fbpx
no-alternative title

អនុបាតសកម្ម ឬ Current Ratio គឺជាអ្វី?

ការមើលលើអនុបាតហិរញ្ញវត្ថុ គឺជារឿងសំខាន់សម្រាប់វាយតម្លៃអាជីវកម្ម ឬក្រុមហ៊ុនណាមួយ មុនពេលសម្រេចចិត្តវិនិយោគ។ ឥទ្ធិពលរបស់វីរុស Covid-19 មកទល់ពេលនេះ បានធ្វើឲ្យអាជីវកម្មជាច្រើនមិនអាចដំណើរអាជីវកម្មរបស់ពួកគេបានធម្មតា ឬអាចនិយាយថាជាពេលវេលាដ៏ពិបាកមួយរបស់ពួកគេ។ ស្ថានភាពបែបនេះ បានធ្វើឲ្យអាជីវកម្មធ្លាក់ចំណូល ហើយអាជីវកម្មដែលមួយចំនួនដែលរងផលប៉ះពាល់ខ្លាំងគឺបាត់បង់ចំណូលទាំងស្រុង ខណៈថ្លៃចំណាយផ្សេងៗដូចជាថ្លៃជួលទីតាំង ថ្លៃបង់ការប្រាក់កម្ចីធនាគារ និងប្រាក់ឈ្នួលបុគ្គលិកជាដើម។  ថ្ងៃនេះយើងចាប់ផ្តើមពី អនុបាតសកម្ម ដែលនិយាយឲ្យខ្លីទៅ វាគឺសំដៅលើលទ្ធភាពសងបំណុលរយៈពេលខ្លី (បំណុលដែលមានអាយុកាល១២ខែចុះក្រោម) របស់ក្រុមហ៊ុនមួយ។ ឧទាហរណ៍នៅក្នុងស្ថានភាពជាក់ស្តែង។ ក្នុងវិបត្តិ covid-19 ប្រសិនបើអាជីវកម្មរបស់អ្នកធ្លាក់ ឬបាត់ចំណូលមួយភាគធំ ដែលមិនអាចមានសាច់ប្រាក់បង់ចំណាយប្រាក់ខែបុគ្គលិក...

យល់ដឹងអំពីការប្រើប្រាស់ និងរបៀបចុះ Debit ឬ Credit នៅក្នុងប្រព័ន្ធគណនេយ្យ

ឥណពន្ធ(Debit) និង ឥណទាន(Credit) គឺជាទម្រង់ដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រព័ន្ធគណនេយ្យទ្វេភាគ (double-entry accounting system) ។ បើអ្នកមិនយល់អំពីការប្រើប្រាស់របស់គណនីទាំងពីរនេះទេនោះ អ្នកនឹងពិបាកក្នុងការចុះទិន្នន័យចូលទៅក្នុងសៀវភៅធំ ឬសៀវភៅបញ្ជីហិរញ្ញវត្ថុ(General Ledger ឬ Financial Ledger)  នៃអាជីវកម្មរបស់អ្នក។ អ្នកកាន់បញ្ជី និងអ្នកគណនេយ្យ ប្រើ Debit និង Credit ដើម្បីធ្វើឲ្យតួលេខរវាងគណនីទាំងពីរនេះស្មើគ្នា សម្រាប់យកទៅធ្វើរបាយការណ៍តុល្យការ និងរបាយការណ៍ចំណេញ-ខាត។...

