គុណសម្បត្តិ និងគុណវិបត្តិនៃអាជីវកម្មលក់ទំនិញលើអ៉ីនធើណិត

3830

ការលក់ទំនិញតាមអនឡាញ គឺជាវិធីទិញលក់ទំនិញដ៏ទំនើបមួយនាពេលបច្ចុប្បន្ន ហើយនៅថ្ងៃអនាគត វាអាចនឹងដណ្តើមទីផ្សាររបស់អ្នកលក់ទំនិញតាមផ្ទះបែបប្រពៃណីផងដែរ។ ទីផ្សារលក់ទំនិញតាមអនឡាញក្នុងពិភពលោកនាពេលបច្ចុប្បន្ន កំពុងតែនាំមុខដោយក្រុមហ៊ុនធំៗដូចជា amazon.com,  Walmart,  Alibaba,  Flipkart និងក្រុមហ៊ុនធំៗប្រចាំប្រទេសនិមួយៗផ្សេងទៀត។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ និងគុណវិបត្តិនៃអាជីវកម្មលក់ទំនិញលើគេហទំព័រ។

គុណសម្បត្តិ

ការលក់ទំនិញលើអនឡាញបង្កើនចំណូលលឿន ហើយចំណេញបានច្រើនជាងការលក់តាមហាងដោយផ្ទាល់ ព្រោះថាការលក់នៅលើអនឡាញអាចលក់មួយថ្ងៃ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការលក់ទំនិញនៅលើអនឡាញ អាចលក់បានទូទាំងពិភពលោកដោយមិនចាំបាច់ចំណាយលើថ្លៃចំណាយផ្សេងៗនោះទេ។ អាចពង្រីកវិសាលភាពទីផ្សារបានលឿន និងងាយស្រួលដោយសារតែមានទិន្នន័យរបស់អតិថិជនជាស្រេច ដូចជាព័ត៌មានអំពីអតិថិជនក្នុងវ័យណាចូលទិញច្រើនជាងគេ ពួកគេស្ថិតនៅទីតាំងណា ភេទអ្វី និងតើពួកគេចូលចិត្តទិញទំនិញប្រភេទអ្វីជាដើម។

អ្នកទិញអាចស្វែងរកយីហោទំនិញដែលពួកគេចង់ទិញយ៉ាងងាយស្រួល។ យុទ្ធសាស្ត្រធ្វើទីផ្សាររបស់អាជីវកម្មអនឡាញស្ទើតែទាំងអស់ប្រើប្រាស់បណ្តាញសង្គម និងការផ្សាយតាមអ៉ីនធើណេត។ ការលក់ទំនិញលើអនឡាញ អាចទាក់ទាញអតិថិជនបានតាមរយៈការផ្តល់ជូនតម្លៃទាបជាងហាងលក់រាយ ព្រោះការលក់នៅលើវេបសាយពុំចាំបាច់ ឬចំណាយតិច លើថ្លៃជួលទីតាំង ថ្លៃទឹកភ្លើង និងចំណាយផ្សេងទៀត បើធៀបនឹងការលក់ក្នុងហាង។ មួយវិញទៀតអ្នកទិញបច្ចុប្បន្នចូលចិត្តចូលទៅឆែកមើលតម្លៃទំនិញលើវេបសាយ ធៀបទៅនឹងតម្លៃលក់ក្នុងហាង ហើយបើពួកគេឃើញថាការលក់លើវេបសាយមានតម្លៃទាបជាង នោះពួកគេនឹងជ្រើសយកការទិញលើវេបសាយ។

គុណវិបត្តិ

គុណវិបត្តិធំបំផុតនោះ គឺការគ្រប់គ្រងប្រព័ន្ធសុវត្តិភាព។ អតិថិជននឹងចុះឈ្មោះ ហើយបំពេញព័ត៌មានផ្ទាល់ខ្លួន Credit Card, Master Card ឬកម្មវិធីបង់ប្រាក់តាមអនឡាញផ្សេងៗទៀត ហើយប្រសិនបើក្រុមហ៊ុនមិនមានអ្នកជំនាញជួយគ្រប់គ្រងសុវត្តិភាពនេះទេ វានឹងក្លាយជាបញ្ហាស្មុគស្មាញ ហើយអតិថិជននឹងលែងមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក។ 

ការបើកអាជីវកម្មលក់ទំនិញលើគេហទំព័រនៅកម្ពុជា ត្រូវការពេលវេលា និងធនធានច្រើនដើម្បីធ្វើ ដោយសារតែប្រជាជននៅក្នុងស្រុកជាពិសេសយុវវ័យ មិនទាន់មានទំនោរចូលចិត្តទិញទំនិញតាមគេហទំព័រនៅឡើយ ហើយមានបញ្ហាផ្សេងទៀតដូចជា ទំនុកចិត្តនៃការបង់ប្រាក់ ខ្លាចទំនិញដែលដាក់លក់មិនដូចរូប និងបញ្ហាដឹកជញ្ជូនជាដើម។ 

បើអ្នកចង់បើកអាជីវកម្មប្រភេទនេះ អ្នកត្រូវធ្វើការធ្ងន់ ដូចជាការស្វែងរកទំនុកចិត្តពីអតិថិជន ការភ្ជាប់បណ្តាញជាមួយក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមអនឡាញ និងការដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជន។ នៅពេលដែលអថិជនកម្មង់ទំនិញរួចរាល់ តែការដឹកជញ្ជូនមិនទាន់ពេលវេលា វាគឺជាទំនួលខុសត្រូវរបស់ម្ចាស់អាជីវកម្ម។ 

សូមបញ្ជាក់ដែរថា តម្លៃធំបំផុតរបស់អាជីវកម្មលក់ទំនិញតាមអនឡាញ គឺទំនុកចិត្ត។ នៅពេលណាមួយអ្នកបង្កកំហុសដែលធ្វើឲ្យអតិថិជនលែងមានទំនុកចិត្ត វាអាចធ្វើឲ្យអ្នកដួលលឿនបំផុត ហើយមានភាគរយតិចណាស់ក្នុងការងើបឡើងមកវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...