fbpx
no-alternative title
Home ចេញរកស៊ី

ចេញរកស៊ី

នេះជាបណ្តុំអត្ថបទចេញរកស៉ី និងអត្ថបទចំណេះដឹងរកស៉ីជាច្រើនទៀតសម្រាប់អ្នកដែលចង់បើកអាជីវកម្មខ្លួនឯង និងសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជា។

បង្កើនផលិតភាពការងារប្រចាំថ្ងៃ

អ្នកដែលឃើញមនុស្សមួយចំនួនតូចពូកែធ្វើការបានច្រើនហើយមានប្រសិទ្ធភាពខ្ពស់ដែរឬទេ? នោះគឺដោយសារតែពួកគាត់មានវិធីសាស្ត្រក្នុងការធ្វើការមួយចំនួន ហើយអ្នកក៏អាចរៀនពីពួកគាត់បានផងដែរ។ ១.ផ្ដោតលើការងារម្ដងមួយ៖ អ្នកអាចនឹងគិតថាការធ្វើការច្រើនក្នុងពេលតែមួយនឹងធ្វើអោយអ្នកសម្រេចកិច្ចការបានច្រើន ប៉ុន្ដែការពិតវាមិនមែនបែបនឹងទេទោះបីអ្នកអាចធ្វើបានច្រើនមែន ប៉ុន្ដែគុណភាពនៃការងារនោះមិនល្អអស់លទ្ធភាពឡើយ។​ បុគ្គលធ្វើការបានល្អគឺពួកគាត់ផ្ដោតទៅលើការងារណាដែលសំខាន់ជាងគេហើយធ្វើវាទាល់តែចប់ទើបងាកទៅធ្វើការងារដែលសំខាន់បន្ទាប់។ ២.ជៀសចេញពីអ្វីដែលធ្វើអោយអ្នកបែកអារម្មណ៍៖ ការផ្ដោតទៅលើការងារម្ដងមួយដូចចំនុចខាងលើមិនអាចទៅរួចនោះឡើយប្រសិនបើអ្នកមានទូរស័ព្ទឬឧបករណ៍អ្វីមួយដែលអាចទាក់ទាញអារម្មណ៍របស់អ្នកទៅកាន់វា។ អ្នកអាចសាកដាក់វាអោយឆ្ងាយឬផ្ដាច់អ៊ីនធើណេតចោលសិន បន្ទាប់ពីធ្វើការរួចហើយសឹមមកមើលវាវិញ។ ឬវិធីសាស្ត្រមួយទៀតនោះគឺអ្នកអាចកំណត់ម៉ោងដើម្បីឆែកមើលទូរស័ព្ទ សារ ឬ អ៊ីម៉ែលនៅពេលជាក់លាក់ណាមួយ។ ដំបូងៗឡើយវាអាចនឹងពិបាកធ្វើបន្ដិច ប៉ុន្ដែយូរៗទៅវានឹងក្លាយទៅជាទម្លាប់។ ៣.កុំធ្វើការងារដែលមិនសូវចាំបាច់៖ ពេលវេលាគឺមានសារៈសំខាន់សម្រាប់អ្នកប្រសិនបើអ្នកជាមនុស្សដែលមានផលិតភាពការងារខ្ពស់ ដូចនេះការងារមួយចំនួនដែលដែលសំខាន់ល្មមៗ អ្នកអាចផ្ទេរការងារនោះទៅអោយអ្នកផ្សេងធ្វើឬរកអ្នកផ្សេងមកធ្វើជំនួសវិញ។ ឧទាហរណ៍ថាអ្នកមានហាងលក់ដូរមួយ ហើយអនាម័យនិងរបៀបរាបរយក្នុងហាងពិតជាមានសារៈសំខាន់ អ្នកអាចនឹងធ្វើវាខ្លួនឯងបានប៉ុន្ដែអ្នកអាចនឹងមិនមានពេលទៅធ្វើការងារសំខាន់ជាងដូចជាទាក់ទងនឹងការចំណាយចំណូល រិះរកគំនិតថ្មីៗសម្រាប់ហាងរបស់អ្នក ត្រួតពិនិត្យមើលស្តុក...

តើពេលណាដែលជាពេលល្អបំផុតសម្រាប់ការចេញរកស៊ី?

សំណួររសើបមួយដែលមនុស្សតែងតែសួរគ្នាថា តើពេលណាគឺជាពេលល្អបំផុតក្នុងការចាប់ផ្តើមរកស៊ី? ចម្លើយដ៏ខ្លី៖ ការចាប់ផ្តើមចេញរកស៊ី គឺជាពេលដែលអ្នកត្រៀមខ្លួនរួចរាល់ក្នុងការភ្ជាប់ទំនាក់ទំនង ហើយពេលវេលាដែលល្អបំផុតនោះ គឺនៅពេលដែលអ្នកមានពេលសម្រាប់បូជាស្មារតីរបស់អ្នកដើម្បីធ្វើវា។ នេះ មិនមែនមានន័យថា អ្នកដែលធ្វើការផង រកស៊ីផង ឬក៏អ្នកដែលរកស៊ីក្រៅម៉ោង សុទ្ធតែខុសនោះទេ។ មនុស្សគ្រប់គ្នាមានសមត្ថភាព និងលទ្ធភាពខុសៗគ្នា ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើវាឲ្យធំ និងអស្ចារ្យ អ្នកត្រូវតែមានពេលច្រើនផ្តោតលើការធ្វើវា។ វាគឺជាជម្រើសមួយខុស ប្រសិនបើអ្នកចង់ចេញរកស៊ីដោយសារតែធុញទ្រាន់ក្នុងជីវិតបច្ចុប្បន្ន និងមិនចូលចិត្តការងារពិបាកស្មុគស្មាញ ព្រោះថា ការរកស៊ីមានភាពធុញទ្រាន់ និងស្មុគស្មាញជាងបទពិសោធន៏ជីវិតរបស់អ្នកទៅទៀត។ ពេលវេលាល្អបំផុតសម្រាប់ការចេញរកស៊ី មិនជាប់ទាក់ទងនឹងអាយុនោះទេ មនុស្សក្នុងវ័យណាក៏ដោយក៏អាចចាប់ផ្តើមបើករបររកស៊ីបានដែរ ពោលគឺមិនថាក្មេង...

