ក្រុមហ៊ុនរុករក និងផលិតប្រេងរបស់ថៃ PTTEP បោះលក់បណ្ណបំណុលតម្លៃ ៥០០លានដុល្លារ

1341

ថៃ៖ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT Exploration and Production (PTTEP) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិស័យថាមពលគ្រប់គ្រងដោយរដ្ឋាភិបាលថៃ PTT Plc បានបោះលក់មូលបត្របំណុលដុល្លារ ( U.S dollar-denominated Bond) តម្លៃ ៥០០លានដុល្លារអាមេរិក ឲ្យអ្នកវិនិយោគបរទេស។

បណ្ណបំណុលនេះនឹងត្រូវចុះបញ្ចីលក់នៅក្រុមហ៊ុនមូលបត្រសិង្ហបុរី Singapore Exchange Securities Trading Limited (SGX-ST) ដោយមានកាលកំណត់ ៧ឆ្នាំ ជាមួយអត្រាការប្រាក់ថេរជិត ២,៦ភាគរយ/ឆ្នាំ។

កាលពីខែមករាដើមឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន PTTEP បានលក់លិខិតបំណុលមានអាទិភាពខ្ពស់ (Senior Notes) តម្លៃ ៣៥០លានដុល្លារអាមេរិក មានរយៈកាលកំណត់១០ឆ្នាំ និងមានអត្រាការប្រាក់ថេរ ២,៩៩៣ភាគរយ/ឆ្នាំ ម្តងរួចមកហើយ។

ចំណេះដឹង៖ Dollar Bond គឺជាបណ្ណបំណុលដែលត្រូវបានបោះលក់នៅក្រៅសហរដ្ឋអាមេរិក ដែលបោះលក់ដោយក្រុមហ៊ុនបរទេស និងរដ្ឋាភិបាលនានា ជំនួសរូបិយប័ណ្ណជាតិរបស់ពួកគេ។ គេជ្រើសរើសប្រើបណ្ណបំណុលប្រភេទនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដោយសារវាមានហានិភ័យទាបសម្រាប់អ្នកវិនិយោគមកពីប្រទេសចាយប្រាក់ដុល្លារ ជាពិសេសសហរដ្ឋអាមេរិក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។