fbpx
no-alternative title
Home យុទ្ធសាស្ត្រពង្រីកខ្លួន

យុទ្ធសាស្ត្រពង្រីកខ្លួន

នេះគឺជាបណ្តុំអត្ថបទអំពី ការធ្វើទីផ្សារ, ប្រេនឌីង, ការលក់ និងយុទ្ធសាស្ត្រអាជីវកម្មជាច្រើនទៀត។

យល់ដឹងអំពីការប្រើប្រាស់ទីផ្សារបណ្តាញ ជាគំរូអាជីវកម្ម

ទីផ្សារបណ្តាញ ឬ Network Marketing គឺជាគំរូអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រអូសទាញអ្នកចែកចាយបន្ត ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេលូតលាស់ទៅមុខ។ គេប្រើទីផ្សារបណ្តាញដើម្បីរកប្រាក់ តាមការរៀបប្រព័ន្ធដំណើរការមួយដែលជាទូទៅពាក់ព័ន្ធនឹងជំហានបីគឺ ទីមួយណែនាំផលិតផលរបស់ពួកគេឲ្យអតិថិជនស្គាល់ ទីពីរអូសទាញអតិថិជន ឬដៃគូរកស៉ីឲ្យចូលធ្វើជាបណ្តាញចែកចាយ និងជំហានទីបីគឺប្រើវិធីបង្វឹក និងចាក់មនោគមន៍ដល់អ្នកនៅក្នុងបណ្តាញរបស់ពួកគេដើម្បីពង្រីកបណ្តាញ និងបង្កើនការលក់។ ក៏មានយុទ្ធសាស្ត្រក្រៅផ្លូវការដែលអ្នកជំនាញមិនប្រើ ប៉ុន្តែអ្នកឃើញមនុស្សមួយចំនួនប្រើនៅកម្ពុជា គឺការប្រើវិធីសាងកេរ្តិ៍ឈ្មោះដោយធ្វើសកម្មភាពសប្បុរសធម៌ ការបង្អួតទ្រព្យសម្បត្តិ ការសំដែងធ្វើជាឈ្មោះគ្នា-ល- ហើយបង្ហោះលើបណ្តាញសង្គមឲ្យឆាប់ល្បីមានគេស្គាល់ច្រើន ងាយស្រួលលក់ផលិតផល។ មានទម្រង់ជាច្រើននៃទីផ្សារបណ្តាញ ប៉ុន្តែអត្ថបទនេះ apamat.com...

តើអាជីវកម្មតូចអាចយកប្រៀបលើអាជីវកម្មធំដោយរបៀបណា?

ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានអាជីវកម្មធំៗជាច្រើនចូលមករកស៊ីនៅក្នុងប្រទេសយើង ហើយអាជីវកម្មទាំងនោះបានស្រូបយកអតិថិជនមួយចំនួនពីអាជីវកម្មខ្នាតតូច។ ជាធម្មតាម្ចាស់អាជីវកម្មតូចៗទាំំងនោះប្រកដជាគិតថាប្រសិនបើគេចូលមកប្រជែងហើយ យើងនឹងមិនអាចយកឈ្នះនោះទេព្រោះគេធំជាងឆ្ងាយ មានដើមទុនច្រើន ហើយមានសាខានៅគ្រប់ទីតាំងសំខាន់ៗដែលងាយទាក់ទាញអតិថិជន។ ប៉ុន្ដែអ្នកដឹងទេថាមានគន្លឹះបួនដែលអាជីវកម្មខ្នាតតូចអាចយកទៅប្រើដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗទាំងនោះ។ ១.ចំនុចពិសេសលើសគេ៖ សំដៅទៅលើការផ្ដល់គុណតម្លៃទៅដល់អតិថិជនរបស់អ្នកលើសពីអាជីវកម្មដទៃទៀត។ ឧទាហរណ៍ថាអ្នកមានហាងលក់ខោអាវមួយ ហើយនៅក្បែរអ្នកមានហាងធំមួយលក់ខោអាវដូចគ្នា។ នៅពេលភ្ញៀវទិញពីកន្លែងគេគឺពួកគាត់អាចទិញបានខោអាវម៉ាកល្បីៗគុណភាពខ្ពស់ ប៉ុន្ដែហាងរបស់អ្នកផ្ដល់សេវាបន្ថែមនោះគឺការទិញខោអាវនឹងថែមជូនការកាត់ជើងខោឬសារ៉េអាវដោយមិនគិតថ្លៃ។ ឬមួយទៀតអ្នកមានកន្លែងជួសជុលយានយន្ដ ប៉ុន្ដែរាល់អតិថិជនដែលមកជួសជុលគឺអ្នកផ្ដល់ជូននូវសេវាកម្មបន្ថែមដូចជា សប់កង់ មើលប្រេង ថែមទឹក ឬត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស...ខណៈដែលនៅកន្លែងផ្សេង សេវាកម្មទាំងនេះត្រូវគិតលុយ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវស្វែងរកអ្វីដែលផ្ដល់នូវគុណតម្លៃបន្ថែមទៅដល់អតិថិជនរបស់អ្នក ហើយជាទូទៅវាមិនទាមទារអោយអ្នកចំណាយច្រើនឡើយដូចចំនុចដែលបានរៀបរាប់ខាងលើ។ ២.បត់បែនបានលឿន៖ នៅក្នុងទីផ្សារសព្វថ្ងៃ ចំណង់ចំណូលចិត្តរបស់អតិថិជនគឺផ្លាស់ប្ដូរលឿនណាស់។ ឧទាហរណ៍ថាអតិថិជនចាប់ផ្ដើមនិយមភេសជ្ជៈមួយប្រភេទ...

