fbpx
no-alternative title

ហេតុផលដែលអ្នករៀនបានច្រើន តែមិនអាចធ្វើឲ្យជីវភាពល្អប្រសើរ

១.​ ពួកគាត់មិនបានទទួលការអប់រំអំពីហិរញ្ញវត្ថុ៖ នៅពេលដែលអ្នកគិតដល់ការអប់រំនោះអ្នកគិតថាវានឹងបង្រៀនអ្នកអំពីអ្វីៗជាច្រើនដែលចាំបាច់ក្នុងជីវិត។ ឧទាហរណ៍ថាអ្នកគឺជាពេទ្យដ៏ពូកែឬជាមេធាវីដ៏ឆ្លាតម្នាក់ ប៉ុន្ដែមិនប្រកដថាអ្នកយល់ដឹងច្រើនអំពីលុយឡើយ សូម្បីតែអ្នកខាងគណនេយ្យដែលកាន់លុយទាំងបាច់ៗរាល់ថ្ងៃក៏មិនយល់ពីវាដែរ។ ហេតុផលដែលមនុស្សពូកែៗជាច្រើនមិនសូវយល់ដឹងអំពីលុយគឺដោយសារតែសាលាមិនបង្រៀនហើយក៏មិនចាប់អារម្មណ៍នឹងបង្រៀនមនុស្សអំពីលុយនោះដែរ។ ដើម្បីទទួលបានចំណេះដឹងល្អៗទាក់ទងនឹងហិរញ្ញវត្ថុអ្នកអាចចាប់ផ្ដើមដំបូងដោយអានសៀវភៅល្អៗទាក់ទងនឹងវា។ ២.ឈប់រៀនក្រោយពេលបញ្ចប់ការសិក្សា៖ អ្នកអាចនឹងគិតថាខ្លួនជាមនុស្សចេះដឹងម្នាក់ក្រោយពេលទទួលបានសញ្ញាប័ត្រពីសាលាដ៏ល្បីឈ្មោះមួយ ហើយមនុស្សជាច្រើនគិតបែបនេះដោយពេលរៀនចប់ហើយពួកគេមិនសូវខ្វាយខ្វល់នឹងការខិតខំស្វែងរកចំណេះដឹងបន្ថែមនោះទេ។ ដោយសារកត្តានេះហើយទើបមនុស្សជាច្រើនធ្វើអោយឳកាសល្អបាត់បង់ទៅព្រោះខ្លួនគ្មានសមត្ថភាពនឹងទទួលយកវា។ អ្នកត្រូវប្រៀបចំណេះវិជ្ជាទៅនឹងទឹក ព្រោះអ្នកមិនមែនត្រូវការទឹកតែមួយពេលនោះទេតែត្រូវការរៀងរាល់ថ្ងៃ។ ៣.រៀនកាន់តែយូរអ្នកកាន់តែចង់ធ្វើការជាងរកស៊ី៖ សាលាត្រូវបានបង្កើតឡើងដើម្បីហ្វឹកហាត់មនុស្សអោយក្លាយទៅជាបុគ្គលិកនិងចូលចិត្តការងាររបស់ខ្លួន ហើយបើអ្នកកាន់តែចំណាយពេលច្រើនក្នុងសាលានោះគំនិតមួយនេះនឹងកាន់តែជ្រៀបចូលខួរក្បាលអ្នកកាន់តែជ្រៅទៅៗ។​ ដោយសារតែការធ្វើការមិនអាចរកចំណូលអោយអ្នកបានច្រើន នោះការចំណាយពេលកាន់តែយូរជាមួយវាអ្នកនឹងកាន់តែខើចឳកាសក្នុងការស្វែងរកសេរីភាពហិរញ្ញវត្ថុអោយខ្លួនឯង។ ទោះបីជាពេលនេះអ្នកនៅជាបុគ្គលិកគេក៏ដោយ ក៏មិនមែនមានន័យថាអ្នកមិនអាចសិក្សាអំពីការវិនិយោគបានដែរ ដូចនេះកាន់តែឆាប់រៀនអ្នកនឹងកាន់តែយល់ដឹងច្រើនអំពីការវិនិយោគ។ ៤.គិតថាខ្លួនចេះច្រើនហើយ៖ ពួកគេគិតថាបុគ្គលដែលរៀនមិនបានចប់មិនបានសញ្ញាប័ត្រគឺមិនសូវចេះដឹងអ្វីឡើយ ហើយមានតែខ្លួនទេដែលចេះច្រើនជាងគេ។ ការគិតបែបនេះធ្វើអោយខ្លួន​ឯងបាត់បង់ឳកាសក្នុងការរៀនសូត្រពីអ្នកដទៃព្រោះចំណេះដឹងមានច្រើនប្រភេទមិនមែនទាល់តែរៀននៅសាលាទើបក្លាយជាអ្នកចេះដឹងនោះទេ ពេលខ្លះមុខវិជ្ជាមួយចំនួនដែលអ្នករៀននៅសាកលវិទ្យាល័យគឺមិនសូវមានប្រយោជន៍ឡើយនៅក្នុងសង្គម។...

