fbpx
no-alternative title

ប្រភេទមួយចំនួននៃហាងអាហារ និងទស្សនៈអាជីវកម្មទាក់ទងនឹងភោជនីយដ្ឋាន

បច្ចុប្បន្ននេះមានប្រភេទហាងអាហារកាន់តែច្រើនប្រភេទត្រូវបានបើកដំណើរការក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប និងថ្មីៗបើកដោយជនជាតិចិន។ មុខម្ហូបអាហារ, សេវាកម្ម និងបរិយាកាសក្នុងហាង គឺប្រែប្រួលទៅតាមប្រភេទហាងអាហារ និងទស្សនៈរបស់ម្ចាស់ហាង។ ខាងក្រោមនេះ apamat.com នឹងនាំយកប្រភេទខុសៗគ្នានៃហាងអាហារ និងទស្សនៈពាក់ព័ន្ធ សម្រាប់អ្នកអានដែលនឹងក្លាយជាអនាគតនៃមេដឹកនាំនាវាជំនួញកម្ពុជា។ ១. ហាងអាហារទាន់ចិត្ត ហាងអាហារទាន់ចិត្តមានគ្រប់ជ្រុងនៃមហាវិថី និងផ្សារទំនើបធំៗទាំងអស់ក្នុងទីក្រុងភ្នំពេញ ដែលមានដូចជាយីហោហាងភីហ្សា Domino របស់បារាំង, KFC របស់អាមេរិក និង Burger...

រឿង ៤ ដែលអ្នកគួរដឹងពីម្ចាស់ក្រុមហ៊ុនលក់រាយលំដាប់ពិភពលោក Walmart

ក្នុងអំឡុងដើមទសវត្សឆ្នាំ ១៩៦០ លោក Sam Walton បានបង្កើតឃ្លាំងលក់រាយទំនិញគ្រប់ប្រភទលើកដំបូង ខណៈដែលលោកមានវ័យ ៤៤ឆ្នាំទៅហើយ ដែលស្ថិតនៅក្នុងទីក្រុង Bentonville រដ្ឋអាកានសាស សហរដ្ឋអាមេរិក។ រហូតដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៦២ ឃ្លាំងលក់រាយទំនិញចម្រុះ Walmart របស់លោក Walton បានទទួលការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិក ព្រមទាំងបានក្លាយជាយីហោដ៏ល្បីល្បាញ និងធំបំផុត ដោយមានទីតាំងជាង...

Bill Gates សារភាពថាគាត់បានធ្វើអោយមានកំហុសដ៏ធំមួយក្នុងជំនួញ

មកដល់ពេលនេះលោក Bill Gates នៅតែគិតថាគាត់បានធ្វើអោយមានកំហុសដ៏ធំបំផុតមួយក្នុងវិស័យបច្ចេកវិទ្យាដែលមានតម្លៃរាប់រយពាន់លានដុល្លា។ គាត់បាននិយាយប្រាប់ CEO របស់ក្រុមហ៊ុន Eventbrite ថាកំហុសដែលគាត់បានធ្វើនោះគឺគាត់មិនបានគ្រប់គ្រងក្រុមហ៊ុន Microsoft អោយបានល្អដើម្បីក្លាយខ្លួនដូចជា Android សព្វថ្ងៃនេះ។ គាត់បានបន្តទៀតថាពេលនោះ Microsoft មានប្រៀបក្នុងការយកឈ្នះ Android ប្រសិនបើក្រុមហ៊ុនរបស់គាត់យកចិត្តទុកដាក់ក្នុងការប្រកួតប្រជែងនេះ។ ពេលនោះ Microsoft ព្យាយាមបង្កើតកម្មវិធីទូរស័ព្ទដើម្បីប្រកួតប្រជែងជាមួយនឹង Apple ប៉ុន្ដែទម្រាំ Windows Mobile...