របៀបសរសេរសំណើសុំទុនវិនិយោគ និងគំរូលិខិត

លិខិតស្នើសុំទុនវិនិយោគ គឺជាលិខិតមួយដែលសរសេរដោយបុគ្គល ឬស្ថាប័នមួយ ក្នុងគោលបំណងអញ្ជើញបុគ្គល ឬស្ថាប័នមួយឲ្យចូលរួមបណ្តាក់ទុនរួមគ្នា នៅក្នុងអាជីវកម្មកំពុងដំណើរការរួចហើយ ឬអាជីវកម្មទើបបង្កើតថ្មី និងត្រៀមដំណើរការ។  ចូរចាំថា មុននឹងអ្នកផ្ញើលិខិតស្នើសុំទុនវិនិយោគពីនរណាម្នាក់ អ្នកត្រូវស្គាល់ឲ្យច្បាស់ពីអាជីវកម្មដែលអ្នកចង់ឲ្យគេមកចុះទុនជាមួយ ជាមុនសិន។ អ្នកត្រូវច្បាស់អំពីចំណុចសំខាន់ៗដូចជា ប្រព័ន្ធប្រតិបត្តិការអាជីវកម្មខ្លួនឯង, របាយការណ៍ហិរញ្ញវត្ថុ, គម្រោង និងយុទ្ធសាស្ត្រទីផ្សារ និងការលក់, តិចនិកគ្រប់គ្រងប្រតិបត្តិការ, គម្រោងហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៍អាជីវកម្ម។ មូលហេតុគឺថា ទោះបីអ្នកសរសេរសំណើបានល្អយ៉ាងណាក៏ដោយ នៅពេលគេជួបពិភាក្សាលម្អិតគេនឹងសួរអ្នកទាក់ទងនឹងចំណុចសំខាន់ៗខាងលើ ហើយបើអ្នកឆ្លើយមិនបានល្អគេនឹងមិនព្រមវិនិយោគជាមួយអ្នកឡើយ។  បន្ទាប់មកអ្នកត្រូវស្វែងយល់ពីបុគ្គល...

ប្រភេទមួយចំនួននៃហាងអាហារ និងទស្សនៈអាជីវកម្មទាក់ទងនឹងភោជនីយដ្ឋាន

បច្ចុប្បន្ននេះមានប្រភេទហាងអាហារកាន់តែច្រើនប្រភេទត្រូវបានបើកដំណើរការក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប និងថ្មីៗបើកដោយជនជាតិចិន។ មុខម្ហូបអាហារ, សេវាកម្ម និងបរិយាកាសក្នុងហាង គឺប្រែប្រួលទៅតាមប្រភេទហាងអាហារ និងទស្សនៈរបស់ម្ចាស់ហាង។ ខាងក្រោមនេះ apamat.com នឹងនាំយកប្រភេទខុសៗគ្នានៃហាងអាហារ និងទស្សនៈពាក់ព័ន្ធ សម្រាប់អ្នកអានដែលនឹងក្លាយជាអនាគតនៃមេដឹកនាំនាវាជំនួញកម្ពុជា។ ១. ហាងអាហារទាន់ចិត្ត ហាងអាហារទាន់ចិត្តមានគ្រប់ជ្រុងនៃមហាវិថី និងផ្សារទំនើបធំៗទាំងអស់ក្នុងទីក្រុងភ្នំពេញ ដែលមានដូចជាយីហោហាងភីហ្សា Domino របស់បារាំង, KFC របស់អាមេរិក និង Burger...

លក្ខណៈសម្បត្តិរបស់អ្នកជំនួញដែលបរាជ័យ

១.ចូលចិត្តប្រើពាក្យដោះសារ៖ អ្នកដែលមិនសូវសម្រេចអ្វីបានធំដុំក្នុងជីវិតចូលចិត្តប្រើលេសដោះសារថាខ្លួនមិនអាចសម្រេចគោលដៅមួយបានដោយសារតែហេតុផលនេះឬហេតុផលនោះ។ តែតាមពិតការដែលពួកគាត់មិនអាចធ្វើបាននោះគឺភាគច្រើនដោយសារតែការមិនយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការនោះប៉ុណ្ណោះ។ ២.ចូលចិត្តបន្ទោសអ្នកដទៃឬស្ថានភាពខាងក្រៅ៖ នៅពេលរកស៊ីមិនគាត់ក៏ចាប់ផ្ដើមបន្ទោសទៅលើសេដ្ឋកិច្ចថាមិនល្អ មិនសូវមានអ្នកចំណាយលុយ ចូលមករកស៊ីក្រោយគេ ឬ គ្រួសារមិនគាំទ្រខ្លួនជាដើម។ និយាយរួមគឺគាត់បន្ទោសអ្វីៗដែលនៅជុំវិញខ្លួនទាំងអស់ប៉ុន្ដែអ្វីដែលគាត់មិនបានមើលនោះគឺខ្លួនឯងដែលមិនអាចធ្វើអ្វីអោយកើតជាការបាន។ ៣.មិនស្មោះត្រង់៖ មានទម្លាប់កេងប្រវ័ញ្ចគេឯងមិនថាជាដៃគូររកស៊ីជាមួយគ្នាឬបុគ្គលិករបស់ខ្លួនទេ គឺគាត់ចូលចិត្តយកចំនេញបន្ដិចបន្ដួចនោះ។ ជាលទ្ធផលនៅពេលដែលគេដឹងអំពីចរិករបស់គាត់ហើយគ្មានអ្នកណាចង់ទៅរកស៊ីនិងធ្វើការជាមួយនោះទេ។ ៤.គិតថាខ្លួនឯងចេះច្រើនជាងគេ៖ តើអ្នកធ្លាប់ដែលជួបមនុស្សដែលទើបតែចាប់ផ្ដើមស្គាល់គ្នាដំបូងប៉ុន្ដែនិយាយចេញមកគឺដូចខ្លួនឯងដឹងទាំងអស់ដែរឬទេ?​ មិនថាទាក់ទងនឹងការរកស៊ី នយោបាយ​ សេដ្ឋកិច្ច សង្គម...គឺគាត់មានយោបល់រហូត ហើយមិនសូវស្ដាប់ពីគំនិតរបស់គេទេ។ នេះគឺជាសញ្ញាមួយដែលបញ្ជាក់ថាគាត់រកស៊ីឬធ្វើអ្វីផ្សេងៗទៀតមិនសូវបានផលប៉ុន្មាននោះទេ។ ៥.មិនចេះចែករំលែកការងារអោយគេជួយ៖ មនុស្សប្រភេទនេះជាមនុស្សអាត្មានិយម តែងតែគិតថាមានតែខ្លួនទេដែលធ្វើបានល្អជាងគេ ចំណែកឯការងារមួយចំនួនដែលអាចអោយបុគ្គលិកធ្វើជំនួសគឺគាត់មិនព្រមទេ ចង់តែធ្វើតែខ្លួនឯងព្រោះខ្លាចបុគ្គលិកធ្វើមិនបានល្អ ហើយជាលទ្ធផលគឺគាត់បាត់បង់ពេលវេលាក្នុងការធ្វើកិច្ចការណាដែលសំខាន់ៗសម្រាប់ជំនួញរបស់ខ្លួន។...

