Bill Gates សារភាពថាគាត់បានធ្វើអោយមានកំហុសដ៏ធំមួយក្នុងជំនួញ

929

មកដល់ពេលនេះលោក Bill Gates នៅតែគិតថាគាត់បានធ្វើអោយមានកំហុសដ៏ធំបំផុតមួយក្នុងវិស័យបច្ចេកវិទ្យាដែលមានតម្លៃរាប់រយពាន់លានដុល្លា។ គាត់បាននិយាយប្រាប់ CEO របស់ក្រុមហ៊ុន Eventbrite ថាកំហុសដែលគាត់បានធ្វើនោះគឺគាត់មិនបានគ្រប់គ្រងក្រុមហ៊ុន Microsoft អោយបានល្អដើម្បីក្លាយខ្លួនដូចជា Android សព្វថ្ងៃនេះ។ គាត់បានបន្តទៀតថាពេលនោះ Microsoft មានប្រៀបក្នុងការយកឈ្នះ Android ប្រសិនបើក្រុមហ៊ុនរបស់គាត់យកចិត្តទុកដាក់ក្នុងការប្រកួតប្រជែងនេះ។

ពេលនោះ Microsoft ព្យាយាមបង្កើតកម្មវិធីទូរស័ព្ទដើម្បីប្រកួតប្រជែងជាមួយនឹង Apple ប៉ុន្ដែទម្រាំ Windows Mobile បញ្ចេញកម្មវិធីទូរស័ព្ទនោះមកនៅឆ្នាំ២០១០ Android បានដើរប៉ុន្មានជំហានសំខាន់ៗមុនបាត់ទៅហើយ។ មិនបានប៉ុន្មានឆ្នាំក្រោយមក Microsoft ក៏បានបញ្ឈប់កម្មវិធីទូរស័ព្ទនេះ ហើយលោក Bill Gates និយាយថាបច្ចុប្បន្នទីផ្សារកម្មវិធីទូរស័ព្ទនេះមានតម្លៃប្រហែល ៤០០ពាន់លានដុល្លា។ សព្វថ្ងៃនេះក្រុមហ៊ុនដែលផ្គត់ផ្គង់កម្មវិធីទូរស័ព្ទធំៗជាងគេគឺមានតែ Apple សម្រាប់ផលិតផលរបស់ខ្លួន(ប្រហែល២៥ភាគរយ) និង Google ដែលផ្គត់ផ្គង់កម្មវិធី Android សម្រាប់ទូរស័ព្ទ ៧៥ភាគរយទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។