របៀបសរសេរសំណើសុំទុនវិនិយោគ និងគំរូលិខិត
លិខិតស្នើសុំទុនវិនិយោគ គឺជាលិខិតមួយដែលសរសេរដោយបុគ្គល ឬស្ថាប័នមួយ ក្នុងគោលបំណងអញ្ជើញបុគ្គល ឬស្ថាប័នមួយឲ្យចូលរួមបណ្តាក់ទុនរួមគ្នា នៅក្នុងអាជីវកម្មកំពុងដំណើរការរួចហើយ ឬអាជីវកម្មទើបបង្កើតថ្មី និងត្រៀមដំណើរការ។
ចូរចាំថា មុននឹងអ្នកផ្ញើលិខិតស្នើសុំទុនវិនិយោគពីនរណាម្នាក់ អ្នកត្រូវស្គាល់ឲ្យច្បាស់ពីអាជីវកម្មដែលអ្នកចង់ឲ្យគេមកចុះទុនជាមួយ ជាមុនសិន។ អ្នកត្រូវច្បាស់អំពីចំណុចសំខាន់ៗដូចជា ប្រព័ន្ធប្រតិបត្តិការអាជីវកម្មខ្លួនឯង, របាយការណ៍ហិរញ្ញវត្ថុ, គម្រោង និងយុទ្ធសាស្ត្រទីផ្សារ និងការលក់, តិចនិកគ្រប់គ្រងប្រតិបត្តិការ, គម្រោងហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៍អាជីវកម្ម។ មូលហេតុគឺថា ទោះបីអ្នកសរសេរសំណើបានល្អយ៉ាងណាក៏ដោយ នៅពេលគេជួបពិភាក្សាលម្អិតគេនឹងសួរអ្នកទាក់ទងនឹងចំណុចសំខាន់ៗខាងលើ ហើយបើអ្នកឆ្លើយមិនបានល្អគេនឹងមិនព្រមវិនិយោគជាមួយអ្នកឡើយ។
បន្ទាប់មកអ្នកត្រូវស្វែងយល់ពីបុគ្គល...
តើ”កិច្ចព្រមព្រៀងរក្សាព័ត៌មានសង្ងាត់” ក្នុងអាជីវកម្មគឺជាអ្វី? គេត្រូវការវានៅពេលណា?
គ្រប់អាជីវកម្មទាំងអស់តែងមានព័ត៌មានផ្ទៃក្នុងដែលខ្លួនចង់រក្សាការសំងាត់ ប៉ុន្តែនៅពេលអ្នកធ្វើជំនួញគឺតែងតែមានទំនាក់ទំនងរវាងបុគ្គលទាំងក្នុង និងក្រៅក្រុមហ៊ុន និងរវាងស្ថាប័ន ដូច្នេះហើយដើម្បីធានាទិន្នន័យសម្ងាត់ទាំងនោះ អ្នកត្រូវការបង្កើតកិច្ចព្រមព្រៀងរក្សាការសម្ងាត់ជាមួយអ្នកដែលដឹងព័ត៌មានរបស់អ្នក។
តើកិច្ចព្រមព្រៀងរក្សាការសម្ងាត់គឺជាអ្វី?
កិច្ចព្រមព្រៀងរក្សាការសម្ងាត់ គឺជាកិច្ចសន្យាដែលគេធ្វើឡើងដើម្បីការពារព័ត៌មាន ឬទិន្នន័យសម្ងាត់, រូបមន្តផលិតផល, កិច្ចការសម្ងាត់នានាក្នុងពាណិជ្ជកម្ម និងប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនមួយ។
តើពេលណាអ្នកត្រូវការធ្វើកិច្ចព្រមព្រៀងរក្សាការសម្ងាត់?