ហេតុអ្វីអតិថិជនចូលចិត្តទិញទំនិញអនឡាញ?

ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សជាច្រើនងាកមកទិញទំនិញតាមអ៊ីនធើណេតកាន់តែច្រើនមិនថាក្នុងស្រុក ឬទិញមកពីបរទេសដូចជា អាមេរិក ឬ ចិន​ ជាដើម។ តើវាផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដែលជំរុញអោយអតិថិជនជ្រើសរើសយកការទិញទំនិញអនឡាញជាជាងតាមទីផ្សារ? ១.ប្រៀបធៀបទំនិញ៖ កត្តាចម្បងនោះគឺអតិថិជនអាចប្រៀបធៀបទំនិញរវាងហាងពីរ ឬច្រើនដោយមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើន។ ជាធម្មតាប្រសិនបើយើងចង់ប្រៀបធៀបទំនិញដែលលក់នៅតាមទីផ្សារធម្មតាយើងត្រូវទៅកាន់ពីរបីហាង ចំណាយពេលច្រើនហើយម្ចាស់ហាងក៏មិនសប្បាយចិត្តនឹងការសួរមិនទិញផងដែរ។ តែទិញតាមអនឡាញអ្នកអាចប្រៀបធៀបតម្លៃ គុណភាព សេវាកម្មជាដើម។ ២.តម្លៃធូរថ្លៃជាង៖ ប្រាកដណាស់ថាមានទំនិញអនឡាញខ្លះថ្លៃជាងលក់នៅខាងក្រៅ ប៉ុន្ដែប្រសិនបើអ្នកចេះស្រាវជ្រាវរកកន្លែងលក់ទំនិញអនឡាញ នោះអ្នកអាចនឹងទិញបានផលិតផលដែលខ្លួនចង់បានក្នុងតម្លៃទាបជាបទីផ្សារ។ ឧទាហរណ៍ថាអ្នកចង់ទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប្រសិនបើអ្នកទៅផ្សារទំនើបមួយនោះអ្នកនឹងទិញវាក្នុងតម្លៃដែលគេកំណត់ ប៉ុន្ដែបើអ្នកចូលទៅកាន់ផេករបស់ផ្សារទំនើបពីរបីផ្សេងគ្នា នោះអ្នកអាចនឹងឃើញការបញ្ចុះតម្លៃខ្លះទៅលើទំនិញដែលអ្នកចង់បាននោះ។ ៣​.ជម្រើសច្រើន៖ អ្នកអានមួយចំនួនប្រាកដជាធ្លាប់ទិញទំនិញមកពីបរទេសជាមិនខាន។...

គន្លឹះ ៥ ដើម្បីជួយអាជីវកម្មតាមអនឡាញឱ្យលូតលាស់បានល្អ

សម្រាប់អាជីវកម្មមួយចំនួន សេដ្ឋកិច្ចឌីជីថលអាចជាកន្លែងដែលផ្តល់នូវសក្ដានុពលនៃចំណូលខ្ពស់ ហើយក៏ជាកន្លែងដែលអាចនឹងខាតបង់ធ្ងន់ធ្ងរផងដែរ។ អ៊ីនធើណេត ស្មាតហ្វូន និងឧបរកណ៍ឌីជីថលដទៃទៀត គឺជាគ្រឿងជំនួយដែលបង្កឱ្យមាននូវឱកាសស័ក្តកសមចំពោះសហគ្រិន និងម្ចាស់ជំនួញទាំងឡាយអាចឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ពង្រីកការលក់ ហើយនិងបង្កើនប្រាក់ចំណូលតាមអនឡាញបានកាន់តែងាយបន្ថែម។ ប្រសិនបើអ្នកកំពុងស្វែងរកផលចំណេញតាមរបររកស៉ីអនឡាញ វាគឺជាការចាំបាច់ណាស់ដែលត្រូវចាប់ផ្តើមជាមួយនឹងគ្រឹះដ៏សំខាន់ ហើយខាងក្រោមនេះគឺជាគន្លឹះដែលអ្នកអាចយកទៅអនុវត្តន៍ដើម្បីសម្រេចផែនការរបស់អ្នកបាន៖ ១/ ដោះស្រាយបញ្ហា អតិថិជនគឺជាអ្នកទិញដែលអាចផ្តោតលើទំនិញ ឬសេវាកម្ម ប៉ុន្តែធាតុពិតនោះគឺពួកគេសំដៅមកទិញដំណោះស្រាយ។ ជំហានទីមួយក្នុងការបង្កើតអាជីវកម្មអនឡាញ គឺត្រូវស្វែងរកបញ្ហាដែលមនុស្សកំពុងប្រឈមមុខ ហើយជាបញ្ហាដែលអ្នកអាចដោះស្រាយបាន។ រាល់ផលិតផល ឬសេវាកម្មដែលអ្នកលក់ គប្បីតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយដ៏សមស្រប។ ការបង្កើតដំណោះស្រាយចំពោះបញ្ហាកំពុងតែកើតមាន គឺជាមធ្យោបាយដើម្បីទាក់ទាញអតិថិជនឱ្យមកទិញផលិតផល ឬសេវាកម្មពីអ្នក។...

ធ្វើដូចម្ដេចដើម្បីអោយគេចូលចិត្តហាងកាហ្វេរបស់អ្នក?