៤ វិធី បណ្ដុះភាពក្លាហានដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមពីកវីនិពន្ធដ៏ល្បី Brian Tracy

សេចក្តីក្លាហានគឺជាថាមពលដែលជួយឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលអ្នកទដៃចង់ដើរតាមដោយស្ម័គ្រចិត្ត បើទោះជាអ្នកមិនមានឋានៈ ឬបុណ្យសក្តិធំក៏ដោយ។ សេចក្តីក្លាហានក៏ជាសមត្ថភាពដ៏សំខាន់នៅក្នុងភាពជាអ្នកដឹកនាំ ហើយវាក៏អ្វីដែលរុញច្រានអ្នកដឹកនាំឱ្យចាប់ផ្តើមមុនគេផងដែរ។ យ៉ាងណាមិញ ភាពក្លាហាមិនមែនជារបស់ដែលមនុស្សមានមកពីកំណើតនោះទេ តែវាជាសមត្ថភាពដែលគ្រប់គ្នាអាចវឹកហាត់បាន។ ប្រសិនបើអ្នកមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលអ្នកជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ខាងក្រោមគឺជាវិធីសាស្ត្រ ៤ ដែលជួយឱ្យអ្នកអភិវឌ្ឍសេចក្តីក្លាហាន ឬបណ្ដុះទឹកចិត្តដ៏មោះមុតដោយខ្លួនឯង៖ ១ អ្នកក្លាហានគឺជាអ្នកហ៊ាន ភាពក្លាហានក៏ដូចជាទម្លាប់មួយរបស់មនុស្សដែរ។ អ្នកអាចបណ្ដុះវាដោយអនុវត្តន៍រាល់ពេលដែលអ្នកមានអារម្មណ៍ថាស្ទាក់ស្ទើរ ឬជាប់គាំងដោយសារតែបញ្ហាដោយការបង្ខំខ្លួនអ្នកឱ្យប្រឈមមុខជាមួយវា។ អ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាអ្នកត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលអ្នកហ៊ានធ្វើបែបនេះ ស្មារតីរបស់អ្នកនឹងកាន់តែរឹងមាំ ហើយអំណាចនៃចិត្តក្លាហានរបស់អ្នកក៏នឹងចាប់ផ្តើមរីកធំធាត់ឡើងបន្តិចម្តងៗ។ ការបង្ខិតបង្ខំមនុស្ស និងកាលៈទេសៈដែលនៅជុំវិញអ្នកអាចត្របាញ់បញ្ចូលគ្នាដើម្បីជួយអ្នកឱ្យយកឈ្នះបញ្ហាតាមរបៀបមួយដែលអ្នកមិនអាចស្រមៃដល់។ ២ អ្នកក្លាហានគឺជាអ្នកធ្វើ វិធីទីពីរក្នុងការបណ្ដុះសេចក្តីក្លាហា គឺឆន្ទៈដែលស្ដែងចេញតាមរយៈទង្វើ។...

ធុញនឹងស្ថានភាពជីវិតរាល់ថ្ងៃ ចង់ផ្លាស់ប្តូរខ្លួនឯង តើខ្ញុំគួរធ្វើបែបណា?

ជីវិតត្រូវការភាពរស់រវ៉ើក ពួកយើងតែងប្រាថ្នាចង់បានបែបផែនជីវិតមួយដ៏ស្រស់បំព្រង ប៉ុន្តែជីវិតជាក់ស្តែងជួបទាំងភាពរីករាយ ទុក្ខសោក និងភាពជូរចត់។ ពួកយើងមិនអាចជ្រើសរើសរស់ក្នុងភាពរីករាយក្នុងមួយជីវិតឡើយ ប៉ុន្តែយើងអាចរើសយកការប្រើប្រាស់ជីវិតរបស់យើងសម្រាប់រីករាយ ច្រើនជាងពេលលំបាក ដោយការផ្លាស់ប្តូរខ្លួនឯង និងការតស៊ូងើបចេញពីពិភពលោកនៃភាពជូរចត់នោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតបច្ចុប្បន្ន ហើយចង់ចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងដើម្បីទទួលបានជីវិតមួយដ៏ប្រសើរ ខាងក្រោមនេះគឺជាចំណុច ៦ ដែលអាចជួយអ្នកបាន។ ១. ដកខ្លួនចេញពីក្រុមមនុស្សអវិជ្ជមាន ពេលខ្លះជីវិតអ្នកធ្លាក់ទៅរកភាពវេទនា មិនមែនដោយសារខ្លួនអ្នកទាំងស្រុងទេ ប៉ុន្តែដោយសារអ្នកនៅជាមួយមនុស្សអវិជ្ជមាន ឬអ្នកខ្វាយខ្វល់ខ្លាំងជាមួយពួកគេពេក។ មនុស្សអវិជ្ជមាន គឺជាមនុស្សដែលមើលឃើញរឿងរបស់អ្នកដទៃសុទ្ធតែមិនល្អ ចូលចិត្តបង្អាប់គេ ហើយតែងយល់ថាគំនិតរបស់អ្នកដទៃមិនអាចទៅរួច។ ពួកគេចូលចិត្តចំណាយពេលធ្វើរឿងគ្មានប្រយោជន៍ដូចជានិយាយដើម...

