

អ្នកអាចបោះជំហានទៅមុខជានិច្ចមិនថាក្នុងស្ថានការណាក៏ដោយ  តែមួយជំហានៗដែលអ្នកបោះ ត្រូវប្រាកដថាអ្នកដឹងខ្លួនឯងច្បាស់ថាអ្នកកំពុងទៅណា។ គួររៀនធ្វើចិត្តអោយក្លាហាន និងរឹងមាំគ្រប់ស្ថានការជុំវិញខ្លួន អោយបានល្អ។

៣. មានសមត្ថភាពក្នុងការជ្រើសរើសបុគ្គលិក

ភាពជាសហគ្រិនខ្លាំងមានន័យថា អ្នកចេះជ្រើសរើសបុគ្គលិកដែលមានសម្ថភាពខ្លាំង ដើម្បីបំពេញការងារឲ្យអ្នក លើសពីនេះអ្នកត្រូវគ្រប់គ្រង និងបែងចែកតួនាទីយ៉ាងសាកសម្យបំផុត ឲ្យត្រូវនឹងសម្ថភាពរបស់ពួកគាត់។ ក្រុមហ៊ុនដែលខ្លាំង មិនមែនត្រូវតែជាក្រុមហ៊ុនមានដើមទុនជាលុយច្រើនទេ ប៉ុន្តែជាស្ថាប័នមួយដែលពោរពេញទៅដោយបុគ្គលិកខ្លាំងៗ។ ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុន កិច្ចការរបស់អ្នកគឺស្វែងរកបុគ្គលិកដែលមានសមត្ថភាពខ្ពស់ឲ្យបានច្រើន មកបំពេញការងារជំនួសអ្នក ព្រោះថាអ្នកមិនអាចទទួលខុសត្រូវលើកិច្ចការទាំងអស់ក្នុងក្រុមហ៊ុន និងរាល់ពេលបានឡើយ។

៤. មានច្បាប់ទំលាប់ធ្វើការច្បាស់លាស់    

ការផ្តោតលើកិច្ចការដែលខ្លួនកំពុងធ្វើ ជាគន្លឹះដ៏សំខាន់ចំពោះការសម្រេចការងារអ្វីមួយ។ ការមានចំណង់ចំណូលចិត្តលើការងារដែលខ្លួនកំពុងទទួលខុសត្រូវ អាចជួយអោយយើងធ្វើការងារបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសនៅពេលដែលអ្នកមានគោលដៅច្បាស់លាស់ក្នុងចិត្ត។ ទោះជាយ៉ាងណា អ្នកនឹងនៅតែមានបញ្ហាខ្លះៗនៅពេលបំពេញការងារ។ បញ្ហាទាំងនោះ អាចនឹងធ្វើអោយអ្នកបាត់បង់ ឬភ្លេចអ្វីដែលជាគោលដៅ និងចំណង់ចំណូលចិត្តរបស់អ្នក។ ការមានច្បាប់ទំលាប់ចំពោះការបំពេញការងារ នឹងជួយអោយអ្នករីកចម្រើន និងទទួលបានលទ្ធផលធំ ក៏ព្រោះតែអ្នកដឹងច្បាស់ជានិច្ចពីគោលការណ៍លើការងាររបស់ខ្លួន។ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន ការមានច្បាប់ទម្លាប់ធ្វើការច្បាស់លាស់ គឺជាគំរូល្អដល់បុគ្គលិក។

៥. មានភាពច្នៃប្រឌិតគ្រប់ពេលវេលា

ក្នុងនាមជាសហគ្រិនមួយរូប គឺពិតជាការសំខាន់ណាស់ដែលត្រូវមានភាពច្នៃប្រឌិតខ្ពស់។ ការច្នៃប្រឌិតនឹងជួយអោយអាជីវកម្មរបស់អ្នកមានភាពលេចធ្លោលើសគូប្រជែង និងអាចឈានរហូតដល់ការរកប្រាក់ចំណេញដ៏ច្រើនសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ឧទារហណ៍ យើងត្រូវមានភាពការច្នៃប្រឌិតលើការធ្វើទីផ្សារ ឬការផ្សាយពាណិជ្ជកម្ម នោះអ្នកនឹងអាចទាញយកអតិថិជនឲ្យមកចាប់អារម្មណ៍ទិញផលិតផល ឬសេវាកម្មរបស់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title