កម្មវិធីចាក់ចម្រៀង SoundCloud ទើបទទួលបានទុនថ្មីចំនួន ៧៥លានដុល្លារ ពីក្រុមហ៊ុន SiriusXM 

363

ក្រុមហ៊ុន  SoundCloud ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីចាក់តន្ត្រីនោះ ទើបទទួលបានទុនវិនិយោគចំនួន ៧៥លានដុល្លារ ពីសម្ព័ន្ធក្រុមហ៊ុន SiriusXM ដែលជាម្ចាស់កម្មវិធីស្តាប់តន្ត្រី Pandora ។ ទុនថ្មីនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍកម្មវិធី និងបង្កើតសេវាកម្មថ្មីៗបន្ថែម។

នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៩ ក្រុមហ៊ុន SoundCloud រកចំណូលបានក្នុងអត្រាមួយខ្ពស់បំផុតក្នុងមួយត្រីមាស គឺរកបានរហូតដល់ ២០០លានដុល្លារ។ ការវិនិយោគនេះមិនត្រូវបានគេបង្ហើបតម្លៃសរុបរបស់ SoundCloud នោះទេ ប៉ុន្តែកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃថាមានតម្លៃសរុប ៥០០លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

SoundCloud ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០៧ ក្នុងប្រទេសអាឡឺម៉ង់ ហើយមកទល់បច្ចុប្បន្ន app ចាក់ចំរៀងនេះមានបទចំរៀងជាង ២០០លានបទ មានអ្នកបង្កើតបទចំរៀងដើម្បីបង្ហោះចូលក្នុង app ប្រមាណ ២៥លាននាក់ និងមានអ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួន ១៩០ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។