គំនិតអាជីវកម្ម សេវាកម្មស្វែងរកបុគ្គលិកតំណែងថ្នាក់កណ្តាល ដល់ខ្ពស់ (Head Hunting Service)

ទីផ្សារធនធានមនុស្សនៅកម្ពុជាមានទំហំធំ មានក្រុមហ៊ុនរើសបុគ្គលិកក្នុងស្រុកជាច្រើនត្រូវបានបង្កើតឡើង ព្រមទាំងមានវេបសាយរើសបុគ្គលិក និងស្វែងរកការងារជាច្រើនផងដែរ ប៉ុន្តែធនធានមនុស្សខ្លាំងៗពុំស្វែងរកការងារធ្វើទេ ពោលគឺភ្នាក់ងារស្វែងរកបុគ្គលិកជាអ្នកស្វែងរកពួកគេ។ ថ្ងៃនេះ apamat.com សូមលើកយកគំនិតអាជីវកម្មមួយមកជូនមិត្តអ្នកអានអាចយកទៅពិចារណា នោះគឺ ការផ្តល់សេវាកម្មរើសបុគ្គលិកតំណែងថ្នាក់កណ្តាលដល់ខ្ពស់បំផុត។  វាខុសគ្នាត្រង់ថាក្រុមហ៊ុនផ្តល់សេវាកម្មរើសបុគ្គលិកបច្ចុប្បន្ននៅកម្ពុជា គឺផ្តល់សេវាកម្មរើសបុគ្គលិកភាគច្រើនក្នុងតំណែងទាបៗ ហើយគំនិតអាជីវកម្មដែលខ្ញុំលើកយកមកនេះគឺផ្តោតលើតែការផ្តល់សេវាកម្មរើសបុគ្គលិកតំណែងខ្ពស់ៗប៉ុណ្ណោះ។ ក្រុមហ៊ុនជាច្រើននៅកម្ពុជាពិបាកស្វែងរកធនធានមនុស្សមានសមត្ថភាពសម្រាប់កាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនរបស់ពួកគេ ដោយក្រុមហ៊ុនទាំងនោះត្រូវចំណាយលុយយ៉ាងច្រើនជួលជនបរទេសឲ្យមកកាន់តំណែងធំៗទាំងនោះ។ តាមពិតទៅធនធានមនុស្សដែលមានជំនាញច្បាស់លាស់នៅកម្ពុជាកំពុងខ្វះខាតច្រើន ទើបក្រុមហ៊ុនធំៗទាំងក្នុងស្រុក និងក្រុមហ៊ុនមកពីបរទេសបង្ខំចិត្តចំណាយលុយយ៉ាងច្រើនជួលជនបរទេសមកធ្វើការ ដែលនេះក៏ពាក់ព័ន្ធនឹងបញ្ហាផលិតធនធានមនុស្សនៅតាមសាកលវិទ្យាល័យនានាផងដែរ។  ងាកមកគំនិតអាជីវកម្មរបស់យើងវិញ មានន័យថាអ្នកបើកសេវាកម្មនេះគឺសម្រាប់តែរើសបុគ្គលិកក្នុងតំណែងពីថ្នាក់កណ្តាល ដល់តំណែងខ្ពស់បំផុតដូចជា ប្រធានផ្នែកផ្សេងដូចជា ប្រធានហិរញ្ញវត្ថុ ប្រធានផ្នែកទីផ្សារ ប្រធានផ្នែកប្រតិបត្តិការ ប្រធានផ្នែកបច្ចេកវិទ្យា...

ហេតុផលដែលគេមិនទិញពីអ្នក

១.គ្មានតម្រូវការ៖ កត្តាចម្បងបំផុតដែលគ្មានអ្នកទិញផលិតផលឬសេវាកម្មរបស់អ្នកនោះគឺដោយសារពួកគេគ្មានតម្រូវការទោះបីជាផលិតផលឬសេវាកម្មនោះល្អប៉ុណ្ណាក៏ដោយ។ អ្នកប្រហែលជាធ្លាប់ដើរកាត់ហាងមួយចំនួននៅក្នុងផ្សារទំនើបហើយត្រូវបានអ្នកលក់ហៅអោយទៅសាកផលិតផលរបស់គេជាមិនខាន អ្នកក៏យល់ព្រមតាមសំណើររបស់អ្នកលក់ប៉ុន្ដែអ្នកដឹងច្បាស់ក្នុងចិត្តថានឹងមិនទិញឡើយ ហើយការចូលទៅសាកល្បងនោះគឺអ្នកគ្រាន់តែឆ្ងល់ប៉ុណ្ណោះ។ ២.គ្មានតម្រូវការបន្ទាន់៖ ការពន្យាពេលវេលានឹងធ្វើអោយអ្នកខាតបង់ការលក់។ បើអ្នកមិនអាចសម្រេចការលក់បានក្នុងពេលនេះទេហើយភ្ញៀវប្រាប់ថាអោយអ្នករងចាំប៉ុន្មានថ្ងៃឬប៉ុន្មានខែទៀតសឹមគាត់គិតមើលម្ដងទៀត នោះមានន័យថាអ្នកមិនអាចបញ្ចុះបញ្ចូលអតិថិជនអោយទិញបានឡើយ។ ដើម្បីអោយគាត់សម្រេចចិត្តបានលឿនលុះត្រាណាតែអ្នកចេះផ្នែកចិត្តសាស្ត្រក្នុងការលក់ដោយធ្វើអោយភ្ញៀវគិតថាបើគាត់មិនយកឆាប់ៗនេះទេ ផលិតផលឬសេវាកម្មនោះនឹងលែងមានទៀតហើយ។ អ្នកអាចប្រាប់ភ្ញៀវថាសេវាកម្មនេះបញ្ចុះតម្លៃពិសេសចន្លោះពីថ្ងៃ ក ទៅថ្ងៃ ខ ប៉ុណ្ណោះ បើគាត់មិនទិញនោះគាត់នឹងទទួលបានការបញ្ចុះតម្លៃទៀតទេ ឬបើផលិតផលដែលអ្នកលក់នោះនៅសល់តិចតួចអ្នកក៏អាចប្រាប់គាត់តាមជាក់ស្ដែង ហើយបន្ថែមថាផលិតផលនោះគេពេញនិយមច្រើនជាដើម។ និយាយរួម មិនថាធ្វើវិធីណាក៏ដោយអ្នកត្រូវតែធ្វើអោយអតិថិជនគិតថាបើគាត់មិនសម្រេចចិត្តទិញឥឡូវនោះទេ គាត់ប្រហែលជាគ្មានឳកាសទិញឬទិញក្នុងតម្លៃថ្លៃជាងនាពេលក្រោយ។ ៣.គ្មានលុយ៖ ហេតុផលដែលធ្វើអោយមនុស្សភាគច្រើនមិនមានលុយគ្រប់គ្រាន់ ប៉ុន្ដែអ្នកត្រូវសួរខ្លួនឯងថាហេតុអ្វីយើងត្រូវព្យាយាមលក់ទៅអោយមនុស្សដែលគ្មានលុយគ្រប់គ្រាន់ដើម្បីទិញវា? ប្រាកដណាស់ថាមានមនុស្សច្រើនគួរសមដែរដែលមានសមត្ថភាពទិញវា...

