ហេតុអ្វីអតិថិជនចូលចិត្តទិញទំនិញអនឡាញ?

1906

ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនងាកមកទិញទំនិញតាមអ៊ីនធើណេតកាន់តែច្រើនមិនថាក្នុងស្រុក ឬទិញមកពីបរទេសដូចជា អាមេរិក ឬ ចិន​ ជាដើម។ តើវាផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដែលជំរុញអោយអតិថិជនជ្រើសរើសយកការទិញទំនិញអនឡាញជាជាងតាមទីផ្សារ?

១.ប្រៀបធៀបទំនិញ៖ កត្តាចម្បងនោះគឺអតិថិជនអាចប្រៀបធៀបទំនិញរវាងហាងពីរ ឬច្រើនដោយមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើន។ ជាធម្មតាប្រសិនបើយើងចង់ប្រៀបធៀបទំនិញដែលលក់នៅតាមទីផ្សារធម្មតាយើងត្រូវទៅកាន់ពីរបីហាង ចំណាយពេលច្រើនហើយម្ចាស់ហាងក៏មិនសប្បាយចិត្តនឹងការសួរមិនទិញផងដែរ។ តែទិញតាមអនឡាញអ្នកអាចប្រៀបធៀបតម្លៃ គុណភាព សេវាកម្មជាដើម។

២.តម្លៃធូរថ្លៃជាង៖ ប្រាកដណាស់ថាមានទំនិញអនឡាញខ្លះថ្លៃជាងលក់នៅខាងក្រៅ ប៉ុន្ដែប្រសិនបើអ្នកចេះស្រាវជ្រាវរកកន្លែងលក់ទំនិញអនឡាញ នោះអ្នកអាចនឹងទិញបានផលិតផលដែលខ្លួនចង់បានក្នុងតម្លៃទាបជាបទីផ្សារ។ ឧទាហរណ៍ថាអ្នកចង់ទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប្រសិនបើអ្នកទៅផ្សារទំនើបមួយនោះអ្នកនឹងទិញវាក្នុងតម្លៃដែលគេកំណត់ ប៉ុន្ដែបើអ្នកចូលទៅកាន់ផេករបស់ផ្សារទំនើបពីរបីផ្សេងគ្នា នោះអ្នកអាចនឹងឃើញការបញ្ចុះតម្លៃខ្លះទៅលើទំនិញដែលអ្នកចង់បាននោះ។

៣​.ជម្រើសច្រើន៖ អ្នកអានមួយចំនួនប្រាកដជាធ្លាប់ទិញទំនិញមកពីបរទេសជាមិនខាន។ តើអ្នកជ្រើសរើសយកការទិញបែបនេះព្រោះអ្វី? កត្តាជាច្រើនដែលធ្វើអោយអ្នកធ្វើបែបនេះដូចជាទំនិញនោះមិនមានលក់ក្នុងស្រុក ឬតម្លៃថ្លៃជាងឆ្ងាយដែលធ្វើអោយអ្នកសុខចិត្តចាំទទួលទំនិញពីបរទេសវិញទោះបីជាចាំយូរបន្តិចក៏ដោយ។

៤.មតិរិះគន់របស់អតិថិជនដទៃ៖ វាពិតជាមានសារៈសំខាន់ក្នុងការដឹងពីការយល់ឃើញរបស់អតិថិជនដទៃថាផលិតផល និងសេវាកម្មរបស់ហាងនោះល្អ ឬ មិនល្អ។ អ្នកទិញទំនិញអនឡាញជាច្រើននិយាយថាការអានអំពីការយល់ឃើញរបស់អតិថិជនដទៃគឺសំខាន់ខ្លាំងណាស់សម្រាប់ការសម្រេចចិត្តរបស់ខ្លួន៕​

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។