fbpx
no-alternative title

ធុញនឹងស្ថានភាពជីវិតរាល់ថ្ងៃ ចង់ផ្លាស់ប្តូរខ្លួនឯង តើខ្ញុំគួរធ្វើបែបណា?

ជីវិតត្រូវការភាពរស់រវ៉ើក ពួកយើងតែងប្រាថ្នាចង់បានបែបផែនជីវិតមួយដ៏ស្រស់បំព្រង ប៉ុន្តែជីវិតជាក់ស្តែងជួបទាំងភាពរីករាយ ទុក្ខសោក និងភាពជូរចត់។ ពួកយើងមិនអាចជ្រើសរើសរស់ក្នុងភាពរីករាយក្នុងមួយជីវិតឡើយ ប៉ុន្តែយើងអាចរើសយកការប្រើប្រាស់ជីវិតរបស់យើងសម្រាប់រីករាយ ច្រើនជាងពេលលំបាក ដោយការផ្លាស់ប្តូរខ្លួនឯង និងការតស៊ូងើបចេញពីពិភពលោកនៃភាពជូរចត់នោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតបច្ចុប្បន្ន ហើយចង់ចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងដើម្បីទទួលបានជីវិតមួយដ៏ប្រសើរ ខាងក្រោមនេះគឺជាចំណុច ៦ ដែលអាចជួយអ្នកបាន។ ១. ដកខ្លួនចេញពីក្រុមមនុស្សអវិជ្ជមាន ពេលខ្លះជីវិតអ្នកធ្លាក់ទៅរកភាពវេទនា មិនមែនដោយសារខ្លួនអ្នកទាំងស្រុងទេ ប៉ុន្តែដោយសារអ្នកនៅជាមួយមនុស្សអវិជ្ជមាន ឬអ្នកខ្វាយខ្វល់ខ្លាំងជាមួយពួកគេពេក។ មនុស្សអវិជ្ជមាន គឺជាមនុស្សដែលមើលឃើញរឿងរបស់អ្នកដទៃសុទ្ធតែមិនល្អ ចូលចិត្តបង្អាប់គេ ហើយតែងយល់ថាគំនិតរបស់អ្នកដទៃមិនអាចទៅរួច។ ពួកគេចូលចិត្តចំណាយពេលធ្វើរឿងគ្មានប្រយោជន៍ដូចជានិយាយដើម...

ហេតុអ្វីខ្ញុំចេះតែគិតច្រើនម្ល៉េះ? ធ្វើយ៉ាងណាកុំឱ្យខ្លួនឯងគិតច្រើន?

ការគិតច្រើនកើតឡើងញឹកញាប់បំផុត ជាពិសេសក្នុងពេលយុវវ័យដែលអ្នកត្រូវគិតពីមុខជំនាញនៃការសិក្សា ការជ្រើសរើសការងារ ការសេពគប់ដៃគូ ការបើកអាជីវកម្ម រឿងលុយ និងរឿងផ្សេងៗជាច្រើនទៀត។ អ្វីដែលសំខាន់គឺនៅពេលដែលអ្នកកាន់តែជួបរឿងខកចិត្ត និងភាពបរាជ័យ អ្នកនឹងកាន់តែគិតច្រើន។ ហើយគំនិតទាំងនោះសុទ្ធសឹងជាការគិតអវិជ្ជមាន និងជាគំនិតដែលបិទផ្លូវខ្លួនឯងមិនអោយឃើញភាពស្រស់ស្អាតនៃជីវិតបាន។​ ខាងក្រោមនេះគឺជាបទពិសោធន៍ខ្លះៗពីអ្នកសរសេរដែលអ្នកអាចយកទៅអនុវត្តបានដើម្បីកាត់បន្ថយការគិតច្រើនរបស់អ្នក៖ ១. កុំទុកខ្លួន​ឯងអោយទំនេរឥតប្រយោជន៍ មនុស្សយើងអោយតែទំនេរច្រើនពេក ការគិតផ្សេងៗឥតរបៀបរៀបរយក៏ចេះតែមានច្រើនឡើង។​ ហេតុដូច្នេះហើយ ចូររកការងារមកឱ្យខ្លួនឯងធ្វើអោយបានច្រើន។ នៅពេលយើងកាន់តែរវល់ យើងនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមានន័យបំផុត។ យើងនឹងគ្មានពេលមកគិតពីរឿងអវិជ្ជមានទាំងឡាយដែលកើតឡើងមកលើយើងនោះទេ។ ២​. បង្កើតចំណង់ចំណូលចិត្តថ្មី យើងអាចរៀនពីអ្វីថ្មីៗដែលយើងមិនធ្លាប់បានធ្វើពីមុនមក។ ឧទាហរណ៍ៈ លេងហ្គីតា ហែលទឹក...

