ក្រុមហ៊ុនផលិតរថយន្ត ហ៉ីយ៉ាន់ដាយ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសឹងបុរី

371
រូបភាពពី Business Today

សឹង្ហបុរី(រ៉យទ័រ)៖ ក្រុមហ៊ុនផលិតរថយន្ត ហ៊ីយ៉ាន់ដាយ របស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាផ្នែកមួយឈានទៅរកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ខ្នាតតូច។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី សឹង្ហបុរី លោក លី សៀនឡុង បានមានប្រសាសន៍ថា រោងចក្រនេះអាចផលិតយានយន្តអគ្គិសនីបានរហូតដល់ ៣ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥ និងមានទុនវិនិយោគចំនួន ២៩៥លានដុល្លារអាមេរិក។

សិង្ហបុរី គឺជាប្រទេសមួយដែលលក់រថយន្តតម្លៃថ្លៃជាងគេបំផុតមួយនៅលើពិភពលោក ដោយសារពន្ធនាំចូលថ្លៃ ហើយបច្ចុប្បន្នប្រទេសនេះមិនទាន់មានរោងចក្រដែលមានសមត្ថភាពផលិតរថយន្តនៅឡើយទេ។ ប៉ុន្តែរដ្ឋដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនេះ បានដាក់ចេញនូវផែនការប្រកបដោយមហិច្ឆតា ក្នុងការបញ្ឈប់ការប្រើប្រាស់យានយន្តប្រើសាំងនៅឆ្នាំ ២០៤០ ។

អ្នកនាំពាក្យក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២ ។

ប្រទេសសឹង្ហបុរីគ្រោងនឹងបញ្ឈប់ការប្រើប្រាស់យានយន្តសាំង និងម៉ាស៊ូត នៅឆ្នាំ២០៤០ និងធ្វើការផ្តោតខ្លាំងលើគ្រឿងយន្តអគ្គិសនី ដើម្បីកាត់បន្ថយឧស្ម័នផ្ទាំងកញ្ចក់ និងបំរែបំរួលអាកាសធាតុ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។