ក្រុមហ៊ុនលក់អាហារ Fastfood, Taco Bell ប្ដឹងក្រុមហ៊ុនដឹកអាហារ Grubhub ដែលបំពានលើកិច្ចព្រមព្រៀង

647

រ៉យទ័រ – ក្រុមហ៊ុនលក់អាហារ​ Taco Bell ដែលជាមេសម្ព័ន្ធរបស់ក្រុមហ៊ុនលក់អាហារ Fastfood យីហោ Yum! Brand បានចោទប្រកាន់ក្រុមហ៊ុនដឹកអាហារ Grubhub នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភលើកិច្ចសន្យាចែកចាយ ហើយការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដឹកអាហារ Just Eat Takeaway បានព្រមព្រៀងទិញយក Grubhub ក្នុងតម្លៃ $៧.៣ពាន់លាន

Yum! Brand ដែលនៅក្រោមការគ្រប់គ្រងរបស់ Taco Bell បានបណ្ដាក់ទុនប្រមាណ ២០០លានដុល្លារទៅក្នុង App ដឹកអាហារ Grubhub កាលពីឆ្នាំ២០១៨ ដោយ Grubhub យល់ព្រមធ្វើជាដៃគូដឹកអាហារឱ្យហាង Taco Bell និង KFC នៅទូទាំងសហរដ្ឋអាមេរិក។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ប៉ុន្តែទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរចាប់ផ្តើមប្រេះស្រាំ ក្រោយពី Yum! Brand បានពង្រីកភាពជាដៃគូជាមួយនឹងក្រុមហ៊ុនគូប្រជែងរបស់ Grubhub ពីរផ្សេងទៀតដែលមាន Uber Eats និង Postmates នេះបើយោងតាមបណ្ដឹងដែលបានដាក់ជូនតុលាការក្រុងញូយ៉ក។

អ្នកនាំពាក្យម្នាក់របស់ Grubhub បាននិយាយថា “យើងសូមបដិសេធរាល់ការចោទប្រកាន់ទាំងស្រុង ហើយយើងនឹងការពារខ្លួនពីការបែកបាក់នេះ​”។ លោកបន្ថែមថា “ស្ថានភាពនេះវាពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ចំពោះហាងអាហារផ្សេងទៀតដែលស្ថិតក្រោម Franchise របស់ Yum! Brand ដែលកំពុងរកចំណូលបានរាប់លាន ត្រូវប្រឈមនឹងហានិភ័យ ហើយជាពិសេសគឺនៅក្នុងបរិបទដែលកំពុងប្រកួតប្រជែងស្រាប់។”

យ៉ាងណា ហាងអាហារដែលស្ថិតក្រោម Franchise របស់ Yum! Brand ក៏នៅតែត្រូវបន្តចំណាយថ្លៃដឹកជញ្ជូនពេញឱ្យ Grubhub ចំនួន ៣,០៥% + ០.៣០ដុល្លារក្នុងមួយប្រតិបត្តិការ បើទោះបីជាហាងទាំងនោះចំណាយកម្រៃជើងសារ ០% ឱ្យ Grubhub សម្រាប់ធ្វើទីផ្សារ និងការចែកចាយក៏ដោយ នេះបើផ្អែកតាមបណ្ដឹងដដែល។

Grubhub ក៏នឹងអាចទទួលបាន ១៧% នៃថ្លៃអាហារពេលល្ងាចរបស់អតិថិជនម្នាក់ដែលត្រូវបង់ ប្រសិនពួកគេ (ហាងអាហារក្រោម Franchise របស់ Yum! Brand) ដំឡើងថ្លៃក្នុងមីនុយអាហារ ឬយកថ្លៃសេវាដើម្បីបង្កើនថ្លៃដើម។

កិច្ចព្រមព្រៀងចែកចាយ តម្រូវឱ្យ Grubhub បង់ថ្លៃកាត់សិទ្ធិដែលមានតម្លៃ ៥០លានដុល្លារដល់ Yum! Brand បើសិន Grubhub ត្រូវ Just Eat Takeaway ទិញយកបានពិតប្រាកដមែន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