fbpx
no-alternative title

រឿងរ៉ាវចាប់ផ្តើមរបស់ហាងអាហារ Jollibee សត្រូវធំរបស់ McDobald’s នៅហ្វីលីពីន

ការប្រកួតប្រជែងនៅក្នុងពិភពជំនួញគឺជាកត្តាមួយដែលម្ចាស់អាជីវកម្មមិនអាចចៀសបាន។ ដូចគ្នានេះដែរ លោក Tony Tan Caktiong និងលោក Ernesto Tanmantiong ដែលជាបងប្អូនពីរនាក់ជនជាតិហ្វីលីពីនបានសហការគ្នាបង្កើតហាងអាហារ Jollibee ដ៏ល្បីក្នុងប្រទេសហ្វីលីពីន និងដើម្បីប្រកួតប្រជែងជាមួយហាងអាហារ Fast Foods បរទេស McDonald’s ដែលនាំចូលមកពីអាមេរិច។ Jollibee Foods Corporation គឺជាក្រុមហ៊ុនពហុជាតិមួយមានមូលដ្ឋាននៅទីក្រុង Quezon ប្រទេសហ្វីលីពីន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក...

រឿងរ៉ាវចាប់ផ្តើមរបស់ ប្រោន កាហ្វេ / Brown Coffee’s founding story

ស្វាគមន៍មកកាន់ទំព័រថ្មីរបស់ apamat.com គឺ “Cambodia Startup Stories” ជាទំព័រពិសេសមួយ ដែលអ្នកអាចអានអំពីរឿងរ៉ាវចាប់ផ្តើមចេញរកស៉ីរបស់អ្នកជំនួញជោគជ័យកម្ពុជា និងអាជីវកម្មល្បីៗដែលបង្កើតឡើងដោយពលរដ្ឋកម្ពុជា។ យីហោជោគជ័យបំផុតមួយរបស់កម្ពុជា ដែលត្រូវបានគេហទំព័ររបស់យើងជ្រើសមកផ្សាយដំបូងគេ គឺ ហាងកាហ្វេ ប្រោន។ តើ ប្រោន កាហ្វេ ចាប់កំណើតឡើងដោយរបៀបណា?  ស្ថាបនិករបស់ប្រោនមានបួននាក់ មានលោក ឆាង ប៊ុនលាង លោក កាង ហុក លោក កាង...

សហគ្រិនស្ត្រីវ័យក្មេង ៣នាក់បងប្អូន រួមគ្នាបើកហាងនំខេកតាំងពីមួយសាខា រហូតដល់មាន៥សាខា

ហាងនំខេក Hawaii គឺជាយីហោនំខេកមួយដែលកំពុងតែជោគជ័យក្នុងចំណោមយីហោរបស់ខ្មែរផ្សេងទៀត។ មានឈ្មោះជាភាសាអង់គ្លេសថា Hawaii Cake Shop បច្ចុប្បន្នមានសាខាចំនួន៥ ស្ថិតក្នុងរាជធានីខេត្តចំនួន៣ គឺ១សាខានៅខេត្តបាត់ដំបង ៣សាខានៅរាជធានីភ្នំពេញ និង១សាខាទៀតនៅខេត្តសៀមរាប។ អ្វីដែលពិសេសគឺថា នៅពីក្រោយភាពជោគជ័យរបស់ Hawaii Cake Shop គឺមានសហគ្រិនស្ត្រីដ៏ស្រស់ស្អាត ៣នាក់បងប្អូន។ ដំណើររឿង ហាងនំខេក Hawaii បើកដំបូងនៅខេត្តបាត់ដំបងយូរមកហើយ ប៉ុន្តែកាលណោះយីហោហាងនំមួយនេះមិនមានឈ្មោះល្បីនោះទេ។ នៅឆ្នាំ ២០១៥...