ធាតុសំខាន់ ៣ ដែលសហគ្រិនជោគជ័យត្រូវមាន

ពាក្យថា “សហគ្រិន” ឬ “Entrepreneur” គឺសំដៅលើបុគ្គលណាដែលបង្កើតអាជីវកម្ម ឬមុខជំនួញអ្វីមួយដោយមានការទទួលខុសត្រូវទាំងស្រុងលើហានិភ័យ និងផលកម្រៃដែលបានមកពីមុខជំនួញនោះ។ ទៀតសោត សហគ្រិនត្រូវបានគេសម្គាល់ថាជាអ្នកមានគំនិតច្នៃបង្កើតអ្វីថ្មីៗដូចជា ផលិតផល សេវាកម្ម ឬបន្ថែមរបៀបប្រើប្រាស់ថ្មីនៅលើប្រភេទអាជីវកម្មចាស់។ លើសពីនេះ ពួកគេក៏ជាកត្តាសំខាន់ក្នុងបម្រែបម្រួលសេដ្ឋកិច្ចរបស់ប្រទេសមួយផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសបីដែលសគ្រិនត្រូវមាននៅក្នុងខ្លួន៖ ១/ ភាពអំណត់អត់ធន ជាធម្មតា មនុស្សតែងតែមានការអត់ធ្មត់ ទោះតិច ឬច្រើន គឺអាស្រ័យលើការប្ដេជ្ញារបស់ពួកគេ។ ការចេះអត់ទ្រាំជាគន្លឹះចាំបាច់ដើម្បីសម្រេចកិច្ចការតាមការគ្រោងទុក។ ឧទាហរណ៍ដូចជា ព្រះពុទ្ធបារមគ្រូ ទ្រង់មានការអត់ធ្មត់ខ្លាំង...

គ្រូរបស់លោក Warren Buffett ចែករំលែកគន្លឹះ ៦ សម្រាប់យុវវ័យក្នុងការជ្រើសរើសអាជីពការងារ

នៅពីក្រោយភាពជោគជ័យដ៏សម្បើមរបស់កំពូលអ្នកវិនិយោគិនប្រចាំសតវត្ស លោក Warren Buffett អាចមានមនុស្សជាច្រើនដែលគ្រប់គ្នាមិនទាន់បានស្គាល់ ប៉ុន្តែមនុស្សម្នាក់ដែលគេអាចស្គាលច្បាស់ និងត្រូវបានប្រធានក្រុមហ៊ុនវិនិយោគ Berkshire Hathaway ចាត់ទុកថាជាមនុស្សមានគុណបំណាច់ និងជាគ្រូរបស់ខ្លួនផងនោះ គឺលោក Charlie Munger។ លោក Charlie Munger បច្ចុប្បន្នមានវ័យ ៩៥ឆ្នាំ មានទ្រព្យសម្បតិ្តសរុបប្រមាណ ១.៨ ពាន់លានដុល្លារ និងជាប្រភពគំនិតដ៏សំខាន់ក្នុងវិស័យវិនិយោគ និងការធ្វើជំនួញ ហើយគាត់ក៏ជាអនុប្រធានរបស់សម្ព័ន្ធក្រុមហ៊ុន...

មហាសេដ្ឋីវ័យក្មេងជាងគេក្នុងពិភពលោក

នៅពេលដែលអ្នកលឺអំពីមហាសេដ្ឋីអ្នកតែងតែនឹកគិតដល់មនុស្សដែលមានវ័យចំណាស់ និងធ្លាប់ប្រឡូកក្នុងពិភពជំនួញជាច្រើនទសវត្សមកហើយ ប៉ុន្ដែសម្រាប់មហាសេដ្ឋីវ័យក្រោយម៣០ឆ្នាំក៏មានចំនួនច្រើនដែរ។ ខាងក្រោមនេះគឺជាមហាសេដ្ឋីវ័យក្មេងជាងនិងមានទ្រព្យច្រើនជាងគេទាំងប្រាំក្នុងពិភពលោកបើផ្អែកតាម Investopedia។ ១. Alexandra Andresen៖ បច្ចុប្បន្ននេះនាងមានអាយុទើបតែ២២ឆ្នាំប៉ុណ្ណោះប៉ុន្ដែទ្រព្យសម្បត្តិវិញមានរហូតដល់ទៅ១.៤ពាន់លានដុល្លាអាមេរិក។ តាមពិតទ្រព្យសម្បត្តិរបស់នាងគឺបានមពីការផ្ដេរកេរ្តិ៍មរតកពីឪពុករបស់នាងគឺលោក Johan H. Andresen Jr.។ ឳពុករបស់នាងគឺជាម្ចាស់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសណរវេដែលមានឈ្មោះថា Ferd។ កាលពីឆ្នាំ២០០៧នាង និងបងស្រីរបស់នាងទទួលបានកម្មសិទ្ធចំនួន៤២.២ភាគរយនៃក្រុមហ៊ុននោះ។ ២. Katharina Andresen៖ នាងមានអាយុ២៣ឆ្នាំហើយត្រូវជាបងស្រីបង្កើតរបស់នាង Alexandra។ បច្ចុប្បន្ននេះនាងមានទ្រព្យសម្បត្តិ១.៤ពាន់លានដុល្លាដែរតាមរយៈការផ្ទេរមរតកពីឳពុកនាងដូចគ្នា។ ៣. Gustav Magnar...

