មេរៀនសំងាត់ឆ្ពោះទៅរកជោគជ័យរបស់លោក Brian Tracy អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ

5117

លោក Brain Tracyត្រូវបានមហាជនស្គាល់ជាច្រើនថាជាបុគ្គលជោគជ័យមួយរូបព្រមទាំងជាអ្នកជួយកំណត់គោលដៅដល់មនុស្សជាច្រើនទៀតផង។ បើនិយាយពីឈ្មោះរបស់គាត់វិញ មនុស្សគ្រប់គ្នាស្រមៃដល់សៀវភៅរបស់គាត់ទាំងពីរក្បាលបាត់ទៅហើយ។ សៀវភៅទីមួយគឺ “Eat That Frog” ឯសៀវភៅទីពីរវិញគឺ “Maximum Achievement” ដែលសៀវភៅទាំងពីរនេះមានបានជួយលើកទឹកចិត្តអ្នកអានខ្លាំងមែនទែន។ ប៉ុន្តែការចែករំលែកភាពជោគជ័យរបស់គាត់មិនមែនមានតែប៉ុណ្ណឹងទេ នៅមានមេរៀនជោគជ័យសំខាន់ៗមួយចំនួនទៀតដែលគាត់ចង់ផ្តល់ទៅអ្នកអាន។

១. “មនុស្សជោគជ័យតែងតែរកឱកាសដើម្បីជួយអ្នកដទៃ ប៉ុន្តែមនុស្សមិនជោគជ័យតែងតែសួរថា តើមានផលប្រយោជន៍អ្វីសម្រាប់ខ្ញុំ”

Brain Tracy គឺជាអ្នកទីផ្សាដ៏ពូកែមួយរូប ហើយមួយក្នុងចំណោមមេរៀនរបស់គាត់គឺសួរថា តើយើងអាចជួយអ្នកដទៃដោយរបៀបណា? ការជួយអ្នកដទៃអាចផ្តល់ផលត្រលប់មកវិញតាមផ្លូវផ្សេងៗ។ ទីមួយ អ្នកនឹងមានអតិថិជនផ្តល់តម្លៃអោយអ្នក ទីពីរ នៅពេលដែលយើងជួយអ្នកដទៃ ថ្ងៃណាមួយគេប្រហែលនឹងអាចជួយអ្នកវិញព្រោះវាជាធម្មជាតិរបស់មនុស្ស។

២. “មនុស្សជោគជ័យជាមនុស្សសាមញ្ញៗ ប៉ុន្តែមានទម្លាប់ជោគជ័យ”

ភាពជោគជ័យមិនបានកើតឡើងត្រឹមតែការខិតខំប្រឹងប្រែងមួយយប់ ឬក៏ជាការគាប់ជួននោះទេ។ បុគ្គលដែលទទួលបានជោគជ័យគឺអាស្រ័យលើការខិតខំបន្តិចម្តងៗហើយមិនបោះបង់។ គន្លឹះសំខាន់សម្ងាត់ក្នុងការឆ្ពោះទៅរកភាពជោគជ័យគឺ ការហាត់ប្រាណពេលព្រឹក ការរៀបចំគម្រោងទុកជាមុន ក្រោកពីព្រឹក ហើយព្យាយាមអភិវឌ្ឍន៍ខ្លួនជានិច្ច។

៣. “អ្នកអាចរីកចម្រើនទៅមុខបានដរាបណាអ្នកហ៊ានប្រឈមនឹងភាពលំបាកក្នុងការជួបរឿងដែលថ្មីៗ ដូច្នេះអ្នកគួរចាកចេញពី Comfort Zone”

ជោគជ័យ គឺបានមកពីការហ៊ានប្រថុយដ៏ត្រឹមត្រូវមួយ ហើយប្រសិនបើអ្នកគ្រាន់តែចង់នៅកន្លែងសុខស្រួល ហើយធ្វើរឿងដដែលៗមិនព្រមផ្លាស់ប្តូរ​ ដូច្នេះកុំសង្ឃឹមថាអ្នកនឹងរីកចម្រើនទៅមុខ។

៤. “ប្រសិនបើរឿងដែលអ្នកកំពុងធ្វើមិនបានបង្ខិតអ្នកទៅជិតគោលដៅអ្នកទេ នោះវាកំពុងតែបង្វៀងអ្នកឆ្ងាយពីគោលដៅហើយ”

នៅពេលដែលអ្នកមានគោលដៅរួចហើយ រឿងពីរដែលត្រូវខ្វល់គឺ តើការសម្រេចចិត្តរបស់អ្នកធ្វើអោយខិតកៀកទៅរកគោលដៅ ឬកាន់តែឆ្ងាយពីគោលដៅ? ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ស្រកទម្ងន់ ដូច្នេះតើអ្នកនឹងខិតជិតទៅរកគោលដៅតាមរយៈការញាំអាហារសុខភាព និងហាត់ប្រាណ ឬក៏អ្នកចាកចេញឆ្ងាយពីគោលដៅតាមរយៈទម្លាប់ញាំអាហារមិនល្អហើយខ្ចិលមិនចង់ហាត់ប្រាណ?

