fbpx
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត ហ៉ីយ៉ាន់ដាយ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសឹងបុរី

សឹង្ហបុរី(រ៉យទ័រ)៖ ក្រុមហ៊ុនផលិតរថយន្ត ហ៊ីយ៉ាន់ដាយ របស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាផ្នែកមួយឈានទៅរកការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ខ្នាតតូច។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី សឹង្ហបុរី លោក លី សៀនឡុង បានមានប្រសាសន៍ថា រោងចក្រនេះអាចផលិតយានយន្តអគ្គិសនីបានរហូតដល់ ៣ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥ និងមានទុនវិនិយោគចំនួន ២៩៥លានដុល្លារអាមេរិក។ សិង្ហបុរី គឺជាប្រទេសមួយដែលលក់រថយន្តតម្លៃថ្លៃជាងគេបំផុតមួយនៅលើពិភពលោក...

ក្រុមហ៊ុនដឹកទំនិញអនឡាញរបស់ថៃ Flash Express ទទួលបានទុនថ្មី $២០០លាន

ថៃ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញអនឡាញដែលទើបដំណើរការបានពីរឆ្នាំ មានមូលដ្ឋាននៅប្រទេសថៃ Flash Express ទទួលបានទុនវិនិយោគថ្មី ជុំ D ចំនួន ២០០លានដុល្លារអាមេរិក។  ទុនវិនិយោគថ្មីនេះ គឺវិនិយោគដោយក្រុមហ៊ុនរបស់ថៃដូចជា PTT Oil, ក្រុមហ៊ុនលក់ទំនិញ OR និង Durbell និងក្រុមហ៊ុនវិនិយោគ Krungsri Finnovate ។ ក្រៅពីក្រុមហ៊ុនរបស់ថៃ ទុនវិនិយោគជុំ D...

ក្រុមហ៊ុនលក់ទំនិញ Miniso នឹងបោះលក់ភាគហ៊ុនរបស់ខ្លួននៅផ្សារហ៊ុនអាមេរិក

រ៉យទ័រ(ចិន)៖ ក្រុមហ៊ុនលក់ទំនិញតម្លៃទាបរបស់ចិន Miniso Group Holding Ltd កំពុងត្រៀមខ្លួនបោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងញូវយ៉ក(NYSE) ដើម្បីបង្កើនដើមទុនចំនួនជាង ៥៦០លានដុល្លារ។ ក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន BofA Securities គឺជាអ្នកធានា ក្នុងការបោះលក់ភាគហ៊ុននេះ។ ក្រុមហ៊ុន Miniso គ្រោងនឹងលក់ភាគហ៊ុនប្រភេទតម្កល់ប្រាក់ ADS(American Depositary Share) ចំនួន ៣០,៤លានហ៊ុន...

ចិននិយាយថា ការហាមឃាត់កម្មវិធី TikTok និង WeChat នៅអាមេរិក គឺរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក

ចិន(រ៉យទ័រ)៖ មន្ត្រីពាណិជ្ជកម្មមួយរូបបាននិយាយថា ប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកម្មវិធីទូរស័ព្ទ TikTok និង WeChat របស់ចិន គឺរំលោភលើច្បាប់របស់ស្ថាប័ននេះ។ រដ្ឋបាលរបស់លោក Trump បានបញ្ជាឱ្យបិទការទាញយកកម្មវិធីទូរស័ព្ទទាំងពីរនេះ ហើយបានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់ប្រតិបត្តិការរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនអាមេរិកណាមួយ ដោយលើកឡើងពីមូលហេតុ កង្វល់ចំពោះសន្តិសុខជាតិ។ ទោះយ៉ាងណា ចៅក្រមសហរដ្ឋអាមេរិកបានដេញដោលអំពីករណីរបស់រដ្ឋាភិបាលនេះ។ អ្នកតំណាងឱ្យប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វិធានការណ៍នោះ គឺមិនត្រូវគ្នានឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក...