ជំនាញសំខាន់មួយដែលជួយឱ្យម្ចាស់ក្រុមហ៊ុន AirAsia ប្រែក្លាយមុខជំនួញបានជោគជ័យលំដាប់អន្តរជាតិ

AirAsia គឺជាក្រុមហ៊ុដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសមានតម្លៃទាបដ៏ល្បីល្បាញបំផុតមួយនៅក្នុងតំបន់អាស៊ីគ្នេយ៍ ដែលត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៣ នៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tune Group។ ក្រុមហ៊ុននេះមានការិយាល័យកណ្ដាលនៅក្បែររាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងមានទិសដៅហោះហើរយ៉ាងមមាញឹកសរុប ១៦៥ ក្នុងបណ្ដាប្រទេសប្រមាណជាង ២៥ ជុំវិញសកលលោក ជាមួយនឹងយន្តហោះដឹកអ្នកដំណើរចំនួន ២៥០ គ្រឿង។ ប៉ុន្តែអ្វីដែលធ្វើឱ្យ AirAsia ដណ្ដើមបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេងនៅក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ គឺបន្ទាប់ពីក្រុមហ៊ុននេះស្ថិតនៅក្រោមការដឹកនាំរបស់លោក Tan...

រឿងទាំង ៧ ដែលអ្នកមិនដឹងពីលោក Jeff Bezos

បុរសមានជាងគេលើផែនដីបច្ចុប្បន្ន លោក Jeff Bezos ជាម្ចាស់ក្រុមហ៊ុនលក់ទំនិញលើអ៉ីនធើណិត ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ទាប់ពីលោកបានវ៉ាដាច់មហាសេដ្ឋីពិភពលោក Bill Gates ។ លោក Bezos ជាមនុស្សមិនសូវចេញមុខមាត់ប៉ុន្មានទេបើធៀបនឹងមហាសេដ្ឋីល្បីៗផ្សេងទៀត ប៉ុន្តែគាត់ចូលចិត្តសើចលឺៗ។ ខាងក្រោមនេះគឺជារឿងទាំង ៧ ដែលអ្នកប្រហែលជាមិនទាន់ដឹងពីបុរសម្នាក់នេះ។ ១.គាត់មានទ្រព្យសម្បត្តិ ១២១ ពាន់លានដុល្លារប៉ុន្តែប្រាក់ខែប្រចាំឆ្នាំរបស់គាត់បានត្រឹមតែ ៨១៨៤០ ដុល្លារប៉ុណ្ណោះ។​ តាមពិតទ្រព្យសម្បត្តិរបស់គាត់មិនមែនបានមកពីប្រាក់ខែនោះទេ តែបានមកពីភាគហ៊ុនរបស់គាត់ក្នុងក្រុមហ៊ុន Amazon...

វិធីសាស្ត្រក្នុងការឡើងធ្វើបទបង្ហាញដែលអ្នកអាចរៀនបានពីលោក​ Steve Jobs

លោក Steve Jobs  ត្រូវពិភពលោកទទួលស្គាល់ថាជាអ្នកជំនួញដ៏ពូកែម្នាក់ដែលពោរពេញទៅដោយគំនិតថ្មីៗ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងពូកែក្នុងការនិយាយបង្ហាញផលិតផលទៅកាន់អតិថិជន ដោយពេលនិយាយម្ដងៗគាត់ផ្ដល់នូវចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ការលេងសើច ក៏ដូចជាជំរុញអោយអតិថិជនស្រលាញ់ផលិតផល Apple កាន់តែខ្លាំងឡើង។ ១.បង្ហាញពីការចូលចិត្តទៅលើផលិតផលរបស់ខ្លួន៖ Steve Jobs ស្រលាញ់ការឌីស្សាញណាដែលស្អាតមានភាពទាន់សម័យហើយមិនសាំញាំច្រើន។ នៅពេលដែលគាត់បង្ហាញ iPhone ជាលើកដំបូងទៅកាន់ទស្សនិកជន គាត់បានលើកសរសើរ iPhone ដោយជានិច្ចកាលតែងតែនិយាយថា iPhone ជំនាន់ថ្មីនេះមានភាពទាន់សម័យប្លែក​អស្ចារ្យខុសពីទូរស័ព្ទដទៃទៀត។​ អ្នកទស្សនាចូលចិត្តបុគ្គលណាដែលអោយតម្លៃទៅលើផលិតផលខ្លួន ព្រោះបើអ្នកផលិតមិនចូលចិត្តហើយ អតិថិជនក៏មិនចាប់អារម្មណ៍ដែរ។ ២.បង្ហាញតែចំនុចសំខាន់បី​៖...