យុវវ័យរៀនទ្រឹស្តីខ្លីៗលើបណ្តាញសង្គម ហើយគិតថាពួកគេអាចឈ្នះអ្នកដែលអានខ្លឹមសារលម្អិត

យុវវ័យនៅកម្ពុជាបច្ចុប្បន្ន កំពុងមានទំនោរប្រតិបត្តិតាមទ្រឹស្តីដែលគេសរសេរលើរូបភាព Quote លើបណ្តាញសង្គម ដែលខ្លះត្រូវបានសរសេរគ្មានមូលដ្ឋានច្បាស់លាស់ ប៉ុន្តែមានយុវវ័យជាច្រើនខ្ជិលអានអត្ថបទពេញលេញ ឬមេរៀននៅក្នុងសៀវភៅ។ នៅពេលអ្នកអានអ្វីមួយ វានឹងជះឥទ្ធិពលលើការគិតរបស់អ្នក ដូច្នេះបើអ្នកព្យាយាមដាក់គំនិតរញ៉េរញ៉ៃក្នុងខួរក្បាលរបស់អ្នកច្រើនពេក នោះវាក៏នឹងធ្វើឲ្យលទ្ធភាពគិតរបស់អ្នកផុយស្រួយផងដែរ។ អ្នកប្រាជ្ញ ឬបុគ្គលជោគជ័យខ្លាំង ពួកគេបង្កើតទ្រឹស្តីផ្សេងៗដោយសង្ខេប និងផ្អែកលើបទពិសោធន៍ និងលទ្ធផលស្រាវជ្រាវរបស់ពួកគេ បែបនេះវាមិនប្រាកដទេថាអ្នកអាចយកវាមកអនុវត្តន៍ក្នុងជីវិតផ្ទាល់ខ្លួនបានឡើយ។  មានទ្រឹស្តីជាច្រើននៅលើបណ្តាញសង្គមគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ គ្រាន់តែអាចឲ្យអ្នកអានហើយមានអារម្មណ៍ថាល្អប៉ុណ្ណោះ ប៉ុន្តែតើអ្នកអាចយកវាទៅប្រើក្នុងជីវិតជាក់ស្តែងបានទេ?  ប្រសិនបើអ្នកចំណាយពេលអាន ចំណាយពេលគិតរឿងដែលមិនសូវមានប្រយោជន៍ អ្នកប្រាកដជាគ្មានពេលអាន និងគិតអ្វីដែលមានប្រយោជន៍។ អានអ្វីដែលអ្នកគួរអាន...

ហេតុផលដែលជំរុញឲ្យមនុស្ស លះបង់ក្ដីស្រម៉ៃរបស់ខ្លួន

ជាការពិត មនុស្សជាច្រើនក្នុងលោកនេះបានលះបង់ក្ដីស្រម៉ៃរបស់ខ្លួនដោយសារហេតុផលជាច្រើន។ ប៉ុន្តែខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលធ្វើអោយមនុស្សជាច្រើនលះបង់គោលដៅក្នុងជីវិតរបស់ខ្លួន ហើយអ្នកក៏អាចយកទៅមើលថាតើខ្លួនធ្លាប់ធ្លាក់ចូលក្នុងហេតុផលដែលបានរៀបរាប់ដូចខាងក្រោមដែរឬអត់ផងដែរ។ ១.ខ្លាចអំពីការយល់ឃើញរបស់មនុស្សជុំវិញខ្លួននៅពេលបរាជ័យ៖ មនុស្សគ្រប់រូបមិនចង់បរាជ័យឡើយ ហើយជានិច្ចជាកាលនៅពេលដែលអ្នកចាប់ផ្ដើមធ្វើអ្វីមួយ ប្រាកដជាមានមនុស្សជុំវិញខ្លួនមួយចំនួន ទាំងពួកគាត់មិនដឹងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើ មកនិយាយពីចំនុចអវិជ្ជមានទៅកាន់អ្នក។ ដូចនេះនៅពេលធ្វើបានបន្ដិចបន្ដួចហើយចាប់ផ្ដើមមានឧបសគ្គនោះ អ្នកនឹងចាប់ផ្ដើមគិតដល់សម្ដីរបស់គេទាំងនោះ ហើយក៏ចាប់ផ្ដើមរារែកពីគោលបំណងរបស់ខ្លួន និងគិតថាប្រហែលជាមិនអាចធ្វើបានទេ បន្ថែមពីនេះអ្នកគិតថាបើបរាជ័យទៅ មនុស្សទាំងនោះនឹងមកនិយាយប្រាប់អ្នកថា “ខ្ញុំបានប្រាប់ហើយថាធ្វើមិនកើតតែមិនជឿខ្ញុំ”។ ២.ធ្លាប់បរាជ័យម្ដង៖ ការបរាជ័យម្ដងរួចមកហើយ មិនទាន់គ្រប់គ្រាន់សម្រាប់មើលដឹងពីសមត្ថភាពរបស់អ្នកឡើយ សូម្បីតែការបរាជ័យពីរបីដងក៏អ្នកមិនគួរយកការបរាជ័យនោះមកចាត់ទុកថាជាសមត្ថភាពរបស់ខ្លួននោះទេ។ មនុស្សគ្រប់រូបតែងតែជួបបរាជ័យមិនថាក្នុងជីវិត អាជីវកម្ម ស្នេហា​ ការសិក្សានោះទេ...

តើភាពឯកាបញ្ជាក់ថាអ្នកជាមនុស្សអន់ដែរឬទេ?

