fbpx
no-alternative title

ច្បាប់ទម្លាប់ក្នុងការវិនិយោគចំនួន ៧ ដែលអ្នកអាចអនុវត្តតាម

លោកអ្នកបានអានអត្ថបទអំពីចំណេះដឹងវិនិយោគជាច្រើនមកហើយនៅលើវេបសាយ apamat.com ហើយអត្ថបទថ្មីនេះនឹងចែករំលែកច្បាប់ទម្លាប់មួយចំនួនសម្រាប់គោលដៅវិនិយោគ ជាពិសេសសម្រាប់អ្នកវិនិយោគដែលទើបនឹងឈានជើងប្រឡូក។ ១. កុំខ្ចីលុយគេមកចាប់ផ្តើមវិនិយោគ ការខ្ចីលុយគេមក គឺជាប់កាតព្វកិច្ចបង់ការប្រាក់ ហើយជាពិសេសនៅពេលអ្នកទើបចាប់ផ្តើម គឺពិតជាពិបាកណាស់ក្នុងការរកប្រាក់បង់ការប្រាក់ឲ្យគេ មិនថាអ្នកយកលុយនោះទៅវិនិយោគបើកអាជីវកម្ម, ទិញភាគហ៊ុន, សញ្ញាបណ្ណ... ក៏ដោយ។ អ្នកគួរយល់ថាការវិនិយោគជាទូទៅផ្តោតលើគោលដៅរយៈពេលយូរ ទើបអាចទាញយកប្រាក់ចំណេញមកវិញបានច្រើន ហើយវាមានហានិភ័យខ្ពស់ណាស់ចំពោះបំណុលរបស់អ្នកនោះ។ បើអ្នកពិតជាចង់ចាប់ផ្តើមមែននោះ អ្នកអាចចាប់ផ្តើមវិនិយោគក្នុងជម្រើសណាមួយតាមលទ្ធភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់អ្នក។ បើប្រៀបធៀបជាមួយអ្នកមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ពួកគេអាចប្រើបំណុលដើម្បីបង្កើនទ្រព្យរបស់ពួកគេ។ ឧទាហរណ៍ ពួកគេខ្ចីលុយស្ថាប័នមួយដែលមានអត្រាការប្រាក់ ១៥% ក្នុងមួយឆ្នាំ ដើម្បីយកលុយទៅវិនិយោគក្នុងទ្រព្យមួយដែលពិតជាអាចរកប្រាក់ចំណូលមកវិញច្រើនជាង...

តើខ្ញុំគួរបែងចែកប្រាក់ចំណូលរបស់ខ្ញុំ សម្រាប់យកទៅវិនិយោគដោយរបៀបណា?

តើខ្ញុំគួរយកប្រាក់ចំណូលរបស់ខ្ញុំប៉ុន្មាន សម្រាប់យកទៅវិនិយោគឡើងវិញ និងនៅក្នុងប្រភេទទ្រព្យណាខ្លះក្នុងចំណោមភាគហ៊ុន, បណ្ណបំណុល, អចលនទ្រព្យ, បើកអាជីវកម្ម...? ចម្លើយគឺអាស្រ័យលើជម្រើស, ស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពវិភាគហានិភ័យលើការវិនិយោគរបស់អ្នក។ អ្នកវិនិយោគតែងមានស្ទីលវិនិយោគខុសៗគ្នា ប៉ុន្តែបើនិយាយពីការយកប្រាក់ចំណូលទៅវិនិយោគ ខ្ញុំសូមពន្យល់ដោយវិធីសាមញ្ញដូចខាងក្រោម។ ឧទាហរណ៍ ពេលនេះអ្នកបានសន្សំលុយពីចំណូលផ្សេងៗរបស់អ្នកសរុបបាន ៣៥ម៉ឺនដុល្លារ ឬក៏ឥឡូវនេះអ្នកសល់ប្រាក់ចំណូលត្រឹម ១ពាន់ដុល្លារក្នុងមួយខែ ក៏អ្នកអាចយកវាគណនាតាមតួលេខក្នុងឧទាហរណ៍នេះបានដែរ។ ការបែងចែកប្រាក់ចំណូលរបស់អ្នកទៅវិនិយោគ អាច(ឧទាហរណ៍បែងចែកជាបីចំណែក) ៖ យកមួយភាគបី (១/៣) នៃប្រាក់ដែលអ្នកមាន ទៅវិនិយោគលើភាគហ៊ុន ដើម្បីបានភាគលាភ។...