រឿង ៥ យ៉ាងដែលគ្មាននរណាម្នាក់ធ្លាប់ប្រាប់យើង អំពីភាពជាសហគ្រិន

មិនធ្លាប់មាននរណាម្នាក់ធ្លាប់លើកឡើងថា ការធ្វើអាជីវកម្ម គឺជារឿងងាយស្រួលនោះទេ។ សូម្បីតែខ្លួនយើងផ្ទាល់។ ត្រូវទេ?.....បើទោះបីជាយើងដឹងថា យើងនឹងជួបនូវបញ្ហាជាច្រើន និងបានត្រៀមខ្លួនដើម្បីដោះស្រាយរួចជាស្រេចក៏ដោយ ក៏យើងគង់មានចំណុចថ្លោះធ្លោយ ជាពិសេសគឺត្រង់ចំណុចដែលយើងមិនដឹងថា ខ្លួនឯងមិនធ្លាប់ដឹងនេះតែម្ដង។ មុនពេលសហគ្រិនល្បីៗជាច្រើនឈានដល់ភាពជោគជ័យ មានរឿងមួយចំនួនដែលពួកគេជួបប្រទះ ៖  ១. ធ្វើអ្វីក៏ដោយ ប្រសិនបើយើងមិនមែនកំពុងតែទៅមុខទេ គឺយើងកំពុងថយក្រោយ ៖ ពិភពលោក គឺជាកន្លែងដែលតែងមានការផ្លាស់ប្តូរ ហើយគ្មានអ្វីមួយដែលអាចនៅតែមួយកន្លែងបានទេ។ អាចដូចជាទីផ្សារអាជីវកម្មរបស់យើងអញ្ចឹង បើយើងមិនខំប្រឹងអភិវឌ្ឍន៍ឡើងទៅមុខទេ គឺមានតែដាំក្បាលចុះ ហើយអាជីវកម្មបង្កើតថ្មីនឹងផ្តួលយើង។...

ជំនាញសំខាន់ៗដែលមហាសេដ្ឋីគ្រប់រូបសុទ្ធតែចេះ

ដើម្បីក្លាយខ្លួនជាមហាសេដ្ឋីបានមិនមែនគេចេះតែរកសុីទេ តាមពិតពួកគេទាំងនោះសុទ្ធតែចេះជំនាញដូច ឬប្រហាក់ប្រហែលគ្នាជាច្រើន។ ថ្ងៃនេះ Apamat.com សូមបង្ហាញពីជំនាញចំនួន ៦ ដែលស្ទើរតែគ្រប់អ្នកមានចេះហើយពូកែខាងជំនាញនោះទៀងផង។ ១. បញ្ចុះបញ្ចូល៖ ជំនាញនេះគឺសំខាន់ ព្រោះដើម្បីចាប់ផ្ដើមធ្វើអាជីវកម្ម ឬលក់ផលិតផលណាបានយើងត្រូវចេះបញ្ចុះបញ្ចូលមនុស្សជាច្រើនដូចជា អតិថិជនគោលដៅ អ្នកវិនិយោគ អ្នកដែលមានសមត្ថភាពដើម្បីមកចូលរួមធ្វើការជាមួយ ឬសមាជិកគ្រួសារណាដែលមិនសូវគាំទ្រសកម្មភាពរបស់យើង។ វាកាន់តែសំខាន់សម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រោះពេលនោះយើងមិនទាន់បានកសាងអ្វីដែលធំដុំនៅឡើយ ដូចនេះយើងត្រូវមានការទុកចិត្តលើខ្លួនឯង ក៏ដូចជាមានគម្រោងច្បាស់លាស់មុននឹងទៅបញ្ចុះបញ្ចូលគេ ដើម្បីកុំអោយគេប្រងើយកន្តើយដាក់យើង។ សៀវភៅណែនាំគឺ How to...