នាវាប្រណិត LY 650 របស់ក្រុមហ៊ុន Lexus ដែលមានតម្លៃមួយគ្រឿង ៣,៧លានដុល្លារ

ក្រុមហ៊ុន Lexus ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជាយីហោរថយន្តប្រណិតនោះ ទើបបានបង្ហាញផលិតផលចុងក្រោយរបស់ខ្លួនជានាវាប្រណិតឯកជន ដែលត្រូវបានឲ្យឈ្មោះថា LY 650 Yacht ។ នាវាប្រណីតម៉ូឌែលដំបូងបង្អស់របស់ Lexus មានប្រវែង ១៩,៩៤ម៉ែត្រ និងកំពស់ ៥,៧៦ម៉ែត្រ អាចបើកបានក្នុងល្បឿនខ្ពស់បំផុត ៥៨គីឡូម៉ែត្រក្នុងមួយម៉ោង ។ នាវា LY 650 នេះ ត្រូវបានដាក់លក់ដំបូងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី...

ហេតុអ្វីខ្ញុំចេះតែគិតច្រើនម្ល៉េះ? ធ្វើយ៉ាងណាកុំឱ្យខ្លួនឯងគិតច្រើន?

ការគិតច្រើនកើតឡើងញឹកញាប់បំផុត ជាពិសេសក្នុងពេលយុវវ័យដែលអ្នកត្រូវគិតពីមុខជំនាញនៃការសិក្សា ការជ្រើសរើសការងារ ការសេពគប់ដៃគូ ការបើកអាជីវកម្ម រឿងលុយ និងរឿងផ្សេងៗជាច្រើនទៀត។ អ្វីដែលសំខាន់គឺនៅពេលដែលអ្នកកាន់តែជួបរឿងខកចិត្ត និងភាពបរាជ័យ អ្នកនឹងកាន់តែគិតច្រើន។ ហើយគំនិតទាំងនោះសុទ្ធសឹងជាការគិតអវិជ្ជមាន និងជាគំនិតដែលបិទផ្លូវខ្លួនឯងមិនអោយឃើញភាពស្រស់ស្អាតនៃជីវិតបាន។​ ខាងក្រោមនេះគឺជាបទពិសោធន៍ខ្លះៗពីអ្នកសរសេរដែលអ្នកអាចយកទៅអនុវត្តបានដើម្បីកាត់បន្ថយការគិតច្រើនរបស់អ្នក៖ ១. កុំទុកខ្លួន​ឯងអោយទំនេរឥតប្រយោជន៍ មនុស្សយើងអោយតែទំនេរច្រើនពេក ការគិតផ្សេងៗឥតរបៀបរៀបរយក៏ចេះតែមានច្រើនឡើង។​ ហេតុដូច្នេះហើយ ចូររកការងារមកឱ្យខ្លួនឯងធ្វើអោយបានច្រើន។ នៅពេលយើងកាន់តែរវល់ យើងនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមានន័យបំផុត។ យើងនឹងគ្មានពេលមកគិតពីរឿងអវិជ្ជមានទាំងឡាយដែលកើតឡើងមកលើយើងនោះទេ។ ២​. បង្កើតចំណង់ចំណូលចិត្តថ្មី យើងអាចរៀនពីអ្វីថ្មីៗដែលយើងមិនធ្លាប់បានធ្វើពីមុនមក។ ឧទាហរណ៍ៈ លេងហ្គីតា ហែលទឹក...

ហេតុអ្វីអ្នកប្រឹងប្រែងខ្លាំងណាស់ដែរតែនៅតែមិនទាន់ជោគជ័យ?

ការឈានទៅឱ្យដល់គោលដៅ និងធ្វើឱ្យក្ដីសុបិន្តមួយក្លាយជាការពិត គឺជារឿងដែលពិបាកខ្លាំង ហើយបើគោលដៅរបស់អ្នកកាន់តែធំ អ្នកក៏ត្រូវចំណាយពេល និងការខិតខំកាន់តែអស្ចារ្យជាងធម្មតា។ ប៉ុន្តែតើមូលហេតុអ្វីទើបបានជាអ្នកខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដែរ រីឯភាពជោគជ័យហាក់នៅសែនឆ្ងាយដដែល? វាអាចបណ្ដាលមកពីការមានគោលដៅធំពេក តែសមត្ថភាពមិនទាន់ដល់កម្រិតអាចសម្រេចបាន ប្រឹងប្រែងខ្លាំងទាំងគ្មានការកំណត់គោលដៅជាជំហានៗ ឬអាចបណ្ដាលមកពីកត្តាខ្លួនឯងទាំងប្រាំនេះ៖ ១/ ចូលចិត្តបង្កើតលេស រឿងទីមួយដែលពិបាកឱ្យអ្នកសម្រេចគោលដៅរបស់អ្នកដើម្បីភាពជោគជ័យគឺ អ្នកតែងតែបង្កើតលេសដោះសារ ឬទម្លាក់កំហុសឱ្យអ្នកដទៃនៅពេលដែលអ្នកធ្វើខុស។ មុនពេលដែលអ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបាន និងចង់ទៅឱ្យដល់គោលដៅដែលអ្នកបានកំណត់ អ្នកត្រូវទទួលស្គាល់ខ្លួនឯងថាជានរណា នៅឯណា និងកំពុងធ្វើអ្វីខ្លះ។ នេះជាការស្វែងរក និងកំណត់ភាពជាម្ចាស់ការលើខ្លួនឯងរួមទាំងការងារដែលអ្នកធ្វើ។ បើអ្នកពិតជាបានធ្វើខុស អ្នកត្រូវតែក្លាហានទទួលស្គាល់វា ជាជាងបង្កើតលេសទម្លាក់កំហុសឱ្យអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញខ្លួន។ ២/...

រឿង ៤ ដែលធ្វើឱ្យអ្នកមិនអាចសល់លុយ

និយាយពីរបស់ក្រៅខ្លួនមួយចំនួនដូចជា ឡានទំនើប ផ្ទះវីឡា គ្រឿងអលង្ការ ទូរស័ព្ទដៃ និងឧបករណ៍ទាន់សម័យផ្សេងៗសុទ្ធតែងាយរកបាន តែរឿងរកលុយកាក់គឺមិនងាយដូចជាការចាយទេ ហើយបើអ្នកមានប្រាក់គ្រប់គ្រាន់ របស់ក្រៅខ្លួនអស់ទាំងនេះនឹងរត់មករកអ្នកដោយខ្លួនឯង ជួនកាលអាចសូម្បីតែក្តីស្រលាញ់ និងមនុស្សផងដែរ។ គ្រប់គ្នាទទួលស្គាល់ថាប្រាក់ពិបាករក ប៉ុន្តែមនុស្សចំនួននៅតែបន្តចាយវាយខ្ជះខ្ជាយ រហូតដល់ពេលខ្លះអាចឈានប្រព្រឹត្តអំពើទុច្ចរិតដើម្បីបានលុយ។ ដើមហេតុដែលធ្វើឱ្យពិបាកសល់ប្រាក់អាចមានច្រើន ប៉ុន្តែចំណុចទាំងបួននេះអាចជាឬសគល់សំខាន់៖ ១/ ញៀន ការញៀននេះមិនមែនសំដៅលើតែការញៀនជាមួយនឹងការប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការញៀនជាមួយនឹងស្រី (កាមតណ្ហា) ស្រា ល្បែងពារលារ ហើយមកទល់ពេលនេះប្រជាជនកម្ពុជាចន្លោះវ័យចាប់ពី ១២ ដល់...

គ្រូរបស់លោក Warren Buffett ចែករំលែកគន្លឹះ ៦ សម្រាប់យុវវ័យក្នុងការជ្រើសរើសអាជីពការងារ

នៅពីក្រោយភាពជោគជ័យដ៏សម្បើមរបស់កំពូលអ្នកវិនិយោគិនប្រចាំសតវត្ស លោក Warren Buffett អាចមានមនុស្សជាច្រើនដែលគ្រប់គ្នាមិនទាន់បានស្គាល់ ប៉ុន្តែមនុស្សម្នាក់ដែលគេអាចស្គាលច្បាស់ និងត្រូវបានប្រធានក្រុមហ៊ុនវិនិយោគ Berkshire Hathaway ចាត់ទុកថាជាមនុស្សមានគុណបំណាច់ និងជាគ្រូរបស់ខ្លួនផងនោះ គឺលោក Charlie Munger។ លោក Charlie Munger បច្ចុប្បន្នមានវ័យ ៩៥ឆ្នាំ មានទ្រព្យសម្បតិ្តសរុបប្រមាណ ១.៨ ពាន់លានដុល្លារ និងជាប្រភពគំនិតដ៏សំខាន់ក្នុងវិស័យវិនិយោគ និងការធ្វើជំនួញ ហើយគាត់ក៏ជាអនុប្រធានរបស់សម្ព័ន្ធក្រុមហ៊ុន...

ចង់រៀនដោះស្រាយបញ្ហាបានរហ័សមិនស្ទាក់ស្ទើរ ធ្វើតែ​ 6 ជំហាននេះរួចលែងបារម្ភ

យើងប្រហែលជាយល់ថាជំនាញដោះស្រាយបញ្ហាគឺទាមទាតែសម្រាប់អ្នកធ្វើការឬបុគ្គលិកផ្នែកប្រឹក្សានោះទេ។ ប៉ុន្តែធាតុពិត មនុស្សគ្រប់រូបសុទ្ទតែត្រូវការអោយមានជំនាញនេះ ពីព្រោះក្នុងមួយថ្ងៃៗយើងមិនអាចប្រកែកបានទេថាជីវិតគ្រប់គ្នានឹងគ្មានបញ្ហា។ មនុស្សដែលមានសមត្ថភាពដោះស្រាយបញ្ហាបានល្អគឺជាទីសោមនស្សនៃមនុស្សជុំវិញខ្លួន។ គ្មាននរណាម្នាក់ចង់នៅជាមួយមនុស្សដែលពោរពេញដោយក្តីទុក្ខដោយសារមិនព្រមដោះស្រាយបញ្ហានោះទេ។ Eleanor Roosevelt, Steve Jobs, Mahatma Gandhi និង Martin Luther King Jr សុទ្ធតែជាអ្នកដែលល្បីល្បាញផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា៖ 1.​ កុំផ្តេកផ្តួលលើបញ្ហា យើងកុំផ្តោតទៅលើតែបញ្ហា ប៉ុន្តែយើងត្រូវស្វែងរកដំណោះស្រាយវិញ។ បើយើងព្យាយាមសម្លឹងមើលតែទៅលើបញ្ហា...

តិចនិកគ្រប់គ្រង និងប្រើប្រាស់ពេលវេលាឲ្យបានល្អ និងមានប្រសិទ្ធភាព

ប្រយោជន៍នៃការចេះប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់ ហើយបច្ចុប្បន្ននេះយុវវ័យកម្ពុជាកំពុងតែប្រឈមជាមួយផលវិបាកនៃការគ្រប់គ្រងពេលវេលានេះ ដោយសារតែកត្តាសង្គម និងបច្ចេកវិទ្យាកានតែទំនើប ធ្វើឲ្យពួកគេកាន់តែចំណាយពេលវេលាកាន់តែច្រើនលើរឿងទាំងនោះ។ កម្រិតសិក្សារបស់សិស្ស និស្សិត មានការធ្លាក់ចុះដោយសារពួកគេចំណាយពេលលើ Game, Facebook, Instagram និង TikTok ច្រើន រហូតដល់ពន្យាពេលធ្វើកិច្ចការសាលា និងរំលឹកមេរៀនជាដើម។ ប្រសិនបើអ្នកគិតថារាល់ថ្ងៃអ្នកកំពុងតែប្រើពេលវេលាមិនបានល្អ អ្នកគួរតែមើលឡើងវិញថាក្នុងមួយថ្ងៃអ្នកចំណាយពេលធ្វើអ្វីខ្លះ។ ខាងក្រោមនេះគឺជាតិចនិកមួយចំនួន ដែលវាអាចជួយអ្នកដើម្បីពង្រឹងការគ្រប់គ្រងពេលវេលាឡើងវិញ។ ១. ដឹងពីគោលដៅប្រចាំថ្ងៃ នៅពេលអ្នកក្រោកពីដំណេករាល់ព្រឹក អ្នកត្រូវដឹងថាក្នុងថ្ងៃហ្នឹងអ្នកចង់ធ្វើអ្វីខ្លះ។ អ្នកខ្លះ មុនពេលចូលគេង គេសរសេរអំពីការងារដែលគេត្រូវធ្វើនៅថ្ងៃស្អែក។...

តិចនិក ជួយអ្នកឲ្យសម្រេចចិត្តបានកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាពជាងមុន

គ្រប់ពេលនៃការរស់នៅប្រចាំថ្ងៃ យើងទាំងអស់គ្នាតែងតែធ្វើការសម្រេចចិត្ត។ សម្រេចថាធ្វើ ឬមិនធ្វើ សម្រេចថាញាំ ឬមិនញាំ សម្រេចថាទៅ ឬមិនទៅ...។ ការសម្រេចចិត្តតែងតែមានខុសមានត្រូវ តែនៅក្នុងការរកស៉ី បើអ្នកសម្រេចចិត្តខុស គឺខាត ហើយបើកម្រិតនៃការសម្រេចចិត្តនោះខុសខ្លាំងទៀតនោះ អ្នកអាចនឹងក្ស័យធន និងជំពាក់បំណុលគេជុំទិសទៀតផង។ មិនថានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងជីវិតរកស៉ីនោះទេ ប្រសិទ្ទភាពនៃការសម្រេចចិត្តគឺសំខាន់ណាស់ ហើយបើអ្នកចង់មានការសម្រេចបានលឿន និងមានប្រសិទ្ធភាព ខាងក្រោមនេះអាចជួយអ្នកបាន។ ១.​ កំណត់ជម្រើសរបស់អ្នក បើអ្នកកំពុងស្ថិតក្នុងកាលៈទេសៈដែលមានជម្រើសច្រើនមិនដឹងត្រូវជ្រើសរើសមួយណា...

Malcom Gladwell អ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ៖ សហគ្រិនមិនត្រូវគិតបែបងាប់ក្រឡា

Malcom Gladwell ជាអ្នកនិពន្ធ អ្នកកាសែត និងមានសមត្ថភាពនិយាយជាសាធារណៈបានយ៉ាងល្អទៀតផង។ ស្នាដៃសៀវភៅរបស់គាត់ទាំងអស់មានដូចជា The Tipping Point, Blink, Outliers, What the Dog Saw និង David Goliath។ សៀវភៅរបស់លោកសុទ្ធសឹងចាត់ចូលជាចំណាត់ថ្នាក់លក់ដាច់បំផុត មិនតែប៉ុណ្ណោះសូម្បីតែមហាសេដ្ឋីពិភពលោកដូចជា Bill Gate ក៏ណែនាំអោយអានសៀវភៅរបស់លោកផងដែរ។​ មានពាក្យទូន្មានច្រើនណាស់មិនថានៅក្នុងសៀវភៅឬតាមរយៈការចែករំលែកពីបុគ្គលជោគជ័យមួយចំនួននោះទេ...

តើរថយន្ដ Lexus មានប្រវត្តិដូចម្ដេចខ្លះ?

កាលពីឆ្នាំ១៩៨៣ប្រធានរបស់ក្រុមហ៊ុន Toyota គឺលោក Eiji Toyoda បានស្នើរអោយក្រុមហ៊ុនរ​បស់គាត់ផលិតរថយន្ដដ៏ល្អជាងគេមួយក្នុងលោក ហើយគម្រោងនោះមានបឈ្មោះថា F1 ឬ Flagship One ដោយក្រុមហ៊ុនចំណាយប្រាក់ចំនួន១ពាន់លានដុល្លាក្នុងសិក្សានិងស្រាវជ្រាវធ្វើយ៉ាងណាអោយរថយន្ដថ្មីមួយនេះល្អជាងគូរប្រជែងមកពីអាឡឺម៉ង់។ គម្រោងក្នុងការផលិតរថយន្ដដ៏ប្រណិតមួយនេះបានធ្វើអោយលេចរូបរាងឡើងនូវរថយន្ដ Lexus ម៉ូដែលដំបូងគេបំផុតដែលមានឈ្មោះថា Lexus LS 400 ហើយវាក៏ជារថយន្ដដំបូងគេរបស់ Toyota ដែលប្រឡូកចូលក្នុងពិភពរថយន្ដប្រណិតដើម្បីប្រកួតប្រជែងនឹង Mercedes, BMW ​និង...

សញ្ញា ៦ ដែលបង្ហាញថាក្រុមហ៊ុនមិនសូវខ្វល់ខ្វាយពីអ្នក

ក្នុងនាមជាបុគ្គលិក យើងគ្រប់គ្នាសុទ្ធតែចង់អោយក្រុមហ៊ុនឬថៅកែយកចិត្តទុកដាក់មកលើខ្លួនយើងក៏ដូចជាការងាររបស់យើង។ ការដែលមានអារម្មណ៍ថាមិនសូវទទួលបានការយកចិត្តទុកដាក់ពីខាងក្រុមហ៊ុន អាចជាមូលហេតុធំមួយដែលមនុស្សភាគច្រើនលាឈប់ពីការងារ។ យើងត្រូវចាំថាមនុស្សមិនមែនសុទ្ធតែធ្វើការដើម្បីតែលុយនោះទេ តែក៏ត្រូវការការយកចិត្តទុកដាក់ និងការអោយតម្លៃផងដែរ។ អត្ថបទនេះមិនមែនចង់អោយបុគ្គលិកគិតថាខ្លួនឯងអស្ចារ្យជាងក្រុមហ៊ុនទេ តែប្រសិនបើយើងខិតខំធ្វើការហើយតែខាងគេនៅតែប្រងើយកន្តើយដាក់យើងទៀត នេះបង្ហាញថាប្រសិនបើអ្នកនៅតែធ្វើការនៅកន្លែងនោះយូរទៀតក៏មិនរីកចម្រើនទៅណាដែរ។ ខាងក្រោមនេះគឺជាសញ្ញាណដែលបញ្ជាក់ថាកន្លែងដែលអ្នកកំពុងធ្វើការមិនសូវចាប់អារម្មណ៍នូវវត្តមានរបស់អ្នកនៅកន្លែងធ្វើការរបស់គេទេ។  ១. មិនខ្វល់ខ្វាយពីគំនិតរបស់អ្នក៖ ពេលខ្លះក្រុមហ៊ុនត្រូវការធ្វើការកែប្រែរចនាសម្ព័ន្ធដើម្បីអោយមានដំណើរការល្អជាងមុន តែគេមិនដែលសួរយោបល់ពីអ្នកដែលធ្វើការផ្ទាល់ប្រចាំថ្ងៃឡើយថាគួរកែប្រែចំនុចណាខ្លះ។ មួយទៀតឧបមាថាអ្នកកំពុងធ្វើការក្នុងគម្រោងមួយដែលត្រូវការគំនិត ឬយោបល់របស់សមាជិកគ្រប់ៗគ្នា ប៉ុន្ដែគេមិនដែលសួរ ឬសួរចោលពីគំនិតរបស់អ្នក។ ២. មិនដែលផ្ដល់យោបល់គាំទ្រ ឬរិះគន់ក្នុងន័យស្ថាបនាទេ៖ ប្រសិនបើអ្នកគ្រប់គ្រងអោយតម្លៃអ្នកមែន ប្រាកដណាស់គេនឹងផ្ដល់យោបល់ក្នុងការងារដើម្បីអោយមានការរីកចម្រើនទាំងអ្នក និងក្រុមហ៊ុន ហើយគាំទ្រនូវការសម្រេចចិត្តរបស់អ្នក។...

ទ្រព្យ ៥ ប្រភេទនៅក្នុងជីវិតទូទៅ និងអាជីវកម្ម

មនុស្សសឹងតែគ្រប់គ្នាគិតថាដើម្បីជោគជ័យបានគឺយើងត្រូវមានលុយដើម្បីរកស៉ី ឬយកទៅវិនិយោគផ្សេងៗ តែអ្នកមានដឹងទេថាដើម្បីឈានទៅរកការជោគជ័យបាន មានលុយតែមួយមុខគឺមិនគ្រប់គ្រាន់ទេ។ បើសព្វថ្ងៃនេះអ្នកមិនមានដើមទុនច្រើនអ្នកត្រូវបង្កើនទ្រព្យផ្សេងទៀតដែលអ្នកអាចយកមកបម្រើការរីកចម្រើនក្នុងជីវិតរបស់អ្នកបាន ហើយខាងក្រោមនេះគឺជាទ្រព្យចំនួនប្រាំប្រភេទផ្សេងទៀតដែលអ្នកអាចនឹងកំពុងតែមាន។ បើអ្នកមានវាហើយត្រូវចេះប្រើប្រាស់វាអោយបានល្អដើម្បីយកមកធ្វើជាប្រយោជន៍ដល់ខ្លួនវិញ។  ១. ចូលចិត្តធ្វើការ៖ ចំនុចពិសេសនោះគឺអ្នកអាចធ្វើការបានច្រើន មិនចូលចិត្តរអ៊ូពីការហត់នឿយ និយាយរួមគឺអ្នកស្វាគមន៍ការងារគ្រប់បែបយ៉ាង ហើយភាពឧស្សាហ៍នេះផ្ដល់អោយអ្នកនូវបទពិសោធន៍ យល់ដឹងស្ថានការក្នុងការងារគ្រប់បែបយ៉ាង។ ទ្រព្យនេះសំខាន់ព្រោះបើចេញរកស៉ីដំបូងហើយយើងមិនសូវមានទុន វានេះហើយជាអ្នកជួយយើងអោយឈានទៅកាន់ភាពជោគជ័យ។ អ្នកដែលឃើញព័ត៌មានទេថា មនុស្សខ្លះឈ្នះឆ្នោតបានរាប់លានដុល្លា តែប៉ុន្មានឆ្នាំក្រោយមកក៏រលាយអស់វិញ? នោះគឺដោយសារតែគេមានលុយ តែមិនចេះគ្រប់គ្រងលុយហើយខ្ជិល និងមិនចេះយកលុយទៅរកស៉ីមុខជំនួញណាសម្រាប់អនាគតទៀត ដោយគិតថាចាប់ពីថ្ងៃនឹងទៅលែងធ្វើការលំបាកទៀត និងគិតតែស៊ីចាយសប្បាយ។ មនុស្សមានពីរប្រភេទគឺ...

មេរៀនសំងាត់ឆ្ពោះទៅរកជោគជ័យរបស់លោក Brian Tracy អ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញ

លោក Brain Tracyត្រូវបានមហាជនស្គាល់ជាច្រើនថាជាបុគ្គលជោគជ័យមួយរូបព្រមទាំងជាអ្នកជួយកំណត់គោលដៅដល់មនុស្សជាច្រើនទៀតផង។ បើនិយាយពីឈ្មោះរបស់គាត់វិញ មនុស្សគ្រប់គ្នាស្រមៃដល់សៀវភៅរបស់គាត់ទាំងពីរក្បាលបាត់ទៅហើយ។ សៀវភៅទីមួយគឺ “Eat That Frog” ឯសៀវភៅទីពីរវិញគឺ “Maximum Achievement” ដែលសៀវភៅទាំងពីរនេះមានបានជួយលើកទឹកចិត្តអ្នកអានខ្លាំងមែនទែន។ ប៉ុន្តែការចែករំលែកភាពជោគជ័យរបស់គាត់មិនមែនមានតែប៉ុណ្ណឹងទេ នៅមានមេរៀនជោគជ័យសំខាន់ៗមួយចំនួនទៀតដែលគាត់ចង់ផ្តល់ទៅអ្នកអាន។ ១. “មនុស្សជោគជ័យតែងតែរកឱកាសដើម្បីជួយអ្នកដទៃ ប៉ុន្តែមនុស្សមិនជោគជ័យតែងតែសួរថា តើមានផលប្រយោជន៍អ្វីសម្រាប់ខ្ញុំ” Brain Tracy គឺជាអ្នកទីផ្សាដ៏ពូកែមួយរូប ហើយមួយក្នុងចំណោមមេរៀនរបស់គាត់គឺសួរថា តើយើងអាចជួយអ្នកដទៃដោយរបៀបណា? ការជួយអ្នកដទៃអាចផ្តល់ផលត្រលប់មកវិញតាមផ្លូវផ្សេងៗ។ ទីមួយ...

មកមើលទម្លាប់ពេលចូលគេងរបស់បុគ្គលជោគជ័យទាំង ៦ រូប

ជាធម្មតា មនុស្សគ្រប់គ្នាសុទ្ធតែត្រូវបានណែនាំអោយគេងអោយបានគ្រប់គ្រាន់។ រយៈពេលដែលសន្មតថាគេងបានត្រឹមត្រូវ និងគ្រប់គ្រាន់នោះគឺ ៨ ម៉ោង។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្កេតឃើញថា មិនមែនបុគ្គលគ្រប់រូបទាំងអស់អាចអនុវត្តន៍តាមការរំពឹងទុកនេះទេ។ អ្នកខ្លះក៏ធ្វើបាន ឯអ្នកខ្លះទៀតក៏អនុវត្តន៍មិនបាន។ ជាក់ស្តែងអ្នកជំនួញធំៗ ព្រមទាំងអ្នកនយោបាយផងដែរមានទម្លាប់ម៉ោងចូលគេងផ្សេងៗផ្នែកតាមការគិតរបស់ពួកគេម្នាក់ៗ។ នៅក្នុងនោះដែរមានដូចជា៖ Elon Musk,  Barack Obama,  Richard Branson,  Sallie Krawcheck,  Oprah Winfrey...

សារៈប្រយោជន៍ទាំង ៥ ដែលអ្នកគួរដឹងនៅពេលអ្នកនៅម្នាក់ឯង

ពិភពលោកក្នុងសម័យបច្ចុប្បន្ន ទាមទារឱ្យមនុស្សមានការប្រាស្រ័យទាក់ទងគ្នាឱ្យច្រើនតាមដែលអាចធ្វើបាន ព្រោះវាកត្តាសំខាន់មួយដែលជួយឱ្យមនុស្សមានការវិវឌ្ឍន៍ខ្លួនបានឆាប់រហ័ស និងស្របតាមបរិយាកាសប្រែប្រួលនៃសង្គម។ ជាការពិតណាស់ គ្មានអ្នកណាចង់រស់នៅម្នាក់ឯងពេញមួយជីវិតនោះទេ។ ប៉ុន្តែ មានមនុស្សមួយចំនួនដែលមិនសូវចូលចិត្តភាពអ៊ូរអរ ឬ ហុំព័ទ្ធដោយមនុស្សជុំវិញខ្លួនច្រើនឡើយ។ អត្តចរិតបែបនេះមិនមែនមានន័យថា ពួកគេជាមនុស្សដែលប្រឆាំងនឹងសង្គម ឬ រើសអើងការទំនាក់ទំនងគ្នាជាមួយអ្នកដទៃនោះទេ។ ពួកគេគ្រាន់តែចង់មានពេលផ្តោតមកលើខ្លួនឯងឱ្យបានច្រើន ធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ចង់ធ្វើឱ្យខ្លួនឯងមានភាពម្ចាស់ការ ឯករាជ្យទាំងការគិត និងការសម្រេចចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុផល ៥ នេះ នឹងបង្ហាញឱ្យអ្នកឃើញថា ការនៅម្នាក់ឯងក៏មានចំណុចល្អដែរ។ ១....

ហេតុអ្វីបានជាមនុស្សជោគជ័យនៅតែជោគជ័យ?

តាមធម្មតា ទម្លាប់ត្រូវបានបែងចែកពីរ ដែលមួយជាទម្លាប់ខ្ចិល មួយទៀតជាទម្លាប់ឧស្សាហ៍។ ទម្លាប់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់មនុស្សតាមកម្រិតខុសគ្នាៗ។ មនុស្សដែលមានទម្លាប់ឧស្សាហ៍ ពូកែធ្វើ តែងតែជោគជ័យធំជាងអ្នកដែលពូកែតែនិយាយ ហើយវាជាការពិតដែលថាមហាសេដ្ឋីនិងមនុស្សជោគជ័យជាច្រើនមានទម្លាប់បញ្ចេញសកម្មភាពខុសពីមនុស្សមធ្យម។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៦ ដែលជួយឱ្យបុគ្គលជោគជ័យនៅតែរក្សាភាពជោគជ័យរបស់ពួកគេបានយូរជាងអ្នកជោគជ័យល្មមៗ៖ ១. ភ្ញាក់ពីព្រលឹម មួយផ្នែកធំនៃមនុស្សជោគជ័យតែងមានទម្លាប់ក្រោកពីដំណេកមុនថ្ងៃរះ ពីព្រោះពួកគេមានកិច្ចការជាច្រើនដែលត្រូវត្រៀម និងត្រូវរួសរាន់ធ្វើ។ ម្យ៉ាងវិញទៀត ពេលព្រឹកព្រលឹមក៏ជាពេលដែលពោរពេញដោយភាពស្ងប់ស្ងាត់ ងាយស្រួលឱ្យពួកគេតឹងស្មារតីក្នុងការគិត និងការសម្រេចផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែងដូចជាម្ចាស់ក្រុមហ៊ុន Virgin Group លោក Richard...

៤ គន្លឹះ សម្រាប់យកឈ្នះលើភាពភ័យខ្លាច និងដើម្បីឈានទៅកាន់ភាពជោគជ័យ

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងភាពភ័យខ្លាចជាច្រើនដែលចូលមកក្នុងជីវិតរបស់យើង ហើយក៏ធ្លាប់សម្រេចចិត្តថា តតាំង ឬមិនតតាំង ជាច្រើនលើកច្រើនសារ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងបានដឹងថាការសម្រេចចិត្តទាំងនោះ មិនងាយស្រួលនោះទេ ព្រោះតែវាជាប់ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់យើង។ មែនទេ​? ប៉ុន្ដែមានកត្តាខ្លះដែលយើងចាំបាច់ត្រូវតែហ៊ានប្រឈមដើម្បីបន្តដំណើរជីវិតរបស់យើងទៅមុខទៀត។ ដើម្បីលើកទឹកចិត្ត និងជំរុញភាពចជឿជាក់បន្ថែម យើងសាកមករៀនពីគន្លឹះខាងក្រោមទាំងនេះលមើល៖ ១. ព្យាយាមដកខ្លួននៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន ៖ កុំអនុញ្ញាតឱ្យមិត្តភ័ក្ត្រ ឬអ្នកដទៃណាម្នាក់ មកបំផ្លាញទំនុកចិត្តរបស់យើង ដោយនិយាយថាអ្នកមិនមានសម្ថភាពល្អគ្រប់គ្រាន់ អោយសោះ។ ប្រសិនបើពួកគេមិនបានជួយសម្បីតែផ្តល់មតិស្ថាបនាទេនោះ សូមកុំចែករំលែករាល់គំនិត ឬផែនការអ្វីទាំងអស់របស់យើងជាមួយពួកគេអី។ ២....