វិធីសាស្ត្រហិរញ្ញវត្ថុ ៤ ដែលអ្នកអាចធ្វើឲ្យការវិនិយោគរបស់អ្នករីកចម្រើន

7256

បើអ្នកមិនមែនកើតមកក្នុងគ្រួសារស្តុកស្តម្ភទេ ច្បាស់ណាស់ថាអ្នកត្រូវតស៊ូរកលុយដោយខ្លួនឯង ប៉ុន្តែបើអ្នកដឹងពីរបៀបដែលមនុស្សរកលុយ វានឹងធ្វើឲ្យអ្នកកាន់តែងាយស្រួល ហើយ apamat.com ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាឲ្យកាន់តែរស់នៅក្នុងជីវិតដ៏ប្រសើរ តាមរយៈការចែករំលែកចំណេះដឹងល្អៗ និងមានប្រយោជន៍បំផុតសម្រាប់អ្នកអាន។ ខាងក្រោមនេះគឺជាវិធីសាមញ្ញៗចំនួន ហើយវាអាចជួយអ្នកឲ្យកំណត់ជោគវាសនាខ្លួនឯងបាន។

. យកពេលវេលាទៅប្តូរយកលុយ

នេះគឺជាប្រភពចំណូលមួយដែលមនុស្សថ្នាក់កណ្តាល និងថ្នាក់ទាបចូលចិត្តជាងគេ។ វាគឺជាការរកលុយដោយយកពេលវេលាទៅប្តូរធ្វើជាកម្មករ ឬបុគ្គលិករបស់អ្នកដទៃ។ នៅកម្ពុជាអ្នកអាចទទួលបានប្រាក់កម្រៃគិតជាខែ ហើយថ្មីៗនេះរដ្ឋាភិបាលមានគោលការណ៍ឲ្យថៅកែបើកប្រាក់ខែឲ្យបុគ្គលិកពីរដងក្នុងមួយខែ ឬពីរសប្តាហ៍ម្តង ខណៈនៅប្រទេសជឿនលឿនគេបើកប្រាក់ឈ្នួលគិតជាម៉ោង។ អ្នកប្រាកដជាធ្លាប់លឺច្រើនហើយពីឪពុកម្តាយរបស់អ្នក និងអ្នកនៅជុំវិញខ្លួនថាខំប្រឹងរៀនឲ្យបានចំណាត់ថ្នាក់ល្អ ដើម្បីរៀនចប់បានការងារល្អធ្វើ មានប្រាក់ខែខ្ពស់

ចំនួនលុយដែលអ្នកអាចរកបានពីការប្តូរពេលវេលារបស់អ្នក គឺអាស្រ័យលើតម្រូវការទីផ្សារនៅក្នុងសង្គមធៀបនឹងជំនាញដែលអ្នកចេះ។ នៅកម្ពុជា អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកច្បាប់ជាដើម អាចរកប្រាក់ខែបានរាប់ម៉ឺនដុល្លារក្នុងមួយខែ ព្រោះមិនសូវមានអ្នកអាចធ្វើការងារនេះច្រើន ខណៈកម្មករសំណង់ អ្នករត់ម៉ូតូឌុប កម្មករតាមផ្ទះ អាចរកប្រាក់ខែបានប្រហែលតែ ៣០០ដុល្លារក្នុងមួយខែ (តាមតំបន់)

ដើម្បីបានលុយ អ្នកត្រូវយកខ្លួនឯងទៅលក់ដោយមានទាំងពេលវេលា និងកម្លាំងស្មារតី។ ការរកចំណូលប្រភេទនេះសម្រាប់អ្នកមានជីវភាព និងកម្រិតវប្បធម៌ទាប គឺរកមួយថ្ងៃរស់មួយថ្ងៃ ពោលគឺនៅពេលចាស់ជរាលែងមានកម្លាំងធ្វើការ នោះនឹងរស់នៅដោយពិបាក ត្បិតរដ្ឋាភិបាលពុំមានលទ្ធភាពជួយនៅឡើយ។ វាគឺជារឿងល្អបើអ្នកចូលចិត្តធ្វើការឲ្យគេ ប៉ុន្តែអ្នកត្រូវដឹងថាអ្នកដទៃអាចរកចំណូលបានដោយវិធីខុសពីអ្នក។