ឧបសគ្គធំៗទាំង ១០ ដែលអ្នកនឹងជួបនៅពេលចេញរកស៉ី

សព្វថ្ងៃនេះមនុស្សជាច្រើនចង់ចេញប្រកបអាជីវកម្មផ្ទាល់ខ្លួន ព្រោះថាវានឹងផ្ដល់ផលប្រយោជន៍បានច្រើនជាងការធ្វើការងារអោយគេ តែអ្នកត្រូវចងចាំថាដើម្បីជោគជ័យបានអ្នកត្រូវឆ្លងកាត់ឧបសគ្គខាងក្រោមនេះជាមុនសិន។ ១. ការលះបង់ប្រាក់ខែ៖ ការមានប្រាក់ខែធ្វើអោយយើងកក់ក្ដៅ ដែលអាចអោយយើងទុកចិត្តបានសម្រាប់ការចាយវាយផ្សេងៗ។ ក្រៅពីនោះនៅក្រុមហ៊ុនដែលអ្នកធ្វើការខ្លះអាចផ្ដល់ជាការធានារ៉ាប់រងសុខភាព ឬអត្ថប្រយោជន៍ជាច្រើន។ ប៉ុន្ដែប្រសិនបើអ្នកសម្រេចចិត្តធ្វើជាអ្នកជំនួញដែលត្រូវការចំណាយពេលពេញមួយថ្ងៃផ្តោតលើការងាររកស៉ី នោះប្រាក់ខែរបស់អ្នកក៏បាត់បង់ដែរ។ ប្រសិនបើអ្នកមានស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ ដោយពឹងផ្អែកលើប្រាក់ខែជាសំខាន់ អ្នកនឹងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុទាំងក្នុងអាជីវកម្ម និងការចាយវាយផ្ទាល់ខ្លួននៅពេលអ្នកព្យាយាមចេញរកស៉ីខ្លួនឯង។ មានមនុស្សជាច្រើនមិនហ៊ានចេញរកស៉ី ដោយសារតែពួកគេខ្លាចថាប្រាក់ចំណេញបានពីការរកស៉ីខ្លួនឯង មានតិចជាងប្រាក់ខែដែលពួកគេកំពុងមាន និងគិតថាការចេញរកស៉ីខ្លួនឯងមានហានិភ័យខាតច្រើន ផ្ទុយពីការធ្វើការឲ្យគេដែលដឹងតែទទួលបានប្រាក់ខែរាល់ខែ។ ២. ការគ្រប់គ្រងលុយ៖ នៅក្នុងជំនួញ គឺតែងតែមានការចំណាយជានិច្ច មិនថាអាជីវកម្មនោះធំ ឬតូចទេ។...

ហេតុផល ១០ យ៉ាងដែលធ្វើឲ្យអ្នកជំនួញចូលចិត្តប្រកួតប្រជែងគ្នា

នៅក្នុងអាជីវកម្មតែងតែមានការប្រកួតប្រជែងគ្នា ហើយអ្នកជំនួញមួយចំនួនខ្លាចការប្រកួតប្រជែង តែបើយោងតាមលោក​ Patrick Bet David ជាម្ចាស់ក្រុមហ៊ុន PHP ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយរបស់សហរដ្ឋអាមេរិច បានពន្យល់ថាការប្រកួតប្រជែងគឺពិតជាល្អសម្រាប់អាជីវកម្មរបស់យើង ហើយខាងក្រោមនេះគឺជាចំនុចវិជ្ជមានទាំង ១០ ដែលគាត់បានលើកឡើងពីការប្រកួតប្រជែងគ្នា៖ 1. ការប្រកួតប្រជែងធ្វើអោយអ្នកខិតខំអស់ពីសមត្ថភាព៖​ ប្រសិនបើអ្នកកំពុងប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតដែលខ្លាំងជាងក្នុងវិស័យណាមួយ នោះវានឹងធ្វើអោយយើងដឹងថា​ខ្លួនឯងមិនពូកែដូចការគិតរបស់យើង​ ហើយយើងកាន់តែខិតខំប្រឹងប្រែងរៀនបន្ថែមពីការធ្វើជំនួញរបស់ដៃគូប្រកួតប្រជែង​ ការរៀបចំរចនាសម្ព័ន្ធ ឬការទាក់ទាញអតិថិជនរបស់ពួកគេជាដើម។ 2. ការបរាជ័យគឺជាការជំរុញទឹកចិត្តយើងអោយខំប្រឹងបន្ថែម៖ នៅក្នុងជីវិតមានការឈ្នះ និងការបរាជ័យជាច្រើន តែអ្វីដែល មនុស្សជាច្រើនចងចាំជាងគេនោះគឺការបរាជ័យ។...

ហេតុអ្វីបានជាមនុស្សជោគជ័យនៅតែជោគជ័យ?