នៅពេលអ្នករើសបុគ្គលិកណាម្នាក់ ឬច្រើន សម្រាប់ឲ្យធ្វើការងារដែលពាក់ព័ន្ធនឹងកិច្ចការសម្ងាត់របស់ក្រុមហ៊ុន។ ពេលខ្លះគេអាចច្របាច់ចំណុចស្នូតនៃកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចសន្យាការងារ។
នៅពេលអ្នកចចារលក់អាជីវកម្មរបស់អ្នកទៅឲ្យអ្នកដទៃ ដើម្បីកុំឲ្យបុគ្គលដែលចចារជាមួយអ្នកនោះ ទម្លាយព័ត៌មានសម្ងាត់របស់អ្នកទៅឲ្យភាគីទី ៣
នៅពេលអ្នកបង្ហាញគម្រោងអាជីវកម្មលម្អិតរបស់អ្នកទៅឲ្យអ្នកវិនិយោគឯកជន ឬនៅពេលអ្នកបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីស្វែងរកអ្នកវិនិយោគ
ពាក់ព័ន្ធជាមួយបុគ្គលិក ឬអ្នកខាងក្រៅក្រុមហ៊ុនដែលធ្វើការលើប៉ាតង់...
ឧបសម្ព័ន្ធនៃច្បាប់បរធនបាលកិច្ច
សន្ទានុក្រម
បច្ចេកសព្ទសំខាន់ៗជាសារវន្តដែលត្រូវបានប្រើក្នុងច្បាប់ស្តីពីបរធនបាលកិច្ចមាននិយមន័យដូចតទៅ៖
១- ក្រមរដ្ឋប្បវេណី សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧។
២- ក្រមព្រហ្មទណ្ឌ សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
៣- ក្រមនីតិវិធីព្រហ្មទណ្ឌ សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
៤- ទ្រព្យសម្បត្តិ សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
៥- ទ្រព្យសម្បត្តិបរធនបាលកិច្ច...
គំរូលក្ខន្តិកះក្រុមហ៊ុន / MEMORANDUM AND ARTICLES OF INCORPORATION
This article was original published by ngeayngeay.co
របៀបចុះបញ្ជីក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
ជំហាន ០ ៖ អ្វីដែលត្រូវត្រៀមទុកជាមុន និងឯកសារតម្រូវ
អ្វីដែលត្រូវត្រៀមទុកជាមុន
មានអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន
បើកគណនីធនាគារ
តម្កល់ដើមទុនវិនិយោគក្នុងគណនីធនាគារ
គណនាតម្លៃក្នុងមួយហ៊ុនរបស់អ្នក(យកចំនួនទុនសរុប ចែកចំនួនភាគហ៊ុនសរុប)
ឈ្មោះក្រុមហ៊ុនដែលអ្នកបានរើស
រៀបចំឯកសារតម្រូវសម្រាប់ចុះឈ្មោះក្រុមហ៊ុន
តើអ្នកត្រូវរៀបចំអ្វីខ្លះដើម្បីចុះឈ្មោះក្រុមហ៊ុន? សូមពិនិត្យមើលឯកសារខាងក្រោម និងធ្វើឲ្យប្រាកដថាអ្នកត្រៀមឯកសារទាំងអស់នេះ មុនពេលអ្នកចុះឈ្មោះក្រុមហ៊ុន។
ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស
តម្លៃក្នុងមួយភាគហ៊ុន
ស្គែនឯកសារបញ្ជាក់ពីទីតាំង (វិក្កយបត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី)
អ៉ីមែល
...
