fbpx
no-alternative title

សហគ្រិនស្ត្រី និងមហាសេដ្ឋីនីលំដាប់ពិភពលោក ៥​ រូប ដែលអ្នកគួរស្វែងយល់ពីភាពរឹងមាំរបស់ពួកគេ

ភាពមានបានមិនអាស្រ័យទៅលើថាតើអ្នកជាអ្នកណា ប្រុស ឬក៏ស្រីនោះទេ តែផ្ទុយមកវិញគឺអ្នកត្រូវដឹងថាខ្លួនចង់ធ្វើអ្វី ចង់បានអ្វីជាមុនសិនទើបអ្នកអាចស្វែងរកឃើញនៅគោលដៅក្នុងជីវិតដែលខ្លួនមាន ហើយខិតខំធ្វើវាឲ្យក្លាយជាការពិត។ យោងតាមការចេញផ្សាយរបស់គេហទំព័រ Forbes បានឲ្យដឹងថា នៅលើពិភពលោកយើងមានមហាសេដ្ឋីប្រមាណជា ២១៥៣ រូប ហើយទ្រព្យសកម្មសរុបមានប្រមាណ ៨.៧ ទ្រីលានដុល្លារ។ ក្នុងចំណោមមហាសេដ្ឋីទាំង ២១៥៣ រូប មានតែ ២៤៤ រូបប៉ុណ្ណោះជាស្រ្តី ហើយក្នុងចំណោមមហាសេដ្ឋីនីទាំងនោះ មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលចាប់ផ្តើមជំនួញដោយខ្លួនឯង ជាជាងពឹងអាស្រ័យអ្នកផ្សេង។ ខាងក្រោមនេះជាមហាសេដ្ឋីស្រីដែលកសាងភាពជោគជ័យដោយការខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាខ្លួនឯង៖ ១. លោកស្រី Zhou Qunfei គ្រាន់តែអានឈ្មោះលោកស្រីអ្នកទាំងអស់គ្នាក៏ដឹងថាលោកស្រីជាជនជាតិអ្វីដែរ។ លោកស្រី Zhou Qunfei គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនចិនដែលផលិតកញ្ចក់អេក្រង់ទូរស័ព្ទដៃ។ Zhou...

មេរៀនចាប់ផ្តើម ដែលអ្នកអាចរៀនពីស្ថាបនិករបស់យីហោផលិតផលប្រណិត Coco Chanel

យីហោ Coco Chanel គឺជាយីហោនៃប្រណិតភាពដ៏មានតម្លៃថ្លៃមួយក្នុងចំណោមយីហោល្បីៗនៅលើពិភពលោក សម្រាប់បម្រើក្នុងការលំអរូបរាងកាយឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្រាយ។ មនុស្សភាគច្រើនបានដឹងត្រឹមតែប្រណិតភាពនៃយីហោនេះតែប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងនូវរឿងរ៉ាវដែលនាំឲ្យយីហោមួយនេះល្បីជាង ១៣៦ ឆ្នាំចាប់តាំងពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ ១៨៨៣។ លើសពីនេះទៀតស្ត្រីខ្លាំងដែលនៅពីក្រោយភាពល្បីល្បាញនៃយីហោ Coco Chanel គឺលោកស្រី Gabrielle Bonheur Chanel ក៏បានបង្ហាញឲ្យពិភពលោកឃើញនូវភាពស៉ីវីល័យដ៏ស្រស់បំព្រងនៃមនុស្សស្តែងចេញតាមរយ:រូបរាង។ ស្ត្រីខ្លាំងនៃយីហោ Coco Chanel មិនត្រឹមតែផ្លាស់ប្តូរនូវវិធីនៃការឲ្យតម្លៃនៃភាពសីវីល័យនោះទេ តែលោកស្រីក៏បានផ្លាស់ប្តូរលក្ខណ:វិនិច្ឆ័យនៃមនុស្សចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីផងដែរ។ មនុស្សភាគច្រើនដឹងថាសំលៀកបំពាក់ត្រូវបានផលិតដោយស្ត្រី ប៉ុន្តែរឿងរ៉ាវនៃមេរៀនជីវិតរបស់ស្ថាបនិកយីហោ Coco Chanel នឹងធ្វើឲ្យអ្នកមានការវាយតម្លៃផ្សេងចំពោះស្ត្រីក្នុងសង្គមបច្ចុប្បន្ន។ ខាងក្រោមនេះជាមេរៀនខ្លះៗដែលធ្វើឲ្យយីហោ Coco Chanel...