តាមធម្មតា ទម្លាប់ត្រូវបានបែងចែកពីរ ដែលមួយជាទម្លាប់ខ្ចិល មួយទៀតជាទម្លាប់ឧស្សាហ៍។ ទម្លាប់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់មនុស្សតាមកម្រិតខុសគ្នាៗ។ មនុស្សដែលមានទម្លាប់ឧស្សាហ៍ ពូកែធ្វើ តែងតែជោគជ័យធំជាងអ្នកដែលពូកែតែនិយាយ ហើយវាជាការពិតដែលថាមហាសេដ្ឋីនិងមនុស្សជោគជ័យជាច្រើនមានទម្លាប់បញ្ចេញសកម្មភាពខុសពីមនុស្សមធ្យម។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៦ ដែលជួយឱ្យបុគ្គលជោគជ័យនៅតែរក្សាភាពជោគជ័យរបស់ពួកគេបានយូរជាងអ្នកជោគជ័យល្មមៗ៖ ១. ភ្ញាក់ពីព្រលឹម មួយផ្នែកធំនៃមនុស្សជោគជ័យតែងមានទម្លាប់ក្រោកពីដំណេកមុនថ្ងៃរះ ពីព្រោះពួកគេមានកិច្ចការជាច្រើនដែលត្រូវត្រៀម និងត្រូវរួសរាន់ធ្វើ។ ម្យ៉ាងវិញទៀត ពេលព្រឹកព្រលឹមក៏ជាពេលដែលពោរពេញដោយភាពស្ងប់ស្ងាត់ ងាយស្រួលឱ្យពួកគេតឹងស្មារតីក្នុងការគិត និងការសម្រេចផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែងដូចជាម្ចាស់ក្រុមហ៊ុន Virgin Group លោក Richard...

ចង់ធ្វើជាសហគ្រិនឆ្នើម នេះគឺជាចំណុចដែលអ្នកគួរដឹង

តើអ្នកកំពុងធុញទ្រាន់នឹងការងាររបស់អ្នកមែនទេ? តើអ្នកកំពុងប្រាថ្នាចង់មានសេរីភាព ធ្វើអ្វីមួយដើម្បីខ្លួនឯងមែនទេ? តើអ្នកបានសម្រេចចិត្តហើយមែនទេ ថាចង់ចាប់ផ្តើមដំណើរជីវិតជាអ្នកជំនួញ? តើអ្នកមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ជាសហគ្រិនហើយ រឺនៅ? តើអ្នកមានការព្រួយបារម្ភអំពីសមត្ថភាពខ្លួនឯងដែរឬទេ? ឥលូវមកមើលចំណុចដែលអ្នកត្រូវពង្រឹង ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នោះ៖ ១. ចេះកាត់បន្ថយអារម្មណ៍តានតឹងរបស់ខ្លួន ការធ្វើការងារអោយខ្លួនឯង គឺពិតជាពិបាកជាងការធ្វើការងារអោយគេពិតប្រាកដមែន ហើយអ្នកនឹងត្រូវមានភាពតានតឹងជាមួយការងារដ៏ច្រើន។ វាប្រហែលជាត្រូវចំណាយពេលច្រើនណាស់ ព្រោះអ្នកត្រូវយកចិត្តទុកដាក់លើខ្លួនឯង យកចិត្តទុកដាក់លើអតិថិជន និង យកចិត្តទុកដាក់លើអាជីវកម្មទាំងមូលរបស់ខ្លួនឯងទៀតផង។ ដូច្នេះហើយ ទើបទាមទារអោយមានការចេះកាត់បន្ថយអារម្មណ៍តានតឹងរបស់ខ្លួនឯង ដើម្បីអាចមានអារម្មណ៍ល្អផ្តោតលើអាជីវកម្មរបស់អ្នកបន្ថែមទៀត។ របៀបកាត់បន្ថយភាពតានតឹងមានច្រើន ហើយអ្នកអាចជ្រើសយកវីធីតាមដែលអ្នកចូលចិត្ត វាអាចជាការស្តាប់តន្ត្រី...

តើឧបសគ្គធំៗអ្វីខ្លះដែលសហគ្រិនស្ត្រីតែងជួបប្រទះ?