របៀបចុះបញ្ជីក្រុមហ៊ុន សហកម្មសិទ្ធិ
ជំហាន ០ ៖ អ្វីដែលត្រូវត្រៀមទុកជាមុន និងឯកសារតម្រូវ
អ្វីដែលត្រូវត្រៀមទុកជាមុន
បើកគណនីធនាគារ
តម្កល់ដើមទុនវិនិយោគក្នុងគណនីធនាគារ
ឈ្មោះក្រុមហ៊ុនដែលអ្នកបានរើស
រៀបចំឯកសារតម្រូវសម្រាប់ចុះឈ្មោះក្រុមហ៊ុន
តើអ្នកត្រូវរៀបចំអ្វីខ្លះដើម្បីចុះឈ្មោះក្រុមហ៊ុន? សូមពិនិត្យមើលឯកសារខាងក្រោម និងប្រាកដថាអ្នកត្រៀមឯកសារទាំងអស់នោះមុនពេលអ្នកចុះឈ្មោះក្រុមហ៊ុន។
ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស
ស្គែនឯកសារបញ្ជាក់ពីទីតាំង (វិក្កយបត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី)
អុីមែល
ច្បាប់ថតចម្លងឌីជីថលនៃព័ត៌មានលម្អិតរបស់ដៃគូ ឬសមាជិកទាំងអស់
ច្បាប់ថតចម្លងឌីជីថលនៃព័ត៌មានលម្អិតរបស់បុគ្គលិក
គណនីធនាគារ៖ ប្រសិនបើអ្នកទូទាត់ថ្លៃសេវាចុះឈ្មោះតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម...
របៀបចុះបញ្ជីក្រុមហ៊ុន ឬសហគ្រាសឯកបុគ្គល
ជំហាន ០ ៖ អ្វីដែលត្រូវត្រៀមទុកជាមុន និងឯកសារតម្រូវ
អ្វីដែលត្រូវត្រៀមទុកជាមុន៖
ឈ្មោះក្រុមហ៊ុនដែលអ្នកបានរើស
រៀបចំឯកសារតម្រូវសម្រាប់ចុះឈ្មោះក្រុមហ៊ុន
តើអ្នកត្រូវរៀបចំអ្វីខ្លះដើម្បីចុះឈ្មោះក្រុមហ៊ុន? សូមពិនិត្យមើលឯកសារខាងក្រោម និងធ្វើឲ្យប្រាកដថាអ្នកត្រៀមឯកសារទាំងអស់នេះ មុនពេលអ្នកចុះឈ្មោះក្រុមហ៊ុន។
ឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ និងអង់គ្លេស
ស្កេនឯកសារបញ្ជាក់ទីតាំង (វិក័យប័ត្រទឹក អគ្គិសនី កិច្ចសន្យាជួល ប្លង់ដី) និង រូបថតនៃទីតាំងអាជីវកម្មរបស់អ្នក
អីុមែល
ស្កេនលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
គណនីធនាគារ៖ ប្រសិនបើអ្នកទូទាត់ថ្លៃសេវាចុះឈ្មោះតាមប្រព័ន្ធអនឡាញ ...
តើអ្វីជា អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?
អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។
ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
ក- ការបង្កើតឱ្យមានការភាន់តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
គ- ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំ អំពីប្រភេទដំណើរការផលិត...
តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល?
តើអ្វីជាសិទ្ធិអ្នកនិពន្ធ?
សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬអ្នកបង្កើតស្នាដៃ ផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាតឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។
ស្នាដៃដែលទទួលបានកិច្ចការពារ
១-ស្នាដៃអ្នកនិពន្ធសំដៅៈ
ក- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូង នៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ។
គ- ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឃ- ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ង- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ។
២- ស្នាដៃអ្នកសម្តែងសំដៅៈ
ក- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ។
ខ-...
មូលហេតុដែលការចូលហ៊ុនគ្នារកស៉ី ត្រូវការមានកិច្ចព្រមព្រៀងធ្វើអាជីវកម្មសហកម្មសិទ្ធ
អាជីវកម្មសហកម្មសិទ្ធ ឬអាចហៅថាការចូលហ៊ុនគ្នារកស៉ី គឺជាការចុះកិច្ចសន្យាបង្កើតអាជីវកម្មមួយរួមគ្នាដោយមនុស្សចាប់ពីពីរនាក់ឡើង។ ប្រភេទនៃអាជីវកម្មសហកម្មសិទ្ធនេះ ត្រូវបានគេបែងចែកជាពីរទម្រង់ គឺក្រុមហ៊ុនសហកម្មសិទ្ធទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធមានកម្រិត។
ប្រសិនបើមានបញ្ហាកើតឡើងលើដៃគូណាម្នាក់ មានជម្លោះកើតឡើងរវាងដៃគូ ឬក៏មានការផ្លាស់ប្តូរផ្សេងៗ តើដៃគូទាំងអស់នឹងត្រូវធ្វើបែបណា? សម្រាប់ត្រៀមដំណោះស្រាយលើបញ្ហាទាំងអស់នេះហើយ ទើបគេធ្វើកិច្ចព្រមព្រៀងភាពជាដៃគូឡើង ដើម្បីធ្វើឲ្យប្រាកដថារវាង អាជីវកម្ម និងភាពផ្ទាល់ខ្លួន ដែលជាផ្នែកមួយនៃការទំនាក់ទំនងគ្នា អាចត្រូវបានការពារ ឬសង្គ្រោះ។
តើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរួមគ្នាគឺជាអ្វី?
កិច្ចព្រមព្រៀងភាពជាដៃគូ ឬអាចហៅជាសាមញ្ញថា កិច្ចព្រមព្រៀងចូលហ៊ុនរកស៉ី គឺជាកិច្ចសន្យារវាងដៃគូ និងដៃគូ នៅក្នុងអាជីវកម្មសហកម្មសិទ្ធ...
ការស្នើសុំអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ
គោលបំណងនៃការស្នើសុំ៖ អាជ្ញាបណ្ណនេះ គឺឲ្យស្របតាមស្តង់ដារអប្បបរមានៃច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។
ស្តង់ដារសេវាកម្ម
សម្រាប់ការស្នើសុំអាជ្ញាបណ្ណថ្មី មានរយៈពេល ៤៥ ថ្ងៃ ដើម្បីផ្តល់អាជ្ញាបណ្ណ ឬបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ គិតចាប់ពីកាលបរិច្ឆេទដែលគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក) ទទួលបានពាក្យស្នើសុំពេញលេញ។
សម្រាប់ការស្នើសុំបន្តអាជ្ញាបណ្ណ មានរយៈពេល ៣០ ថ្ងៃ ដើម្បីបន្តអាជ្ញាបណ្ណ ឬបដិសេធលើពាក្យស្នើសុំបន្តអាជ្ញាបណ្ណ គិតចាប់ពីកាលបរិច្ឆេទដែលគណៈកម្មការមូលបត្រកម្ពុជា ទទួលបានពាក្យស្នើសុំពេញលេញ។
មានសុពលភាពរយៈពេល ០២ ឆ្នាំ សម្រាប់អាជ្ញាបណ្ណថ្មី...
ស្វែងយល់ពីការដាក់ឈ្មោះអាជីវកម្មឲ្យត្រឹមត្រូវតាមច្បាប់របស់ប្រទេសកម្ពុជា
គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រើនាមករណ៍ជាភាសាខ្មែរ។ នាមករណ៍ជាភាសាខ្មែរត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំធំជាងភាសាដទៃទៀតប្រសិនបើមាន។ ការបកប្រែន័យរបស់នាមករណ៍ក្រុមហ៊ុនពីភាសាមួយទៅ ភាសាមួយទៀតត្រូវបានហាមឃាត់។ នាមករណ៍ជាភាសាខ្មែរ និងភាសាដទៃទៀតត្រូវមានសូរសព្ទដូចគ្នា។ ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធន ត្រូវចារឹកជាភាសាខ្មែរ នៅផ្នែកខាងលើនៃត្រាសញ្ញាក្បាលលិខិត បែបបទឯកសារ ឬ ឯកសារដែលប្រើប្រាស់ជាសាធារណ: និងនៅផ្នែកលើនៃសញ្ញាផ្សព្វផ្សាពាណិជ្ជកម្មជាសាធារណ: ដែលតាំងនៅលើដែនដី ដែនទឹក និងដែនអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនអាចប្រើប្រាស់ និងអាចកំណត់ឈ្មោះ...