ធ្វើដូចម្ដេចដើម្បីលក់បានតម្លៃថ្លៃជាងដៃគូរប្រជែង?

ផ្នែកមួយរបស់អាជីវកម្មដែលជោគជ័យនោះគឺពួកគេអាចលក់ផលិតផលដូចឬប្រហាក់ប្រហែលគ្នានៅក្នុងតម្លៃមួយដែលខ្ពស់ជាងដៃគូរប្រជែងរបស់ខ្លួន។ ប្រសិនបើអ្នកគ្មានយុទ្ធសាស្ត្រក្នុងការលក់អោយបានតម្លៃខ្ពស់នោះទេ អ្នកនឹងនៅតែលក់ផលិតផលរ​បស់ខ្លួនក្នុងតម្លៃមួយទាបព្រោះខ្លាចគ្មានអតិថិជន ហើយពេលណាដែលអាជីវកម្មដទៃទៀតបញ្ចុះតម្លៃទំនិញរបស់គេអ្នក ចង់ឬមិនចង់ក៏ត្រូវតែធ្វើតាមគេដែរ។ ចំនុចខាងក្រោមនេះគឺជាយុទ្ធសាស្ត្រខ្លះៗដែលអ្នកអាចយកទៅអនុវត្តដើម្បីលក់ផលិតផលអោយបានថ្លៃហើយមានការគាំទ្រពីអតិថិជនដដែល។ ១.សេវាកម្មល្អជាងគេ៖ កន្លែងណាក៏ផ្ដល់សេវាកម្មដល់អតិថិជនដែរ តែបើចង់លេចធ្លោជាងគេអ្នកត្រូវតែផ្ដល់សេវាកម្មដែលល្អជាងគេ។ អតិថិជនមិនរួញរានឹងចំណាយលើសបន្ដិចឡើយប្រសិនបើអាជីវកម្មរបស់អ្នកធ្វើអោយគាត់ពេញចិត្ត។ យុទ្ធសាស្ត្រនេះក៏ត្រូវបានអាជីវកម្មខ្នាតតូចយកទៅប្រើប្រាស់ក្នុងការតតាំងជាមួយអាជីវកម្មខ្នាតធំផងដែរ ព្រោះថាអាជីវកម្មខ្នាតធំពួកគាត់អាចលក់ទំនិញក្នុងតម្លៃទាបជាងគេមែនប៉ុន្ដែទំនាក់ទំនងជាមួយនឹងអតិថិជនផ្ទាល់គឺមិនសូវជិតស្និទ្ធឡើយ។ ២.ផ្ដល់នូវពត៌មានដែលអ្នកដទៃមិនមាន៖ ពត៌មានទាំងនោះអាចបានមកពីបទពិសោធន៍ដែលអ្នកទទួលបានក្នុងការប្រកបអាជីវកម្មនោះ ឬការសិក្សាស្រាវជ្រាវបន្ថែម។ ការផ្ដល់ពត៌មានទាក់ទងនឹងផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អតិថិជននឹងធ្វើអោយគុណតម្លៃនៃអាជីវកម្មរបស់អ្នកកើនមួយកម្រិតថែមទៀត។ ឧទាហរណ៍ អាជីវកម្មរបស់អ្នកគឺប្ដូរប្រេងម៉ាស៊ីនរថយន្ដ ជាធម្មតាយានដ្ឋានជាច្រើនទៀតក៏ផ្ដល់នូវសេវាកម្មនេះដែរ ប៉ុន្ដែកន្លែងរបស់អ្នកមានឯកទេសខាងប្រេងម៉ាស៊ីន មានបទពិសោធន៍ច្រើនឆ្នាំ អ្នកអាចណែនាំប្រភេទប្រេងម៉ាស៊ីនដែលសាកសមតាមប្រភេទរថយន្ដខុសៗគ្នា ហើយបន្ថែមពីនេះអ្នកផ្ដល់ចំណេះដឹងល្អៗទាក់ទងនឹងប្រេងម៉ាស៊ីនទៅដល់ម្ចាស់រថយន្ដ។ ទោះបីជាអ្នកមិនទទួលបានប្រាក់កម្រៃពីការចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់ពួកគាត់ក៏ដោយ តែសកម្មភាពរបស់អ្នកនឹងត្រូវបានអតិថិជនអោយតម្លៃនិងជឿទុកចិត្តជាងកន្លែងដទៃ ហើយជាលទ្ធផលអ្នកអាចលក់ផលិតផលក្នុងតម្លៃដែលខ្ពស់ជាងទីផ្សារប៉ុន្ដែនៅតែមានអ្នកគាំទ្រ។ ៣.ការវេចខ្ចប់៖...