ជាងមួយទសវត្សចុងក្រោយនេះ កំណើនស្ត្រីក្នុងភាពជាសហគ្រិន មានការកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាធំបំផុតដែលជំរុញឱ្យមានសហគ្រិនស្ត្រីកាន់តែច្រើនឡើង ហ៊ានចូលខ្លួនមកប្រឡូកក្នុងវិស័យជំនួញ ដោយសារតែវាជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ និងចង់សម្តែងឱ្យគ្រប់គ្នាបានឃើញពីសក្តានុពលរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម គឺមិនចាញ់បុរសនោះទេ។ ទោះជាយ៉ាងណា ពេលខ្លះសហគ្រិនស្ត្រីក៏ជួបបញ្ហាដូចគ្នាទៅនឹងសហគ្រិនទូទៅដែរ។ ឥឡូវ យើងងាកមកមើលថាតើបញ្ហាអ្វីខ្លះដែលសហគ្រិនស្ត្រីជារឿយៗតែងប្រឈមមុខជាមួយ។ ១. កង្វះដើមទុន ដើមទុនក្នុងការបើកដំណើរការអាជីវកម្ម គឺជាបញ្ហាសាមញ្ញដែលសហគ្រិនជើងថ្មីតែងជួបប្រទះ។ ជាការពិតណាស់ព្រោះគ្មាននរណាម្នាក់ចង់សាងអ្វីមួយពីធំមកតូច និងខ្វះការគាំទ្រទាំងស្រុងបានទេ។ ទុនវិនិយោគ គឺជារឿងដ៏សំខាន់ក្នុងការបើកអាជីវកម្ម។ ទោះបីជាវាមើលទៅហាក់បីជាងាយស្រួលក្នុងការស្នើសុំជំនួយពីនរណាម្នាក់ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មក៏ដោយ ប៉ុន្តែជាក់ស្តែង វាគឺជាកិច្ចការដ៏លំបាកមួយ ជាពិសេសសម្រាប់ស្ត្រីភេទក្នុងការស្នើសុំជំនួយពីអ្នកដទៃ។ វាទាមទារឱ្យអ្នកមានភាពប្រាកដប្រជាទាំងគម្រោងអាជីវកម្ម និងសមត្ថភាពរបស់អ្នកដែលដឹកនាំអាជីវកម្មផ្ទាល់...

៥ គន្លឹះ ដើម្បីក្លាយជាអ្នកជំនួញដ៏រឹងមាំ

មានគំនិតជាច្រើនដែលនិយាយទាក់ទងនឹងសហគ្រិន​ ដែលពេលខ្លះវាមានលក្ខណះពិតប្រាកដ តែពេលខ្លះយើងក៏ត្រូវសិក្សាពីវាបន្ថែមដែរ។  ហើយពេលនេះខ្ញុំនឹងបំភ្លឺរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងភាពជាសហគ្រិន និងពន្យល់ពីរបៀបក្នុងការជ្រើសរើសគន្លឹះដើម្បីជួយអ្នកក្នុងដំណើរជីវិតជាអ្នកជំនួញម្នាក់ដ៏ឆ្នើមម្នាក់។ ១. បង្កើតក្តីសង្ឃឹមឲ្យខ្លួនឯង ជាក់ស្តែងដូចជារឿងរ៉ាវជីវិតរបស់តារាចម្រៀងម្នាក់គឺ Lady Gaga នៅពេលដែលនាងរស់នៅទីក្រុងញូវយ៉ក នាងបានកំពុងតែព្យាយាមចាប់ផ្តើមអាជីពសិល្បៈរបស់នាង តែនាងមានបញ្ហាព្រោះនាងមិនសូវស្គាល់គេទេ ហើយគេក៏មិនសូវស្គាល់នាងដែរ ទើបគ្មានអ្នកណាហៅនាងទៅសម្តែង។ ដូច្នេះនាងបានប្រើប្រាក់ដែលនាងបានធ្វើជាអ្នករត់តុ ទៅហាងបោះពុម្ពដើម្បីធ្វើផ្ទាំងរូបភាពធំៗរបស់នាង រួចហើយដាក់តាំង។ បន្ទាប់មកនាងបានបិតពួកវានៅមុខរបារ និងក្លឹបដែលនាងចង់សម្ដែង។ ហើយភ្លាមៗនោះមានអ្នកហៅនាងទៅសម្តែង។ មេរៀននេះ គឺចង់ឱ្យអ្នកឈប់រង់ចាំក្តីសង្ឃឹមពីអ្នកដទៃ ប៉ុន្តែត្រូវចេះបង្កើតឱកាស និងចេះប្រើទេពកោសល្យរបស់ខ្លួនឯង។ បើគ្មាននរណាជួយប្រូម៉ូតឲ្យអ្នកទេ គឺត្រូវធ្វើជាអ្នកផ្សព្វផ្សាយឲ្យខ្លួនឯង។ ឈប់រង់ចាំអ្នកណាម្នាក់ជ្រើសរើសអ្នក តែចាប់ផ្តើមជ្រើសរើសយកខ្លួនឯង។ ២. ក្រុមជំនួញតូច មានភាពងាយស្រួល? ការចាប់ផ្តើមពីក្រុមតូច...