សព្វថ្ងៃនេះទីផ្សារកាហ្វេគឺធំចំណែកឯការប្រកួតប្រជែងក៏ច្រើនផងដែរ។ សម្រាប់អ្នកដែលចង់ប្រឡូកចូលក្នុងទីផ្សារនេះអ្នកអាចយកចំនុចទាំងបីខាងក្រោមយកទៅពិចារណា ឬអនុវត្តក្នុងអាជីវកម្មរបស់អ្នក។ ចំនុចខាងក្រោមនេះគឺគ្រាន់ជាកត្តាខ្លះៗដែលអាចជួយដល់ហាងកាហ្វេអោយទទួលបានអតិថិជនច្រើនជាងមុន ប៉ុន្ដែក៏មានវិធីសាស្ត្រជាច្រើនទៀតដែលអាចធ្វើអោយអ្នកជោគជ័យក្នុងអាជីវកម្មមួយនេះបាន។ ១.តម្លៃសមរម្យ៖ ប្រសិនបើអ្នក​ចង់ចាប់បានអតិថិជនថ្មី និងមិនចង់អោយអតិថិជនចាស់ឈប់ចូលហាងរបស់អ្នកទេ នោះអ្នកមិនត្រូវធ្វើអោយតម្លៃលើសទីផ្សារនោះទេព្រោះសព្វថ្ងៃនេះទីផ្សារកាហ្វេមានការប្រកួតប្រជែងដែលធ្វើអោយអតិថិជនមានជម្រើសច្រើន។ ប៉ុន្ដែប្រសិនបើហាងរបស់អ្នកមានចំនុចពិសេសជាងគេក្នុងទីផ្សារនោះអ្នកអាចតម្លើងតម្លៃអោយលើសគេបាន តួយ៉ាងដូចជា Brown និង Starbucks កំពុងធ្វើសព្វថ្ងៃនេះ។ ដូចនេះប្រសិនបើចង់លក់អោយបានថ្លៃជាងគេអ្នកត្រូវតែបង្កើតអោយមានអ្វីដែលល្អប្លែកពីគេដូចជា រសជាតិ សេវាកម្ម ឬ បរិយាកាសក្នុងហាងជាដើម។ ២.ទាក់ទាញយុវវ័យ៖ កាលពីមុនអ្នកដែលចូលចិត្តផឹកកាហ្វេមានតែមនុស្សចាស់ សព្វថ្ងៃនេះពួកគាត់ក៏នៅតែចូលចិត្តកាហ្វេផងដែរ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺយុវវ័យដែលនិយមកាហ្វេមានការកើនឡើងគួរអោយកត់សម្គាល់។ ហេតុផលនេះហើយដែលអ្នកគួរតែសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់យុវវ័យដើម្បីទាក់ទាញពួកគាត់អោយបានច្រើនតាមរយៈការបញ្ចុះតម្លៃ ការរចនាក្នុងហាងដែលទាក់ភ្នែក...

មុខងារនៃការធ្វើទីផ្សារ សម្រាប់អាជីវកម្មរបស់អ្នក

បើនិយាយអំពីការធ្វើទីផ្សារ ឬ marketing គឺធំទូលាយណាស់ក្នុងការបកស្រាយលម្អិត ហើយអត្ថបទនេះគ្រាន់តែសរសេរចំណុចគោលៗប៉ុណ្ណោះអំពីមុខងារនៃការធ្វើទីផ្សារ ប៉ុន្តែលោកអ្នកអាចអានអត្ថបទជាច្រើនទៀតអំពីការលក់ និងយុទ្ធសាស្ត្រទីផ្សារ នៅលើវេបសាយ apamat.com ។ ការធ្វើទីផ្សារគឺជាដំណើរការនៃការកំណត់យកគោលដៅ, ការចូលរួម, ការបង្កើតថ្មី, និងការបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃផលិតផល ឬ/និងសេវាកម្មផ្សេងៗ។  មុខងារធំៗនៃការធ្វើទីផ្សាររួមមាន៖ ការវិភាគលើអតិថិជន ការលក់ផលិតផល និងសេវាកម្ម ការរៀបគម្រោងផលិតផលិតផល និងសេវាកម្ម ការកំណត់ថ្លៃ ការចែកចាយផលិតផល ឬសេវាកម្ម ...

តិចនិកលាយចិត្តសាស្ត្រ ៨ ដើម្បីផ្តល់សេវាកម្មជូនអតិថិជនឲ្យបានកាន់តែល្អ

សេវាកម្មអតិថិជនល្អ អាចទាក់យកបេះដូងរបស់អ្នកទិញបានមួយជីវិត មិនតែប៉ុណ្ណោះពួកគាត់អាចណែនាំអំពីហាង ឬក្រុមហ៊ុនរបស់អ្នកទៅដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគាត់ទៀតផង។ សេវាកម្មអតិថិជនដ៏ល្អ គឺជាសេវាកម្មមួយដែលផ្តល់ជូនអតិថិជនយ៉ាងអស់ពីចិត្ត ដែលអារម្មណ៍នោះអាចធ្វើឲ្យអតិថិជនមានអារម្មណ៍កក់ក្តៅ ដូច្នេះទើប apamat.com តែងតែនិយាយថា “អតិថិជនទិញដោយប្រើអារម្មណ៍”។ អ្នកប្រហែលជាមានវិធីល្អៗដែលអ្នកដឹង ប៉ុន្តែខាងក្រោមនេះគឺជាវិធីចំនួន ៨ ដែលខ្ញុំចង់ចែករំលែកដល់អ្នក ហើយខ្ញុំជឿថាអ្នកអាចផ្តល់សេវាកម្មជូនអតិថិជនរបស់អ្នក បានល្អជាងខ្ញុំទៅទៀត។ ១. ស្គាល់ផលិតផល ឬសេវាកម្មរបស់អ្នកច្បាស់ ដើម្បីផ្តល់សេវាកម្មអតិថិជនល្អមួយ អ្នកត្រូវស្គាល់ផលិតផល ឬសេវាកម្មដែលអ្នកកំពុងលក់ ដើម្បីឲ្យអ្នកអាចពន្យល់អតិថិជនឲ្យស្គាល់ផលិតផលរបស់អ្នកច្បាស់ដែរ ដូចជាមុខងារ...