ចំណេះដឹងខ្លះៗអំពីការវិនិយោគ សម្រាប់អ្នកវិនិយោគកម្រិតដំបូង

តើអ្នកចង់បង្កើតប្រភពចំណូលដែលនឹងផ្ទេរប្រាក់ចូលក្នុងគណនីធនាគាររបស់អ្នករាល់ខែ ទោះបីជាអ្នកចំណាយពេលនៅផ្ទះអានសៀវភៅ និងចំណាយពេលជាមួយគ្រួសារ ដោយមិនចាំបាច់ខ្វល់ថាខ្វះលុយសម្រាប់ចាយវាយប្រចាំថ្ងៃដែរទេ? បើមែន អ្នកគួររៀនចាប់ផ្តើមវិនិយោគ ហើយអត្ថបទនេះនឹងណែនាំអ្នកនូវប្រភេទវិនិយោគប្រាក់ចំណូល ដែលមានន័យថាវិនិយោគដើម្បីបង្កើតចំណូលសម្រាប់ការចាយវាយក្នុងជីវិតប្រចាំថ្ងៃ។ ១. អត្ថន័យនៃការវិនិយោគ ការវិនិយោគសម្រាប់ប្រាក់ចំណូល គឺជាការយកប្រាក់របស់អ្នកទៅវិនិយោគក្នុងទ្រព្យចម្រុះ ពោលគឺបែងចែកលុយយកទៅវិនិយោគក្នុងភាគហ៊ុនខ្លះ, សញ្ញាបណ្ណខ្លះ, លើអចនទ្រព្យខ្លះ, ឬ/និងលើអាជីវកម្មខ្លះ ដែលអាចបង្កើតប្រាក់ចំណូលប្រចាំខែ ឬប្រចាំឆ្នាំខ្ពស់ និងមានហានិភ័យទាប។ ប្រាក់ចំណូលដែលបានពីការវិនិយោគនោះ អាចឲ្យអ្នកយកខ្លះទៅចាយវាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទិញសម្ភារៈទំនើប សម្លៀកបំពាក់ ដើរកំសាន្ត  និងធ្វើអ្វីផ្សេងទៀតតាមតែអ្នកចង់។ ប្រាក់ចំណូលប្រចាំខែបានពីផ្ទះ ឃ្លាំង...

រឿងសំខាន់ដែលគួរធ្វើ សម្រាប់អ្នកចង់ចាប់ផ្តើមជីវិតជាអ្នកវិនិយោគ

ការវិនិយោគមិនមែនជាការបោះលុយចូលក្នុងទ្រព្យណាមួយ ហើយស្រមៃ ឬដេកបន់ស្រន់ថានឹងអាចបង្កើតលុយបានយ៉ាងច្រើននោះទេ។ វាដំណើរការដោយតិចនិកច្បាស់លាស់ និងស្មានអនាគតនៃការវិនិយោគរបស់អ្នកតាមការគណនាតួលេខ។ មានអ្នកវិនិយោគជាមួយអ្នកស្គាល់គ្នាដោយសារជឿជាក់លើគេ, មានអ្នកចូលលុយគ្នាបើកអាជីវកម្មដោយគិតថានឹងចំណេញច្រើន, មានអ្នកយកលុយទៅទិញដីខុសដោយសារជឿពាក្យគេឃោសនាចំណេញលឿន, មានអ្នកឃើញគេទិញភាគហ៊ុន ទិញតាមគេ, មានអ្នកបោះទុនជាមួយគេទាំងមិនដឹងថាគេយកលុយទៅធ្វើអ្វីខ្លះ ហើយគិតថាខ្លួនជាអ្នកវិនិយោគជំនាញ....។  ឥឡូវនេះយើងនិយាយគ្នាអំពីអ្វីដែលហៅថាអ្នកវិនិយោគពិតប្រាកដ។ អ្នកវិនិយោគច្បាស់លាស់ ពួកគេសម្រេចចិត្តវិនិយោគបន្ទាប់ពីគណនាទិន្នន័យហិរញ្ញវត្ថុតាមរូបមន្តត្រឹមត្រូវ និងវិភាគឱកាសទីផ្សារជាក់ស្តែង ខុសពីអ្នកវិនិយោគដែលមើលនឹងភ្នែកហើយទាយលទ្ធផលយកដោយគ្មានមូលដ្ឋានច្បាស់លាស់។ ជាបទពិសោធន៍ នៅពេលខ្ញុំវិនិយោគលើអ្វីមួយ រឿងដំបូងគឺខ្ញុំទាញប៊ិច និងក្រដាសមកគណនាទំហំទុនវិនិយោគរបស់ខ្ញុំ ហើយវិភាគលទ្ធផលពីការគណនានោះដើម្បីសម្លឹងមើលលទ្ធភាពចំណេញ, ហានិភ័យ និងអនាគតទីផ្សាររបស់វា។ នោះគឺជាច្បាប់ទម្លាប់ទូទៅរបស់ខ្ញុំ...

របៀបសរសេរសំណើសុំទុនវិនិយោគ និងគំរូលិខិត

លិខិតស្នើសុំទុនវិនិយោគ គឺជាលិខិតមួយដែលសរសេរដោយបុគ្គល ឬស្ថាប័នមួយ ក្នុងគោលបំណងអញ្ជើញបុគ្គល ឬស្ថាប័នមួយឲ្យចូលរួមបណ្តាក់ទុនរួមគ្នា នៅក្នុងអាជីវកម្មកំពុងដំណើរការរួចហើយ ឬអាជីវកម្មទើបបង្កើតថ្មី និងត្រៀមដំណើរការ។  ចូរចាំថា មុននឹងអ្នកផ្ញើលិខិតស្នើសុំទុនវិនិយោគពីនរណាម្នាក់ អ្នកត្រូវស្គាល់ឲ្យច្បាស់ពីអាជីវកម្មដែលអ្នកចង់ឲ្យគេមកចុះទុនជាមួយ ជាមុនសិន។ អ្នកត្រូវច្បាស់អំពីចំណុចសំខាន់ៗដូចជា ប្រព័ន្ធប្រតិបត្តិការអាជីវកម្មខ្លួនឯង, របាយការណ៍ហិរញ្ញវត្ថុ, គម្រោង និងយុទ្ធសាស្ត្រទីផ្សារ និងការលក់, តិចនិកគ្រប់គ្រងប្រតិបត្តិការ, គម្រោងហិរញ្ញវត្ថុ និងគម្រោងអភិវឌ្ឍន៍អាជីវកម្ម។ មូលហេតុគឺថា ទោះបីអ្នកសរសេរសំណើបានល្អយ៉ាងណាក៏ដោយ នៅពេលគេជួបពិភាក្សាលម្អិតគេនឹងសួរអ្នកទាក់ទងនឹងចំណុចសំខាន់ៗខាងលើ ហើយបើអ្នកឆ្លើយមិនបានល្អគេនឹងមិនព្រមវិនិយោគជាមួយអ្នកឡើយ។  បន្ទាប់មកអ្នកត្រូវស្វែងយល់ពីបុគ្គល...

៣ ជំនាញនៃការបង្កើតទ្រព្យ

មានរឿងជាច្រើនដែលខ្ញុំចង់រៀបរាប់អំពីរបៀបដែលមនុស្សគ្រប់វណ្ណៈបង្កើតទ្រព្យរបស់ពួកគេ ប៉ុន្តែនៅទីនេះ និងនៅពេលនេះខ្ញុំអាចត្រឹមតែសរសេរអត្ថបទមួយ រៀបរាប់តែចំណុចដែលខ្ញុំយល់ថាវាសំខាន់ប៉ុណ្ណោះសម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំពេលនេះអាយុក្រោម ២៥ឆ្នាំ កម្រិតសមត្ថភាពបច្ចុប្បន្នអាចរកប្រាក់បានជាមធ្យមពី ៥០០ ទៅ ១០០០ដុល្លារក្នុងមួយថ្ងៃ។ ខ្ញុំចេញប្រឡូកក្នុងការរកស៉ីតាំងពីខ្ញុំរៀនថ្នាក់ទី១០ ហើយឆ្លងកាត់ការខាតបង់ និងដំណាក់កាលជូរចត់ជាច្រើន រហូតមកដល់ពេលនេះកិច្ចការពិបាកៗជាច្រើនបានក្លាយជាការងារធម្មតាសម្រាប់ខ្ញុំ។ ប្រៀបធៀបជាមួយមិត្តអ្នកអាន និងអ្នកឯទៀតនៅ apamat.com ខ្ញុំនៅមានកម្រិតនៅឡើយ តែខ្ញុំនឹងខិតខំបង្កើនសមត្ថភាពបន្ថែមទៀត ហើយខាងក្រោមនេះគឺជាប្រធានបទដែលខ្ញុំចង់ចែករំលែកដល់ ហ្វេនៗរបស់គេហទំព័រមួយនេះ។ ១. ជំនាញរកលុយ នៅពេលខ្ញុំចាប់ផ្តើមដំបូង អ្វីដែលខ្ញុំគិត និងផ្តោតលើ...

វិធីសាស្ត្រហិរញ្ញវត្ថុ ៤ ដែលអ្នកអាចធ្វើឲ្យការវិនិយោគរបស់អ្នករីកចម្រើន

បើអ្នកមិនមែនកើតមកក្នុងគ្រួសារស្តុកស្តម្ភទេ ច្បាស់ណាស់ថាអ្នកត្រូវតស៊ូរកលុយដោយខ្លួនឯង ប៉ុន្តែបើអ្នកដឹងពីរបៀបដែលមនុស្សរកលុយ វានឹងធ្វើឲ្យអ្នកកាន់តែងាយស្រួល ហើយ apamat.com ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនកម្ពុជាឲ្យកាន់តែរស់នៅក្នុងជីវិតដ៏ប្រសើរ តាមរយៈការចែករំលែកចំណេះដឹងល្អៗ និងមានប្រយោជន៍បំផុតសម្រាប់អ្នកអាន។ ខាងក្រោមនេះគឺជាវិធីសាមញ្ញៗចំនួន ៤ ហើយវាអាចជួយអ្នកឲ្យកំណត់ជោគវាសនាខ្លួនឯងបាន។ ១. យកពេលវេលាទៅប្តូរយកលុយ នេះគឺជាប្រភពចំណូលមួយដែលមនុស្សថ្នាក់កណ្តាល និងថ្នាក់ទាបចូលចិត្តជាងគេ។ វាគឺជាការរកលុយដោយយកពេលវេលាទៅប្តូរធ្វើជាកម្មករ ឬបុគ្គលិករបស់អ្នកដទៃ។ នៅកម្ពុជាអ្នកអាចទទួលបានប្រាក់កម្រៃគិតជាខែ ហើយថ្មីៗនេះរដ្ឋាភិបាលមានគោលការណ៍ឲ្យថៅកែបើកប្រាក់ខែឲ្យបុគ្គលិកពីរដងក្នុងមួយខែ ឬពីរសប្តាហ៍ម្តង ខណៈនៅប្រទេសជឿនលឿនគេបើកប្រាក់ឈ្នួលគិតជាម៉ោង។ អ្នកប្រាកដជាធ្លាប់លឺច្រើនហើយពីឪពុកម្តាយរបស់អ្នក និងអ្នកនៅជុំវិញខ្លួនថា “ខំប្រឹងរៀនឲ្យបានចំណាត់ថ្នាក់ល្អ ដើម្បីរៀនចប់បានការងារល្អធ្វើ...

ស្ទីលនៃការវិនិយោគទាំង ៨ សម្រាប់អ្នកចង់ ឬទើបចាប់ផ្តើមការវិនិយោគ

ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមចូលប្រឡូកក្នុងពិភពវិនិយោគសកល អ្នកគួរចងចាំថា “មិនមានតិចនិកណាមួយ ដែលអាចយកទៅប្រើលើរាល់ការវិនិយោគទេ” ពោលគឺត្រូវការតិចនិកខុសៗគ្នា និងផ្អែកលើប្រភេទនៃការវិនិយោគផ្សេងៗគ្នា និងតាមស្ថានភាពជាក់ស្តែង។ មុននឹងហក់ចូលក្នុងពិភពនេះ អ្នកគួរឆ្លើយនូវសំនួរទាំងនេះ ដើម្បីធ្វើឲ្យប្រាកដថាវាអាចដំណើរការបានរលូន និងត្រូវតាមគោលដៅវិនិយោគដែលអ្នកចង់បាន។ តើអ្នកចូលចិត្តការវិនិយោគបែបមានកម្រិតហានិភ័យខ្ពស់ ឬកម្រិតទាប? (ច្បាប់ទូទៅនៃការវិនិយោគគឺ ហានិភ័យខ្ពស់ចំណេញច្រើន ហើយហានិភ័យទាបចំណេញតិច ប៉ុន្តែអត្រានៃការខាតបង់ក៏អាចមានខ្ពស់ ឬទាបតាមកម្រិតហានិភ័យរបស់វាដែរ។) តើអ្នកមានគោលដៅចង់បានផលចំណេញក្នុងរយៈពេលវែង ឬខ្លី? តើអ្នកចង់ចាប់ផ្តើមប្រឡូកផ្ទាល់ដោយខ្លួនឯង ឬត្រូវការមានអ្នកប្រឹក្សាលើការវិនិយោគទាំងនោះ? ១. ការវិនិយោគបែបសកម្ម នៅក្នុងការវិនិយោគ អ្នកអាចរើសយកការធ្វើវាជាប្រចាំ...

តិចនិកវិនិយោគភាគហ៊ុន ដែលអ្នកអាចរៀនពីលោក Warren Buffett

តើភាគហ៊ុនរបស់ក្រុមហ៊ុនណាដែលមានតម្លៃថ្លៃជាងគេលើពិភពលោក? ជាទូទៅ អ្នកប្រហែលជាគិតដល់ក្រុមហ៊ុនធំៗដូចជា Apple, Amazon, Microsoft ឬ Facebook ។ ភាគហ៊ុនដែលអាចរកប្រាក់ចំណេញឲ្យអ្នកបានច្រើន ប្រហែលជាមិនមែនក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទាំងនោះទេ ប៉ុន្តែតម្លៃភាគហ៊ុនក្នុងមួយភាគហ៊ុនរបស់វា អាចមានតម្លៃថ្លៃជាងទ្រព្យសម្បត្តិធំៗមួយចំនួនរបស់អ្នកទៅទៀត។ តួយ៉ាងប្រសិនបើអ្នកចង់វិនិយោគប្រាក់ជាមួយលោក Warren Buffett អ្នកត្រូវមានប្រាក់ជាង ៣០ម៉ឺនដុល្លារ ទើបអាចទិញភាគហ៊ុនបានមួយហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway (Class A) បាន។ អ្នកអាចនឹងយល់ថាវាថ្លៃណាស់...

