fbpx
no-alternative title

App ដឹកអាហារ Meal Temple របស់កម្ពុជា បើកដំណើរការ App ដឹកអ្នកដំណើរ DriveUp នៅឡាវ

ឡាវ(e27)៖ App ដឹកអាហារ Meal Temple Group របស់កម្ពុជា បានបើកដំណើរការ App ដឹកអ្នកដំណើរមានឈ្មោះថា DriveUp នៅទីក្រុង Vientiane ប្រទេសឡាវ។  Meal Temple Group គឺជាអាជីវកម្មបង្កើតថ្មីមានមូលដ្ឋាននៅប្រទេសកម្ពុជា ធ្វើប្រតិបត្តិការផ្តល់សេវាកម្មដឹកអាហារ និងដឹកជញ្ជូនទំនិញ។ ក្រៅពីមានវត្តមាននៅកម្ពុជា និងឡាវ ក្រុមហ៊ុននេះក៏ទើបតែបានវិនិយោគក្នុង App ដឹកអាហារ...

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន

ភ្នំពេញ(AKP)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវា សាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ដើម្បីលើកស្ទួយឧត្តម ភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្ម ទៅក្នុង​កម្រិតតំបន់ និងពិភពលោក។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងនាឱកាស​អញ្ជើញចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើក​ទី១ ដែលរៀបចំឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម...

វេបសាយ apamat.com នឹងចុះកិច្ចព្រមព្រៀងធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយ RanEdu

វេបសាយព័ត៌មាន និងចំណេះដឹងធុរកិច្ច apamat.com នឹងចុះកិច្ចព្រមព្រៀងជាមួយគ្រឹះស្ថានផ្សព្វផ្សាយ Ran Education ធ្វើជាដៃគូយុទ្ធសាស្ត្រជារួមគ្នា។ កិច្ចព្រមព្រៀងនេះនឹងធ្វើឡើងលើការយល់ព្រមរួមគ្នាអភិវឌ្ឍគោលដៅមួយចំនួន ក្នុងនោះភាគីទាំងពីរនឹងធ្វើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពផលិតអត្ថបទឲ្យគ្នាទៅវិញទៅមក។ RanEdu ក៏នឹងផ្សាយអត្ថបទប្រលោមលោកដែលនិយាយអំពីជំនួញនៅលើវេបសាយ Apamat នាពេលឆាប់ៗខាងមុខផងដែរ។ នេះបើតាមការឲ្យដឹងពីលោក ឡៅ យន់គាត ជា COO នៅវេបសាយធុរកិច្ចមួយនេះ។ លោកបន្តថា “យើងនឹងធ្វើការរួមគ្នាលើគោលដៅផ្សេងទៀត ប្រសិនបើកិច្ចព្រមព្រៀងដំបូងទទួលបានផ្លែផ្កាល្អ”។ RanEdu កំពុងចចារទិញភាគហ៊ុនភាគតិចរបស់ apamat.com...

កម្ពុជា នឹងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២.៤០០ម៉េហ្គាវ៉ាត់ ពីប្រទេសឡាវ

ភ្នំពេញ(AKP)៖ របៀបវារៈនៃការធានារបស់រាជរដ្ឋាភិបាល​សម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយ​ធ្យូងថ្មចំនួន ២.៤០០មេហ្គាវ៉ាត់ពីប្រទេសឡាវ នឹងត្រូវពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំ​ពេ​ញ​អង្គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចអគ្គមហាសេ​នា បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ ជាមួយនឹងការពិភាក្សា និងអនុម័តការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោង​ទិញ​ថា​មពលអគ្គិសនីផលិតដោយធ្យូងថ្មចំនួន ២.៤០០...

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំកំណត់ព្រំប្រទល់ ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី

ភ្នំពេញ(AKP)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញស្តីពីរបាយការណ៍សង្ខេបលទ្ធផលការងារចុះពិនិត្យ និងកំណត់ព្រំប្រទល់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគលើដំណាំដូងប្រេង និងដំណាំដំឡូងមី ដែលមានព្រំប្រទល់ ៣ ស្រុក (ស្រុកកំពង់សិលា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ) ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក...

សិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា

ភ្នំពេញ(AKP)៖ ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ៧កើត​ ខែ​ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ បាន​អញ្ជើញចូលរួម​ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនបាច់ប្រើក្រដាសស្នាមនៅកម្ពុជា» ដែល​រៀបចំ​ឡើង​នៅសណ្ឋាគារសាន់វ៉េ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។​ នៅក្នុង​ឱកាសនោះ​ លោកជំទាវរដ្ឋលេខាធិការបាន​មាន​ប្រសាសន៍ថា​ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច...

ក្រុមហ៊ុនវីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ដើម្បីគាំទ្រក្នុងការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ(AKP)៖ ដោយមើលឃើញពីបញ្ហាសុវត្ថិភាពនៅតែជាការពិចារណាដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នៅពេលពួកគេប្រើប្រាស់វិធីទូទាត់ប្រាក់បែបថ្មីៗនោះ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ នៅថ្ងៃនេះបានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេស កម្ពុជាដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។ សម្រាប់ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើ​គំនិត​ផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹង​ការ​ផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ ជាមួយគ្នានេះដែរ ក្នុងគំនិត​ផ្តួច​ផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖ ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុង ពេលធ្វើប្រតិបត្តិការ, ការពារទិន្នន័យ ដោយអនុវត្តន៍គោលការណ៍សុវត្ថិភាពដើម្បីការពារ​ទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលម្អិតអំពីគណនី, បំពាក់ទិន្នន័យ ដោយកំណត់អត្ត សញ្ញាណនៃការក្លែងបន្លំដ៏គួរឱ្យកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុក ចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។...

ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ស្តង់ដារគណនេយ្យសាធារណៈកម្ពុជា មូលដ្ឋានសាច់ប្រាក់

ភ្នំពេញ(AKP)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយ  “ស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដារគណនេយ្យសាធារណៈ​កម្ពុជា មូលដ្ឋានសាច់ប្រាក់” កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩  ដើម្បីទុកជាមូលដ្ឋាន សម្រាប់ការអនុវត្ត។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាជាតិគណនេយ្យបានថ្លែងក្នុងសិក្ខាសាលានោះថា ស្តង់ដារគណ នេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់មានសារៈសំខា​ន់​គឺ៖ ទី១-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័ន, ទី២-បង្កើនជំនឿទុកចិត្តរបស់របស់ប្រជាពលរដ្ឋតាមរយៈតំណាងរាស្រ្ត...

ក្រសួងពាណិជ្ជកម្ម រៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ(AKP)៖ ក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្រ្ដពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែល​កំពុងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការ​ផ្សាយ​របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីបើកកិច្ចប្រជុំ ពិនិត្យ និងផ្ដល់សុពលភាពលើឯកសារទស្សនទានយុទ្ធសាស្ត្រ​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា ការវិវឌ្ឍន៍ដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវ កាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន...

ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ៖ សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចជាសារវ័ន្ត​ចំនួន​៣

ភ្នំពេញ(AKP)៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ” ស​ម្រា​​​ប់​សហគ្រាសអ្នកជាប់ពន្ធនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានឱ្យដឹងថា តាមស្មារតីនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម សហគ្រាស និងអង្គ​ភាពមិនស្វែងរកប្រាក់ចំណេញ មានកាតព្វកិច្ចជាសារវ័ន្តចំនួន៣...

ឯកឧត្ដម​ អូស្មាន​ ហាស្សាន់​ ជំរុញឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រីលង្កា មកវិនិយោគ​លើវិស័យហិរញ្ញវត្ថុ​ នៅកម្ពុជា

ភ្នំពេញ(AKP)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការយៈពេល៤ថ្ងៃ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈប្រតិភូកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក Kapila Jayawardena នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២១០៩ នៅការិយាល័យកណ្ដាលគ្រឹះ...