៥. “អ្នកមិនអាចកំណត់ពីអ្វីដែលនឹងកើតឡើងមកលើអ្នកទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងអត្តចរិតរបស់អ្នកប្រតិកម្មទៅកាន់រឿងទាំងអស់នោះបាន។ អ្នកនឹងយកឈ្នះលើការផ្លាស់ប្តូរ ដោយមិនអនុញ្ញាតអោយការផ្លាស់ប្តូរយកឈ្នះអ្នកទេ”

បុគ្គលមិនជោគជ័យគឺតែងតែងាយនឹងចុះចាញ់នៅពេលដែលជួបនឹងកាលទេសពិបាកណាមួយ។ មិនថារឿងអ្វីនោះទេ ការបាត់បង់ការងារ មនុស្សដែលអ្នកស្រលាញ់ស្លាប់ ឬក៏ជម្ងឺរាំរ៉ៃ ទាំងអស់នេះសួរថាតើយើងអាចបញ្ឃប់វាមិនអោយកើតឡើងទេ? អត់ទេ ប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនឯងថាគួរប្រតិកម្មរបៀបណា។

៦. “ដាក់ទុន ៣% នៃចំណូលរបស់អ្នកដើម្បីធានានូវអនាគតអ្នក”

ប្រសិនបើអ្នកជាបុគ្គលិកមួយរូប អ្នកគួរចំណាយ ៣% នៃចំណូលដែលទទួលបានទៅលើរឿងដែលជួយអោយអ្នកកាន់តែប្រសើរជាងហ្នឹងទៅទៀត។ ឧទាហរណ៍ អ្នកជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាមួយរូប ដូច្នេះអ្នកគួរតែចំណាយ ៣% នៃចំណូលតាមរយៈការទទួលបាននូវវិញ្ញាប័នប័ត្របន្ថែមទៀត។

៧. “មួយនាទីដែលអ្នកចំណាយក្នុងការគ្រោងទុក សន្សំពេល១០នាទីក្នុងការធ្វើ ហើយផ្តល់ថាមពលត្រលប់មកវិញដល់ទៅ ១០០០% ឯណោះ”

ការគ្រោងទុកមុនគឺជាឧបករណ៍ដ៏ល្អអស្ចារ្យបំផុតក្នុងការប្រើប្រាស់ដើម្បីអោយសម្រេចបានគោលដៅរបស់អ្នក ក៏ដូចជាសម្រេចនូវការងារចាំបាច់ប្រចាំថ្ងៃ។ បើគ្មានការគ្រោងទុកច្បាស់លាស់ទេ អ្នកនឹងចំណាយពេលវេលាដោយគ្មានប្រយោជន៍ ហើយខាតតែថាមពលក្នុងការធ្វើទៀត។

៨. “ គិតពីអ្វីដែលអ្នកចង់បាន មិនមែនផ្តោតលើរឿងដែលអ្នកខ្លាចនោះទេ”

Brain Tracy ជឿជាក់យ៉ាងខ្លាំងទៅលើឥទ្ធិពលនៃការគិតវិជ្ជមាន។ គាត់និយាយថា យើងគួរឈប់ចាក់បំពេញខួរក្បាលយើងដោយភាពភ័យខ្លាចចំពោះការបរាជ័យទៅ ជំនួសមកវិញដោយការផ្តោតទៅលើរឿងដែលយើងចង់ធ្វើ ហើយធ្វើវាអោយបានសម្រេច។

៩.”ភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបុគ្គលមិនជោគជ័យគឺការចាប់ផ្តើមជំហានដំបូង”

សមិទ្ធផលនៃភាពជោគជ័យមិនមែនកើតឡើងពីការគ្រាន់តែគេងស្រមៃទេ ប៉ុន្តែវាកើតចេញពីការឈាននូវជំហានទីមួយដើម្បីធ្វើអោយក្តីស្រមៃនោះក្លាយជាការពិត។ កុំមើលងាយជំហានមួយៗនោះអោយសោះ ព្រោះបើទោះបីជាជំហានខ្លីៗក៏ដោយ ដរាបណាអ្នកដើរត្រូវទិសដៅ អ្នកប្រាកដជាទៅដល់គោលដៅ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.