មេរៀនជីវិត និងរឿងដឹកនាំអាជីវកម្មដែលស្ត្រីគ្រប់រូបគួររៀនពី នាយកប្រតិបត្តិរបស់ YouTube

អ្នកស្រី​ Susan Diane Wojcicki កាន់តំណែងជានាយកប្រតិបត្តិ(CEO) របស់ក្រុមហ៊ុន YouTube ចាប់តាំងពីខែកុម្ភៈឆ្នាំ 2014​ រហូតដល់បច្ចុប្បន្ន។​ អ្នកស្រី​ Susan Diane Wojcicki បានក្លាយជាអ្នកគ្រប់គ្រងកំពូលម្នាក់​ ក្នុងចំណោម អ្នកគ្រប់គ្រងកំពូលស្ត្រីទាំង 10 នៅលើពិភពលោក និងមានតម្លៃខ្លួនចំនួន 300 លានដុល្លារ ដែលអាចនិយាយ​បាន​ថា គាត់គឺជាស្ត្រីម្នាក់ដែលមានអំណាចខ្លាំង​ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ និងភាពឧស្សាហ៍ព្យាយាមរៀនអ្វីថ្មីៗ​។ ខាងក្រោមនេះ គឺជាការរៀបរាប់អំពីមេរៀនជីវិតដែលបំផុសគំនិតមួយចំនួនពីអ្នកស្រី Susan​​ Diane Wojcicki : 1. ត្រូវមានឆន្ទៈចាប់យកឱកាសថ្មីៗ នៅពេលអ្នកស្រីមានអាយុ 11 ឆ្នាំ...

Sophia Amoruso នាយកប្រតិបត្តិរបស់ Girlboss ប្រាប់ពីតិចនិច៦យ៉ាងដែលជួយអោយឡើងតំណែងបានឆាប់រហ័ស

ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យនៅក្នុងវិស័យការងារ ឬអាជីវកម្មនានាអ្នកស្រី Sophia Amoruso ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Girlboss និយាយថា ត្រូវរឿងមួយដែលអ្នកគួរតែដឹងនោះគឺ "You don’t get what you don’t ask for" ។ ផ្នត់គំនិតការងារប្រកបដោយភាពស្មោះត្រង់នេះ បានជួយបង្កើតគម្រោងថ្មីបំផុតរបស់ស្ថាបនិកស្ត្រីរូបនេះគឺ Girlboss Collective ។ ខាងក្រោមនេះជាគន្លឹះប្រាំមួយដែល Amoruso ប្រាប់ថាអាចជួយអ្នកអោយកាន់តែខិតចូលទៅរកភាពជោគជ័យក្នុងកិច្ចការងារដែលអ្នកចង់បាន។ ១.ធ្វើកំណត់ត្រាអំពីសមិទ្ធផលរបស់អ្នក ការដែលអ្នកធ្វើការកត់សម្គាល់នូវអ្វីដែលអ្នកបានសម្រេចរួចហើយនៅក្នុងតួនាទីបច្ចុប្បន្នរបស់អ្នក ហើយសួរខ្លួនឯងថាតើអ្នកបានធ្វើអោយមានភាពរីកចម្រើន ឬសមិទ្ធផលអ្វីខ្លះនៅក្នុងកន្លែងការងាររបស់អ្នក ទាំងនេះគឺជាការជួយអោយអ្នកដឹងថាអ្វីដែលជាកង្វះខាត ឬជារឿងដែលគប្បីបន្ថែមដើម្បីអោយទទួលបានលទ្ធផលខ្ពស់ជាងនេះទៀត។ ២.បង្ហាញអោយឃើញពីតម្លៃនៃវត្តមានរបស់អ្នក កុំរង់ចាំរហូតដល់អ្នកគ្រប់គ្រងរបស់អ្នក លើកយកប្រធានបទនេះឡើង។ យើងគម្បីតស៊ូចំពោះអ្វីដែលជាមតិខ្លួនឯងផ្ទាល់ មូលហេតុគឺដោយសារតែមនុស្សភាគច្រើនជាធម្មតា មានការព្រួយបារម្ភជាខ្លាំងជាមួយនឹងជីវិតផ្ទាល់ខ្លួនក៏ដូចជាតំណែងរបស់ពួកគេ។ ផ្ទុយទៅវិញ...