យុទ្ធសាស្ត្រទីផ្សារបណ្តាញលើផលិតផលគ្រឿងសម្អាង ដែលកំពុងពេញនិយមនៅលើអនឡាញ

បច្ចុប្បន្ននៅកម្ពុជា គេកំពុងនិយមប្រើយុទ្ធសាស្ត្រទីផ្សារបណ្តាញ។ ទីផ្សារបណ្តាញ មិនមែនមានន័យថាសុទ្ធតែជាយុទ្ធសាស្ត្របោកប្រាស់នោះទេ ប៉ុន្តែវាអាស្រ័យលើគោល បំណងរបស់អ្នកដែលប្រើវា។ ការប្រើវាដើម្បីបោកប្រាស់ គឺត្រូវបានគេរៀបជាប្រព័ន្ធ ទីផ្សារមួយតាមរយៈការដាក់នុយស្ទូចយកប្រាក់ពីមនុស្សដែលមានការយល់ដឹងតិច និងលោភលន់ដោយវិធីលឿនបំផុត។ បន្ទាប់មកនៅពេលប្រព័ន្ធរីកធំពិបាកក្នុងការគ្រប់គ្រង មានវិវាទនៅក្នុងការគ្រប់គ្រង ឬបែកធ្លាយគម្រោងការ គេក៏បោកគ្រាប់បែកហើយរត់ចោល។ ទោះជាយ៉ាងណា នៅក្នុងចំណុចខាងក្រោមនេះ ខ្ញុំសូមនិយាយត្រឹមតែវិធីដែលគេប្រើបណ្តាញទីផ្សារ ក្នុងគោលបំណងវិជ្ជមានប៉ុណ្ណោះ។  នៅពេលអ្នកមានផលិតផលថ្មីមួយ តើអ្នកនឹងលក់វាដោយរបៀបណា? មានយុទ្ធសាស្រ្តលក់ជាច្រើនដែលអ្នកអាចប្រើ ប៉ុន្តែក្រុមហ៊ុនលក់ផលិតផលគ្រឿងសំអាងដែលអ្នកឃើញគេប្រកាសលក់ និងស្វែងរកតំណាងចែកចាយនៅលើបណ្តាញសង្គម គឺមិនស្មុគស្មាញដូចជារបៀបលក់របស់ក្រុមហ៊ុនផលិតទំនិញធំៗទេ។ អ្នកអាចនឹងបង្កើតផលិតផលខ្លួនឯង...

ច្បាប់ទម្លាប់សាមញ្ញៗទាំង ១០ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចកម្ពុជា

អ្នកមិនចាំបាច់ទាល់តែពូកែដូចអ្នកជំនាញទើបអាចដំណើរការអាជីវកម្មផ្ទាល់ខ្លួននោះទេ។ មានអ្នកជំនួញជោគជ័យជាច្រើននាក់បានចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេដោយគ្មានលុយ ឬខ្ចីធនាគារ។ ដូចគ្នានេះដែរក៏មានសហគ្រិនជោគជ័យជាច្រើនបានរកឃើញភាពជោគជ័យដោយមិនមានបទពិសោធន៍ពីមុនមកផងដែរ។ ដូច្នេះទោះបីជាអ្នកមានវ័យក្មេង ហើយអ្នកកំពុងតែគិតចង់បើកអាជីវកម្មលើកទីមួយរបស់ខ្លួន អ្នកគ្រាន់តែចាប់ផ្តើមធ្វើអ្វីម្យ៉ាងពីតូច ហើយប្លែកពីគេ ឬក៏ចាប់ផ្តើមអានសៀវភៅនានាអំពីរបៀបដំណើរការអាជីវកម្ម ឬក៏មានអ្នកណែនាំម្នាក់ដែលធ្លាប់ជោគជ័យ និងមានបទពិសោធន៍ច្រើនសម្រាប់ជួយបង្ហាញផ្លូវដល់អ្នក។ ខាងក្រោមនេះគឺជាច្បាប់ទម្លាប់ជោគជ័យចំនួន ១០ សម្រាប់អាជីវកម្មខ្នាតតូច ហើយវានឹងអាចជួយអ្នកបានសម្រាប់អ្នកចាប់ផ្តើមដំបូង។ កំណត់គោលដៅឲ្យខ្លួនឯង អ្នកមិនអាចធ្វើគ្រប់យ៉ាងតម្រូវមនុស្សគ្រប់គ្នាបានទេ ដូច្នេះរឿងទីមួយដែលអ្នកត្រូវធ្វើគឺអ្នកត្រូវសម្រេចចិត្តថាអ្វីដែលជាចំណុចពិសេសរបស់អ្នក ហើយវាមានន័យខ្លាំងណាស់សម្រាប់អ្នកយកទៅផ្តោតលើ។ នៅពេលអ្នកដទៃមើលងាយអ្នក មូលហេតុមិនមែនមកពីអ្នកអន់ទេ គឺដោយសារអ្នកមិនទាន់មានគោលដៅពិតប្រាកដ។ នៅពេលអ្នកមានគោលដៅពិតប្រាកដ អ្នកនឹងដឹងថាថ្ងៃអនាគតខ្លួននឹងក្លាយជានរណា មានអ្វីខ្លះ និងស្ថិតក្នុងចំណុចណា ហើយអ្នកនឹងមិនខ្វល់អំពីសំដី...