Agoda ផ្តល់ក្តីរំពឹងរកប្រាក់ចំណូលពីអ្នកទេសចរណ៍ក្នុងស្រុក នៅក្នុងប្រទេសតំបន់អាស៉ី

អាស៉ី(រ៉យទ័រ)៖ ភ្នាក់ផ្តល់សេវាកម្មដំណើរកំសាន្ត Agoda កំពុងដាក់ចេញយុទ្ធសាស្ត្រថ្មី ផ្តោតលើអតិថិជនជាអ្នកទេសចរណ៍ក្នុងស្រុក ដើម្បីទប់ទល់វិបត្តិ Covid-19 ដែលបានញាំញីអាជីវកម្មក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំង។  ប្រធានក្រុមហ៊ុន Agoda លោក John Brown បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់ គឺស្ថិតក្នុងចំណោមទីផ្សារគោលដៅសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងប្រទេសទាំងនោះ។  ដោយសារការធ្វើដំណើរឆ្លងដែនត្រូវបានរិតត្បឹត និងការភ័យខ្លាចរបស់ភ្ញៀវទេសចរណ៍ ទើបក្រុមហ៊ុន Agoda ត្រូវពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុក ដូចជាអ្នកទេសចរណ៍នៅក្នុងទេសថៃជាដើម។ មុនពេលផ្ទុះឡើងនៃមេរោគ...

ផ្សារបន្លែធំបំផុតនៅប្រទេសចិនត្រូវបានបិទ ក្រោយពីរកឃើញករណីឆ្លង ៤៥នាក់ថ្មីនៃ COVID-19

ចិន - ទីក្រុងប៉េកាំងបានបិទផ្សារលក់អាហារមួយចំនួន រួមបញ្ចូលទាំងផ្សារបន្លែផ្លែឈើធំបំផុតប្រចាំទីក្រុង ស្របពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូរូណាកើតឡើងសារជាថ្មី។ Xinfadi ផ្សារលក់បន្លែផ្លែឈើបោះដុំដ៏ធំបំផុតប្រចាំទីក្រុងប៉េកាំង ត្រូវបានបិទនៅភ្លាមៗវេលាម៉ោង ៣ព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺ COVID-19 បន្ទាប់ពីវីរុបង្កជំងឺនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកលក់ដូរនៅផ្សារ និងនៅលើសម្ភារៈប្រើប្រាស់របស់ពួកគេ។ ឧបករណ៍ពិនិត្យតាមបំពង់ករបស់មនុស្សទាំង ៤៥នាក់នោះបានបង្ហាញលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកឆ្លងទាំងនោះមិនទាន់បញ្ចេញរោគសញ្ញាអ្វីឡើយ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ។ វីរុសកូរូណាក៏ត្រូវបានរកឃើញនៅលើជ្រុញរបស់អ្នកលក់ត្រីសាលម៉ុងនៅផ្សារ Xinfadi ផងដែរ នេះបើតាមរបាយការណ៍របស់កាសែត Global Times ហើយផ្សារលក់អាហារសមុទ្រមួយនៅតំបន់ Jinshen ខេត្ត...

ក្រុមហ៊ុន Honda ដំណើរការចង្វាក់ផលិតកម្មតាមបណ្ដារោងចក្រឡើងវិញ ក្រោយរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត

រ៉យទ័រ - កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយានយន្តជប៉ុន Honda Motor បាននិយាយថា Honda ចាប់ផ្តើមសកម្មភាពផលិតម៉ូតូ និងរថយន្តនៅតាមបណ្ដារោងចក្រទាំងឡាយរបស់ខ្លួនឡើងវិញ ទាំងនៅសហរដ្ឋងាមេរិក និងប្រទេសដទៃទៀត ក្រោយពីក្រុមហ៊ុននេះសង្ស័យថាត្រូវបានលុកលុយតាមប្រព័ន្ធអ៊ីនធើណេតក្នុងសប្ដាហ៍នេះ។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីក្រុមហ៊ុន Honda បានចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងរោងចក្រផលិតយានយន្តរបស់ខ្លួនសារជាថ្មីនៅទឹកដីអាមេរិកខាងជើង និងក្រោយពីការបិទរោងចក្រកាលពីចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាឱ្យស្នាក់នៅផ្ទះដោយសារបញ្ហាកូរូណាក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា។ អ្នកនាំពាក្យបាននិយាយថា Honda បានចាប់ផ្តើមផលិតយានយន្តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯទីតាំងសំខាន់របស់ខ្លួនក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ដែលផលិតបានរថយ​ន្តម៉ាក CR-...

ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

ទីក្រុងវៀងច័ន្ទ - តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។ នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។ ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី...

ក្រុមហ៊ុនលក់អាហារ Fastfood, Taco Bell ប្ដឹងក្រុមហ៊ុនដឹកអាហារ Grubhub ដែលបំពានលើកិច្ចព្រមព្រៀង

រ៉យទ័រ - ក្រុមហ៊ុនលក់អាហារ​ Taco Bell ដែលជាមេសម្ព័ន្ធរបស់ក្រុមហ៊ុនលក់អាហារ Fastfood យីហោ Yum! Brand បានចោទប្រកាន់ក្រុមហ៊ុនដឹកអាហារ Grubhub នៅថ្ងៃព្រហស្បតិ៍នេះ ពីបទរំលោភលើកិច្ចសន្យាចែកចាយ ហើយការចោទប្រកាន់នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដឹកអាហារ Just Eat Takeaway បានព្រមព្រៀងទិញយក Grubhub ក្នុងតម្លៃ $៧.៣ពាន់លាន។ Yum! Brand ដែលនៅក្រោមការគ្រប់គ្រងរបស់...

ក្រុមហ៊ុនរុករក និងផលិតប្រេងរបស់ថៃ PTTEP បោះលក់បណ្ណបំណុលតម្លៃ ៥០០លានដុល្លារ

ថៃ៖ ក្រុមហ៊ុនរុករក និងផលិតប្រេង PTT Exploration and Production (PTTEP) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិស័យថាមពលគ្រប់គ្រងដោយរដ្ឋាភិបាលថៃ PTT Plc បានបោះលក់មូលបត្របំណុលដុល្លារ ( U.S dollar-denominated Bond) តម្លៃ ៥០០លានដុល្លារអាមេរិក ឲ្យអ្នកវិនិយោគបរទេស។ បណ្ណបំណុលនេះនឹងត្រូវចុះបញ្ចីលក់នៅក្រុមហ៊ុនមូលបត្រសិង្ហបុរី Singapore Exchange Securities Trading Limited...

App ដឹកអាហារ Just Eat Takeaway នឹងទិញយកក្រុមហ៊ុនគូប្រជែង Grubhub ក្នុងតម្លៃ $៧,៣ពាន់លាន

ប៊ីប៊ីស៊ី - App កម្មង់ និងចែកចាយអាហារតាមអនឡាញ Just Eat Takeaway របស់អាឡឺម៉ង់ បានយល់ព្រមទិញយកគូប្រជែងរបស់ខ្លួន ក្រុមហ៊ុនអាមេរិក Grubhub ក្នុងតម្លៃ ៥,៧៥ពាន់លានផោន ស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។ នៅពេលក្រុមហ៊ុនទាំងពីររួមគ្នាតែមួយ វានឹងមានអតិថិជនសកម្មជាង ៧០លាននាក់ ដែលតែងតែធ្វើការបញ្ជាទិញជិត ៦០០លានដងក្នុងមួយឆ្នាំ ហើយប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ វានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំបំផុតនៅលើលោកបន្ទាប់ពីប្រទេសចិន។ ការប្រកាសទិញយកនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាង Grubhub និង...

Amazon ផ្អាកផ្តល់បច្ចេកវិទ្យាស្កេនមុខដល់ប៉ូលីសអាមេរិកជាបណ្ដោះអាសន្ន

អេភី - ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com សម្រេចឈប់ផ្ដល់ Software ស្កេនមុខ Rokognition ដល់មន្ត្រីប៉ូលីសអាមេរិករយៈពេលមួយឆ្នាំ ធ្វើឱ្យ Amazon ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំចុងក្រោយបន្ទាប់ពី IBM ​និង Microsoft ដែលបានបដិសេធមិនគាំទ្រដល់ការពង្រឹងច្បាប់តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងរងការរិះគន់ពីរបៀបនៃការកំណត់អត្តសញ្ញាណមិនបានត្រឹមត្រូវលើជនជាតិស្បែកខ្មៅ។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនដែលមានទីស្នាក់ការនៅក្រុងស៊ីថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកមួយនេះ មិនបានប្រាប់ពីមូលហេតុពីការបញ្ឈប់នេះឡើយ ហើយការប្រឆាំងតវ៉ាដែលកំពុងកើតឡើងជាបន្តបន្ទាប់ក្រោយពីការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅ George Floyd នៅតែទាមទាររកយុត្តិធម៌ចំពោះការរើសអើងជាតិសាសន៍ក្នុងសហរដ្ឋអាមេរិក...

App ទទួលបញ្ចាំ និងផ្តល់កម្ចី F88 របស់វៀតណាម ទទួលបានទុនថ្មីចំនួន ៦លានដុល្លារ

វៀតណាម៖ ក្រុមហ៊ុនផ្តល់កម្ចី F88 របស់វៀតណាមទទួលបានទុនថ្មីចំនួន ៦លានដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគ Mekong Capital និង Granite Oak ។ ក្រុមហ៊ុនវិនិយោគទាំងពីរនេះក៏ធ្លាប់បានវិនិយោគក្នុង F88 ម្តងរួចមកហើយកាលពីឆ្នាំ ២០១៧ ក្នុងលក្ខខណ្ឌមិនបញ្ចេញតួលេខ។ F88 ត្រូវបានបើកដំណើរការដំបូងជាហាងបញ្ចាំនៅឆ្នាំ ២០១៣ ។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាហាងបញ្ចាំជាង ១៨០សាខានៅទូទាំងប្រទេសវៀតណាម និងកំពុងផ្តល់ប្រាក់កម្ចីទិញឡាន ម៉ូតូ...

Starbucks ព្យាករណ៍ថាប្រាក់ចំណូលប្រចាំត្រីមាសថ្មីរបស់ខ្លួននឹងថយចុះមិនក្រោម $២ពាន់លាន ដោយសារ Covid-19

អាមេរិក(រ៉យទ័រ)៖ ក្រុមហ៊ុន Starbucks Corp នៅថ្ងៃពុធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដោយដាក់ក្តីរំពឹងថា ប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួននៅត្រីមាសថ្មីនេះ នឹងធ្លាក់ចុះមិនក្រោម ២ពាន់លានដុល្លារ ហើយប្រាក់ចំណូលនឹងធ្លាក់ចុះពេញមួយឆ្នាំ ទោះបីជាហាងកាហ្វេទាំងអស់របស់ពួកគេដែលបានបិទដោយសាររីរុសកូរ៉ូណា ត្រូវបានបើកដំណើរការវិញក៏ដោយ។ ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនអាចនឹងបិទហាងកាហ្វេប្រហែល ៤០០ហាងនៅអាមេរិក ក្នុងរយៈពេល ១៨ខែបន្ទាប់ ព្រមទាំងកាត់បន្ថយគម្រោងបើកសាខាថ្មីពាក់កណ្តាលឲ្យនៅត្រឹម ៣០០ហាងវិញ ហើយមូលហេតុធំបំផុតនៃបញ្ហានេះ គឺដោយសារជម្ងឺឆ្លងកូរ៉ូណា។ តម្លៃភាគហ៊ុនរបស់ Starbucks បានធ្លាក់ចុះជិត ៤% ខណៈមួយភាគហ៊ុននឹងត្រូវខាតចាប់ពី ៥៥សេន...

សហស្ថាបនិករបស់បណ្ដាញសង្គម Reddit លោក Alexis Ohanian ប្រកាសលាលែងពីតំណាងជាសមាជិកប្រធានក្រុមហ៊ុន

ស៊ីអេនអេន - Alexis Ohanian និយាយថា លោកកំពុងព្យាយាមបង្ហាញភាពជាគំរូដល់អ្នកដឹកនាំដទៃ ដោយការចុះចេញពីតំណែង។ បណ្ដាញទំនាក់ទំនងសង្គម និងចែករំលែកព័ត៌មាន Reddit ដែលលោក Alexis Ohanian ធ្វើជាសហស្ថាបនិកអស់រយៈពេល ១៥ឆ្នាំមកហើយនោះ បានផ្តល់ឱកាសចំៗ និងប្រយោលឱ្យមានការរើសអើង ភាពស្អប់ខ្ពើម និងការចំអកឱ្យគ្នាទៅវិញទៅមករបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធើណេត។ ពីរឆ្នាំរហូតមកទល់ពេលនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចបំពេញការងារប្រចាំថ្ងៃនៅ Reddit លោក Ohanian ដែលជាបុរសជនជាតិអាមេរិកស្បែកស...

Mark Zuckerberg បង្ហោះសារគាំទ្រជនជាតិស្បែកខ្មៅ និងសន្យាពិនិត្យមើលគោលការណ៍របស់ហ្វេសប៊ុកឡើងវិញ

ស៊ីអេនអេន - លោក Mark Zuckerberg និយាយថា Facebook នឹងសើររើរគោលនយោបាយរបស់ខ្លួនឡើងវិញពាក់ព័ន្ធការប្រើប្រាស់កម្លាំងរដ្ឋ ការហាមឃាត់អ្នកបោះឆ្នោត និងការកែប្រែមាតិកាមួយចំនួន ក្រោយពីរងការមិនពេញចិត្តពីបុគ្គលិកជាច្រើនទៅលើរឿងគ្មានវិធានការចំពោះការបង្ហោះសាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ នៅក្នុងសំណេរមួយដែលបានចែកចាយនៅលើហ្វេសប៊ុកផេកកាលពីថ្ងៃអង្គារ លោក Zuckerberg បានទទួលស្គាល់ថា ការសម្រេចចិត្តមិនបញ្ចេញប្រតិកម្មចំពោះសាររបស់លោក Trump បានបង្កឱ្យបុគ្គលិករបស់ហ្វេសប៊ុកភាគច្រើនខឹងសម្បារ ខកចិត្ត និងឈឺចាប់។ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្វេសប៊ុកក៏បានបញ្ជាក់ផងដែរថា ការតវ៉ាដែលធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក...

ក្រុមហ៊ុន Amazon កំពុងចរចាទិញយកភាគហ៊ុន ៥% របស់ក្រុមហ៊ុនឥណ្ឌា Bharti Airtel ក្នុងតម្លៃមិនក្រោម $២ពាន់លាន

វេបសាយលក់ទំនិញ amazon.com ដែលបានវិនិយោគប្រាក់សរុបច្រើនជាង ៦.៥ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌានោះ ថ្មីៗត្រូវបានគេរាយការណ៍ថាក្រុមហ៊ុននេះកំពុងពិចារណាទិញយកភាគហ៊ុនចំនួន ៥% របស់ក្រុមហ៊ុនទូរគមនាគមន៍ធំលំដាប់ទី៣របស់ឥណ្ឌា Bharti Airtel ក្នុងតម្លៃយ៉ាងតិច ២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពីប្រភពមិនបញ្ចេញឈ្មោះ ប្រាប់កាសែត រ៉យទ័រ។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក កំពុងសម្រុកប្រជែងគ្នានៅក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងប្រទេសឥណ្ឌា តាមរយៈយុទ្ធសាស្ត្រវិនិយោគនៅក្នុងក្រុមហ៊ុនធំៗរបស់មានព្រំដែនជាប់ប្រទេសចិនមួយនេះ។ ចំណាប់អារម្មណ៍របស់ Amazon ទៅលើ Bharti Airtel កើតឡើងស្របពេលក្រុមហ៊ុន Google ប្រកាសថាខ្លួនកំពុងចរចាទិញភាគហ៊ុនមួយចំនួននៅនៅក្នុងក្រុមហ៊ុន...