តិចនិចនៅពីក្រោយភាពជោគជ័យរបស់ម្ចាស់ជំនួញស្ត្រី ដែលជាមេរៀនមិនគួររំលង

សព្វថ្ងៃនេះចំនួនស្ត្រីដែលកាន់កាប់អាជីវម្មដោយខ្លួនឯងបានកើនឡើងជាលំដាប់។ ហើយបើយោងតាមរបាយការណ៏ចុងក្រោយរបស់ក្រុមហ៊ុន​ពាណិជ្ជកម្ម​​អាមេរិច​ដែលមានឈ្មោះថា​ American Express​ បានអោយដឹងថាបច្ចុប្បន្នចំនួនអាជីវកម្ម 4ក្នុងចំណោម10 នៅក្នុងសហរដ្ឋអាមេរិកឥឡូវនេះមានម្ចាស់គ្រប់គ្រង និងដឹកនាំដោយស្ត្រី។ រីឯចំនួនសរុបនៃក្រុមហ៊ុនចំនួន 12.3 លាន ឬច្រើនជាង​ 58 ភាគរយ ក្នុងរយៈពេលជាងមួយទសវត្សមកនេះមានភាគហ៊ុនភាគច្រើនជារបស់ស្ត្រី ខណៈដែលម្ចាស់ភាគហ៊ុនជាបុរសបានកើនឡើងត្រឹម 12ភាគរយតែប៉ុណ្ណោះ។ ចំណែកកាល​ពីឆ្នាំមុនវិញមានចំនួនស្ត្រី 1,821នាក់ បានបើកដំណើរការអាជីវកម្មនៅអាមេរិកជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរនេះគឺជាជំហ៊ានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់សហគ្រិនស្ត្រីនៅទូទាំងពិភពលោក​ ហើយទាំងនេះធ្វើអោយកើតមាននូវចម្ងល់អំពីសកម្មភាព ឬដំណាក់ការនៃការកកើតនៃវឌ្ឍនភាពមួយនេះថាតើសហគ្រិនស្ត្រីទាំងនេះមានគន្លឹះយ៉ាងណាខ្លះក្នុងការរកប្រាក់ចំណេញអោយក្រុមហ៊ុន ក៏ដូចជាការវ៉ាបន្ទាត់នៃគម្លាតរវាងស្ត្រី និងបុរសដោយរៀបណា។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍របស់ស្ថានីយទូរទស្សន៍ CNBC ជាមួយនឹងម្ចាស់អាជីវកម្មស្ត្រីមួយចំនួនដើម្បីទទួលបាននូវដំបូន្មានក្នុងការទទួលបានភាពជោគជ័យរបស់ពួកគេ។ ១.អនុវត្តវិធីសាស្រ្តមួយជំហានម្តងៗ វាមិនពិបាកទេក្នុងការធ្វើវាអោយអស់ពីលទ្ធភាពនៅពេលដែលអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក។ វាជារឿងសំខាន់ដែលសហគ្រិនគ្រប់រូបចាំបាច់ត្រូវចងចាំថា ដើម្បីអោយអាជីវកម្មទទួលបានជោគជ័យ អាជីវកម្មខ្នាតតូចទាមទារអោយមានការអត់ធ្មត់ ការលះបង់ពេលវេលា និងតម្រូវអោយអ្នករំលឹកខ្លួនឯងថាអ្នកត្រូវតែដោះស្រាយបញ្ហានៃគោលដៅជាប្រចាំថ្ងៃដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ២.កុំបង្ហាញសម្ថភាពខ្លួនឯងត្រឹមរយៈពេលខ្លី ស្ត្រីមាននិន្នាការមួយគឺប្រាប់ពីសមត្ថភាពរបស់ខ្លួនឯងដែលគេហៅថា “លក់ខ្លួនឯង”...