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ

ភ្នំពេញ(AKP)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក...

ខេត្តសៀមរាប និងសាធារណរដ្ឋឆែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកសិកម្ម

សៀមរាប(​AKP)៖ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។ ក្នុងឱកាសនោះ លោក...

សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនវីសា ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា​​សុវត្ថិភាព EMV chip ដើម្បីការពារការក្លែងបន្លំក្នុងប្រតិបត្តិការទូទាត់តាមធនាគារ

ភ្នំពេញ(AKP)៖ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់​ប្រាក់​តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក​ និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែល មានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់ បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគមធនាគារនៅកម្ពុជានិង វីសាដើម្បីទទួលយក...

គម្រោងវិនិយោគថ្មីចំនួន៣ដែលមានតម្លៃសរុបប្រហែល១៧០លានដុល្លា

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៣​ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគទៅលើ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្រផលិតសម្ភារៈតុបតែងពិដាន និង សណ្ឋាគារបូករួមនឹងកន្លែងកំសាន្ដ នៅក្នុង រាជធានីភ្នំពេញ​ ខេត្ត​កណ្ដាល និង ខេត្តកំពត។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។ – ទី១ គឺក្រុមហ៊ុន E.G.N EASY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ...

គម្រោងវិនិយោគថ្មីចំនួន៤ដែលមានតម្លៃសរុបប្រហែល២០លានដុល្លារ

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៤ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគលើរោងចក្រផលិតថង់ក្រណាត់ រោងចក្រកាត់ដេរ កែច្នៃក្រដាស និង កសិដ្ឋាន ក្នុង រាជធានីភ្នំពេញ​ ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។ – ទី១ គឺក្រុមហ៊ុន KPNL CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ក្រណាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក...

គម្រោងវិនិយោគថ្មីចំនួន៣ដែលមានតម្លៃសរុបប្រហែល១៧លានដុល្លា

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៣​ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគទៅលើ រោងចក្រផលិតប្រដាប់ព្យួរសម្លៀក រោងចក្រកាត់ដេរ និង រោងចក្រផលិតស្បែកជើងនៅក្នុង រាជធានីភ្នំពេញ​ ខេត្ត​តាកែវ និង ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។ – ទី១ គឺក្រុមហ៊ុន KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់...

គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៉ី និងវិនិយោគិន មកសិក្សាពីសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា

ភ្នំពេញ(AKP)៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សភាពាណិជ្ជកម្មម៉ាឡេស៉ី ដឹកដោយ លោក Dato Seri Syed Hussien Alhabashee សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៉ី និងជាអគ្គនាយកក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៉ី (MAIWP) កាលពីរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍនមុស្លីមកម្ពុជា...

អាជ្ញាធររាជធានីភ្នំពេញ សម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេង១ខ្សែទៀត ដោយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូនេះ

ភ្នំពេញ (AKP)៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -- ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងផ្លូវព្រះនរោត្តម រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែទៀត នៅជាប់នឹងស្ពានអាកាសចាស់។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ...

គម្រោងវិនិយោគថ្មីចំនួន៣ដែលមានតម្លៃសរុបប្រហែល១១លានដុល្លា

តាមការស្នើរសុំរបស់ក្រុមហ៊ុនចំនួន៣​ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីនិងអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះវិនិយោគទៅលើ រោងចក្រផលិតកេសកាតុង កាបូប ស្រោមដៃ និង ដេរសម្លៀកបំពាក់ នៅក្នុង រាជធានីភ្នំពេញ​ និង ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះគឺជាឈ្មោះរបស់ក្រុមហ៊ុន ទីតាំងនៃការវិនិយោគ និងប្រភេទនៃការវិនិយោគ។ – ទី១ គឺក្រុមហ៊ុន JIA YU AN PACKAGING MATERIAL (CAMBODIA) CO.,...