មនុស្សម្នាក់ៗមានអត្តចរិតខុសប្លែកពីគ្នាអាស្រ័យទៅដោយកត្តាធម្មជាតិ ក៏ដូចជាបរិបទដែលពួកគេធំធាត់ឡើង។ អ្នកខ្លះចូលចិត្តភាពអ៊ូអរ រស់រវើក និងមានទំនាក់ទំនងច្រើនពីប្រភពខាងក្រៅ ចំណែកអ្នកខ្លះទៀត ចូលចិត្តភាពស្ងៀមស្ងាត់និងផ្តាច់ខ្លួនចេញពីភាពអ៊ូអរ។ ប៉ុន្តែសូមកុំយល់ច្រលំថា អ្នកដែលស្ថិតនៅក្នុងប្រភេទចុងក្រោយនេះសុទ្ធតែឯកាទាំងអស់។ មានខ្លះនៃពួកគេគឺជាកត្តាធម្មជាតិតែម្តង ប៉ុន្តែពួកគេនៅតែមានមិត្តភក្តិជិតស្និតធម្មតា ទាក់ទងអ្នកដទៃធម្មតា គ្រាន់តែមិនសូវនិយាយស្តីរួសរាយតែប៉ុណ្ណោះ។ ពួកគេពេញចិត្តនឹងខ្លួនឯង ទទួលស្គាល់នូវអ្វីដែលខ្លួនមាន ហើយមិនយល់ថាខ្លួនឯងឯកានោះទេ។ ផ្ទុយទៅវិញ អ្នកដែលឯកាពិតប្រាកដ គឺជាមនុស្សដែលត្រូវហ៊ុមព័ទ្ធដោយមនុស្សជុំវិញខ្លួនយ៉ាងច្រើន តែបែរជាមានអារម្មណ៍ថាដូចខ្វះអ្វីម្យ៉ាង។ ពួកគេគ្មានទំនុកចិត្ត ភ័យខ្លាចចំពោះអារម្មណ៍ដែលត្រូវគេបោះបង់ចោល ហើយក៏មិនហ៊ានប្រឈមនឹងការពិត។ អារម្មណ៍ឯកាគឺពិតជាពិបាកទទួលយកណាស់។ អ្នកប្រហែលជាមានអារម្មណ៍ថាដូចជាកំពុងនៅទីកន្លែងមួយដែលមានមនុស្សកុះករ...

នៅពេលអ្នកដាក់ការរំពឹងទុកលើអ្នកដទៃកាន់តែខ្ពស់ អ្នកនឹងឈឺចាប់កាន់តែខ្លាំង

ការរំពឹងទុកប្រៀបបានដូចជាក្តីសង្ឃឹមមួយដែលយើងតែងតែឱបជាប់ជានិច្ចថាថ្ងៃណាមួយអ្វីមួយនឹងក្លាយជាការពិត។​ វាក៏ជាស្តង់ដារមួយសម្រាប់វាស់វែង ថាតើការចង់បាននិងភាពជាក់ស្តែងមានភាពខុសគ្នាកម្រិតណា? ការដែលយើងគ្រប់គ្នាមានការរំពឹងទុកណាមួយពិតប្រាកដសម្រាប់ខ្លួនឯងគឺជារឿងល្អ ព្រោះវាអាចអោយយើងដឹងពីកម្រិតនៃភាពជោគជ័យ និងទទួលបាននូវគន្លឹះបន្ថែមដើម្បីពង្រឹងភាពខ្លាំងរបស់ខ្លួន។ នៅក្នុងវិស័យការងារក៏ដូចគ្នា ថ្នាក់លើតែងតែដាក់នូវការរំពឹងទុកជាក់លាក់ណាមួយដើម្បីអោយថ្នាក់ក្រោមសម្រេចបានទៅតាមការគ្រោងទុកប្រចាំខែ ឬប្រចាំឆ្នាំជាដើម។ ការរំពឹងទុកដូច្នេះ បើនិយាយពីក្នុងផ្នែកជំនួញ ការងារ ឬការអភិវឌ្ឍន៍ខ្លួនគឺជារឿងប្រសើរបំផុត ព្រោះវាអាចជួយវាយតម្លៃពីយុទ្ធសាស្ត្ររបស់យើងថាតើវាដំណើរការឬក៏មិនដំណើរការ។ យ៉ាងណាមិញ នៅក្នុងទំនាក់ទំនងមិត្តភាព ឬស្នេហា ការរំពឹងទុកបែបនេះគ្មានផលល្អប៉ុន្មាននោះទេ ក្រៅពីធ្វើអោយអ្នកកាន់តែឈឺចាប់ឡើង។ មិនថាការរំពឹងទុកនោះមានចេតនាល្អចំពោះខ្លួនអ្នក ឬភាគីម្ខាងទៀតក៏ដោយ បើអ្នករំពឹងទុកខ្ពស់ប៉ុណ្ណា ចុងក្រោយអ្នកមានតែឈឺចាប់ម្នាក់ឯងប៉ុណ្ណោះ។ អ្នកនឹងមានអារម្មណ៍ថាអយុត្តិធម៌ និងមិនពេញចិត្តចំពោះទង្វើដែលភាគីម្ខាងទៀតបានធ្វើមកលើអ្នក...

ខឹងខ្លួនឯងបាន តូចចិត្តបាន ប៉ុន្តែកុំបោះបង់ខ្លួនឯងចោល

ការបរាជ័យ ការមិនសម្រេចបានលទ្ធផលដែលយើងប៉ងទុក ការទទួលរងភាពអាម៉ាស និងការប្រឈមមុខជាមួយការពិតដ៏ឈឺចាប់មួយ គឺជាអ្វីដែលមនុស្សគ្រប់រូបមិនមែនតែអ្នកនោះទេដែលព្យាយាមគេចវេស និងបដិសេធមិនទទួលស្គាល់វា​។​ ប្រាកដណាស់រយៈពេលកន្លងមកដែលអ្នកខំធ្វើដំណើរដល់ចំណុចដែលអ្នកកំពុងឈរ វាពិតជាលំបាកហើយវាក៏ជាអ្វីដែលអ្នក និងមនុស្សគ្រប់គ្នាមានមោទកភាពនឹងអ្នកបំផុតផងដែរ។​ ប៉ុន្តែនៅពេលដែលសុខៗអ្នកស្រាប់តែដួល ហើយអារម្មណ៍ចាប់ផ្តើមទទួលស្គាល់ថាត្រូវចាប់ផ្តើមពីជំហានទីមួយមកវិញ អ្នកប្រាកដណាស់គឺមិនអាចទទួលយកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតនៅតែជាការពិត ហើយបើយើងនៅតែព្យាយាមគេចវេស លទ្ធផលគឺមានតែបរាជ័យ និងបរាជ័យ ប៉ុន្តែបើយើងក្លាហានហើយចាប់ផ្តើមម្តងទៀតលទ្ធផលអាចមានពីរដដែល ប៉ុន្តែគឺជោគជ័យ និងបរាជ័យ។ ទន្ទឹមនឹងបរាជ័យ យើងក៏អាចសន្សំនូវបទពិសោធន៍ល្អៗជាច្រើនដើម្បីជួយអោយយើងទទួលបានភាពរីកចម្រើនបន្ថែមទៀតផងដែរ។​ ប្រឈមមុខនឹងការពិតដ៏ពិបាកទទួលយក ប្រាកដណាស់ថាអ្នកពិបាកចិត្ត។ អ្នកបន្ទោសខ្លួនឯង...

លោក Bill Gates, Steve Jobs និង Mark Zuckerberg មិនបានបោះបង់ការសិក្សាចោលទេ

នៅកម្ពុជា នៅតែមានយុវវ័យជឿលើទ្រឹស្តីរបស់មនុស្សមួយចំនួនដែលព្យាយាមបង្វឹកស្មារតីពួកគេដើម្បីប្រើប្រាស់។ គេចូលចិត្តនិយាយមើលស្រាលការសិក្សា តាមរយៈការលើកយកមហាសេដ្ឋីល្បីៗដែលបានបោះបង់សាលា ដូចជាលោក Bill Gates និង Mark Zuckerberg មកជាឧទាហរណ៍ ដើម្បីឲ្យយុវវ័យឈប់ខ្វល់ពីការសិក្សា ហើយបង្វែរទៅចូលរួមធ្វើការងារដើម្បីបំពេញមហិច្ចតារបស់ពួកគេវិញ។ ប៉ុន្តែតើកំពូលមនុស្សក្នុងលោក ពិតជាបានបោះបង់ការសិក្សាពិតមែនទេ? ជាដំបូង យើងត្រូវបែងចែករវាងសាលា និងការសិក្សា។ សាលាមិនមែនតំណាងឲ្យការសិក្សាទាំងស្រុងទេ ប៉ុន្តែវាគ្រាន់តែជាកន្លែងដែលមនុស្សអាចទៅរៀនសូត្របានប៉ុណ្ណោះ ហើយមានចំណេះដឹងខ្លះគឺសាលាមិនមានបង្រៀនទេ។ ចំណែកការសិក្សាវិញ គឺអ្នកអាចរៀនគ្រប់ពេល និងគ្រប់ទីកន្លែងដែលអ្នកចង់។ អ្នកអាចរៀននៅក្នុងថ្នាក់ជាមួយគ្រូ...

ហេតុអ្វី បានជាអ្នកចង់ចេញរកស៉ីខ្លួនឯង?

អ្នកប្រហែលជាកំពុងធុញទ្រាន់នឹងការធ្វើការឲ្យអ្នកដទៃ ហើយនេះក៏ជាមូលហេតុមួយដែលមនុស្សជាច្រើនចង់លាឈប់ពីការងាររបស់ពួកគេទៅបើករបររកស៉ីដោយខ្លួនឯងដែរ។ ការងារក្នុងក្តីស្រមៃរបស់អ្នក អាចនឹងធ្វើឲ្យអ្នកខកចិត្តដោយសារតែអ្វីដែលអ្នកទទួលបាន មិនសាកសមនឹងអ្វីដែលអ្នកបានរំពឹងទុក ធៀបនឹងការវិនិយោគពេលវេលា និងកម្លាំងកាយជាមួយវា។  មូលហេតុដែលអ្នកចង់ចេញរកស៉ីខ្លួនឯង អាចដោយសារអ្នកធុញនឹងជីវិតក្រោយពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ អ្នកត្រូវក្រោកពីគេងពីព្រលឹមដើម្បីចេញទៅធ្វើការ ចូលផ្ទះវិញនៅពេលល្ងាច បន្ទាប់មកចូលគេង ហើយព្រឹកឡើងចេញទៅធ្វើការ ហើយពេលខ្លះត្រូវវេចការងារមកធ្វើនៅផ្ទះទៀត។ អ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់គិត និងចាប់ផ្តើមធ្វើសកម្មភាពលើគោលដៅផ្ទាល់ខ្លួន ហើយប្រាក់កម្រៃពីការបញ្ចេញពលកម្មរបស់អ្នកទៀតសោត ក៏មិនអាចឲ្យអ្នករស់នៅក្នុងជីវិតសុខស្រួល។ អ្នកយល់ថាប្រាក់ខែរបស់អ្នកគួរតែទទួលបានគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅសម្រាប់ជីវិតមួយដ៏ប្រសើរ និងរស់រវើក។ ប៉ុន្តែជាក់ស្តែង ការងាររបស់អ្នកចាយពេលវេលាអស់ច្រើនជាងពេលវេលាសម្រាប់ខ្លួនឯង។ អ្នកចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកដទៃរីកចម្រើន ហើយនៅទីបញ្ចប់គេចាត់ទុកអ្នកគ្រាន់តែជាមនុស្សដែលគេបានជួយឲ្យមានការងារធ្វើ ហើយគួរតែអរគុណពួកគេដែលអ្នកអាចទទួលបាន...

ស្ថានភាពអាជីវកម្មបង្កើតថ្មីនៅកម្ពុជា និងអ្វីដែលអាជីវកម្មបង្កើតថ្មីនៅកម្ពុជាត្រូវការ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអាជីវកម្មបង្កើតថ្មីរបស់កម្ពុជាមានការរីកលូត លាស់គួរឲ្យកត់សម្គាល់ ប៉ុន្តែវិស័យនេះនៅតែត្រូវការ ការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជន។ ឆ្នាំ ២០១៩ ជាឆ្នាំដែលរដ្ឋាភិបាលបានបង្កើតឲ្យមានមជ្ឈមណ្ឌលផ្តោតលើការ  គាំទ្រទាំងផ្នែកបណ្តុះបណ្តាលធនធាន មនុស្ស និងផ្នែកហិរញ្ញវត្ថុ ដែលមានឈ្មោះថា “មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី សម្តេចតេជោ” ។ យើងក៏មានមូលនិធិវិនិយោគឯកជនដូចជា OOCTANE របស់មហាសេដ្ឋីខ្មែរម្នាក់   មូលនិធិវិនិយោគ  និងកម្មវិធីគាំទ្រអាជីវកម្ម បង្កើតថ្មីរបស់ក្រុមហ៊ុន Smart...

បើថ្ងៃណាពិបាកចិត្តខ្លាំង ចូរធ្វើតែរឿងពីរនេះសិន

អត្ថបទនេះសម្រាប់អ្នកដែលកំពុងមានក្តីកង្វល់ចំពោះអ្វីដែលខ្លួនខកខានមិនបានបំពេញ ឬកិច្ចការដែលធ្លាប់គិតថានឹងធ្វើឱ្យបានល្អបំផុតតាមដែលខ្លួនឯងអាចធ្វើបាន តែចុងក្រោយបែរជាត្រូវបរាជ័យ និងនៅតែមានមន្ទិលសង្ស័យ រអ៊ូរទាំដាក់ខ្លួនឯងមិនឈប់។ ជីវិតមនុស្សមានឡើង មានចុះ ហើយមនុស្សកើតមកគ្មាននរណារស់ស្រួលរហូតទេ បើទោះបីជាមានមនុស្សមួយចំនួនកើតមកក្នុងវង្សត្រកូលអ្នកមានទ្រព្យស្តុកស្ដម ក៏គង់តែគេចពុំរួចពីសំណាញ់នៃភាពទោមនស្ស និងការពិបាកចិត្តបានដែរ។ ទុក្ខលំបាក ភាពសប្បាយរីករាយ វិញចូលបញ្ចូលគ្នាដូចជាខ្សែចំណង រត់ឆ្លាស់គ្នាចុះឡើងដែលពេលខ្លះធ្វើឱ្យយើងយល់ថាជីវិតនេះពិតជាស្មុគស្មាញ គ្មានភាពនឹងនរមួយកន្លែងសោះ។ យ៉ាងណាមិញ ក្រោយពីមានអ្វីមួយមកប៉ះទង្គិចផ្លូវចិត្តរបស់អ្នកដែលកំពុងរីករាយឱ្យប្រែជាក្រៀមក្រំ រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើជាបន្ទាន់គឺសួរខ្លួនឯងថា អ្នកជាអ្នកណា? កំពុងធ្វើអ្វី? និងមានទិសដៅទៅណា? បន្ទាប់មកសាកល្បងធ្វើរឿងទាំងពីរនេះដើម្បីឱ្យអ្នកបានធូរស្រាលចិត្ត។ ១ អត់ទោសឱ្យខ្លួនឯង៖ ការអត់ឱន...

មនុស្ស ៤ ប្រភេទដែលអ្នកត្រូវការក្នុងជីវិតរបស់អ្នក

ការរាប់អានមិត្ត គឺជាកត្តាដ៏សំខាន់ដែលមនុស្សត្រូវយកចិត្តទុកដាក់ក្រៅពីការអភិវឌ្ឍខ្លួនឯង។ មិត្តភក្តិល្អ ស្មោះត្រង់ តែងតែនៅមិនស្ងៀមនៅពេលដែលពួកគេបានឃើញថាអ្នកធ្វើអ្វីមួយដែលគ្មានផលវិជ្ជមាន ហើយពួកគេនឹងព្យាយាមស្វែងរកគ្រប់វិធីដើម្បីទាញអ្នកមករកផ្លូវត្រូវវិញ។ ដើម្បីឱ្យការទំនាក់ទំនងរបស់អ្នកកាន់តែប្រើសើរឡើង ខាងក្រោមនេះគឺជាប្រភេទមនុស្សបួនដែលអ្នកត្រូវរាប់រកឱ្យបានច្រើន៖ ១/ អ្នកជំរុញ អ្នកជំរុញជាមនុស្សដែលមិនចូលចិត្តនៅមួយកន្លែង ឬធ្វើអ្វីដដែលៗ គ្មានភាពរីកចម្រើននោះទេ។ ពួកគេគិតថា ជីវិតប្រៀបបាននឹងពេលវេលាដែលមិនអាចដើរថយក្រោយ ហើយពួកគេតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីដឹងថាស្ថានភាពជីវិតរបស់ពួកគេមានការវិវឌ្ឍក្នុងផ្លូវវិជ្ជមានថែមមួយកម្រិតទៀត។ បើអ្នកមានមនុស្សប្រភេទនេះនៅក្បែរ អ្នកនឹងបានដឹងថាពួកគេមានសំណួរជាច្រើនដែលចោទសួរអំពីបញ្ហាជីវិត និងចូលចិត្តសួរជីកឬសជីកគល់អំពីទិសដៅ និងការសម្រេចចិត្តរបស់អ្នក។ ២/  មនុស្សស្មោះត្រង់ មនុស្សប្រភេទនេះនិយមនិយាយអ្វីដោយផ្អែកលើការពិត ឬឃើញខុសថាខុស ឃើញត្រូវថាត្រូវ។ មនុស្សស្មោះត្រង់ឱ្យតម្លៃខ្លាំងទៅលើមិត្តភាព និងតែងតែគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តមិត្តភក្តិទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។...