សហគ្រិនស្ត្រីវ័យក្មេង ៣នាក់បងប្អូន រួមគ្នាបើកហាងនំខេកតាំងពីមួយសាខា រហូតដល់មាន៥សាខា

ហាងនំខេក Hawaii គឺជាយីហោនំខេកមួយដែលកំពុងតែជោគជ័យក្នុងចំណោមយីហោរបស់ខ្មែរផ្សេងទៀត។ មានឈ្មោះជាភាសាអង់គ្លេសថា Hawaii Cake Shop បច្ចុប្បន្នមានសាខាចំនួន៥ ស្ថិតក្នុងរាជធានីខេត្តចំនួន៣ គឺ១សាខានៅខេត្តបាត់ដំបង ៣សាខានៅរាជធានីភ្នំពេញ និង១សាខាទៀតនៅខេត្តសៀមរាប។ អ្វីដែលពិសេសគឺថា នៅពីក្រោយភាពជោគជ័យរបស់ Hawaii Cake Shop គឺមានសហគ្រិនស្ត្រីដ៏ស្រស់ស្អាត ៣នាក់បងប្អូន។ ដំណើររឿង ហាងនំខេក Hawaii បើកដំបូងនៅខេត្តបាត់ដំបងយូរមកហើយ ប៉ុន្តែកាលណោះយីហោហាងនំមួយនេះមិនមានឈ្មោះល្បីនោះទេ។ នៅឆ្នាំ ២០១៥ មានបងប្អូនស្រី ៣នាក់ មានដុង និងស្រលាញ់ការធ្វើនំខេកដូចគ្នា រួចហើយក៏សម្រេចចិត្តរួមគ្នាសេងយកហាង Hawaii ពីអ៉ីរបស់ពួកនាង ក្នុងនោះមានបងស្រីច្បង អ្នកនាង ហ៊ួ...

ទម្លាប់ធ្វើការទាំង ៣ យ៉ាងដែលធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន PepsiCo លោកស្រី Indra Nooyi ទទួលជោគជ័យមកទល់សព្វថ្ងៃ

ក្រោយពេលធ្វើជានាយកប្រតិបត្តិអស់រយ:ពេល​ ២៤​ ឆ្នាំមកពេលនេះ លោកស្រី Indra Nooyi ទើបតែបានចូលនិវត្តន៍កាលពីម្សិលមិញ ហើយលោក Ramón Laguarta នឹងទទួលដំណែងបន្តពីលោកស្រី។ លោកស្រី Indra Nooyi កើតក្នុងប្រទេសឥញ្ឌាក្នុងឆ្នាំ ១៩៥៥ ហើយមកទល់នឹងពេលនេះលោកស្រីមានអាយុ ៦២ ឆ្នាំហើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី ក្រុមហ៊ុន PepsiCo បានចូលទីផ្សារហ៊ុនអន្តរជាតិរបស់អាមេវិច ដែលផ្សារហ៊ុននោះមានឈ្មោះថា The Standard and Poor’s 500 ឬហៅកាត់ថា S&P 500។ ក្នុងអំឡុងពេល 12...