. រកលុយពីការយកលុយទៅតម្កល់នៅធនាគារយកការប្រាក់

វិធីរកចំណូលប្រភេទនេះគឺសម្រាប់អ្នកមិនចង់យកលុយទៅរកស៉ី ឬខ្លាចមានហានិភ័យ។ អ្នកអាចរកចំណូលពីការប្រាក់តាមរបៀបចងការប្រាក់ឯកជន ប៉ុន្តែត្រង់នេះខ្ញុំសូមនិយាយតែការដាក់ប្រាក់នៅធនាគារប៉ុណ្ណោះ។ នៅពេលដែលអ្នកយកលុយទៅទិញបណ្ណបញ្ជាក់តម្កល់ប្រាក់នៅធនាគារ ដែលភាសាអង់គ្លេសហៅថា Certificate of Deposits ឬហៅកាត់ថា CDs អ្នកនឹងទទួលបានអត្រាការប្រាក់មកវិញក្នុងអត្រាណាមួយក្នុងមួយឆ្នាំ។ ធនាគារដែលអ្នកយកលុយទៅចតចោលនោះ យកលុយរបស់អ្នកទៅផ្តល់កម្ចីឲ្យអ្នកផ្សេងទៀតក្នុងអត្រាការប្រាក់ខ្ពស់ជាងដែលធនាគារឲ្យអ្នក។ និយាយឲ្យខ្លីទៅ គឺគេយកលុយរបស់អ្នកទៅរកស៉ីបន្ត។

រូបតំណាង

រូបខាងលើនេះគឺជា CDs ដែលគេយកលុយទៅដាក់ធនាគារក្នុងទឹកប្រាក់ ៧លានដុល្លារអាមេរិក ដោយទទួលបានអត្រាការប្រាក់ចំនួន ក្នុងមួយឆ្នាំ។ នៅលើ CDs នេះបានបង្ហាញថាម្ចាស់លុយរកចំណូលពីអត្រាការប្រាក់ជាស្រេចនៅខាងស្តាំ គឺអាចរកបានសរុបជាង ៥២ ម៉ឺនដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធរួច។ ចំណូលនេះបើគិតជាថ្ងៃគឺ រកបានមួយថ្ងៃជិត ១៥០០ ដុល្លារឯណោះ ដោយមិនចាំបាច់ធ្វើការអ្វីឡើយ (រាប់ថ្ងៃយកលុយ) ហើយនៅពេលផុតកុងត្រា ធនាគារនឹងប្រគល់លុយទាំងដើម ទាំងការមកម្ចាស់លុយវិញ។

. រកលុយពីភាគលាភក្នុងអាជីវកម្មដែលអ្នកមានចំណែកកម្មសិទ្ធិ

នៅពេលអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនណាមួយ មានន័យថាអ្នកមានសិទ្ធិទទួលបានភាគលាភនៃចំណូលដែលក្រុមហ៊ុននោះរកបាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានភាគហ៊ុន ៥០% នៅក្នុងអាជីវកម្មលក់ចេកអាំងមួយដែលរកចំណូលពីការលក់បាន ១០០០ដុល្លារ ហើយមានចំណាយសរុប ៥០០ដុល្លារ។ នៅពេលដកចំណាយរួច គឺទទួលបានចំណេញសរុប ៥០០ដុល្លារ ហើយចំណែករបស់អ្នកគឺទទួលបាន ៥០នៃ $៥០០ ស្មើរនឹង $២៥០។ ការវិនិយោគដើម្បីរកភាគលាភដែលល្អ គឺជាការវិនិយោគក្នុងក្រុមហ៊ុនដែលមានកំណើនប្រាក់ចំណេញជារៀងរាល់ឆ្នាំ និងអាចផ្តលសាច់លុយឲ្យអ្នកបានទៀងទាត់។

សម្រាប់ការលម្អិតអំពីភាគលាភ អ្នកអាចចូលអានលម្អិតក្នុងអត្ថបទនេះ មូលដ្ឋានគ្រឹះនៃភាគលាភ