បើអ្នកចង់ធ្វើបណ្តាញសង្គម នេះគឺជាអ្វីដែលអ្នកគួរធ្វើ ដើម្បីទាក់ទាញប្រជាជនខ្មែរ ប្រជែងជាមួយ Facebook

ការរើសយកទីផ្សារបណ្តាញសង្គម គឺជាកិច្ចការធ្ងន់មួយដែលត្រូវប្រឈមមុខជាមួយបណ្តាញសង្គមយក្សចំនួនពីរដែលប្រជាជនខ្មែរកំពុងពេញនិយមជាងគេគឺ Facebook និង Instagram ។ នៅក្នុងទីផ្សារនេះមានកម្មវិធីចែករំលែករូបភាព និងផ្ញើសារ។ Facebook និង Instagram មានមុខងារទាំងចែករំលែករូបភាព និងផ្ញើសារ ហើយនៅកម្ពុជា ក្រៅពី Messenger របស់ Facebook ប្រជាជនរបស់យើងកំពុងនិយមប្រើកម្មវិធីយក្សមួយទៀតគឺ Telegram ។ អ្នកប្រើមានជម្រើសអាចផ្ញើរូប និងឯកសារផ្សេង ដោយ...

យុទ្ធសាស្ត្របង្កើនការលក់ទាំង ៥

ចង់បង្កើនការលក់ជាលំដាប់មែនទេ? បើមែន អ្នកត្រូវទាញប៊ិច និងក្រដាសមកសរសេរគម្រោងការលក់ឥឡូវនេះ។ ១. បង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកផ្នែកលក់ បង្កើតហេតុផលមួយដែលជំរុញឲ្យបុគ្គលិកលក់របស់អ្នក គិតតែពីលក់ឲ្យបានច្រើន។ តើអ្នកធ្លាប់ឃើញក្រុមហ៊ុនដែលផ្តល់ជាភាគរយ ឬហៅថាលុយទឹកតែ នៅពេលដែលបុគ្គលិកលក់ទំនិញបានទេ? នោះហើយគឺជារបៀបបង្កើនការលក់របស់ពួកគេ។ មិនមែនមានតែការផ្តល់ភាគរយនោះទេ ក្រុមហ៊ុនខ្លះផ្តល់ជាការចំណាយជូនបុគ្គលិកដើរកំសាន្ត ឬក៏ផ្តល់ជាកាដូមានតម្លៃអ្វីម្យ៉ាងនៅពេលដែលបុគ្គលិកលក់បានដល់ចំនួនមួយដែលក្រុមហ៊ុនកំណត់។ ប្រសិនបើអ្នកប្រើវិធីនេះ អ្នកមិនគួរបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកមួយដែលមានភាពស្មុគស្មាញ ឬកំណត់គោលដៅខ្ពស់ តែផ្តល់រង្វាន់តិចឲ្យបុគ្គលិកនោះទេ។    ឧទាហរណ៍ថា៖ អ្នកសង់ផ្ទះល្វែងលក់ ហើយបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកលក់ ដោយកំណត់ការលក់ឲ្យបាន ៥០ ល្វែង នឹងទទួលបានទូរស័ព្ទដៃមួយគ្រឿង។ កម្មវិធីប្រភេទនេះគ្មានប្រសិទ្ធភាពនោះទេ...

រៀនពីមូលដ្ឋានគ្រឹះ នៃការធ្វើទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច

ចំណុចស្នូលនៃការធ្វើទីផ្សារ គឺការស្គាល់ពីតម្រូវការអតិថិជនរបស់អ្នក ហើយសរសេរគម្រោងដែលអាចបំពេញតម្រូវការនោះ។ គ្រប់គ្នាដែលជាម្ចាស់អាជីវកម្ម សុទ្ធតែប្រឈមមុខជាមួយចំណុចទាំងនេះ ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។ វីធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឲ្យអាជីវកម្មលូតលាស់ល្អ គឺការផ្តោតលើការលូតលាស់ក្នុងរយៈពេលវែង តាមរយៈការត្រៀមទុកយុទ្ធវិធីសំខាន់ៗ និងដោយមានគម្រោងច្បាស់លាស់។ អ្នកអាចបង្កើនការលូតលាស់នៃអាជីវកម្មរបស់អ្នកតាមវិធីទាំងបួននេះ៖ ទាក់ទាញអតិថិជនមកបង្កើតបទពិសោធន៍ជាមួយផលិតផល ឬសេវាកម្មរបស់អ្នក បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញបន្ថែម បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញដែលថ្លៃៗជាងមុន  បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញដែលចំណេញច្រើនជាងមុន វីធីទាំងបួននេះ អាចជួយបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញរបស់អ្នក។ ជាដំបូង ខ្ញុំសូមណែនាំអ្នកឲ្យផ្តោតលើចំណុចទីមួយ ទាក់ទាញអតិថិជនឲ្យទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ហេតុអ្វី? ព្រោះតាមរយៈការទាក់ទាញអតិថិជនឲ្យមកមានបទពិសោធន៍ជាមួយអាជីវកម្មរបស់អ្នក គឺជាចំណុចនៃការចាប់ផ្តើម...