មនុស្សស្រីដែលមានគ្រប់យ៉ាង ទាំងស្អាត ទាំងឆ្លាត នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុន M Curated

នេះគឺជាអត្ថបទប្រចាំខែកញ្ញា នៃទំព័រ Women in Business របស់ទស្សនាវដ្តីពាណិជ្ជកម្មអេឡិចត្រូនិក apamat.com ដែលតែងតែនាំយករឿងរ៉ាវរបស់អ្នកជំនួញស្ត្រីដ៏អស្ចារ្យពីជុំវិញពិភពលោក មក Inspire ស្ត្រីកម្ពុជា។  មនុស្សស្រីលើលោក តែងតែចង់បង្ហាញភាពខ្លាំង តាមរយៈការធ្វើអ្វីតាមក្តីស្រមៃ និងមហិច្ចតារបស់ខ្លួន ខណៈមនុស្សស្រីមួយចំនួនទៀតមានក្តីស្រមៃចង់ធ្វើជា “Boss Women” ។ ហើយមនុស្សស្រីម្នាក់ដែលមានគ្រប់យ៉ាង ទាំងស្អាត ទាំងឆ្លាត កំពុងតែរះឡើងដូចព្រះច័ន្ទនៅប្រទេសថៃ នោះគឺកញ្ញា Pailin Umpujh ម្ចាស់ ក្រុមហ៊ុនចែកចាយ និងលក់រាយសម្លៀកបំពាក់ M Curated ។ កើតក្នុងត្រកូល Umpujh ជាគ្រួសារមួយដ៏ស្តុកស្តម្ភក្នុងប្រទេសថៃ គ្រប់គ្រងទីផ្សារលក់រាយក្រោមស្លាកយីហោរ...

មេរៀនជោគជ័យទាំង ១០ ពីអ្នកជំនួញស្ត្រីដ៏អស្ចារ្យរបស់ប្រទេសថៃ លោកស្រី Supaluck Umpujh

លោកស្រី Supaluck Umpujh គឺជាម្ចាស់ក្រុមហ៊ុន The Mall Group ដែលគ្រប់គ្រងផ្សារទំនើបល្បីៗនៅប្រទេសថៃដូចជា Emporium, Siam Paragon, EmQuartier និង BluPort។ លោកស្រី Supaluck ជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតទី១៥ ប្រចាំប្រទេសថៃ នៅលើទស្សនាវដ្តី Forbes ដោយមានទ្រព្យសម្បត្តិ ២.១ពាន់លានដុល្លារអាមេរិក។    កាលពីចុងឆ្នាំ ២០១៧ លោកស្រី Supaluck បានចូលរួមកម្មវិធីដែលនិយាយពីការបង្កើតថ្មីនៃអាជីវកម្មលក់រាយ ដែលរៀបចំដោយ Nikkei Global Management Forum នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ហើយលោកស្រី...

តើនរណាជាស្ត្រីមានជាងគេបំផុតនៅប្រទេសថៃ?

លោកស្រី Supaluck Umpujh គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសថៃនាពេលបច្ចុប្បន្ន និងជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី១៥ នៅលើបញ្ជីរាយឈ្មោះអ្នកមានជាងគេទាំង ៥០នាក់ក្នុងប្រទេសថៃ ដែលផ្សាយដោយទស្សនាវដ្តី Forbes។ ទ្រព្យសម្បត្តិរបស់លោកស្រី Supaluck និងគ្រួសារមានចំនួន ២.១ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិទាំងនេះភាគច្រើនបានមកពីសាជីវកម្មលក់រាយរបស់គ្រួសារលោកស្រី។ លោកស្រី  មានអាយុ ៦៣ឆ្នាំ នៅលីវ រស់នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី រៀនចប់បរិញ្ញាបត្រឱសថសាស្ត្រពីសកលវិទ្យាល័យ Mahidol និងចប់អនុបណ្ឌិតឱសថសាស្ត្រ និងឧស្សាហកម្មឱសថពីសកលវិទ្យាល័យ Purdue នៅសហរដ្ឋអាមេរិក។ លោកស្រីបានជាប់ឈ្មោះជាម្ចាស់អចលនទ្រព្យប្រចាំប្រទេសថៃក្នុងឆ្នាំ២០១៧ ដោយទស្សនាវដ្តីអចលនទ្រព្យ PropertyGuru។  https://www.youtube.com/watch?v=6nWDUs9404Q រហ័សនាមជាម្ចាស់ក្សត្រីនៃអាជីវកម្មលក់រាយ លោកស្រី Supaluck Umpujh គឺជាប្រធានក្រុមហ៊ុន The...

មកស្គាល់មេដឹកនាំស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុនរបស់ទីក្រុងញូវយ៉ក

Stacey Cunningham ដែលបានចាប់ផ្តើមអាជីពជាអ្នកហាត់ការនៅរដូវក្តៅនៅផ្សារហ៊ុនញូវយ៉កកាលពី 24 ឆ្នាំមុនបានក្លាយទៅជាស្ត្រីដំបូងបំផុតដែលបានដឹកនាំទីផ្សារហិរញ្ញវត្ថុដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនាអាយុកាល 226 ឆ្នាំកន្លងមកនេះ។ Cunningham បានកាន់តំណែងផ្នែកសេវាកម្មហិរញ្ញវត្ថុនេះ គឺកំពុងព្យាយាមបង្ហាញថាវាបានផ្លាស់ប្តូរលើវប្បធម៌នៃការប្រកាន់យែនឌ័ររបស់ Wall Street។ នាងបានរំលឹកថានៅពេលដែលនាងបានមកដល់ដំបូង បន្ទប់ទឹករបស់ស្ត្រីគឺមាននៅជាន់ទីប្រាំពីរដែលស្ថិតនៅក្នុងស្តង់ទូរស័ព្ទចាស់ ប៉ុន្តែបុរសបែរជាមានបន្ទប់ទឹក "ធំដូចវាំង" នៅជាប់នឹងទ្វាបន្ទប់ធ្វើការជាមួយនឹងសាឡុងសម្រាប់ទម្រេតខ្លួន និងអ្នកសម្អាតពេញម៉ោង។ ប៉ុន្តែ​ខណៈពេលដែល Cunningham បានធ្វើទំនើបកម្មប្រតិបត្តិការជួញដូរនៅ NYSE និងធ្វើឱ្យក្រុមហ៊ុនជាច្រើនចុះបញ្ជីជាសាធារណៈ Wall Street ខ្លួនវាចង់បង្ហាញថាវាកំពុងតែដើរលើមាគ៌ាសមភាពយែនឌ័រ​។ នៅក្នុងកាយវិការនិមិត្តរូបអាជ្ញាធរទីក្រុងដែលដឹកនាំដោយចៅហ្វាយក្រុង New York លោក Bill de Blasio បានធ្វើរូបចម្លាក់ក្មេងស្រីដែលមិនមានភាពភ័យខ្លាចដែលជារូបចម្លាក់សម្លឹងមើលគោជល់ដែលមានទម្ងន់ 7000lb...