ច្បាប់ទម្លាប់សាមញ្ញៗទាំង ១០ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចកម្ពុជា

អ្នកមិនចាំបាច់ទាល់តែពូកែដូចអ្នកជំនាញទើបអាចដំណើរការអាជីវកម្មផ្ទាល់ខ្លួននោះទេ។ មានអ្នកជំនួញជោគជ័យជាច្រើននាក់បានចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេដោយគ្មានលុយ ឬខ្ចីធនាគារ។ ដូចគ្នានេះដែរក៏មានសហគ្រិនជោគជ័យជាច្រើនបានរកឃើញភាពជោគជ័យដោយមិនមានបទពិសោធន៍ពីមុនមកផងដែរ។ ដូច្នេះទោះបីជាអ្នកមានវ័យក្មេង ហើយអ្នកកំពុងតែគិតចង់បើកអាជីវកម្មលើកទីមួយរបស់ខ្លួន អ្នកគ្រាន់តែចាប់ផ្តើមធ្វើអ្វីម្យ៉ាងពីតូច ហើយប្លែកពីគេ ឬក៏ចាប់ផ្តើមអានសៀវភៅនានាអំពីរបៀបដំណើរការអាជីវកម្ម ឬក៏មានអ្នកណែនាំម្នាក់ដែលធ្លាប់ជោគជ័យ និងមានបទពិសោធន៍ច្រើនសម្រាប់ជួយបង្ហាញផ្លូវដល់អ្នក។ ខាងក្រោមនេះគឺជាច្បាប់ទម្លាប់ជោគជ័យចំនួន ១០ សម្រាប់អាជីវកម្មខ្នាតតូច ហើយវានឹងអាចជួយអ្នកបានសម្រាប់អ្នកចាប់ផ្តើមដំបូង។ កំណត់គោលដៅឲ្យខ្លួនឯង អ្នកមិនអាចធ្វើគ្រប់យ៉ាងតម្រូវមនុស្សគ្រប់គ្នាបានទេ ដូច្នេះរឿងទីមួយដែលអ្នកត្រូវធ្វើគឺអ្នកត្រូវសម្រេចចិត្តថាអ្វីដែលជាចំណុចពិសេសរបស់អ្នក ហើយវាមានន័យខ្លាំងណាស់សម្រាប់អ្នកយកទៅផ្តោតលើ។ នៅពេលអ្នកដទៃមើលងាយអ្នក មូលហេតុមិនមែនមកពីអ្នកអន់ទេ គឺដោយសារអ្នកមិនទាន់មានគោលដៅពិតប្រាកដ។ នៅពេលអ្នកមានគោលដៅពិតប្រាកដ អ្នកនឹងដឹងថាថ្ងៃអនាគតខ្លួននឹងក្លាយជានរណា មានអ្វីខ្លះ និងស្ថិតក្នុងចំណុចណា ហើយអ្នកនឹងមិនខ្វល់អំពីសំដី...

បើអ្នកចង់ធ្វើបណ្តាញសង្គម នេះគឺជាអ្វីដែលអ្នកគួរធ្វើ ដើម្បីទាក់ទាញប្រជាជនខ្មែរ ប្រជែងជាមួយ Facebook

ការរើសយកទីផ្សារបណ្តាញសង្គម គឺជាកិច្ចការធ្ងន់មួយដែលត្រូវប្រឈមមុខជាមួយបណ្តាញសង្គមយក្សចំនួនពីរដែលប្រជាជនខ្មែរកំពុងពេញនិយមជាងគេគឺ Facebook និង Instagram ។ នៅក្នុងទីផ្សារនេះមានកម្មវិធីចែករំលែករូបភាព និងផ្ញើសារ។ Facebook និង Instagram មានមុខងារទាំងចែករំលែករូបភាព និងផ្ញើសារ ហើយនៅកម្ពុជា ក្រៅពី Messenger របស់ Facebook ប្រជាជនរបស់យើងកំពុងនិយមប្រើកម្មវិធីយក្សមួយទៀតគឺ Telegram ។ អ្នកប្រើមានជម្រើសអាចផ្ញើរូប និងឯកសារផ្សេង ដោយ...

ទម្លាប់មិនល្អមួយចំនួន ដែលអ្នកចេញរកស៉ីដំបូងៗប្រតិបត្តិដោយមិនដឹងខ្លួន

ខាងក្រោមនេះ គឺជាទម្លាប់មិនល្អដែលហើយពេលខ្លះយើងអាចគិតថាវាគឺជារឿងល្អសម្រាប់ការរកស៉ីរបស់យើង តែតាមពិតវាអាចធ្វើអោយប៉ះពាល់ដល់មុខជំនួញ និងខ្លួនយើងទៀតផង។ ១. នៅតែកន្លែងធ្វើការ៖ ការនៅជាប្រចាំក្នុងន័យមួយគឺល្អព្រោះវាអាចអោយយើងគ្រប់គ្រងអាជីវកម្ម បុគ្គលិក ទំនិញ…ដោយមិនមានចន្លោះប្រហោង។ ប៉ុន្ដែបើមួយថ្ងៃពេញនៅតែហាងជាប់មិនបានចេញទៅក្រៅដើម្បីមើលគេមើលឯង នោះយើងមិនដឹងពីរបៀបរកស៉ីរបស់គេទេ។ ឧទាហរណ៍ ប្រសិនបើយើងបើកកន្លែងលក់អាហារ ហើយគួរចេញទៅបរិភោគនៅហាងរបស់គេម្ដងម្កាលដើម្បីដឹងថាតើមានអ្វីថ្មីនៅហាងគេ និងចំនុចល្អឬអាក្រក់របស់គេ។ ក្រៅពីនេះការចេញទៅក្រៅនេះក៏អាចអោយយើងស្គាល់អ្នករកស៉ីដទៃទៀតដើម្បីបង្កើនទំនាក់ទំនងគ្នាក្នុងការរកស៉ី។  ២. បើកអាជីវកម្មច្រើនពេកក្នុងរយៈពេលខ្លី៖ ក្នុងន័យនេះមិនមែនចង់មានន័យថាការមានមុខជំនួញច្រើនមិនល្អនោះទេ តែចង់និយាយថាអ្នករកស៉ីមួយចំនួនពេលទើបចាប់ផ្ដើមចេញរកស៉ីដំបូងហើយមានភ្ញៀវគួរសមផងដែរនោះ ក៏គិតថាខ្លួនជោគជ័យហើយក៏ប្រញាប់ទៅបើកសាខា ឬមុខជំនួញថ្មីទៀត។ ការធ្វើបែបនេះអាចអោយយើងគ្មានពេលគ្រប់គ្រាន់ដើម្បីមើលហាងណាមួយអោយបានច្បាស់លាស់ ហើយអាចធ្លាក់គុណភាពក្នុងហាងយើង និងចុងបញ្ចប់បាត់អស់អតិថិជន។ ប្រសិនបើចង់ពង្រីកសាខា...

