Agoda ផ្តល់ក្តីរំពឹងរកប្រាក់ចំណូលពីអ្នកទេសចរណ៍ក្នុងស្រុក នៅក្នុងប្រទេសតំបន់អាស៉ី

348
រូបភាពពី amchamthailand

អាស៉ី(រ៉យទ័រ)៖ ភ្នាក់ផ្តល់សេវាកម្មដំណើរកំសាន្ត Agoda កំពុងដាក់ចេញយុទ្ធសាស្ត្រថ្មី ផ្តោតលើអតិថិជនជាអ្នកទេសចរណ៍ក្នុងស្រុក ដើម្បីទប់ទល់វិបត្តិ Covid-19 ដែលបានញាំញីអាជីវកម្មក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំង។ 

ប្រធានក្រុមហ៊ុន Agoda លោក John Brown បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់ គឺស្ថិតក្នុងចំណោមទីផ្សារគោលដៅសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងប្រទេសទាំងនោះ។ 

ដោយសារការធ្វើដំណើរឆ្លងដែនត្រូវបានរិតត្បឹត និងការភ័យខ្លាចរបស់ភ្ញៀវទេសចរណ៍ ទើបក្រុមហ៊ុន Agoda ត្រូវពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុក ដូចជាអ្នកទេសចរណ៍នៅក្នុងទេសថៃជាដើម។ មុនពេលផ្ទុះឡើងនៃមេរោគ Covid-19 ចំនួនអតិថិជនដែលបានទិញសេវាកម្មទេសចរណ៍នៅលើ App និងវេបសាយ Agoda សម្រាប់ដំណើរកំសាន្តក្នុងស្រុក មានចំនួនពាក់កណ្តាលនៃចំនួនអតិថិជនសរុប។ 

ក្នុងវិបត្តិដ៏អាក្រក់នេះ Agoda បានបង្ខំចិត្តកាត់បន្ថយបុគ្គលិកចំនួន ១៥០០នាក់ កាលពីខែឧសភា ដោយបានធ្វើឲ្យក្រុមហ៊ុននេះនៅសល់បុគ្គលិកសរុបតែ ៤០០០នាក់ប៉ុណ្ណោះ។ 

Agoda គឺជាក្រុមហ៊ុនបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៥ នៅខេត្តភូកេតប្រទេសថៃ បច្ចុប្បន្នមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងវិស័យទេសចរណ៍ Booking Holding Inc ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។