មកស្គាល់ស្ត្រី៩នាក់ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក

លោក Friedman បានប្រាប់ CBS MoneyWatch ថា "ជាទូទៅនិន្នាការនៅក្នុងអតីតកាល គឺថាមានតែបុរសទេដែលជាអ្នកដែលចាប់ផ្តើមអាជីវកម្ម ប៉ុន្តែវាកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយឃើញមានស្ត្រីជាច្រើនកំពុងកាន់ការងារដូចជាបុរសដែល ហើយមានភាពជោគជ័យខ្លាំងទៀតផង។"  ជាក់ស្តែងដូចជា Sheryl Sandberg ប្រធានផ្នែកប្រតិបត្តិការរបស់ Facebook (FB) ។ ជាមួយនឹងទ្រព្យសម្បត្តិសរុបត្រឹមតែជាង 1 ពាន់លានដុល្លារនាង គឺជាមនុស្សម្នាក់ក្នុងចំណោមយុវវ័យជំនាន់ក្រោយដែលកំពុងរកទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយពលកម្មខ្លួនឯងផ្ទាល់។ ជាឧទាហរណ៍ Sandberg បានបង្កើតបេសកកម្មរបស់ខ្លួនក្នុងការជំរុញនារីក្នុងតួនាទីជាអ្នកដឹកនាំតាមរយៈសៀវភៅ "Lean In" របស់នាងនិងតាមរយៈគ្រឹះស្ថានរបស់នាងដែលមានឈ្មោះដូចគ្នា។  ខាងក្រោមនេះគឺជាស្ត្រី៩នាក់ដែលគេដឹងថាមានទ្រព្យសម្បត្តិច្រើនជាងគេ(២០១៥) ក្នុងពិភពលោក៖ ១. Christy Walton: 41,3 ពាន់លានដុល្លារ ស្ថាបនិកក្រុមហ៊ុន Walmart...

លោកស្រី CEO Arianna Huffington​ ផ្តល់ដំបូន្មានសំខាន់ៗទៅកាន់ស្រ្តីជំនួញគ្រប់រូបដែលកំពុងមានបញ្ហាតានតឹង

នៅមុនថ្ងៃចូលរួមកម្មវិធី Annual Women in the World Submit លើកទី៨ លោកស្រីបានបង្ហោះវីដេអូមួយដែលអនុញ្ញាតអោយប្រិយមិត្តលើ Linkedln សួរសំណួរអ្វីក៏បានមកកាន់លោកស្រី។ ក្នុងនោះផងដែរ គេសង្កេតឃើញថាមានសំណួរច្រើនមែនទែនទាក់ទងនឹងបញ្ហាស្ត្រេស ភាពជាអ្នកដឹកនាំ ផលិតភាពការងារ ការធ្វើអោយមានតុល្យភាពរវាងគ្រួសារនិងការងារ។ ក្រោយមកលោកស្រីក៏បានស្រាយនូវចម្ងល់របស់ប្រិយមិត្តទាំងនោះ។ ខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកស្រីឆ្លើយតបជារួមទៅកាន់ម្ចាស់សំណួរ៖ ១. តុល្យភាពរវាងគ្រួសារនិងការងារ ប្រិយមិត្តរបស់លោកស្រីចោទជាសំណួរថា តើយើងគួរធ្វើបែបណាដើម្បីបែងចែកទំនួលខុសត្រូវទាំងពីរព្រមគ្នា ខណៈដែលការងារក៏មានច្រើន និងត្រូវមានកូនៗក៏ដូចជាគ្រួសារត្រូវមើលថែទាំទៀត? Huffington បានអោយយោបល់ថា បញ្ហាទាំងអស់នេះគឺទាក់ទងនឹងការផ្តល់អាទិភាព និងការធ្វើបន្ថែមទៀតនូវពេលវេលានៅសល់ដែលយើងមាន។ លោកស្រីនិយាយថា គួរតែលះបង់ពេលវេលាដែលចំណាយលើការអូសចុះអូសឡើងនៅប្រព័ន្ធបណ្តាញសង្គុមខ្លះ។ ផ្ទុយមកវិញ អ្នកគួរចំណាយពេលវេលាទាំងនោះយកមកអភិវឌ្ឍន៍ផ្នែកជំនួញ ឬផ្នែកណាមួយដែលធ្វើអោយអ្នកពេញចិត្ត។ ២. ទម្លាប់គេងមិនលក់ លោកស្រីបាននិយាយថា មុនដំបូងយើងត្រូវធ្វើវាអោយក្លាយជាទម្លាប់មួយសិន។ លោកស្រីលើកឡើងថា...