ការគ្រប់គ្រង និងកត់ត្រាបញ្ជីគណនេយ្យ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច

ការគ្រប់គ្រងបញ្ជីនៅក្នុងអាជីវកម្មមួយ គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគណនេយ្យរបស់អាជីវកម្មនោះ មានន័យថាប្រព័ន្ធគណនេយ្យអាចដំណើរការទៅបានទាល់តែមានបញ្ជីស្នាមត្រឹមត្រូវ។ អ្នកគ្រប់គ្រងបញ្ជីទទួលខុសត្រូវលើការកត់ត្រា និងកំណត់សម្គាល់ប្រតិបត្តិការគណនេយ្យរបស់អាជីវកម្ម និងតិចនិកមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនោះ។  ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច អ្នកអាចរៀបប្រព័ន្ធគណនេយ្យដោយខ្លួនឯង ឬអ្នកអាចជួលនរណាម្នាក់ឲ្យរៀបឲ្យអ្នក បើអ្នកមិនទាន់ចេះ។ ប្រសិនបើអ្នកមានអាជីវជាលក្ខណៈឯកជន ដែមានតែខ្លួនមួយគ្រប់គ្រងប្រតិបត្តិការនោះ អ្នកនឹងគ្រប់គ្រងបញ្ជីដោយខ្លួនឯង។ បើអ្នកមានបុគ្គលិក ហើយអាជីវកម្មលូតលាស់ខ្លាំង អ្នកអាចជួលអ្នកគ្រប់គ្រងគណនេយ្យសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យក្រុមហ៊ុនរបស់អ្នក ប៉ុន្តែបើអាជីវកម្មរបស់អ្នកកំពុងតែរីកចម្រើន ហើយអ្នកដឹងថាការរីកចម្រើននោះនឹងថយចុះវិញ អ្នកអាចជួលត្រឹមគណនេយ្យករធម្មតាម្នាក់ក៏បានដែរ ព្រោះអ្នកគ្រប់គ្រងគណនេយ្យត្រូវការប្រាក់ខែខ្ពស់។ ឥឡូវនេះមកមើលពីប្រព័ន្ធហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីអ្នកគ្រប់គ្រងបញ្ជី គណនេយ្យករ និងអ្នកគ្រប់គ្រងគណនេយ្យ គណនេយ្យករ...

តើរបាយការណ៍ចំណេញ-ខាតជាអ្វី? តើគេរៀបរបាយការណ៍នេះដោយរបៀបណា?

សម្រាប់អាជីវកម្មខ្នាតតូច ទោះបីជាអ្នកមិនត្រូវការខ្ចីទុនបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុ ក៏អ្នកនៅតែត្រូវការរបាយការណ៍ហិរញ្ញវត្ថុមួយចំនួនសម្រាប់ជួយអ្នកក្នុងការសម្រេចចិត្តក្នុងអាជីវកម្មផងដែរ។ ហិរញ្ញវត្ថុគឺជាផ្នែកដ៏សំខាន់នៅក្នុងអាជីវកម្ម ហើយគេប្រើប្រព័ន្ធគណនេយ្យសម្រាប់គ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុទាំងអស់របស់អាជីវកម្មនោះ។ របាយការណ៍ចំណេញ-ខាត គឺជារបាយការណ៍មួយសំខាន់បំផុតក្នុងចំណោមរបាយការណ៍ផ្សេងទៀត។ ជាភាសាអង់គ្លេសគេហៅវាថា Income Statement ឬ Profit and Loss Statement ឬហៅកាត់ P&L ។ នៅក្នុងរបាយការណ៍នេះ បង្ហាញអំពីប្រាក់ចំណូល និងចំណាយ របស់អាជីវកម្មមួយ  ហើយទូទាត់គ្នាដើម្បីរកលទ្ធផលចំណេញ ឬខាត...

តារាងតុល្យការគឺជាអ្វី? តើខ្ញុំអាចរៀបតារាងតុល្យការដោយរបៀបណា?

នៅពេលអ្នកបើកអាជីវកម្មថ្មី ឬខ្វះលុយពង្រីកអាជីវកម្ម ហើយចង់ប្រើកម្ចីបើក ឬពង្រីកអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ពួកគេនឹងសួរនាំអ្នកអំពីរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួន រួមមានរបាយការណ៍ចំណេញ-ខាត, របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍តុល្យការ។ ខ្ញុំដឹង ការរៀនគណនេយ្យមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការរៀនដោយខ្លួនឯង ប៉ុន្តែនៅ apamat.com ពួកយើងព្យាយាមសរសេរពន្យល់ដោយវិធីងាយយល់សម្រាប់អ្នកអាន ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់។ តារាងតុល្យការ គឺជាទិន្នន័យសំខាន់មួយដែលអាចផ្តល់ព័ត៌មានសំខាន់ៗដល់ម្ចាស់កម្ចី មុនពេលពួកគេព្រមឲ្យប្រាក់អ្នកខ្ចីយកទៅពង្រីកអាជីវកម្ម។ សម្រាប់អាជីវកម្មទើបបង្កើតថ្មីដែលមិនទាន់មានកំណត់ត្រាគណនេយ្យ តារាងតុល្យការបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រាចាប់ផ្តើមដំបូង រួមជាមួយព្រឹត្តិការដែលបានកើតឡើងជាក់ស្តែងនៃអាជីវកម្មនោះ និងអ្វីដែលនឹងកើតឡើងមុនពេលថ្ងៃបើកដំណើរការជាផ្លូវការ ដូចមានក្នុងតារាងឧទាហរណ៍ខាងក្រោមស្រាប់។ តើតារាងតុល្យការគឺជាអ្វី? តារាងតុល្យការ គឺជារបាយការណ៍អាជីវកម្មមួយដែលបង្ហាញថាតើអាជីវកម្មនោះមានអ្វីខ្លះ, ជំពាក់បំណុលអ្វីខ្លះ...

ចំណុចសំខាន់ៗអំពីទ្រព្យក្នុងអាជីវកម្ម

ទ្រព្យនៃអាជីវកម្ម គឺជាតម្លៃដែលតំណាងឲ្យអាជីវកម្មនោះ។ ទ្រព្យក្នុងអាជីវកម្ម ត្រូវបានគេកំណាត់ចំណាត់ថ្នាក់ខុសៗគ្នាផ្អែកទៅលើរបៀបដែលអ្នកឲ្យតម្លៃវា។ ទ្រព្យត្រូវបានគេចែកជាពីរធំៗមានដូចជា ទ្រព្យរូបី និងទ្រព្យអរូបី។  ទ្រព្យរូបី គឺជាទ្រព្យពិតដែលអ្នកអាចមើលឃើញ និងប៉ះបាន ដូចជាទំនិញ, ដី, អាគារ, រថយន្តក្រោមកម្មសិទ្ធរបស់អាជីវកម្ម ឬសម្ភារៈផ្សេងៗ។ នៅក្នុងទ្រព្យនោះត្រូវបានគេចែកជាពីរទៀត គឺទ្រព្យរយៈពេលខ្លី និងទ្រព្យរយៈពេលវែង។ ទ្រព្យរយៈពេលខ្លីគឺជាទ្រព្យទាំងឡាយណាដែលអាចបង្វិលចេញជាសាច់ប្រាក់បានរយៈពេលលឿនជាង១ឆ្នាំ ដូចជាបំណុលដែលគេជំពាក់យើងដោយគ្មានការប្រាក់ (AR), ទំនិញ, សម្ភារៈ…។ ទ្រព្យរយៈពេលវែងសំដៅលើទ្រព្យដែលយើងពិបាកលក់ចេញប្តូរយកសាច់លុយវិញបាន ដូចជាដី,...

តើអ្វីជារបាយការណ៍ហិរញ្ញវត្ថុ?

របាយការណ៍ហិរញ្ញវត្ថុ គឺជាទិន្នន័យដែលត្រូវបានគេកត់ត្រារាល់សកម្មភាពដោះដូរ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ នៅក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅ របាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសវនកម្ម(សើរើដើម្បីពិនិត្យមើលបញ្ជីគណនេយ្យ) ដោយភ្នាក់ងាររដ្ឋាភិបាល សវនករ និងក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះការបង់ពន្ធជូនរដ្ឋ ដៃគូជំនួញ ឬម្ចាស់ភាគហ៊ុន។ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ មានគណនីធំៗចំនួន ៤ រួមមាន៖ ក. របាយការណ៍ប្រាក់ចំណេញ គឺជាការពណ៌នា និងទូទាត់រវាងប្រាក់ចំណូល និងចំណាយរបស់អាជីវកម្មមួយ ដើម្បីរកលទ្ធផលចំណេញ ឬខាត នៅក្នុងរយៈពេលជាក់...

តើថ្លៃដើមគឺជាអ្វី? គេគណនាវាដោយរបៀបណា?

បើនិយាយពីពាក្យថ្លៃដើម ស្តាប់ទៅវាមានន័យថាថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតបន្ទាប់ពីលក់ឲ្យអតិថិជន។ ប៉ុន្តែវាមិនដូច្នោះទេ វាត្រូវបានគេគណនាតាមស្តង់ដាគណនេយ្យ ដោយមានរួមបញ្ចូលការចំណាយដទៃទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធ្វើដំណើរជាដើម។ ប៉ុន្តែថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។ ការដឹងអំពីថ្លៃដើមគឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងលក់ទំនិញ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង។ ឧទាហរណ៍ថា យើងបើកលក់ហាងលក់រាយ មានហាងមួយរកស៊ីដូចយើងដែរ ហើយគេលក់នៅជាប់យើង គេទិញទំនិញពីកន្លែងលក់ដុំមួយបានធូថ្លៃជាងយើង ដើម្បីយកមកលក់បន្ត។ នេះហើយគឺជាបញ្ហា យើងលក់ចាញ់គេដោយសារតែយើងលក់ក្នុងតម្លៃថ្លៃជាងគេ...

តើពាក្យចំណូល និងចំណេញ មានន័យដូចគ្នាដូចម្តេច? ចំណេញដុល ឬ ចំណេញសុទ្ធ?

បើនិយាយពីចំណូលមានច្រើនប្រភេទ មានដូចជាចំណូលគ្រួសារ ចំណូលអង្គការ និងចំណូលអាជីវកម្មជាដើម ប៉ុន្តែអត្ថបទនេះយើងសូមលើកយកចំណូលក្នុងអាជីវកម្ម ជាគំរូ។ ចំណូល គឺជាតួរលេខសរុបមួយដែលរកបានពីការលក់ផលិតផល ឬសេវាកម្មដែលជាប់ទាក់ទងនឹងប្រតិបត្តិការនៃក្រុមហ៊ុន។ ចំណូលតែងតែត្រូវបានគេសរសេរនៅលើគេ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ នៅដំណាក់កាលទីមួយ គេយក ចំណូល ដក ចំណាយទៅលើថ្លៃដើមផលិត ហើយគេនឹងរកឃើញ ចំណេញដុល។ ចំណេញដុល គឺជាតួរលេខចំណេញដែលទទួលបានក្រោយពីទូរទាត់ជាមួយថ្លៃដើម ប៉ុន្តែវាមិនទាន់ត្រូវបានគេទូរទាត់ជាមួយនឹងចំណាយក្នុងប្រតិបត្តិការអាជីវកម្មនោះទេ ដូចជាចំណាយលើទឹកភ្លើង ថ្លៃប្រាក់ខែបុគ្គលិក ថ្លៃធ្វើទីផ្សារ និងចំណាយចាំបាច់ផ្សេងៗទៀត។ ចំណេញ គឺជាតួរលេខចំណេញសរុបចុងក្រោយដែលត្រូវបានទទួលស្គាល់ ក្រោយពីដកជាមួយនឹងចំណាយទាំងអស់នៅក្នុងប្រតិបត្តិការអាជីវកម្ម រួមទាំងការចំណាយលើការរំលស់ និងបង់ពន្ធផងដែរ។ ផ្ទុយពីចំណូល...