មូលដ្ឋានគ្រឹះនៃការវិនិយោគក្នុងសង្គហធន ឬ Mutual funds

ប្រសិនបើអ្នកទើបតែរៀនវិនិយោគ អ្នកប្រហែលជាគិតចង់វិនិយោគជាឯកជនលើអចលនទ្រព្យ ទិញភាគហ៊ុន ឬចូលហ៊ុនជាមួយគេ។ ថ្ងៃនេះ apamat.com នឹងផ្សាយពីវិធីវិនិយោគមួយប្រភេទទៀតដែលអាចនឹងថ្មីសម្រាប់ប្រជាជនខ្មែរទូទៅ លើកលែងតែក្រុមមនុស្សដែលស្ថិតក្នុងប្លុកមួយចំនួននៃវិស័យហិរញ្ញវត្ថុប៉ុណ្ណោះដែលយល់ដឹងពីវា ហើយនៅកម្ពុជា ការវិនិយោគប្រភេទនេះមិនទាន់ផ្ទុះឡើងនៅឡើយទេ។ សង្គហធន ប្រែមកពីពាក្យបរទេសថា Mutual Funds ហើយអ្នកអាចចាប់យកឱកាសចំណេញពីវានៅកម្ពុជា ក្នុងរយៈពេលឆាប់ៗខាងមុខ ហើយនៅក្រុងភ្នំពេញមានសង្គហធនថ្មីៗកំពុងចាប់ផ្តើមត្រូវបានបង្កើតឡើង។ ប៉ុន្តែមុននឹងអ្នកចង់ប្រឡូកជាមួយវា អ្នកគួរស្វែងយល់ឲ្យបានល្អិតល្អន់ និងដឹងពីហានិភ័យរបស់វាជាមុនសិន។ ការវិនិយោគលើ សង្គហធន គឺជាវិធីមួយដែលអាចឲ្យមនុស្សមួយក្រុមចូលលុយគ្នា ដើម្បីយកទៅវិនិយោគបន្តលើវិស័យចម្រុះ ឬវិស័យណាដែលគេដាក់ទិសដៅវិនិយោគលើ ដូចជាបច្ចេកវិទ្យា...

សៀវភៅល្អៗចំនួន ៤ ក្បាល សម្រាប់អ្នកចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ

apamat.com ប្តេជ្ញានាំយក និងចែករំលែកចំណេះដឹងល្អៗ ក្នុងគោលដៅរួមគ្នាបង្កើនស្តង់ដារនៃការរស់នៅ និងរបៀបធ្វើជំនួញ សម្រាប់ប្រជាជនកម្ពុជា ដើម្បីឲ្យជនជាតិរបស់យើងមានឥទ្ធិលពលឡើងវិញដូចដែលយើងធ្លាប់មានកាលពីអតីត។ ថ្ងៃនេះយើងសូមណែនាំសៀវភៅល្អៗចំនួន ៤ក្បាល ដែលនិយាយអំពីចំណេះដឹងវិនិយោគលើវិស័យអចលនទ្រព្យ។ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ អាចជាប្រភពចំណូលមួយដ៏ល្អសម្រាប់អ្នក។ បច្ចុប្បន្ននេះ ការវិនិយោគក្នុងវិស័យដីធ្លី និងផ្ទះ កំពុងកើនឡើងកាន់តែខ្លាំង  នាំឲ្យល្បិចរកសុីនៅក្នុងវិស័យនេះក៏មានកាន់តែច្រើនដែរ ប៉ុន្តែនៅតែមានវិធីល្អៗជាច្រើនទៀតដែលអ្នកអាចយកមកប្រើ ហើយវិធីទាំងនោះមាននៅក្នុងសៀវភៅខាងក្រោម។ ១. The Book on Rental Property Investing...

ភាពខុសគ្នារវាង “ភាគហ៊ុន” និង “សញ្ញាបណ្ណ”

អ្នកវិនិយោគភាគច្រើនតែងលើកទឹកចិត្តឲ្យបែងចែកលុយវិនិយោគក្នុងភាគហ៊ុនខ្លះ និងសញ្ញាបណ្ណ ឬបណ្ណបំណុលខ្លះ ប៉ុន្តែតើការវិនិយោគទាំងពីរប្រភេទនេះខុសគ្នាបែបណា? ខាងក្រោមនេះ គឺជាចំណុចខុសគ្នារវាង ភាគហ៊ុន និងសញ្ញាបណ្ណ។ ភាគហ៊ុន មានន័យថាជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនដែលបោះលក់ភាគហ៊ុន ប៉ុន្តែសញ្ញាបណ្ណមានន័យថាជាម្ចាស់បំណុល រវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺតំណាងឲ្យមធ្យោបាយពីរផ្សេងគ្នារបស់ស្ថាប័នមួយ ក្នុងការបង្កើនដើមទុន ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ។ នៅពេលក្រុមហ៊ុនមួយ បោះលក់ភាគហ៊ុន ក្រុមហ៊ុននោះនឹងលក់ចំណែកនៃកម្មសិទ្ធលើអាជីវកម្មរបស់ខ្លួន ជាថ្នូរនឹងការទទួលបានសាច់ប្រាក់។ នៅពេលក្រុមហ៊ុន ឬស្ថាប័នមួយបោះលក់សញ្ញាបណ្ណ មានន័យថាពួកគេនឹងបោះផ្សាយបំណុល ដោយមានកិច្ចសន្យាថានឹងបង់អត្រាការប្រាក់ដល់ម្ចាស់លុយ ដែលទិញបណ្ណបំណុលនោះពីពួកគេ ក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ។ នៅពេលអ្នកយកលុយទៅទិញភាគហ៊ុន...

ចំណេះដឹងវិនិយោគ៖ តិចនិចនៃការវិនិយោគ ក្នុងរយៈពេលវែង

ការវិនិយោគ (Investing) ខុសគ្នានឹងការជួញដូរ (Trading) ។ ការវិនិយោគសំដៅលើការតាំងចិត្តវិនិយោគសម្រាប់រយៈពេលវែង មានគោលការណ៍វិភាគសំខាន់ មិនសូវព្រួយចិត្តចំពោះតម្លៃឡើងចុះក្នុងរយៈពេលខ្លី ទទួលបានភាគលាភ និងមុខងារជាច្រើនទៀត។ ចំណែកការជួញដូរ សំដៅលើការតាំងចិត្តក្នុងរយៈពេលខ្លី ធ្វើការវិភាគតាមតិចនិកផ្ទាល់ខ្លួន មិនខ្វល់ថាតើក្រុមហ៊ុនធ្វើអ្វីនោះទេ អាចជាការជួញដូរក្នុងផ្សារហ៊ុន និង FOREX។  ក្នុងនាមជាអ្នកវិនិយោគ ត្រូវតែហ៊ានចាប់យកការប្រថុយ ព្រោះថាមានតែធ្វើជាបុគ្គលិករបស់គេប៉ុណ្ណោះ ទើបមិនហ៊ានប្រថុយ។ ថ្ងៃនេះ ខ្ញុំមានឱកាសចែករំលែកជាមួយអ្នកនូវតិចនិចចំនួន៦ នៃការវិនិយោគក្នុងរយៈពេលវែង តាមរយៈគេហទំព័រពាណិជ្ជកម្មថ្មី...

តើភាគហ៊ុនដំណើរការដូចម្តេច និងរកប្រាក់ចំណេញពីវាបានដោយរបៀបណា?

ឧបមាថា អ្នកចង់បើកហាងលក់រាយមួយជាមួយមិត្តរបស់អ្នក ហើយអ្នកត្រូវការដើមទុនចំនួន ១០ម៉ឺនដុល្លារ ដើម្បីដំណើរការគម្រោងនោះឡើងជាក្រុមហ៊ុនថ្មីមួយ។ អ្នកបែងចែកភាគហ៊ុនជា ១០០០ហ៊ុន ក្នុងតម្លៃមួយហ៊ុន ១០០ដុល្លារ។ ប្រសិនបើអ្នកអាចលក់ភាគហ៊ុនទាំងអស់ទៅឲ្យមិត្តរបស់អ្នក អ្នកនឹងបានទុនចំនួន ១០ម៉ឺនដុល្លារតាមការចង់បាន (១០០០ហ៊ុន x ១០០ដុល្លារ)។ កត់ចំណាំ៖ តាមច្បាប់ពាណិជ្ជកម្ម អ្នកមិនអាចលក់ភាគហ៊ុនទៅឲ្យមនុស្សលើសពី ៣០នាក់បានទេ ហើយក៏មិនអាចផ្សាយលក់ភាគហ៊ុនជាសាធារណៈបានដែរ ដរាបណាក្រុមហ៊ុនរបស់អ្នកមិនទាន់ចូលផ្សារមូលបត្រ។ ប្រសិនបើហាងរបស់អ្នករកប្រាក់ចំណេញបន្ទាប់ពីទូទាត់ចំណាយអស់ និងបង់ពន្ធហើយ សល់ចំនួន ៥០០០០ដុល្លារ នៅឆ្នាំដំបូង...

តើភាគហ៊ុនគឺជាអ្វី? ហេតុអ្វីបានគេបង្កើតវាឡើង?

មកដល់យុគសម័យទំនើបនេះ ការវិនិយោគក្នុងផ្សារហ៊ុនបានក្លាយជាវិធីមួយដ៏មានឥទ្ធិពលសម្រាប់អ្នកវិនិយោគឯកជន អ្នកវិនិយោគលក្ខណៈគ្រួសារ ដើម្បីបង្កើនទ្រព្យ និងបង្កើនប្រភពចំណូល។ ប៉ុន្តែការដែលហក់ចូលទៅក្នុងពិភពផ្សារហ៊ុនទាំងមិនដែលស្គាល់វា មិនធ្លាប់រៀនពីវា អាចបង្កការខាតបង់យ៉ាងឆាប់រហ័ស។ ថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានធនាគារអេស៉ីលីដាចូលផ្សារហ៊ុនកម្ពុជា មនុស្សជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែការវិនិយោគក្នុងផ្សារហ៊ុនវាប្រហែលជាមិនមែនដូចអ្វីដែលអ្នកគិតនោះទេ។ ការវិនិយោគក្នុងផ្សារហ៊ុន វាស្មុកស្មាញជាងការវិនិយោគចូលភាគហ៊ុនក្នុងអាជីវកម្មណាមួយ។ មានអាថ៌កំបាំងជាច្រើននៅក្នុងជំនាញវិនិយោគភាគហ៊ុននៃផ្សារមូលបត្រ វាគឺជាក្រដាសទិញ-លក់ប៉ុន្មានសន្លឹក និងតួលេខឡើងចុះមិនចេះឈប់ ដែលតម្រូវឲ្យអ្នកតាមដានព័ត៌មាន និងទីផ្សារជាប្រចាំ។ តើអ្វីជាភាគហ៊ុន? និយាយតាមបែបសាមញ្ញ ភាគហ៊ុនគឺតំណាងឲ្យភាពជាម្ចាស់ស្របច្បាប់ក្នុងក្រុមហ៊ុនណាមួយ។ ស្ថាប័នមួយបោះលក់ភាគហ៊ុន ជាទូទៅមានមួយប្រភេទគឺហៅថាសន្និធិរួម ឬហៅថា Common Stock...

តើក្រុមហ៊ុនបានប្រយោជន៍អ្វីខ្លះ ពីការបោះលក់ភាគហ៊ុនជាសាធារណៈ?

នៅពេលដែលម្ចាស់អាជីវកម្មមួយចង់បង្កើនវិសាលភាព និងកំណើនលូតលាស់ ពួកគេនឹងពិចារណាបង្កើនទុនវិនិយោគដោយផ្ទាល់ ខ្ចីលុយគេ ឬក៏ដាក់លក់ភាគហ៊ុនជាសាធារណៈ។ ការសម្រេចចិត្តបោះលក់ភាគហ៊ុនជាសាធារណៈ មិនមែនជាការងាយស្រួលនោះទេ ព្រោះថាវាស្មុកស្មាញ ចំណាយច្រើនទាំងពេលវេលា និងលុយ ប៉ុន្តែការបោះលក់ភាគហ៊ុនជាសាធារណៈមានផលប្រយោជន៍មួយចំនួនដូចខាងក្រោម៖ ១. បង្កើនដើមទុន នៅពេលដែលក្រុមហ៊ុនមួយដាក់លក់ភាគហ៊ុនជាសាធារណៈ ពួកគេនឹងទទួលបានលុយពីការលក់ភាគហ៊ុននោះទៅរកស៊ីដោយមិនមានហានិភ័យ។ មានន័យថាបើពួកគេខ្ជីលុយធនាគារ នោះពួកគេត្រូវបង់ការប្រាក់ទោះបីចំណេញ ឬខាតក៏ដោយ តែបើលក់ភាគហ៊ុនបើចំណេញទើបចែកភាគលាភ ហើយបើខាតអ្នកដែលទិញភាគហ៊ុនក៏ចូលរួមខាត ខុសពីធនាគារដែលខាតក៏ត្រូវតែសង។ យើងអាចនិយាយម៉្យាងទៀតថា ការដាក់លក់ភាគហ៊ុនជាសាធារណៈ គឺជាវិធីបង្កើនទុនដោយមិនជាប់បំណុល។ ក្រុមហ៊ុនអាចយកទុនដែលបានពីការលក់ភាគហ៊ុនទៅប្រើប្រាស់ក្នុងអាជីវកម្មដូចជាពង្រីកអាជីវកម្ម ទិញសម្ភារៈបន្ថែម...

ការវិនិយោគទាំង 2 ប្រភេទ ដែលអ្នកអាចទាញប្រាក់ចំណេញពីអាជីវកម្មខ្នាតតូច

ការវិនិយោគក្នុងអាជីវកម្មខ្នាតតូច គឺជាវិធីមួយដែលពេញនិយមជាងគេសម្រាប់អ្នកវិនិយោគឯករាជ្យ និងអ្នកវិនិយោគលក្ខណៈគ្រួសារ ចាប់ផ្តើមជីវិតជាអ្នកវិនិយោគរបស់ពួកគេ។ វាហាក់ជារឿងថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យដែលកំពុងតែសប្បាយនឹងការចាយលុយ ជាងការយកលុយទៅវិនិយោគ ហើយដោយសារតែបែបនេះហើយទើប apamat.com បានព្យាយាមចែករំលែកចំណេះដឹងអំពីការវិនិយោគដល់ប្រជាជនកម្ពុជាទូទៅ។ សព្វថ្ងៃនេះការវិនិយោគក្នុងអាជីវកម្មខ្នាតតូច ភាគច្រើនស្ថិតក្នុងទម្រង់ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬក៏ក្រុមហ៊ុនសហកម្មសិទ្ធ ដែលកំពុងតែពេញនិយមជាងគេ។ មិនថាអ្នកសម្រេចចិត្តវិនិយោគក្នុងអាជីវកម្មទើបបង្កើតថ្មី ឬអាជីវកម្មដែលកំពុងបើករកស៊ីស្រាប់ក៏ដោយ មានតែវិធីពីរប៉ុណ្ណោះក្នុងការវិនិយោគក្នុងអាជីវកម្មខ្នាតតូចទាំងនោះ គឺវិនិយោគជាដើមទុន និងវិនិយោគជាបំណុល។ ការវិនិយោគជាដើមទុន ក្នុងអាជីវកម្មខ្នាតតូច នៅពេលដែលនិយាយពីចំណុចនេះ មានន័យថាអ្នកធ្វើការទិញចំណែកភាគហ៊ុននៅក្នុងអាជីវកម្មខ្នាតតូចណាមួយ។ អ្នកវិនិយោគប្រភេទនេះ មានលុយ និងបោះដើមទៅក្នុងអាជីវកម្មខ្នាតតូចទាំងរៀបបង្កើត និងអាជីវកម្មដំណើរការស្រាប់ដែលគេជឿថាវានឹងបង្កើនការរកប្រាក់ចំណេញបានច្រើនក្នុងរយៈពេលដែលគេស្មានទុកណាមួយ។...

ចំណុចទាំង ៧ សម្រាប់អ្នកទើបចាប់ផ្តើមរៀនវិនិយោគ ពីលោក Warren Buffett

លោក Warren Buffett ធ្លាប់បាននិយាយថា បទពិសោធន៍គឺជាគន្លឹះនៃភាពជោគជ័យក្នុងការវិនិយោគ។ ប៉ុន្តែចុះសម្រាប់អ្នកវិនិយោគជើងថ្មីវិញ តើធ្វើយ៉ាងម៉េចបើគាត់មិនទាន់មានបទពិសោធន៍ផងនោះ? ចម្លើយគឺថា បើអ្នកមិនមានបទពិសោធន៍ អ្នកអាចរៀនពីអ្នកមុន ដូចជាលោក Warren Buffett ជាដើម។ ខាងក្រោមនេះគឺជាគន្លឹះវិនិយោគទាំង ៧ សម្រាប់អ្នកដែលទើបចាប់ផ្តើម ១. ការវិនិយោគចម្រុះវិស័យ មិនមែនតែងតែជាជម្រើសល្អទេ អ្នកវិនិយោគពូកែៗជាច្រើនបានបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគចម្រុះ ប៉ុន្តែលោក Warren Buffet មិនយល់ស្របនឹងគំនិតនេះទេ។ លោក Buffett បាននិយាយថា ការវិនិយោគចម្រុះគឺសម្រាប់តែអ្នកដែលចេះតិចតួចអំពីការវិនិយោគតែប៉ុណ្ណោះ។ អ្នកវិនិយោគដែលពោរពេញដោយបទពិសោធន៍...

រៀនតាមស្តេចវិនិយោគលោក Warren Buffett នៅក្នុងជីវិតជាក់ស្តែងរបស់អ្នក

ក្នុងនាមខ្ញុំជាអ្នករៀនសូត្រទ្រឹស្តីវិនិយោគរបស់ស្តេចវិនិយោគ Warren Buffett ខ្ញុំបានអានសៀវភៅរបស់លោក និងស្រាវជ្រាវប្រវត្តិរបស់លោក និងដំណើរដើមទងនៃការបង្កើតក្រុមហ៊ុនរបស់លោក។ យ៉ាងហោចណាស់ខ្ញុំដឹងអំពីអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Berkshire Hathaway និងការកើនឡើងតម្លៃភាគហ៊ុនពីមួយហ៊ុនតម្លៃ $8 ក្នុងឆ្នាំ 1960 ដែលថ្ងៃនេះវាមានតម្លៃដល់ទៅ $316,015 ក្នុងមួយភាគហ៊ុន គឺថាលោក Warren Buffett ផ្តោតលើការវិនិយោគក្នុងធុងពីរ (ពាក្យធុង គឺជាជម្រើសវិនិយោគដែលជាពាក្យគេនិយមនិយាយក្នុងភាសាវិនិយោគ)។ ធុងទីមួយគឺការគ្រប់គ្រងអាជីវកម្មបុត្រសម្ព័ន្ធដែល Berkshire...

តើគួរវិនិយោគសម្រាប់រយៈពេលវែង ឬវិនិយោគក្នុងរយៈពេលខ្លី?

ការវិនិយោគ មិនមែនជាតិចនិកក្លាយជាអ្នកមានលឿន ឬក៏អ្វីម៉្យាងដែលអ្នកអាចធ្វើដើម្បីទទួលបានអ្វីមួយក្នុងរយៈពេលខ្លី ហើយរំពឹងថានឹងរកលុយបានមហាសាលនោះទេ។ ភាគច្រើនវាគឺជាប្រតិបត្តិការរយៈពេលវែង ហើយមានទាំងការអត់ធ្មត់ ការតស៊ូ និងការធ្វើចិត្តឲ្យបានស្ងប់នៅពេលទីផ្សារឡើងចុះដោយមិនអាចដឹងមុនផងដែរ។ ប៉ុន្តែមានជម្រើសជាច្រើនក្នុងការវិនិយោគក្នុងរយៈពេលខ្លី ដូចជាជម្រើសវិនិយោគជាដំណាក់កាលៗរហូតឈានដល់រយៈពេលវែង។ អ្នកប្រហែលជាធ្លាប់លឺពីការវិនិយោគរយៈពេលវែង និងរយៈពេលខ្លី ប៉ុន្តែអាចនឹងមិនទាន់ច្បាស់ថាវាខុសគ្នាយ៉ាងណាខ្លះ មានន័យយ៉ាងដូចម្តេច ឬក៏ចង់ដឹងថាជម្រើសមួយណាល្អបំផុតសម្រាប់អ្នកជាដើម។ ដំបូង មកដឹងពីលក្ខណៈរបស់ជម្រើសទាំងពីរនេះសិន។ - ការវិនិយោគក្នុងរយៈពេលវែង គឺជាការវិនិយោគដែលមានលទ្ធភាពទទួលបានចំណេញមកវិញខ្ពស់ក្នុងរយៈពេលច្រើនជាង ១០ឆ្នាំ។ ឧទាហរណ៍ ការវិនិយោគក្នុងភាគហ៊ុន និងមូនិធិវិនិយោគជាដើម។ - ការវិនិយោគក្នុងរយៈពេលខ្លី គឺជាការវិនិយោគដែលរំពឹងថានឹងធ្វើឡើងក្នុងរយៈពេល...