សហស្ថាបនិក Jimmy Choo៖ នៅគ្រប់ទីកន្លែងសុទ្ធតែជាឱកាសដរាបណាអ្នកមិនបោះបង់

អ្នកស្រី Tamara Mellon គីជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកដទៃទៀតនៃក្រុមហ៊ុន Jimmy Choo។ គួរំលឹកផងដែរថា Jimmy Choo ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅអង់គ្លេសដែលជំនាញក្នុងការច្នៃម៉ូតស្បែកជើងកែង កាបូបដៃ គ្រឿងតុបតែងផ្សេងៗ ក៏ដូចជាទឹកអប់ផងដែរ។ ក្នុងនោះទៀតសោត ឈ្មោះក្រុមហ៊ុននេះគឺតំណាងលោក Jimmy Choo ដែលជាស្ថាបនិកផ្ទាល់តែម្តង។ អ្នកស្រី Mellon ចាប់ផ្តើមការងារដំបូងបង្អស់ជាអ្នកច្នៃម៉ូតលើគ្រឿងតុបតែងក្នុងក្រុមហ៊ុន British Vogue។ ប៉ុន្តែក្រោយមក គាត់ក៏បានជួប Jimmy Choo ដែលពេលនោះ Jimmy Choo គ្រាន់តែជាអ្នកជួសជុលស្បែកជើងធម្មតាហើយធ្វើការនៅ London's East End តែប៉ុណ្ណោះ។...

Ivanka Trump និយាយថា “បើនៅតែរស់នៅក្រោមទ្រព្យសម្បត្តិឳពុកម្តាយ អ្នកប្រៀបដូចទារក”

ថ្វីត្បិតធំឡើងក្រោមដំបូលស្តុកស្តមនិងត្រកូលអ្នកមានពិតមែន ប៉ុន្តែកូនស្រីលោក ដូណាល់ ត្រាំ ដែលមានវ័យប្រហែល ៣០ ឆ្នាំ មួយរូបនេះ នៅតែព្យាយាមក្រោកឈរខ្លួនឯងដើម្បីក្លាយជាសហគ្រិនមួយរូបដ៏ជោគជ័យ។ បើគិតពីឋានៈគ្រួសាររបស់នាង Ivanka Trump មានទ្រព្យសម្បត្តិមហាសាលស្នងពីឳពុករបស់នាងស្រាប់ទៅហើយ ប៉ុន្តែនាងនៅតែសម្រេចចិត្តជ្រើសរើសអាជីពពិតប្រាកដសម្រាប់ខ្លួនឯងទៅវិញ។ នាងមិនដែលពឹងទៅលើជោគជ័យទាំងឡាយដែលគ្រួសារនាងបានកសាងមកនោះទេ ផ្ទុយទៅវិញ Ivanka តែងតែជឿជាក់ថា រាល់ការជោគជ័យទាំងឡាយមិនមែនកើតឡើងដោយងាយៗនោះទេ គឺវាកើតចេញពីការខិតខំកសាងវាឡើងសន្សឹមៗ។ លើសពីនេះទៅទៀត នាងពេញចិត្តក្នុងការចាកចេញពី Comfort Zone ដែលមនុស្សជាច្រើនរារែកក្នុងការចាកចេញពីវា។ នាងជឿថា បើទោះបីជា Comfort Zone ជាកន្លែងផ្តល់ផាសុកភាពសម្រាប់នាងក៏ពិតមែន ប៉ុន្តែវាមិនបានផ្តល់នូវឱកាសថ្មីៗសម្រាប់អភិវឌ្ឍន៍ខ្លួននោះទេ។ នាងតែងតែលើកឡើងថា​ "បើខ្ញុំកើតមកជាកូនស្រីអ្នកមាន ហើយមិនបានធ្វើអ្វីសោះ...