បាត់បង់កម្លាំងចិត្ត មិនចង់បន្តទៅមុខទៀត? អ្នកគួរតែសាកល្បងធ្វើរឿងទាំង ៥ នេះ

ចំណង់របស់មនុស្សមានច្រើនរាប់មិនអស់ និងមានលក្ខណៈខុសគ្នាពីម្នាក់ទៅម្នាក់។ ក្រៅពីអាហារ លំនៅស្ថាន និងគ្រឿងបិតបាំងរាងកាយដែលជាមូលដ្ឋានគ្រឹះនៃតម្រូវការចាំបាច់ មនុស្សត្រូវការរបស់មួយទៀតក្នុងការតតាំងនិងជីវិតរស់នៅប្រចាំថ្ងៃ ហើយនោះគឺជាកម្លាំងចិត្ត។ កម្លាំង ឬថាមពលជំរុញចិត្តត្រូវបានបែងចែកជាពីរ ទីមួយគឺចេញពីអ្វីដែលមាននៅក្នុងមនុស្សខ្លួនឯងផ្ទាល់​ និងទីពីរគឺទទួលរងឥទ្ធិពលពីពិភពខាងក្រៅ មិនថាជាមនុស្សដូចគ្នា សត្វ ធម្មជាតិ ឬរបស់ផ្សេងៗ។ ល។ ជាការពិតណាស់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាពជឿជាក់ និងការផ្តល់កម្លាំងចិត្តពីមជ្ឈដ្ឋាននៅជុំវិញខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងជាពិសេសពីមនុស្សដែលខ្លួនស្រលាញ់ គឺជាធាតុផ្សំដែលមិនអាចខ្វះបានសម្រាប់ការប្រជែងយកជោគជ័យក្នុងជីវិតរបស់មនុស្ស។ យ៉ាងណាក៏ដោយ ធ្វើជាមនុស្សសំខាន់បំផុតគឺត្រូវចេះលើកទឹកចិត្តខ្លួនឯង...

និទ្ទេសល្អតែមួយមុខ មិនមែនសុទ្ធតែអាចកំណត់ថា ជីវិតនឹងជោគជ័យនោះទេ

ការអប់រំ គឺជាទ្រព្យដ៏មានតម្លៃមួយសម្រាប់មនុស្សគ្រប់រូប។ វាធ្វើអោយយើងមានចំណេះដឹងច្រើនជាងមុន ចេះវិភាគបានល្អិតល្អន់ជាងមុន ព្រមទាំងរៀបពីរបៀបក្នុងការដោះស្រាយបញ្ហាបានច្រើនជាងមុនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការអប់រំនៅក្នុងសាលារៀន គ្រាន់តែជាចំណេះរឹងប៉ុណ្ណោះ។ មានន័យថា វាគ្រាន់តែផ្តល់នូវព័ត៌មានអោយអ្នកទាក់ទងនឹងជំនាញដែលអ្នកចង់រៀន។ ឧទាហរណ៍៖ ជំនាញគណនេយ្យ ជំនាញធនាគារ ជំនាញគ្រប់គ្រងអាជីវកម្ម ។ល។ តិចតួចប៉ុណ្ណោះដែលសាលាបានបង្រៀនយើងអោយយល់ពីចំណេះទន់។ ចំណេះនេះ រួមមានជំនាញក្នុងការសម្រេចចិត្ត ជំនាញក្នុងការបង្កើតទំនាក់ទំនង ជំនាញក្នុងការដោះស្រាយបញ្ហា។ល។ កំឡុងពេលដែលប្រទេសកំពុងជឿនលឿនទៅមុខ សិស្សានិស្សិតគ្រប់រូបស្វះស្វែងក្នុងការរកចំណេះដឹង ដើម្បីនូវតម្រូវការផ្នែកការងារ។ មនុស្សមួយចំនួនក៏គិតថា និទ្ទេសដែលពួកគេទទួលបានពីសាលារៀនអាចកំណត់បាននូវភាពជោគជ័យរបស់ពួកគេគ្រប់គ្រាន់ហើយ...