គោលគំនិតដែលជំរុញឱ្យលោក Mark Zuckerberg ទទួលបានជោគជ័យ

មហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពបច្ចេកវិទ្យា និងជាអ្នកត្រួសត្រាយផ្លូវបង្កើនការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនៅជុំវិញពីភពលោកឱ្យកាន់តែជិតស្និត លោក Mark Zuckerberg បានកើតនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ ១៩៨៤ ក្នុងទីក្រុង New York ប្រទេសសហរដ្ឋអាមេរិក។ គាត់បានធ្វើឱ្យមនុស្សស្ទើរពេញមួយផែនដីមានភាពភ្ញាក់ផ្អើល និងស្ញើចសរសើរពីសេចក្តីក្លាហានរបស់គាត់ដែលហ៊ានលះបង់ការសិក្សាពីមហាវិទ្យាល័យ ដើម្បីទៅបង្កើតក្រុមហ៊ុន Facebook។ ខាងក្រោមនេះ គឺជាគោលគំនិតសំខាន់ ៥ ដែលធ្វើឱ្យលោកឈានដល់ចំណុចកំពូលនៃជីវិត។ ១. តស៊ូមិនបោះបង់ គ្មានជោគជ័យណាដែលបានមកដោយស្រួលៗទេ។ ការខិតខំប្រឹងប្រែងតស៊ូ និងហ៊ានលះបង់ គឺជាគន្លឹះឆ្ពោះទៅសម្រេចគោលដៅ។ ការសម្រេចចិត្តបោះបង់ការសិក្សាពីមហាវិទ្យាល័យ និងបានផ្លាស់ទីលំនៅទៅកាន់រដ្ឋ...

គោលការណ៍ជោគជ័យទាំង ៥ របស់លោក Jack Ma

លោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ប្រទេសចិន Alibaba និងជាមហាសេដ្ឋីដ៏ល្បីមួយរូបផងនោះ បានហែលឆ្លងឧបសគ្គ និងបរាជ័យជាច្រើនទម្រាំតែទទួលបានជោគជ័យដូចបច្ចុប្បន្ន ។ Jack Ma ក៏ជាមនុស្សគំរូម្នាក់ ដែលបង្ហាញពីឆន្ទៈក្នុងការប្រែក្លាយក្តីស្រមៃឱ្យក្លាយទៅជាការពិត ជាមួយនឹងការតស៊ូឥតឈប់ឈរ។ ខាងក្រោមនេះ គឺជាគោលការណ៍ទាំង ៥ ដែលបាននាំលោក Ma ឈានមកដល់ជោគជ័យយ៉ាងអធឹកអធម្ម។ ១. ធ្វើជាមនុស្សដែលស្រលាញ់ការសិក្សា Jack Ma គឺជាមនុស្សម្នាក់ដែលស្រលាញ់ការរៀនសូត្រ។ គាត់ចង់ចេះភាសាអង់គ្លេសតាំងពីគាត់នៅក្មេងមកម៉្លេះ រហូតធ្វើឱ្យគាត់ត្រូវដើរស្ទើរគ្រប់ទីកន្លែងដើម្បីអនុវត្តនិយាយភាសាអង់គ្លេស។ Jack...

ទ្រឹស្តីសំខាន់ៗរបស់កំពូលអ្នកវិនិយោគ លោកមហាសេដ្ឋី Warren Buffett

កំពូលអ្នកវិនិយោគ និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក Warren Buffett បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកមូលធននិយម និងសហគ្រិនដែលមានគំនិតច្នៃប្រឌិតគ្រប់ទីកន្លែង។ លោក Warren Buffett ត្រូវបានគេស្គាល់ថាជា អ្នកជំនាញខាងវិនិយោគដែលនៅតែប្រើរថយន្តម៉ាក Cadillac បើកទៅធ្វើការជារៀងរាល់ថ្ងៃ បរិភោគប្រភេទអាហារដដែលៗ និងតែងតែឆ្លៀតគ្រប់ឱកាសដើម្បីផ្តល់ការអប់រំដល់អ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ បុរសដែលមានរហ័សនាម Oracle of Omaha, Maestro of...