របៀបបើកហាងលក់រាយខ្នាតតូច (Mini Mart)

បើអ្នកមានក្តីស្រមៃចង់ធ្វើជាម្ចាស់អាជីវកម្ម ការចូលមកកាន់ apamat.com គឺជាជម្រើសដ៏ល្អបំផុត។ ហើយប្រសិនបើអ្នកចង់បើកហាងលក់រាយ (ម៉ាត) អត្ថបទខ្លីនេះអាចនឹងជួយអ្នកបាន។ ការបើកហាងលក់រាយខ្នាតតូច គឺជាអាជីវកម្មមួយដែលមិនសូវពិបាក តែពេលខ្លះក៏មិនស្រួលពេកដែរ។ មុនពេលចាប់ផ្តើម ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកដូចជាអ្នកប្រឹក្សារបស់អ្នកសិន។ មុនពេលដែលគិតដល់ការសម្រេចចិត្តបោះទុន អ្នកគួរតែក្រលែកទៅមើលហាងលក់រាយដែលនៅជិតអ្នក ហើយអ្នកប្រាកដជាឃើញថា មានហាងខ្លះលក់ដាច់ ហើយហាងខ្លះលក់មិនសូវដាច់  ហើយមានហាងខ្លះទៀតជិតបិទទ្វារក៏មាន។ ដូច្នេះអ្នកត្រូវសិក្សាមើលគេសិន និងរកមូលហេតុថាហេតុអ្វីមានហាងជោគជ័យ ហើយហេតុអ្វីមានហាងបរាជ័យ? ខាងក្រោមនេះគឺជាការរៀបរាប់ជំហាននៃការបើកហាងលក់រាយតាមរបៀបខ្លីៗ ៖  ១. រើសយកប្រភេទអាជីវកម្ម ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុង...

គុណសម្បត្តិ និងគុណវិបត្តិនៃអាជីវកម្មលក់ទំនិញលើអ៉ីនធើណិត

ការលក់ទំនិញតាមអនឡាញ គឺជាវិធីទិញលក់ទំនិញដ៏ទំនើបមួយនាពេលបច្ចុប្បន្ន ហើយនៅថ្ងៃអនាគត វាអាចនឹងដណ្តើមទីផ្សាររបស់អ្នកលក់ទំនិញតាមផ្ទះបែបប្រពៃណីផងដែរ។ ទីផ្សារលក់ទំនិញតាមអនឡាញក្នុងពិភពលោកនាពេលបច្ចុប្បន្ន កំពុងតែនាំមុខដោយក្រុមហ៊ុនធំៗដូចជា amazon.com,  Walmart,  Alibaba,  Flipkart និងក្រុមហ៊ុនធំៗប្រចាំប្រទេសនិមួយៗផ្សេងទៀត។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ និងគុណវិបត្តិនៃអាជីវកម្មលក់ទំនិញលើគេហទំព័រ។ គុណសម្បត្តិ ការលក់ទំនិញលើអនឡាញបង្កើនចំណូលលឿន ហើយចំណេញបានច្រើនជាងការលក់តាមហាងដោយផ្ទាល់ ព្រោះថាការលក់នៅលើអនឡាញអាចលក់មួយថ្ងៃ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។  ការលក់ទំនិញនៅលើអនឡាញ អាចលក់បានទូទាំងពិភពលោកដោយមិនចាំបាច់ចំណាយលើថ្លៃចំណាយផ្សេងៗនោះទេ។ អាចពង្រីកវិសាលភាពទីផ្សារបានលឿន និងងាយស្រួលដោយសារតែមានទិន្នន័យរបស់អតិថិជនជាស្រេច...

ឆ្លើយសំណួរទាំង ៥ នេះសិន មុននឹងចង់ចេញរកស៊ី

ការចេញរកស៉ីគឺមិនពិបាកឡើយ ប៉ុន្តែបើអ្នកចង់ក្លាយជាអ្នកជំនួញដ៏លេចធ្លោម្នាក់ក្នុងចំណោមកំពូលមនុស្សខ្លាំងៗ ទើបជារឿងមិនងាយ។ មានរឿង និងឧបសគ្គជាច្រើនដែលអ្នកត្រូវឆ្លងកាត់នៅដំណើរជីវិតរកស៉ីដំបូង ប៉ុន្តែមិនមានន័យថាអ្នកមិនអាចចេញរកស៉ីបាននោះទេ ក៏ប៉ុន្តែបើអ្នកបានដឹងតិចនិក និងត្រៀមខ្លួនបានល្អ នោះវាអាចកាត់បន្ថយភាពលំបាកដល់អ្នកបានខ្លះ។ តើអ្នកមានក្តីស្រមៃធ្វើជាអ្នកជំនួញដ៏ពូកែម្នាក់មែនទេ? បើមែនអ្នកត្រូវឆ្លើយសំណួរទាំងនេះសិន មុននឹងចាប់ផ្តើម៖ ១. តើអ្នកត្រៀមខ្លួនធ្វើជាអ្នកជំនួញម្នាក់រួចហើយឬនៅ? មានបទពិសោធន៍បរាជ័យរបស់សហគ្រិនជាច្រើន វាកើតឡើងដោយសារតែពួកគេធ្វើតាមតែទម្លាប់ដែលពួកគេធ្លាប់ធ្វើពីមុនមក  ឬក៏អាចនិយាយបានថា ធ្វើតាមតែពួកគេនឹកឃើញ។ មិនមែនអាចធ្វើជាសហគ្រិនជោគជ័យ ដោយប្រើពេលតែមួយពព្រិចភ្នែកនោះទេ វាត្រូវការពេលវេលាច្រើន ទម្រាំឈានដល់បានជ័យជំនះ   ហើយអ្នកនឹងជួបឧបសគ្គជាច្រើនផងដែរ។ ទាំងអស់នេះគឺជារឿងពិតរបស់អ្នកជំនួញ អ្នកអាចធ្វើការលើស ៨០...

វិធីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនក្នុងអាជីវកម្មថ្មីថ្មោងរបស់អ្នក

អ្នកវិនិយោគនឹងវិនិយោគប្រាក់របស់ពួកគេ នៅពេលដែលអ្នកធ្វើអ្វីម្យ៉ាងឲ្យពួកគេទុកចិត្ត និងមានសុទិដ្ឋិនិយមចំពោះគម្រោងរកស៉ីរបស់អ្នក។ ដូច្នេះដើម្បីទាក់ទាញពួកគេ នៅក្នុងគំនិតរកស៊ីរបស់អ្នកត្រូវតែមានចំណុចពិសេសដែលអាចទាក់ចិត្តរបស់ពួកគេបាន ហើយនៅពេលដែលអ្នកពន្យល់ពីគំនិតទាំងនោះ អ្នកត្រូវតែប្រាកដក្នុងចិត្តថា រាល់អ្វីដែលអ្នកនិយាយគឺសុទ្ធតែអាចធ្វើបាន ហើយអ្នកនឹងធ្វើវាដោយពិតប្រាកដមែន។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះសម្រាប់សហគ្រិនថ្មីថ្មោង អាចយកទៅអនុវត្តន៍៖ ប្រសិនបើអ្នកចង់បង្កើនចំណេះដឹងផ្នែករកស៉ី ខ្ញុំណែនាំអ្នកនូវសៀវភៅល្អមួយគឺ “ផ្លូវចេញរកស៉ី” ដែលត្រូវបានវាយតម្លៃដោយវេបសាយរបស់យើងថាជា សៀវភៅចេញរកស៉ីល្អជាងគេនៅកម្ពុជា។ ១. ធ្វើកិច្ចការដែលអ្នកធ្លាប់បាននិយាយថានឹងធ្វើ អ្នកវិនិយោគរបស់អ្នកអាចនឹងដកថយបើអ្នកព្យាយាមប្រើលេស ដូច្នេះអ្នកត្រូវពុះពារធ្វើយ៉ាងណាឲ្យពួកគេបានឃើញថាអ្នកអាចធ្វើកិច្ចការបានសម្រេច មិនថាមានឧបសគ្គប៉ុណ្ណាក៏ដោយ។ ពួកគេជឿជាក់មនុស្សណាដែលហ៊ាននិយាយ ហើយហ៊ានធ្វើពិតប្រាកដមែន។ ២. សុំការណែនាំ តែកុំទាន់សួររឿងលុយ ជំនួសដោយការហៅពួកគេឲ្យវិនិយោគក្នុងក្រុមហ៊ុនរបស់អ្នកដោយត្រង់ៗ និងរហ័សពេក អ្នកគួរសុំយោបល់ពីអ្នកវិនិយោគណាដែលអ្នកគិតថាពួកគេអាចវិនិយោគជាមួយអ្នក។ ការធ្វើបែបនេះ...

លោក Dan Lok​ យល់ថាការខិតខំសន្សំលុយមិនធ្វើអោយយើងមានឡើយ

នៅក្នុងសង្គមសព្វថ្ងៃនេះមានដំបូន្មានជាច្រើនដែលមិនសូវល្អឡើយ ក្នុងនោះក៏មានដំបូន្មានហិរញ្ញវត្ថុផងដែរ។ ទាក់ទងនឹងដំបូន្មានហិរញ្ញវត្ថុដែលគាត់គិតថាមិនល្អនោះគឺការណែនាំអោយមនុស្សខិតខំសន្សំលុយ ហើយនៅពេលដែលគាត់លឺអំពីដំបូន្មានទាំងនោះវាមិនបានធ្វើអោយគាត់សប្បាយចិត្តឡើយ ព្រោះបើតាមបទពិសោធន៍រកស៊ីរបស់គាត់ការសន្សំលុយមិនបានធ្វើអោយយើងក្លាយជាអ្នកមាននោះទេ។ ខាងក្រោមនេះគឺជាការបកស្រាយរបស់គាត់។ ជានិច្ចកាលអ្នកតែងតែលឺគេប្រាប់ថាត្រូវខំសន្សំលុយអោយបានច្រើនដើម្បីសល់លុយ ហើយដំបូន្មានរបស់ពួកគាត់មានដូចជាកុំសូវទៅផឹកកាហ្វេនៅក្រៅគួររៀនចេះឆុងកាហ្វេខ្លួន​ឯង កុំជិះឡានច្រើនពេកគួរជិះកង់ខ្លះដើម្បីកាត់បន្ថយចំណាយ។ ដំបូន្មានទាំងនេះគឺមិនល្អឡើយព្រោះថាបើអ្នកកាន់តែផ្ដោតអារម្មណ៍លើការសន្សំលុយបន្ដិចបន្ដួចនោះអ្នកនឹងមិនសូវផ្ដោតអារម្មណ៍លើការប្រឹងប្រែងរកលុយជាងមុនឡើយ។ ឧទាហរណ៍ថាក្នុងមួយខែអ្នកសន្សំលុយពីការផឹកកាហ្វេនៅក្រៅបាន១០០ដុល្លា អ្នកត្រូវសួរខ្លួនឯងថា១០០ដុល្លាក្នុងមួយខែអាចធ្វើអោយអ្នកមានដែរឬទេ? ក្នុងមួយឆ្នាំអ្នកសន្សំបានប្រហែល១០០០ដុល្លាប៉ុណ្ណោះ ហើយលុយប៉ុនណឹងមិនអាចអោយអ្នកទិញផ្ទះឬឡានដែលអ្នកចង់បានឡើយ។ លុយប៉ុនណឹងគឺមិនគ្រប់គ្រាន់ទេ! ព្រោះបើអ្នកសន្សំលុយមួយកាក់មួយសេនគឺអ្នកនឹងនៅតែមានមួយកាក់មួយសេននឹង។ អ្នកត្រូវដឹងថាបញ្ហាដែលអ្នកមាននោះគឺមិនទាក់ទងនឹងការសន្សំឡើយ អ្វីដែលអ្នកមាននោះគឺបញ្ហាទាក់ទងនឹងចំណូល ហើយដើម្បីដោះស្រាយបញ្ហាចំណូលបានអ្នកត្រូវតែរៀនពីជំនាញណាដែលផ្ដល់ចំណូលអោយអ្នកបានច្រើនដើម្បីក្លាយជាអ្នកមាន អ្នកមិនអាចរំពឹងលើការសន្សំលុយបន្តិចបន្តួចឡើយ៕

គំនិតអាជីវកម្មលើអនឡាញចំនួន ៣ ដែលអ្នកអាចពិចារណាចាប់ផ្តើមធ្វើវាក្នុងឆ្នាំ ២០១៩ នេះ

យុគសម័យនេះ អ៉ីនធើណិតមិនត្រឹមតែជួយធ្វើការបាននៅផ្ទះនោះទ ប៉ុន្តវាអាចជួយឲ្យអ្នកបង្កើតប្រភពចំណូលបានមួយចំនួនផងដែរ។ ថ្ងៃនេះ apamat.com នឹងលើកយកគំនិតអាជីវកម្មលើអ៉ីនធើណិតចំនួន ៣ មកចែករំលែកជូនមិត្តអ្នកអាន បន្ថែមពីលើគំនិតអាជីវកម្មជាច្រើនដែលវេសាយរបស់យើងបានណែនាំរួចមកហើយ។ ១. បង្រៀនតាមអនឡាញ ជាទូទៅ ប្រជាជនខ្មែរខ្ជិលអានណាស់ ប៉ុន្តែពួកគាត់ចូលចិត្តទិញសំបុត្រថ្លៃៗចូលរួមសិក្ខាសាលានានា ឬចាយលុយរៀនតាម Facebook Live ។ តាមពិតទៅភាគច្រើនអ្នកដែលបើកសិក្ខាសាលាបង្រៀនទាំងនោះ ពួកគេរៀនពីសៀវភៅ ពួកគេមិនមែនកើតមកចេះស្រាប់ទេ ប៉ុន្តែពួកគេព្យាយាមនិយាយថាចេះពីនេះពីនោះ ដើម្បីឲ្យអ្នកដទៃមើលឃើញគេអស្ចារ្យ។ មនុស្សចង់ចេះ ប៉ុន្តែខ្ជិលរៀន ដូច្នេះអ្នកអាចទាញយកលុយពីពួកគេបាន...

គំនិតអាជីវកម្មលើអនឡាញ ធ្វើជាអ្នកវាយតម្លៃ និងណែនាំសៀវភៅ (Books Influencer)

បច្ចុប្បន្ននៅកម្ពុជា យុវវ័យកាន់តែច្រើនចាប់ផ្តើមចូលចិត្តការអានសៀវភៅ ជាពិសេសសៀវភៅជំនួញ និងសៀវភៅបែបអភិវឌ្ឍខ្លួន។ apamat.com តែងតែណែនាំគំនិតអាជីវកម្មថ្មីៗសម្រាប់មិត្តអ្នកអាន ហើយថ្ងៃនេះយើងនឹងណែនាំគំនិតអាជីវកម្មថ្មីមួយទៀតសម្រាប់យុវវ័យកម្ពុជា និងមិត្តអ្នកអានដែលស្រលាញ់សៀវភៅ។ ធ្វើជា Book Influencer សំដៅលើការធ្វើជាមនុស្សដែលមានឥទ្ធិពលក្នុងវិស័យលក់ និងការអានសៀវភៅ។ ពួកគេថតវីឌីអូ ឬសរសេរអត្ថបទណែនាំសៀវភៅល្អៗ ដល់ក្រុមមនុស្សដែលជាគោលដៅរបស់ពួកគេ។ Book Influencer ជំនាញ មិនទាន់មាននៅកម្ពុជាទេ បែបនេះវាគឺជាឱកាសមួយដែលអ្នកអាចសាកល្បងចាប់ផ្តើម ជាពិសេសគំនិតអាជីវកម្មនេះគឺស្ទើតែមិនត្រូវការប្រើដើមទុន ប៉ុន្តែតម្រូវឲ្យអ្នកវិនិយោគពេលវេលា មានភាពច្នៃប្រឌិត មានកុំទ្យូទ័រ...

ការបើកអាជីវកម្មអនឡាញ Online Business (លក់ទំនិញ)

មនស្សជាច្រើនគិតថា ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគល្អបំផុត ប៉ុន្តែអ្នកខ្លះទៀតគិតថា ការវិនិយោគលើវិស័យបច្ចេកវិទ្យា គឺជាការវិនិយោគលើអនាគត។ បើតាមគំនិតរបស់ខ្ញុំយល់ថា ការវិនិយោគលើអាជីវកម្មបច្ចេកវិទ្យាល្អជាងលើអចលទ្រព្យ ដោយសារតែវាអាចចាប់ផ្តើមដើមទុនតិច ហើយរយៈពេលនៃការរកប្រាក់ចំណូលមកវិញ ក៏លឿនជាងវិស័យអចលនទ្រព្យ។  ការលក់ទំនិញនៅលើ Facebook គ្រាន់តែជាការលក់ដោយឯកជនប៉ុណ្ណោះ ប៉ុន្តែខាងក្រោមនេះខ្ញុំសំដៅលើអាជីវកម្មលក់ទំនិញផ្សេងៗនៅលើវេបសាយផ្ទាល់ខ្លួន។ នៅកម្ពុជាកំពុងតែមានកម្រើកគួរសម្យដែរ ដូចជាគេហទំព័រលក់សម្លៀកបំពាក់ គេហទំព័រកក់សំបុត្រឡានក្រុង កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ គេហទំព័រស្វែងរកការងារ គេហទំព័រលក់ទំនិញ គេហទំព័រកម្មង់ និងដឹកជញ្ជូនអាហារជាដើម។ ប្រសិនបើអ្នកមានបំណងចង់រកស៊ីក្នុងវិស័យនេះ ដោយមានគំនិតអាជីវកម្មថ្មីៗ ជំហានខាងក្រោមនេះអាចនឹងជួយអ្នកបាន៖ ១....

ហេតុអ្វីភាពល្អឥតខ្ចោះពេក គឺជាឧបសគ្គក្នុងការរកស៊ី?

មនុស្សយើងជាទូទៅចូលចិត្តភាពល្អឥតខ្ចោះ និងចង់ធ្វើអ្វីអោយបានល្អឥតខ្ចោះ ប៉ុន្ដែសម្រាប់អាជីវកម្មវិញ ការខិតខំធ្វើអោយបានល្អឥតខ្ចេះគឺមិនបានផ្ដល់ផលល្អប៉ុន្មានឡើយ។ ជាឧទាហរណ៍មានដូចជាលោក Steve Jobs ដែលធ្វើអ្វីគឺចង់បានតែភាពល្អឥតខ្ចោះនៅក្នុងផលិតផល Apple ប៉ុន្ដែនៅពេលដែលគាត់មានការទាមទារខ្ពស់បែបនេះ បានធ្វើអោយបុគ្គលិកនៅជុំវិញខ្លួនមិនអាចធ្វើការងារបានតាមជំនាញរបស់ខ្លួនឡើយ គឺត្រូវតែសួរយោបល់ពីគាត់សិនទើបអាចធ្វើបាន ដែលចុងបញ្ចប់គម្រោងនីមួយៗត្រូវការពេលច្រើនជាងធម្មតា ហើយនៅឆ្នាំ ១៩៨៥ គាត់ត្រូវបានគេបណ្ដេញចេញពីក្រុមហ៊ុន ព្រោះតែបញ្ហាមិនចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ ក្រៅពីនេះបុគ្គលិកដែលមានសមត្ថភាពខ្ពស់មួយចំនួន មិនអាចធ្វើការជាមួយគាត់បានឡើយហើយត្រូវបាន Steve Jobs បណ្ដេញចោលដោយសារតែពួកគាត់ធ្វើកិច្ចការមួយចំនួនដែលមិនស្របតាមគំនិតរបស់លោក Steve Jobs...