App ដឹកអាហារ Meal Temple របស់កម្ពុជា បើកដំណើរការ App ដឹកអ្នកដំណើរ DriveUp នៅឡាវ

4223

ឡាវ(e27)៖ App ដឹកអាហារ Meal Temple Group របស់កម្ពុជា បានបើកដំណើរការ App ដឹកអ្នកដំណើរមានឈ្មោះថា DriveUp នៅទីក្រុង Vientiane ប្រទេសឡាវ។ 

Meal Temple Group គឺជាអាជីវកម្មបង្កើតថ្មីមានមូលដ្ឋាននៅប្រទេសកម្ពុជា ធ្វើប្រតិបត្តិការផ្តល់សេវាកម្មដឹកអាហារ និងដឹកជញ្ជូនទំនិញ។ ក្រៅពីមានវត្តមាននៅកម្ពុជា និងឡាវ ក្រុមហ៊ុននេះក៏ទើបតែបានវិនិយោគក្នុង App ដឹកអាហារ Freshgora របស់ប្រទេសម៉ីយ៉ាន់ម៉ា និងថ្មីៗនេះបានវិនិយោគក្នុង App កក់សំបុត្រឡានក្រុង DrukRide របស់រាជាណាចក្រប៊ូតង់ ផងដែរ។

DriveUp របស់ Meal Temple កំពុងទទួលបានការចុះឈ្មោះប្រើសេវាកម្មពីក្រុមអ្នករត់តាក់ស៉ី និងកង់បីនៅក្រុង Vientiane ជាបណ្តើរ និងអាចប្រើប្រាស់បានទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android។ DriveUp ក៏កំពុងរៀបចំបន្ថែមជម្រើសទូទាត់ថ្លៃសេវាកម្មជាមួយ App ទូទាត់ប្រាក់តាមទូរស័ព្ទដែដូចជា AliPay និង Credit Card ផងដែរ។

កាលពីខែតុលាឆ្នាំមុន Meal Temple Group ទទួលបានទុនវិនិយោគពីអ្នកវិនិយោគអូស្ត្រាលី និងអឺរ៉ុប ខ្ទង់សែនដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។