ក្បាលម៉ាស៉ីននៅពីក្រោយការរីកប្រជាប្រិយភាពយ៉ាងលឿនរបស់គេហទំព័រពាណិជ្ជកម្ម apamat.com

គេហទំព័រ apamat.com ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការណ៍នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយ startup វ័យក្មេងមួយក្រុមមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ គេហទំព័រមួយនេះ ត្រូវបានបង្កើតឡើងដើម្បីជម្រុញឲ្យយុវជនខ្មែរហ៊ានចេញរកស៉ីដោយទំនុកចិត្តខ្ពស់ តាមរយៈការផ្តល់ជាអត្ថបទយ៉ាងសំបូរបែបអំពីចំណេះដឹងធ្វើអាជីវកម្ម។ លើសពីនេះ ក៏ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូចរបស់កម្ពុជា និងផ្តល់ជូននូវព័ត៌មានពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក លឿន ច្បាស់ និងមានប្រយោជន៍ផងដែរ។ គិតត្រឹមថ្ងៃនេះ apamat.com មានក្រុមការងារច្រើនជាងដប់ប្រាំនាក់កំពុងធ្វើការ។ គេហទំព័រដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សមួយនេះ ប្រើប្រាស់ទុនទាំងស្រុងដោយ seed capitals និងធ្វើការដោយផ្ទាល់ដោយសហស្ថាបនិកទាំងអស់។...

90 ថ្ងៃនៃការចេញរកស៊ីដោយខ្លួនឯងដំបូង របស់និស្សិតឆ្នាំទីបីម្នាក់នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ដំណើរការបើកអាជីវកម្មជាប់ពាក់ព័ន្ធនិងជំហានយុទ្ធសាស្រ្តជាច្រើនរាប់ចាប់ពីការរើសឈ្មោះអាជីវកម្មរហូតដល់ការជ្រើសរើសយកប្រភេទអាជីវកម្ម។ នៅពេលដែលអាជីវកម្មមួយអាចឈរជើងបាន 90 ថ្ងៃដំបូង វាគឺអាចរាប់ថាជាដំណាក់កាលជោគជ័យមួយនៃការចាប់ផ្តើម។ ថ្ងៃនេះគេហទំព័រ អប្បមាទ សូមលើកយកការចាប់ផ្តើមអាជីវកម្មអនឡាញខ្នាតតូចមួយនៅទីក្រុងភ្នំពេញដែលទើបនិងដំណើរការបាន 90 ថ្ងៃនៃការចាប់ផ្តើមដំបូង។ Jueor គឺជាហាងលក់គ្រឿងសម្អាងមួយដែលលក់ផលិតផល Original នាំយកពីប្រទេសបារាំង និងអាមេរិច ហើយលក់នៅលើ Facebook និង Instagram ដែលមានម្ចាស់ជានិស្សិតឆ្នាំទីបីផ្នែកគ្រប់គ្រងពានិជ្ជកម្ម នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា គឺកញ្ញា ឆៀវ ផល្លីន។ ក្នុងការសំម្ភាស៍ជាមួយ...

ថៅកែស្រីតូចអាយុត្រឹមតែ 18ឆ្នាំ មានហាងនំ 5សាខា រោងចក្រផលិតនំបោះដុំទូទាំងរាជធានីភ្នំពេញ និងជាស្ថាបនិកសាលានំ 

ដោយសារតែជាប់ចិត្តជាមួយនំខេក ថៅកែតូចដែលគ្រប់គ្នាស្គាល់ថា Dav ក៏បានរៀនធ្វើនំខេក ហើយដំបូងឡើយនាងគ្រាន់តែដាក់លក់នំខេកនៅលើ Facebook ប៉ុណ្ណោះ។ បន្ទាប់មកការគាំទ្រមានកាន់តែច្រើនឡើងៗ ព្រោះតែនំខេករបស់នាង មានរសជាតិឆ្ងាញ់មិនធម្មតា និងតម្លៃទាប។ មិនយូប៉ុន្មាន Dav ក៏អាចបើកហាងនំខេកទីមួយ ដោយដាក់ឈ្មោះថា The Cake by Dav នៅខេត្តបាត់ដំបង ក្នុងកំឡុងដើមឆ្នាំ 2016 ហើយកាលណោះ Dav...