ត្រង់នេះទោះបីជាខ្ញុំនិយាយសំដៅតែភាគលាភពិតមែន ប៉ុន្តែវាស្ថិតក្នុងដូចគ្នានឹងវិធីរកលុយពីការបើកអាជីវកម្មដែរ ព្រោះថានៅពេលអ្នកបើកក្រុមហ៊ុន អ្នកនឹងត្រូវការទុនវិនិយោគពីខាងក្រៅដើម្បីមានលំនឹង ដូច្នេះអ្នកក៏នឹងរកចំណូលបានក្នុងទម្រង់ជាភាគលាភដែរ តែបើអ្នកធ្វើការក្នុងតំណែងណាមួយក្នុងអាជីវកម្មនោះ អ្នកអាចទទួលបានប្រាក់ខែមួយតង់ទៀត។

. រកលុយពីការឡើងថ្លៃនៃការវិនិយោគ (ចំណេញមូលធន)

ចំណូលប្រភេទនេះកើតឡើងនៅពេលអ្នកវិនិយោគទិញភាគហ៊ុន ឬទ្រព្យណាមួយក្នុងតម្លៃមួយ ហើយលក់វាវិញក្នុងតម្លៃថ្លៃជាងកាលពីអ្នកទិញ។ ឧទាហរណ៍៖ អ្នកទិញភាគហ៊ុនរបស់ apamat.com ចំនួន ១០០០ហ៊ុន ក្នុងតម្លៃ $/ហ៊ុន។ មួយឆ្នាំក្រោយមកតម្លៃរបស់វាកើនឡើងដល់ $៥០/ហ៊ុន ហើយអ្នកក៏លក់វាចេញវិញ។ អ្នកចំណេញបាន $៤៥/ហ៊ុន និងសរុបស្មើរ $៤៥០០០។ ទុនអ្នកទិញភាគហ៊ុនដំបូងអស់ $៥០០០ ហើយលក់បានចំណេញ $៤៥០០០ ហ្នឹងគេហៅថាចំណេញមូលធន។

ក្រៅពីភាគហ៊ុន អ្នកអាចទិញប្រភេទទ្រព្យជាច្រើនទៀតដូចជា ដី ផ្ទះ មាស ពេជ្យ ក្រុមហ៊ុន មូលបត្តិបំណុល និងច្រើនទៀតដែលអ្នកអាចលក់វិញបានចំណេញ។

ហេតុអ្វីអ្នកត្រូវប្រើវិធីទាំងអស់នេះដើម្បីរកលុយ

ងាកទៅខាងដើមដែលខ្ញុំបានសរសេរថា បើអ្នកមិនមែនកើតមកក្នុងត្រកូលមានស្តុកស្តម្ភទេ ច្បាស់ណាស់អ្នកនឹងចាប់ផ្តើមដោយវិធីទីមួយ គឺធ្វើការឲ្យគេសិនដើម្បីសន្សំលុយ។ ប៉ុន្តែដូចដែលអ្នកដឹងហើយ បើអ្នកមិនមានជំនាញពិសេសអ្វីទេ ប្រាក់ខែរបស់អ្នកមិនអាចធ្វើឲ្យជីវិតរបស់អ្នក និងគ្រួសាររុងរឿងនោះឡើយ ជាពិសេសនៅពេលចាស់អស់កំលាំងធ្វើការ។ ដូច្នេះអ្នកត្រូវសន្សំលុយដែលរកបាន ទៅវិនិយោគដើម្បីបង្កើតប្រភពចំណូលផ្សេងទៀតដូចដែលខ្ញុំបានរៀបរាប់ខាងលើ សំដៅត្រៀមទុកនៅពេលអ្នកចាស់ និងអនាគតរបស់គ្រួសាររបស់អ្នក ហើយបើវាច្រើនលើសពីការចំណាយលើការមើលថែរសុខភាព និងការចំណាយប្រចាំថ្ងៃ អ្នកក៏អាចប្រើចំណូលទាំងនោះដើម្បីសោយសុខក្នុងជីវិតចុងក្រោយរបស់អ្នកផងដែរ ដូចជាដើរកំសាន្ត និងសកម្មភាពផ្សេងទៀតដែលធ្វើឲ្យអ្នករីករាយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម