fbpx
no-alternative title

នាវាប្រណិត LY 650 របស់ក្រុមហ៊ុន Lexus ដែលមានតម្លៃមួយគ្រឿង ៣,៧លានដុល្លារ

ក្រុមហ៊ុន Lexus ដែលត្រូវបានគ្រប់គ្នាស្គាល់ថាជាយីហោរថយន្តប្រណិតនោះ ទើបបានបង្ហាញផលិតផលចុងក្រោយរបស់ខ្លួនជានាវាប្រណិតឯកជន ដែលត្រូវបានឲ្យឈ្មោះថា LY 650 Yacht ។ នាវាប្រណីតម៉ូឌែលដំបូងបង្អស់របស់ Lexus មានប្រវែង ១៩,៩៤ម៉ែត្រ និងកំពស់ ៥,៧៦ម៉ែត្រ អាចបើកបានក្នុងល្បឿនខ្ពស់បំផុត ៥៨គីឡូម៉ែត្រក្នុងមួយម៉ោង ។ នាវា LY 650 នេះ ត្រូវបានដាក់លក់ដំបូងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី...

តើរថយន្ដ Lexus មានប្រវត្តិដូចម្ដេចខ្លះ?

កាលពីឆ្នាំ១៩៨៣ប្រធានរបស់ក្រុមហ៊ុន Toyota គឺលោក Eiji Toyoda បានស្នើរអោយក្រុមហ៊ុនរ​បស់គាត់ផលិតរថយន្ដដ៏ល្អជាងគេមួយក្នុងលោក ហើយគម្រោងនោះមានបឈ្មោះថា F1 ឬ Flagship One ដោយក្រុមហ៊ុនចំណាយប្រាក់ចំនួន១ពាន់លានដុល្លាក្នុងសិក្សានិងស្រាវជ្រាវធ្វើយ៉ាងណាអោយរថយន្ដថ្មីមួយនេះល្អជាងគូរប្រជែងមកពីអាឡឺម៉ង់។ គម្រោងក្នុងការផលិតរថយន្ដដ៏ប្រណិតមួយនេះបានធ្វើអោយលេចរូបរាងឡើងនូវរថយន្ដ Lexus ម៉ូដែលដំបូងគេបំផុតដែលមានឈ្មោះថា Lexus LS 400 ហើយវាក៏ជារថយន្ដដំបូងគេរបស់ Toyota ដែលប្រឡូកចូលក្នុងពិភពរថយន្ដប្រណិតដើម្បីប្រកួតប្រជែងនឹង Mercedes, BMW ​និង...

យន្តហោះឯកជន Global 7000 មានទាំងប្រណិតភាព និងផាសុកភាពបំផុតសម្រាប់អ្នកជំនួញ

យន្តហោះឯកជនប្រណិតៗ ត្រូវបានផលិតឡើងសម្រាប់ក្រុមមនុស្សមានប្រាក់មហាសាល អ្នកជំនួញធំៗមានប្រាក់រាប់ពាន់លានដុល្លារ។ យន្តហោះម៉ាក Global 7000 របស់ក្រុមហ៊ុនកាណាដា Bombardier Aerospace គឺជាប្រភេទយន្តហោះប្រណិត មានតម្លៃ ៧៣ លានដុល្លារអាមេរិក។ Global 7000 អាចហោះចម្ងាយអតិបរមាជាង ១៣,៦៧៩ គីឡូម៉ែត្រ មានន័យថាវាអាចហោះត្រង់ចេញពីទីក្រុងស៉ីដនី ទៅទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ ឬក៏ពីទីក្រុងញូវយ៉ក ទៅទីក្រុងឌូបៃ ឬពីទីក្រុងឡុង៍ មកទីក្រុងភ្នំពេញ...

អ្នកអាចរចនា នាវាកំសាន្តឯកជនដ៏ប្រណិតម៉ាក Horizon CC115 តាមចំណង់ចំណូលចិត្តរបស់អ្នក

Horizon CC115 គឺជាស៊េរីនាវាឯកជនប្រណិត របស់ក្រុមហ៊ុន Horizon ដែលអតិថិជនអាចបញ្ជាទិញ ដោយកម្មង់តាមរូបរាង និងការរចនាតាមចំណង់ចំណូលចិត្តដែលខ្លួនចង់បាន។ ការរចនាពីខាងក្រៅយ៉ាងស្រស់ស្អាត និងផ្ទៃខាងក្នុងបំពាក់ដោយគ្រឿងសង្ហារឹមប្រណិតៗ ធ្វើឲ្យនាវាប្រណិតម៉ាក Horizon CC115 ក្លាយជាម៉ាកថ្មី និងមានតែមួយគត់ ដែលត្រូវបានផលិតបំពេញចំណង់ចំណូលចិត្តរបស់ម្ចាស់របស់វា។ វាអាចប្រើសម្រាប់កិច្ចប្រជុំ ការធ្វើដំណើរកំសាន្តជាលក្ខណគ្រួសារ និងមិត្តភក្រ្ត និងប្រើដើម្បីបម្រើសេចក្តីត្រូវការរបស់ម្ចាស់វាយ៉ាងសំបូរបែប។ ការរចនារបស់ CC115 ត្រូវបានធ្វើតាមទស្សនវិស័យនៃក្តីស្រឡាញ់ ចំណេះដឹង និងបទពិសោធន៍របស់ម្ចាស់របស់វា សម្រាប់ចំណាយពេលវេលាជាមួយគ្រួសារ...

រថយន្ត ៥ ម៉ូឌែល សាកសម្យបំផុតសម្រាប់អ្នកជំនួញវ័យក្មេង

នៅពេលដែលអ្នកមានលុយច្រើន ក្នុងនាមជាសេដ្ឋីគ្រប់គ្រងជំនួញធំ ការជិះឡានប្រណិតមិនមែនមានន័យចង់អួតអាងអ្នកដទៃ ឬចង់ឲ្យគេសរសើរនោះទេ។ ប៉ុន្តែវាគឺជាអារម្មណ៍មួយដែលអ្នកត្រូវការសម្រាប់ខ្លួនឯង នោះគឺអារម្មណ៍នៅពេលឡើងជិះលើឡាន អ្នកមានអារម្មណ៍ថាមានផាសុកភាព មានទំនុកចិត្តខ្ពស់ក្នុងការបន្ថែមភាពជោគជ័យ រួមទាំងប្រណិតភាពទាំងខាងក្នុង និងខាងក្រៅរថយន្តផងដែរ។  អ្នកអាចនឹងស្រលាញ់រថយន្តបែបថ្លៃថ្នូរសម្រាប់មនុស្សទូរទៅ បែបស៉ីវិល័យ បែបចាស់ទុំ បែបកាច/អំណាច ឬបែបផ្សេងៗទៀត ប៉ុន្តែខាងក្រោមនេះ យើងនឹងណែនាំអ្នកនូវឡានប្រណិតចំនួន ១០ម៉ូឌែលដូចខាងក្រោម។ Bentley Continental GT អ្នកជំនួញវ័យក្មេង សាកសម្យជិះរថយន្ត Bentley Continental GT ដែលជាម៉ូឌែលនៃរថយន្តប្រណិតមួយរបស់ពិភពលោក។...

រថយន្តប្រភេទ SUV ទាំង 9ម៉ូឌែល ដែលអ្នកអាចប្តូរសម្រាប់គ្រួសាររបស់អ្នក ក្នុងឆ្នាំ 2019 នេះ

ក្នុងឆ្នាំថ្មី 2019 នេះ អ្នកប្រហែលជាចង់ប្តូររថយន្តសម្រាប់គ្រួសាររបស់អ្នក។ នៅពេលដែលនិយាយអំពីរថយន្តសម្រាប់គ្រួសារ គេតែងនឹកដល់រថយន្តប្រភេទ SUVs ប៉ុន្តែមិនមែនរថយន្តប្រភេទ SUVs ទាំងអស់សុទ្ធតែត្រូវបានផលិតឡើងតម្រូវគ្រប់គ្រួសារនោះទេ។ ខាងក្រោមនេះ យើងនឹងណែនាំនូវរថយន្តប្រភេទ SUV ចំនួន 9 ម៉ូឌែល សម្រាប់គ្រួសាររបស់អ្នក។ BMW X7 ម៉ូឌែល X7 គឺជាប្រភេទរថយន្តដែលមានទំហំធំជាងគេរបស់ BMW ។ វាត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះជាមួយផាសុកភាព សម្រាប់គ្រួសារដែលមានទំហំធំ...

ចំណុចពិសេស ៥ យ៉ាងរបស់បងធំក្នុងត្រកូល Lexus សេរ៊ី ES ឆ្នាំ 2019

ដូចដែលយើងបានដឹងហើយថាសេរ៊ី Lexus ES និង LS គឺជារៀមច្បងដែលចេញបង្ហាញខ្លួនមុនដំបូងគេបង្អស់ក្នុងត្រកូល Lexus ចាប់តាំងពីក្រុមហ៊ុនចាប់ផ្ដើមបើកដំបូងមកម្លេះ ពោលគឺនៅឆ្នាំ 1989 ក្នុងកម្មវិធី Detroit Auto Show។ ដោយកាលនោះក្រុមហ៊ុនបានផលិតឡើងដោយប្រើប្រាស់ត្រឹមតែបច្ចេកទេស និង រូបមន្ដតែមួយជាមួយនឹងសេរ៊ីរថយន្ត Camry តែប៉ុណ្ណោះ។ ប៉ុន្ដែប៉ុន្មានជំនាន់ក្រោយមក ឥឡូវវាក៏មានអ្វីដែលជាលក្ខណៈបចេ្ចកទេសពិសេស និង រូបមន្ដកំណត់សំគាល់ប្រចាំខ្លួនរបស់វាតែម្ដង រហូតឈានដល់លើកចុងក្រោយនេះ...