ការផ្សាយពាណិជ្ជកម្មតាមសម្រង់សម្តី (Quote) អាចធ្វើឲ្យយីហោរបស់អ្នកធ្លាក់ចុះ

មានឧបករណ៍ផ្សាយជាច្រើន ប៉ុន្តែលើបណ្តាញសង្គមនៅកម្ពុជា មានការប្រើប្រាស់សម្រង់សម្ដី ឬហៅថា Quote ជាវិធីផ្សាយពាណិជ្ជកម្មមួយ។ ការផ្សាយពាណិជ្ជកម្ម អាចត្រូវបានផ្សាយលើឧបករណ៍ ឬរូបភាពណាក៏បានដែរ ឲ្យតែនៅកន្លែងដែលមានមនុស្សមើលឃើញ ប៉ុន្តែបើអ្នកផ្សាយតាមវិធី ឬនៅកន្លែងដែលមិនត្រឹមត្រូវ មហាជននឹងយល់ថាអាជីវកម្មរបស់អ្នកកំពុងតែលែងសើច នាំឲ្យពួកគេមិនជឿលើយីហោរបស់អ្នក។ នៅពេលដែលអ្នកផ្សាយលើរូប Quote ប្រសិនបើ Quote នោះត្រូវបានគេសរសេរល្អ មានន័យវិជ្ជមាន យីហោរបស់អ្នកដែលនៅលើនោះ អាចនឹងមិនអី។ ប៉ុន្តែបើ Quote នោះមានន័យអវិជ្ជមាន...

វិធីសាមញ្ញចំនួន ៤ ដែលអាចជំរុញការលក់សម្រាប់ហាងលក់រាយរបស់អ្នក ក្នុងរដូវកាលលក់មិនសូវដាច់

ប្រសិនបើអ្នកបើកអាជីវកម្មហាងលក់រាយ(ម៉ាត) ឬផ្សារទំនើបខ្នាតតូច ឬមធ្យម អ្នកគេចមិនផុតឡើយពីរដូវកាលថយចុះការលក់។ មានមូលហេតុជាច្រើនដែលធ្វើឲ្យការលក់ធ្លាក់ចុះក្នុងរយៈពេលណាមួយ ដូចជារដូវភ្លៀងធ្លាក់ខ្លាំង ឬខណៈពេលរដ្ឋាភិបាលធ្វើ ឬជួសជុលផ្លូវកាត់ហាងរបស់អ្នកជាដើម ប៉ុន្តែមានមូលហេតុផ្សេងទៀតដែលអាចធ្វើឲ្យការលក់របស់អ្នកធ្លាក់ចុះក្នុងរយៈពេលយូរដូចជាមានហាងគូប្រជែងថ្មីៗមកបើកក្នុងតំបន់របស់អ្នកជាដើម។ ថ្ងៃនេះខ្ញុំសូមណែនាំវិធីសាមញ្ញៗចំនួន ៤ ដែលអ្នក ឬបុគ្គលិករបស់អ្នកអាចយកទៅពង្រឹងការលក់ និងទប់ទល់ជាមួយបញ្ហាធ្លាក់ចុះប្រាក់ចំណូលបាន ដូចខាងក្រោម។ ១. បង្កើតថ្ងៃពិសេសៗដោយខ្លួនឯង ហាងលក់រាយភាគច្រើនតែងតែអបអរថ្ងៃពិសេសដូចជាមុនពិធីបុណ្យជាតិធំៗ បុណ្យគ្រីស្មាស និងទិវាបុណ្យនៃក្តីស្រលាញ់ជាដើម ដើម្បីបង្កើតការទាក់ទាញអតិថិជន ប៉ុន្តែប្រសិនបើការលក់របស់អ្នកជួបបញ្ហាក្នុងរដូវកាលគ្មានពិធីបុណ្យធំៗ អ្នកមិនគួររង់ចាំដល់វាមកដល់នោះទេ ជំនួសមកវិញអ្នកក៏អាចបង្កើតថ្ងៃពិសេសដោយខ្លួនឯងផងដែរ។ បង្កើតថ្ងៃពិសេសអ្វីមួយដែលអាចឲ្យអតិថិជនឈប់ ឬចូលហាងរបស់អ្នក...

ការមានសេវាកម្មល្អ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មខ្នាតតូច

ការផ្ដល់សេវាកម្មល្អ គឺមានសារៈសំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទមិនថាតូចធំឡើយ ប៉ុន្ដែសម្រាប់អាជីវកម្មខ្នាតតូចវិញ អ្នកមិនមានធនធានច្រើនសម្រាប់ប្រកួតប្រជែងនឹងអាជីវកម្មខ្នាតកណ្ដាល ឬធំឡើយ ដូចនេះការថែរក្សាអតិថិជនអោយបានល្អ គឺជាវិធីដ៏ពូកែក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មទាំងនោះ។ ខាងក្រោមនេះគឺជាហេតុផលបីដែលបង្ហាញថាការផ្ដល់សេវាកម្មដែលធ្វើអោយអតិថិជនពេញចិត្ត គឺសំខាន់សម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក។ ១.ការគាំទ្រយូរអង្វែងរបស់អតិថិជនគឺជាផ្លូវដែលនាំអោយអាជីវកម្មខ្នាតតូចជោគជ័យ៖ ដើម្បីទទួលបានការគាំទ្រយូរអង្វែងពីអតិថិជនម្នាក់ៗ អាជីវកម្មនីមួយៗត្រូវតែផ្ដល់សេវាកម្មដែលធ្វើអោយពួកគាត់ពេញចិត្ត។ បើតាមស្ថិតិពីសហរដ្ឋអាមេរិកជាមធ្យមអតិថិជនដែលមកទិញផលិតផល ឬសេវាកម្មរបស់អ្នកលើកទីមួយហើយទទួលបានការយកចិត្តទុកដាក់ពីអ្នក នោះពួកគាត់នឹងបន្ដធ្វើជាអតិថិជនរបស់អ្នកយ៉ាងតិចដប់ដងទៀត។ ២.សេវាកម្មល្អកាត់បន្ថយការចំណាយ៖ ដើម្បីទទួលបានអតិថិជនថ្មីម្នាក់ អាជីវកម្មរបស់អ្នកត្រូវចំណាយយ៉ាងតិចប្រាំដងច្រើនជាងការចំណាយទៅលើអតិថិជនចាស់ម្នាក់។ ការចំណាយទៅលើអតិថិជនគឺធ្វើយ៉ាងណាអោយគាត់សប្បាយចិត្តដូចជាការមានថែមអំណោយ ការផ្ដល់សេវាកម្មលើសលួសបន្ដិចបន្ដួចគឺជាការស្រេចធ្វើយ៉ាងណាគាត់អោយនៅតែពេញចិត្តនឹងផ្ដល់ចំណូលមកដល់យើង។ ប៉ុន្ដែសម្រាប់ការទាក់ទាញអតិថិជនថ្មីម្នាក់វិញគឺត្រូវការចំណាយធនធានមនុស្ស ពេលវេលា និង លុយសម្រាប់ការផ្សាយពាណិជ្ជកម្មជាដើម ដែលពេលបូកមើលទៅគឺច្រើនជាងប្រាំដងទៅលើការចំណាយផ្សេងៗសម្រាប់អតិថិជនដែលមានស្រាប់។ ៣.អាជីវកម្មតូចតាចមិនអាចឈរជើងបានយូរទេបើអតិថិជនមិនពេញចិត្ត៖ អតិថិជនងាយនឹងប្រាប់អំពីសេវាកម្មដែលពួកគាត់មិនពេញចិត្តទៅកាន់គ្រួសារ...

តើអ្វីគឺជាការវិភាគ SWOT ?

ការវិភាគ SWOT គឺមានសារៈសំខាន់សម្រាប់អាជីវកម្មនីមួយៗព្រោះវាជួយអោយអ្នកដឹងអំពីចំនុចខ្លាំង ចំនុចខ្សោយ ឳកាស និង បញ្ហាដែលអាចប៉ះពាល់ដល់អាជីវកម្មអ្នក។ នៅពេលដែលអ្នកដឹងពីចំនុចទាំងបួនហើយអ្នកនឹងដឹងថាត្រូវធ្វើយ៉ាងណាដើម្បីទាញបានផលប្រយោជន៍ពីវា ឧទាហរណ៍អ្នកដឹងពីចំនុចខ្លាំងរបស់ខ្លួនដូចនេះអ្នកត្រូវចេះផ្សព្វផ្សាយដល់អតិថិជនអោយដឹងពីវា ខណៈដែលចំនុចខ្សោយរបស់ខ្លួនវិញអ្នកត្រូវតែពង្រឹងឬផ្លាស់ប្ដូរវាចេញ។ ខាងក្រោមនេះគឺជាការបកស្រាយពីចំនុចទាំងបួននោះ៖ ១. ចំនុចខ្លាំង (Strength)៖ ចំនុចខ្លាំងទាក់ទងនឹងរឿងផ្ទៃក្នុងរបស់អាជីវកម្មអ្នក ឧទាហរណ៍ដូចជា - អ្នកមានធនធានឬវត្ថុធាតុដើមដែលមានតម្លៃទាបជាងគូរប្រជែង ដែលវានឹងជួយដល់ការចំនេញ ឬ ការប្រកួតប្រជែងខាងតម្លៃ - តម្លៃរបស់អ្នកទាបជាងគេ ឬ ប្រសិនបើតម្លៃខ្ពស់ជាងគេតែផលិតផលឬសេវាល្អជាងគេវិញ - សម្ភារៈប្រើប្រាស់ ឬ...

យុទ្ធសាស្ត្រទីផ្សារសាមញ្ញៗចំនួន ៥  អាចជួយអាជីវកម្មខ្នាតតូចរបស់អ្នកបាន

ការធ្វើទីផ្សារ គឺជាបញ្ហាមួយដែលសហគ្រិនថ្មីថ្មោង ឬក៏ម្ចាស់អាជីវកម្មខ្នាតតូចតែងតែជួបប្រទះ មិនដឹងថាគួរប្រើយុទ្ធសាស្ត្របែបណាដែលចំគោលដៅ ហើយចំណាយតិច។ ខ្ញុំបានជួបម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ហើយគាត់បានសួរខ្ញុំ តើគួរប្រើយុទ្ធសាស្ត្រទីផ្សារអ្វី ដើម្បីដណ្តើមយកចំណែកទីផ្សារឲ្យកាន់តែធំ ព្រោះថាយុទ្ធសាស្ត្រដែលពួកគាត់ធ្លាប់ប្រើដូចជាមិនបានផលសោះ។ ការធ្វើទីផ្សារ មិនមែនមានន័យតែត្រឹមតែផ្សាយពាណិជ្ជកម្មទេ ការធ្វើទីផ្សារ មិនមែនគ្រាន់តែផ្សាយពាណិជ្ជកម្មប៉ុន្មានផ្ទាំង ឬប៉ុន្មានវីឌីអូ ហើយបញ្ចប់នោះទេ។ ការធ្វើទីផ្សារ គឺត្រូវធ្វើជាដំណាក់កាល  វាធ្វើតាមគម្រោងគោលដៅទីផ្សារ ហើយប្រើយុទ្ធសាស្ត្រជាជំហានៗស្របទៅតាមគោលដៅដែលអ្នកចង់បាន។ ឥឡូវនេះ អ្នកមិនចាំបាច់ចេះធ្វើទីផ្សារដូចជាអ្នកជំនាញនោះទេ បើអ្នកចង់បានអ្វី  អ្នកត្រូវរៀបគម្រោង ហើយតស៊ូរកវិធីសម្រេចគម្រោងនោះ។ ខាងក្រោមនេះ...

យុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម សម្រាប់អ្នករកស៊ីដំបូង

ចំណុចមួយដែលសំខាន់បំផុត ក្នុងការពង្រីកអាជីវកម្មគឺ ធ្វើយ៉ាងណាអោយអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែច្រើន។ ប៉ុន្តែអាស្រ័យដោយហេតុថា អ្នកទើបតែចាប់ផ្តើមមុខជំនួញមួយនេះ ការលក់ប្រាកដជាបញ្ហាដ៏លំបាកមួយ។ យុទ្ធសាស្ត្រក្នុងការពង្រីកអាជីវកម្ម គឺជាគន្លឹះដ៏សំខាន់មួយក្នុងការរក្សាអតិថិជនអោយបានយូរអង្វែង និងស្រូបយកអតិថិជនថ្មីបន្ថែម។ ការធ្វើអោយអាជីវកម្មមួយទៅមុខបាន មិនមែនត្រឹមតែមានទំនាក់ទំនង ទៅអ្នកទិញតាមទូរស័ព្ទ ឬផ្ញើរតាមអ៊ីមែលនោះទេ ប៉ុន្តែវាជាការធ្វើយ៉ាងណាអោយអតិថិជនយល់ពីអ្វី ដែលអ្នកចង់ផ្តល់អោយ និងបង្កើតនូវទំនុកចិត្តមួយដ៏រឹងមាំ ទៅវិញទៅមក។ ការស្វែងយល់ពីទីផ្សារ និងរបៀបនៃការទំនាក់ទំនងមនុស្ស អាចជួយអោយអ្នកផ្សព្វផ្សាយទំនិញ និងសេវារបស់អ្នកត្រូវគោលដៅ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ក្នុងការពង្រីកអាជីវកម្មរបស់អ្នក៖ ១. ត្រូវស្គាល់ពីភាពខុសគ្នារវាងការរីកចម្រើននៃអាជីវកម្ម...

វិធីទាក់ទាញអតិថិជនតាម Page អាជីវកម្មរបស់អ្នក នៅលើ Facebook

សព្វថ្ងៃនេះមានអាជីវកម្មជាច្រើន បានកំពុងងាកមកផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនតាមរយៈបណ្ដាញសង្គមដូចជា Facebook ជាដើម។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសាមញ្ញមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន ប្រសិនបើអាជីវកម្មរបស់អ្នកមិនទាន់មាន Page នៅលើ Facebook ដើម្បីទាញស្វែងរកអតិថិជនអោយកាន់តែច្រើនជាងមុន និងមានភាពងាយស្រួលជាងមុន។ ១​.ស្វែងរកអ្នក Like អោយបានច្រើន៖ ប្រសិនបើ Page របស់អ្នកមានអ្នក Like ច្រើននោះនៅពេលដែលអ្នក Post ពីផលិតផលអ្វីមួយអ្នកនឹងទទួលបានការមើលឃើញច្រើន ហើយក៏អាចធ្វើអោយមានអ្នកទិញផលិតផលរបស់អ្នកច្រើនដែរ។ តែធ្វើដូចម្ដេចដើម្បីអោយគេ Like...

អ្វីទៅជាទីផ្សារគោលដៅ? តើគេកំណត់ទីផ្សារគោលដៅដោយរបៀបណា?

ទីផ្សារគោលដៅ គឺជាការកំណត់យកថានរណាខ្លះគឺជាអតិថិជនសក្តានុពល ដែលនឹងទិញផលិតផល ឬសេវាកម្មរបស់អ្នក។ អាចនិយាយឲ្យសមញ្ញថា គឺជាក្រុមមនុស្សដែល មានលទ្ធភាព និងចង់ទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ហេតុអ្វីបានជាការកំណត់ទីផ្សារសំខាន់? មានម្ចាស់អាជីវកម្មខ្នាតតូចថ្មីៗនៅកម្ពុជាជាច្រើន មិនបានកំណត់ទីផ្សារគោលដៅរបស់ពួកគាត់នោះទេ មានន័យថាពួកគាត់ចំណាយពេល និងលុយទៅធ្វើទីផ្សារដែលមិនមានប្រសិទ្ធភាព។ ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួន គាត់កំណត់អតិថិជនគោលដៅសម្រាប់មនុស្សគ្រប់គ្នា គ្រប់អាយុ គ្រប់ភេទ គ្រប់ឋានៈ និង គ្រប់វ័យ។ ប៉ុន្តែតាមពិត រាល់ផលិតផល ឬសេវាកម្មរបស់យើងមានអ្នកទិញតាមប្រភេទនៃក្រុមមនុស្ស មិនអាចមានអ្នកទិញគ្រប់ប្រភេទបានទេ។ ឧទាហរណ៍ថា អ្នកបើកលក់កាបូបមនុស្សស្រីតម្លៃថ្លៃ...