មនុស្សរឹងមាំពេក ពេលខ្លះជាមនុស្សឯកាដែលនឹកស្មានមិនដល់

យុវវ័យយើងបច្ចុប្បន្ន នរណាក៏ចង់បានសេរីភាពឬឯករាជ្យភាពដែរ។ ពាក្យថាឯករាជ្យអាចសំដៅលើកត្តាច្រើន ដូចជាឯករាជ្យក្នុងការសម្រេចចិត្ត ឯករាជ្យផ្នែកហិរញ្ញវត្ថុ និងឯករាជ្យផ្នែកផ្លូវចិត្ត។ អត្ថបទខាងក្រោមដែលយើងប្រើពាក្យរឹងមាំនេះ គឺយើងសំដៅដល់អ្នកមានសេរីភាពផ្នែកផ្លូវចិត្ត។ ជាទូទៅ យើងសង្កេតឃើញថា មនុស្សប្រភេទនេះរស់នៅមិនខ្វល់នឹងសម្តីអ្នកដទៃច្រើន ចង់ទៅណាក៏ទៅបានមិនចាំបាច់មានគ្នា និងប្រឡូកក្នុងសង្គមដោយមិនមានការភ័យខ្លាច។ មនុស្សមួយចំនួនប្រហែលយល់ថា អ្នកដែលមានឯករាជ្យភាពផ្នែកផ្លូវចិត្តបែបនេះជាមនុស្សគួរអោយសរសើរ ឬក៏ជាមនុស្សដែលក្លាហាន ឬក៏អ្នកខ្លះទៀតចង់បានសេរីភាពបែបនោះដែរ។ ភាពរឹងមាំបែបនេះ វាមិនបានផ្តល់ផលអាក្រក់អ្វីនោះទេ គ្រាន់តែថាអ្នកដទៃអាចនឹងគិតថាពួកគេជាមនុស្សរីករាយបំផុត ប៉ុន្តែនៅពីក្រោយឆាកពួកគេអាចជាតួរកំសត់ក៏ថាបាន។ នៅពីក្រោយភាពរឹងមាំនោះ ពួកគេពេលខ្លះក៏មានអារម្មណ៍ថាខ្លួនឯងឯកា។ ពួកគេមានទំនាក់ទំនងតិចតួចជាមួយអ្នកដទៃ ព្រោះភាគច្រើនបើគេចង់ទៅណាគឺទៅហ្នឹង...

រឿងដែលយុវវ័យគួរតែធ្វើសម្រាប់ឆ្នាំ 2019 ដើម្បីអោយជីវិតពោពេញដោយក្តីសង្ឃឹម

នៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រតិទិនឆ្នាំចាស់ 2018 នឹងផ្លាស់ប្តូរទៅជា 2019 ឆាប់ៗ។ យើងម្នាក់ៗក៏នឹងត្រៀមខ្លួនក្នុងការកើនអាយុមួយឆ្នាំទៀតផងដែរ។ រយៈពេលមួយឆ្នាំអាចនឹងលឿនមួយរំពេចប្រសិនបើអ្នកមិនចាំវា ឬវាបង្កប់ដោយការចងចាំល្អៗ។ ប៉ុន្តែប្រសិនបើមួយឆ្នាំដូចគ្នានោះពោរពេញទៅដោយភាពឈឺចាប់ ការស្តាយក្រោយ ឬភាពបរាជ័យ យើងប្រហែលជាមានអារម្មណ៍ថាមួយឆ្នាំនោះប្រៀបបាននឹងដប់ឆ្នាំអញ្ចឹង។ ទោះបីជាយ៉ាងណាក៏ដោយ រសជាតិជីវិតដែលយើងម្នាក់ៗបានជួបប្រទះមិនអាចសប្បាយរីករាយរហូតនោះទេ។ វាប្រាកដជាមានបង្កប់នូវបទពិសោធន៍ ឬការចងចាំមួយចំនួនដែលយើងមិនចង់នឹកដល់។ មិនថាផ្លូវកន្លងមកយើងបានជួបបែបណា យើងក៏នៅតែត្រូវបោះជំហានបន្តទៅមុខទៀតដើម្បីដកពិសោធន៍ខ្លួនឯងនូវរឿងថ្មីៗជាច្រើនទៀតក្នុងឆ្នាំថ្មីខាងមុខនេះ។ ថ្ងៃនេះយើងសូមលើកយកនូវចំណុចប្រាំធំៗដែលយើកគួរត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍ក្នុងឆ្នាំ 2019 ៖ 1.   ឈឺចាប់បាន...

ក្រុមតារាកូរ៉េ BTS ក្លាយជាទ្រព្យសកម្មដ៏មានតម្លៃក្នុងសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង

ក្រុមតារាកូរ៉េប្រុស Bantan Sonyeondan ឬ BTS ត្រូវបានគេស្គាល់ជាក្រុមចម្រៀងនិងក្រុមរាំដ៏ល្បីល្បាញទូទាំងពិភពលោក។ ពួកគេទទួលបានប្រជាប្រិយភាពតាមរយៈក្បាច់រាំដ៏អស្ចារ្យ ព្រមទាំងរូបរាងដ៏ស្រស់សង្ហារ។ បើប្រៀបធៀបទៅ បច្ចុប្បន្នពួកគេបានក្លាយជាទំនិញនាំចេញដ៏ពេញនិយម និងមានតម្លៃបំផុតប្រចាំប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះ BTS មានតម្លៃលើសពី 3.6 ពាន់លានដុល្លាចូលក្នុងសេដ្ឋកិច្ចប្រចាំឆ្នាំនៃកូរ៉េខាងត្បូង។ ដោយឡែកចំនួនទឹកប្រាក់នេះទៀតសោត គឺស្មើរនឹង​ការរួមចំណែករបស់ក្រុមហ៊ុនធនកណ្តាលប្រមាណជា 26 ឯណោះ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ។ ប្រមាណជា 800,000 នាក់នៃចំនួនទេសចរណ៍ត្រូវបានគេជឿថា...

អាយុកាន់តែច្រើន មានអារម្មណ៍ថាកាន់តែឯកោ

បើក្រឡេកមើលពីការវិវត្តនៃចំណងមិត្តភាពរបស់យើងម្នាក់ៗ យើងប្រហែលជាអាចកត់សម្គាល់បានហើយថាចំនួនមនុស្សដែលយើងធ្លាប់ជិតស្និទ្ធ និងសេពគប់គ្នាកន្លងមកមានចំនួនប្រែប្រួល។ កាលពីរៀនបឋមសិក្សាមិត្តភក្តិមានច្រើនរាប់មិនអស់ ចូលដល់វិទ្យាល័យចំនួនរៀងថយបន្តិចប៉ុន្តែកាន់តែស្និតស្នាលនឹងគ្នា លុះដល់សកលវិទ្យាល័យកាន់តែតិចទៅៗព្រោះមានធុរៈរៀងៗខ្លួន។ អ្វីដែលសំខាន់ ទម្រាំដល់វ័យចេញធ្វើការ និងរកស៊ីរៀងៗខ្លួនទៀត ម្នាក់ៗគឺរឹតតែរវល់។ ពិតប្រាកដណាស់ថានៅពេលដែលយើងទម្លាប់ទៅណាមកណាជាក្រុមៗ ឬយ៉ាងហោចណាស់មានគ្នាកំដរ វាអាចនឹងពិបាកបន្តិចហើយដែលទៅណាម្នាក់ឯង។ ប៉ុន្តែចង់ឬមិនចង់ នៅពេលដែលវ័យយើងកាន់តែច្រើនទៅឬមានន័យថាយើងកាន់តែមានគំនិតចាស់ទុំ យើងប្រាកដជាចង់នៅម្នាក់ឯងច្រើនជាង។​ ការនៅម្នាក់ឯងមិនមែនបង្ហាញថានរណាម្នាក់ឯកានោះឡើយ ប៉ុន្តែពេលខ្លះវាជាការផ្តល់វិស្សមកាលអោយខ្លួនឯងក្នុងការលំហែរ និងផ្តល់ភាពស្ងប់ស្ងាត់អោយខ្លួនឯង។ មនុស្សមួយចំនួនបែរជាមើលមកអ្នកដែលចូលចិត្តទៅណាមកណាម្នាក់​​​​ឯងជាមនុស្សចម្លែក និងគួរអោយអាណិត តាមពិតសាម៉ីខ្លួនមិនបានមានអារម្មណ៍ថាឯកោអ្វីនោះទេ។ ផ្ទុយទៅវិញបែរជាយល់ថាស្ងប់ស្ងាត់ក្នុងផ្លូវចិត្ត ព្រោះគេអាចសម្រេចចិត្តដោយផ្អែកលើតម្លៃ និងការពេញចិត្តរបស់ខ្លួនជាជាងស្ថិតនៅក្រោមការសម្រេចចិត្តពីអ្នកជុំវិញខ្លួន។ ការបែរចំណាប់អារម្មណ៍ចង់នៅម្នាក់ឯងបែបនេះកើតឡើងមិនមែនជាការតាំងចិត្ត...

វីធីចំនួន ៦ ដែលអ្នកអាចរកលុយបានពី Instagram

នៅកម្ពុជាបច្ចុប្បន្ន កំពុងនិយមលើការរកលុយពី Youtube, Facebook Instant Article, និង Google Adsense ប៉ុន្តែបើនិយាយអំពីការរកលុយពី Instagram គឺមានតិចតួចខ្លាំងណាស់។ ត្បិតតែការរកលុយពី Instagram មិនមែនជាការរកលុយបានពីក្រុមហ៊ុនដោយផ្ទាល់ដូចជា Google, Youtube និង Facebook ក៏ដោយ ប៉ុន្តែគេអាចរលុយបានយ៉ាងច្រើនពី Instagram ដោយប្រើវិធីដូចខាងក្រោម៖ ១. លក់គណនី បើអ្នកកំពុងប្រើប្រាស់...

រឿងសំខាន់ ៥ ដែលសាលាគួរតែបង្រៀនអ្នក តែពួកគេមិនបង្រៀន

ត្បិតតែជីវិតរបស់មនុស្សម្នាក់ៗខុសគ្នា ប៉ុន្តែក៏មានចំណុចខ្លះដូចគ្នាផងដែរដូចជានៅពេលកើតមក ឪពុកម្តាយរបស់យើងមើលថែយើង យើងទទួលបានការអប់រំ យើងធ្វើការដើម្បីចិញ្ចឹមខ្លួនឯង យើងបង្កើតគ្រួសារ យើងមានកូន វ័យរបស់យើងក៏នឹងចាស់ យើងក្រោយមកក៏ស្លាប់។ នៅក្នុងជីវិតរបស់យើង យើងនឹងចំណាយពេលផ្តោតលើការអប់រំ ហើយមនុស្សភាគច្រើនចំណាយពេល ១២ឆ្នាំ ឬច្រើនជាងនេះលើប្រព័ន្ធអប់រំ ហើយបើអ្នកអាចមានអាយុរស់បានដល់អាយុ ៨០ឆ្នាំ នោះមានន័យថាអ្នកចំណាយជីវិតអស់ជាង ១៥% លើការអប់រំ។ អ្នកខ្លះដែលមានលទ្ធភាពរៀនបន្តក្រោយចប់ថ្នាក់វិទ្យាល័យ ពួកគេត្រូវចំណាយពេល ៤ឆ្នាំបន្ថែមទៀតនៅថ្នាក់មហាវិទ្យាល័យ ក្នុងគោលបំណងចង់មានការងារល្អធ្វើ និងមានជីវិតកាន់តែប្រសើរ។ ប៉ុន្តែអ្វីដែលសាលាបង្រៀនអ្នក មិនមែនសុទ្ធតែអាចជួយអ្នកឲ្យជោគជ័យក្នុងជីវិតនោះទេ...