ក្រុមហ៊ុនផលិតរថយន្តទំនើប Bentley ត្រៀមកាត់បន្ថយបុគ្គលិកជាងមួយភាគបួននៃបុគ្គលិកសរុប

រ៉យទ័រ - ក្រុមហ៊ុនផលិតរថយន្តសេរីទំនើបរបស់ចក្រភពអង់គ្លេស Bentley Motor បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងកាត់បន្ថយកន្លែងការងារចំនួន ១,០០០កន្លែង ពោលគឺជិត ១/៤ នៃកន្លែងការងារសរុប ដែលបណ្ដាលមកពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺ COVID-19។ ការកាត់បន្ថយនេះធ្វើឡើងបន្ទាប់ពី Volkswagen ដែលជាក្រុមហ៊ុនមេសម្ព័ន្ធរបស់ Bentley បានប្រកាសពីការរំសាយបុគ្គលិករបស់ខ្លន មានចំនួនសរុបដល់ជិត ២,០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ក្បែរទីស្នាក់ការរបស់ក្រុមហ៊ុនតំណាងចែកចាយរថយន្ត Lookers និងក្រុមហ៊ុនផលិតរថយន្តប្រណីត Aston Martin។ Bentley...

GM និង Ford គ្រោងផលិតរថយន្តដឹកទំនិញប្រើថាមពលអគ្គិសនី ផ្គត់ផ្គង់ទីផ្សារឱ្យបានមុន Tesla

រ៉យទ័រ - ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ពិភពលោក General Motor (GM) សហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃទៀត កំពុងច្នៃផលិតរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនី ក្នុងគោលបំណងចាប់យកអ្នកប្រើប្រាស់ដែលនឹងយករថយន្តប្រភេទនេះជាជំនួយដល់អាជីវកម្មរបស់ពួកគេបន្ត។ ទីផ្សារដំបូងដែលត្រូវការរថយន្តអគ្គិសនីមានក្រុមហ៊ុន Amazon.com Inc និងក្រុមហ៊ុនផលិត និងដឹកជញ្ជូន United Paracel Service Inc (UPS) នេះបើយោងតាមមនុស្ស ៥នាក់ដែលធ្វើការជិតស្និតជាមួយគម្រោងខាងលើ ប្រាប់ដល់សារព័ត៌មាន Reuters។ យុទ្ធសាស្ត្រដែលមានតម្លៃរាប់ពាន់លានដុល្លារបញ្ចូលគ្នាមួយនេះ នឹងអនុញ្ញាតឱ្យ GM...

ក្រុមហ៊ុន Google រងបណ្ដឹងដែលទាមទារសំណង $៥ពាន់លាន ជុំវិញការចោទប្រកាន់ថាបានតាមដានទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់

រ៉យទ័រ - ក្រុមហ៊ុនផ្តល់សេវាកម្មស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេត Google ត្រូវបានគេចោទប្រកាន់កាលពីថ្ងៃអង្គារកន្លងទៅ លើសកម្មភាពរាតត្បាតខុសច្បាប់ចំពោះភាពឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ ដោយការទាញយកទិន្នន័យអ៊ីនធើណេតរបស់ពួកគេតាមរយៈប្រោហ្សឺ (Browser) ដែលកំណត់ក្នុងទម្រង់ឯកជន (Private)។ បណ្ដឹងផ្លូវច្បាប់នេះ យ៉ាងហោចណាស់ទាមទារសំណងចំនួន ៥ពាន់លានដុល្លារពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet Inc នេះ ពីការប្រមូលព័ត៌មានសំងាត់របស់អ្នកប្រើ និងពីទីកន្លែងដែលអ្នកប្រើរុករកលើអ៉ីនធើណិត បើទោះបីជាអ្នកប្រើប្រាស់ទាំងនោះបានប្រើមុខងារ Incognito Mode ក៏ដោយ។ យោងតាមបណ្ដឹងរបស់តុលាការសហព័ន្ធក្នុងទីក្រុងសានហូសេ នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញថា...